អតីតមន្ដ្រី​ការទូត​ក្រុង​មូ​ស្គូ​៖ រុស្ស៊ី មាន​ច្រើនតែ​មន្ដ្រី​ហៃអើ ទើប​ពូ​ទីន ធ្វើ​ស្រេច​តែ​ចិត្ត​

ព័ត៌មានអន្តរជាតិ
0
109


​រដ្ឋធានី​មូ​ស្គូ​៖ ដោយសារតែ រុស្ស៊ី កំពុង​លង់ខ្លួន នៅក្នុង​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ទើប​អតីត​មន្ដ្រីការទូត​ប្រទេស​មហាអំណាច​យោធា​លេខ​២​របស់​ពិភពលោក បាន​អះអាង ថា អនាគត​របស់​រុស្ស៊ី កំពុងតែ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ចាប់តាំងពី​ការឈ្លានពាន ទៅលើ​ប្រទេសជិតខាង​របស់ខ្លួន​មួយ​នេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែតុលា ថា អតីតមន្ដ្រី​ការទូត​រុស្ស៊ី ម្នាក់ ដែល​ប្រកាស​លាលែង​ពី​តំណែង ដោយសារ​ការ​ប្រឆាំងនឹង​សង្គ្រាម បាន​ថ្លែង ថា សង្គ្រាម​ឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) ទៅលើ​អ៊ុយ​ក្រែ​ន បានកំណត់​ផ្លូវ ឆ្ពោះទៅរក​ភាពចលាចល ដែល​អាចធ្វើ​ឲ្យ​ប្រមុខ​វិមាន​ក្រឹម​ឡាំង ធ្វើឱ្យ​សង្គ្រាមស៊ីវិល ឬ​ការ​បែក​ប្រទេស​។​

​លោក បូរី​ស បូ​ន​ដា​រ៉ែ​វ (Boris Bondarev) អតីតមន្ដ្រី​ការទូត​រុស្ស៊ី បម្រើ​ការងារ សម្រាប់​បេសកកម្ម​អចិន្ត្រៃយ៍​របស់​រុស្ស៊ី ប្រចាំ​នៅ​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្ស៊ឺ​ណែវ បានប្រកាស​លាលែង ពី​តំណែង​របស់គាត់ នៅក្នុង​ខែឧសភា ឆ្នាំ​២០២២ ជុំវិញ​ការតវ៉ា​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ក្រុង​មូ​ស្គូ ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក Boris Bondarev បានបញ្ជាក់ ថា សង្គ្រាម​បានបង្ហាញ ពី​របៀប​គាបសង្កត់ និង ធ្វើ​ឲ្យ​រុស្ស៊ី ខូច​មុខមាត់​។ ប្រទេស​រុស្ស៊ី ត្រូវបាន​គ្រប់គ្រង ដោយ​«​ក្រុមមនុស្ស​ចាំ​ឆ្លើយ​តែ​យល់ព្រម​» ទើប​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) អាច​សម្រេចចិត្ត​លើ​កិច្ចការ​ធំៗ នៅក្នុង​ក្រុម​បន្ទរ សម្រាប់​ការឃោសនា​ដោយផ្ទាល់​ខ្លួន​របស់គាត់​។​

​អតីតមន្ដ្រី​ការទូត​រុស្ស៊ី រូបនេះ បញ្ជាក់ នៅក្នុង​អត្ថបទ​កិច្ចការ​បរទេសមួយ ថា «​ប្រសិនបើ​លោក ពូ​ទីន ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង អនាគត​របស់​រុស្ស៊ី នឹង​ធ្លាក់​ទៅក្នុង​ស្ថាន​ភាពមិនច្បាស់លាស់ កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ រីឯ​អ្នក​ស្នង​តំណែង​របស់គាត់ អាច​ប្រាកដ​ណាស់ នឹង​ព្យាយាម​បន្ត​សង្គ្រាម ជាពិសេស ដោយសារតែ​ទីប្រឹក្សា​សំខាន់ៗ​របស់​ពូ​ទីន ទទួលបាន​ការកោតសរសើ​រ ពី​ទីភ្នាក់ងារ​សន្ដិសុខ​។ ប៉ុន្តែ​គ្មាន​នរណាម្នាក់ នៅក្នុង​ប្រទេស​រុស្ស៊ី បញ្ជា​លើ​ឋានៈ​របស់គាត់​ទេ​។ ដូច្នេះ​ប្រទេស​នេះ ទំនងជា​នឹង​ចូលដល់​ដំណាក់កាល មាន​ភាពចលាចល​ខាង​នយោបាយ ហើយ​វា​ថែមទាំង​អាច​ធ្លាក់ចូល​ទៅក្នុង​ភាពវឹកវរ​ថែម​ទៀតផង​»៕