ប្រទេស​ជា​សមាជិក​ណា​តូ ជ្រើស​យក​ខែល​មី​ស៊ី​ល​អាល្លឺម៉ង់ មក​ទប់​ទល់នឹង​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
128


​រាជធានី​ប្រ៊ុ​ច​សែ​លស៍ (Brussels)៖ ក្រោយពេល​រុស្ស៊ី​ប្រើប្រាស់​មី​ស៊ី​ល​ទំនើបៗ បាញ់ស្រោច ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន ទើប​ធ្វើ​ឲ្យ​បណ្ដា​សមាជិក​របស់​អង្គការ​ណា​តូ គាំទ្រ​ដល់​ខែល​ការពារ​មី​ស៊ី​ល​របស់​អា​ល្លឺ​ង់ សម្រាប់​យកមក​ដាក់ពង្រាយ​ការពារ​ទឹកដី​របស់​ពួកគេ ត្រៀមខ្លួន​ជាមុន ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ជាយថាហេតុ ពី​រុស្ស៊ី​។​

​សារព័ត៌មាន​អារ៉ាប់​អន្ដរជាតិ Alarabiya News បានចេញ​ផ្សាយ កាលពី​ព្រហស្បតិ៍ ទី​១៣ ខែតុលា ថា រហូតមកដល់​ពេលនេះ ប្រទេស ជា​សម្ពន្ធមិត្ត​របស់​អង្គការ​ណា​តូ យ៉ាងតិច ចំនួន​១៥ រួមទាំង ចក្រភព​អង់គ្លេស និង ហូឡង់ដ៍ បាន​ចុះហត្ថលេខា លើ​លិខិត​មួយ ចូលរួម​គម្រោង រយៈពេល​វែង​របស់​អា​ល្លឺ​ម៉​ង់ ដើម្បី​បង្កើត​ខែល ប្រឆាំង​មី​ស៊ី​ល សម្រាប់​តំបន់​អឺរ៉ុប ដែល​នឹង​ជំរុញ​ឲ្យ​មាន​កិច្ចការពារ ភាគច្រើន សម្រាប់​ទ្វីប​នេះ​។​

​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ នឹងមាន​ស្រទាប់​ជាច្រើន សម្រាប់​ស្ទាក់ចាប់​មី​ស៊ី​ល ប្រភេទ​ផ្សេងៗ​គ្នា ពី​កម្ពស់​ខុសៗ​គ្នា ដែល​អាច​ភ្ជាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អ៊ីស្រាអែល Arrow 3 ក៏ដូចជា Patriots ផលិត ដោយ​សហរដ្ឋអាមេរិក និង IRIS-Ts របស់​អាល្លឺម៉ង់ ហើយនឹង​ត្រូវ​បានដាក់​ពង្រាយ តាមរយៈ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) ។

​លោកស្រី គ្រីស្ទី​ន ឡា​ម​ប្រ៊េ​ច (Chrinstine Lambrecht) រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អាល្លឺម៉ង់ បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅ​ខាងក្រៅ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ នៅក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​លស៍ ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ថា បណ្ដា​ប្រទេស​ជាច្រើន រួមមាន រដ្ឋ​នានា​នៅ​តំបន់​បាល់​ទិ​ក អាល្លឺម៉ង់ ហ្វាំ​ង​ឡង់​ដ៍ ន័​រ​វ៉េ​ស និង ប្រទេស​ផ្សេងៗ​ទៀត ចង់​រួមគ្នា​ដោះស្រាយ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ ដើម្បី​បិទ​ចន្លោះប្រហោង នៅក្នុង​វិស័យ​ការពារ​ដែនអាកាស​។ បញ្ហា​នេះ បាន​និយាយ អំពី​ការ​អាចធ្វើ​អន្តរ​កម្មបាន ហើយ​វា​មានលទ្ធភាព អាច​កំណត់​តម្លៃ និង និយាយ​អំពី​ការ​អាចជួយ​គ្នា​ទៅវិញទៅមក​។ ដូច្នេះ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ ជា​ស្ថានភាព​ឈ្នះ​ឈ្នះ សម្រាប់​ប្រទេស​ទាំងអស់ ដែលជា​ផ្នែក នៃ​ខែល​ការពារ​នេះ​។​

​បើតាម​មន្ដ្រី​បស្ចិម​លោក ដែល​ដឹង​អំពី​បញ្ហា​នេះ បាន​ឲ្យ​ដឹង ថា ហុង​ហ្គា​រី (Hungary), ប៊ុលហ្គារី (Bulgaria), រ៉ូ​ម៉ា​នី (Romania), ស្លូ​វ៉ា​គី (Slovakia), សាធារណរដ្ឋ​ឆែក ក៏​ដូច ស្លូ​វ៉ា​នី (Slovenia) និង ប៊ែ​ល​ហ្ស៊ិ​ក ក៏​នឹង​ចុះហត្ថលេខា នៅលើ​គម្រោង​នេះ​ផងដែរ​។​

​លោកស្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អាល្លឺម៉ង់ បាន​គូសបញ្ជាក់ ដល់​ហានិភ័យ​សន្ដិសុខ​កំពុង​តែ​កើនឡើង ក្រោយ​ការឈ្លានពាន​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង ការគំរាមកំហែង​ពាក់ព័ន្ធ បង្កឡើង ដោយ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin)៕​