ក្រុមហ៊ុន PEUGEOT ​ធ្វើ​ពិធី​សម្ពោធ​ជា​ផ្លូវការ​អគារ​តាំង​បង្ហាញ​លក់​រថយន្ត PEUGEOT កាល់ម៉ែត​

ព្រឹត្តិការណ៍ថ្មីៗ
0
171


​ភ្នំពេញ​៖ ក្រុមហ៊ុន ធី​អេ​ច គ្រុប (TH Group) ជា​ក្រុមហ៊ុន​នាំចូល ផ្ដាច់មុខ​រថយន្ដ​ទំនើប​ម៉ាក PEUGEOT បានរៀបចំ «​កម្ម​ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​អគារ​តាំង​បង្ហាញ​លក់​រថយន្ត PEUGEOT កាល់ម៉ែត​» កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២២ ។

កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង គឺ​ដោយសារ​តែមាន​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន PEUGEOT CAMBODIA ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា មកលើ​រថយន្ត​ទំនើប​ម៉ាក PEUGEOT ដែលជា​ផលិតផល​របស់​ប្រទេស​បារាំង មានឈ្មោះ​បោះ​សំឡេង នៅក្នុង​ទីផ្សារ​កម្ពុជា​តាំងពី​ឆ្នាំ​២០១៩ មកដល់​បច្ចុប្បន្ន ដោយ​មូលហេតុ​នេះហើយ​បានជា ក្រុមហ៊ុន PEUGEOT CAMBODIA សម្រេចចិត្ត​ពង្រីក​អគារ​តាំង​បង្ហាញ​លក់​រថយន្ត​ថ្មី​មួយកន្លែង​ទៀត ក្នុង​ការបង្កើន​ភាពងាយស្រួល​ដល់​អតិថិជន ដែលមាន​ទីតាំងនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ដើម្បី​បំពេញបាន​នូវ​តម្រូវការ​លើសពី​ការរំពឹងទុក​របស់​អតិថិជន​។
អគារ​តាំង​បង្ហាញ​លក់​រថយន្ត PEUGEOT ដែលមាន​អាស័យដ្ឋាន​អាគារ​លេខ 38 មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខ័​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ (​ទល់មុខ​មន្ទីរពេទ្យ​កាល់ម៉ែត​)​។​



​គូសបញ្ជាក់​ផងដែរ​ថា នៅក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​អគារ​តាំង​បង្ហាញ​លក់​រថយន្ត PEUGEOT ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ដែលមាន​ការចូលរួម​ដោយផ្ទាល់​
1.​ ​តំណាង ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ឯកឧត្តម ឈួន ដា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោកជំទាវ
2.​ ​ឯកឧត្តម JARCQUES PELLET ឯកអគ្គរាជទូត​បារាំ​ង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា
3.​ ​លោក SUNIL KUMAR MITTAL អនុប្រធាន​ផ្នែក​លក់ និង​ទីផ្សារ របស់​ក្រុមហ៊ុន STELLANTIS
4.​ ​លោក ណ​ម តុង ស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ធី​អេ​ច គ្រុប (TH Group)
​ព្រមជាមួយ​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ធី​អេ​ច គ្រុប (TH Group)​។​






​ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​អគារ​តាំង​បង្ហាញ​លក់​រថយន្ត PEUGEOT កាល់ម៉ែត លោក ណ​ម តុង ស្ថាបនិក ក្រុមហ៊ុន ធី​អេ​ច គ្រុប (TH Group) បាន​មានប្រសាសន៍ថា​៖ «​នេះ​ជា​មោទនភាព​ថ្មី​មួយ​ទៀតហើយ​សម្រាប់ ក្រុមហ៊ុន ធី​អេ​ច​អេ​ច អ៊ី​ម​ផត អិ​ច​ផត (THH IMPORT EXPORT Co., LTD) របស់​យើង​ដែល​បាន​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​តាំង​បង្ហាញ​លក់​រថយន្ត PEUGEOT មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា គ្រប់​ទំហំ​គ្រួសារ​»​។​






លោក ណ​ម តុង ​ក៏បាន​បន្តទៀតថា​៖ «​សម្រាប់​អតិថិជន​ដែល​ធ្វើ​ការទិញ​រថយន្ត​ទំនើប​ម៉ាក PEUGEOT គ្រប់​ម៉ូ​ដែល​នឹង​ទទួលបាន​នូវ​កញ្ចប់​អត្ថប្រយោជន៍​បន្ថែម​ដ៏​ធំ​របស់ 𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 5+5 ដែលមាន​ទឹកប្រាក់​ស្មើនឹង $4,000 ភ្លាមៗ​។​
1.​ ​𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 លេខ 5 ដំបូង​សំដៅលើ​ការធានា​រយះពេល 5​ឆ្នាំ ពី​រោងចក្រ ឬ 100,000​គីឡូ
2.​ ​𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 លេខ 5 បន្ទាប់​សំដៅលើ​ការថែទាំ​រយះពេល 5​ឆ្នាំ ឥតគិតថ្លៃ​លើ​ការប្តូរ​ប្រេង និង​ថ្លៃ​ពលកម្ម​ជាង​​ការផ្តល់ជូន​ទាំងនេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​អតិថិជន PEUGEOT ទាំងអស់​ដោយមាន​ទំនុកចិត្ត​ក្នុងការ​ប្រើប្រាស់​រថយន្ត PEUGEOT»​។​










​សម្រាប់​អតិថិជន​ទាំងអស់ អាច​អញ្ជើញ​មក​ពិនិត្យ សាកសួរ​ព័ត៌មាន​លំអិត និង​អាចមក​បើកបរ​សាកល្បង​រថយន្ត PEUGEOT គ្រប់​ម៉ូ​ដែល​បាន​ដោយ​សេរី ជាមួយនឹង​ទីប្រឹក្សា​ផ្នែក​លក់​របស់​យើង ដែលមាន​បទពិសោធ​ន៏ រង់ចាំ​ស្វាគមន៍ ទទួល​បំរើ​យ៉ាង រួសរាយ រាក់ទាក់ យកចិត្តទុកដាក់​ក្នុង​អាគារ​តាំង​បង្ហាញ​លក់​រថយន្ត PEUGEOT ដ៏​ធំ​ទូលំទូលាយ និង​មាន​ផាសុខភាព​។​

​សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម​៖
☎️ 095 99 96 29 | 076 73 843 68
⏬ 𝑱𝒐𝒊𝒏: t.me/peugeotkh
🎯​ទីតាំង​ក្រុមហ៊ុន​: bit.ly/3Vvy5Jl
💬 ឆាត​សួរ​ព័ត៌មាន​: t.me/PeugeotSupport
𝑷𝑬𝑼𝑮𝑬𝑶𝑻 “𝑻𝒉𝒆 𝑳𝒊𝒐𝒏𝒔 𝑶𝒇 𝑶𝒖𝒓 𝑻𝒊𝒎𝒆”
#GrandOpening #PeugeotCambodia #Showroom
#PeugeotCambodia