ចិន អាច​នឹងមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជាង​១​ពាន់​គ្រាប់ នៅ​ឆ្នាំ​២០៣៥

ព័ត៌មានអន្តរជាតិ
0
88


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ រហូតមកដល់​ពេលនេះ ក្រុង​ប៉េកាំង កំពុងតែ​បង្កើន​ការបង្កើត​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ ហើយ​ត្រូវបាន​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បាន​ព្យាករ ថា ចិន នឹងមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ រហូតដល់ ១ ៥០០​គ្រាប់​។​

​សារព័ត៌មាន​របស់​ឥណ្ឌា Hindustan Times បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​៣០ ខែវិច្ឆិកា ថា មន្ទីរ​បញ្ច​កោណ នៃ​ក្រសួងការពារជាតិ​អាមេរិក កាលពី​ថ្ងៃ​អង្គារ បានចេញ​សេចក្ដីរាយការណ៍​របស់​ខ្លួន ថា ចិន​ទំនងជា​អាច​នឹងមាន​ឃ្លាំង​ស្ដុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ រហូតដល់ ១ ៥០០​គ្រាប់ នៅក្នុង​ឆ្នាំ​២០៣៥ ប្រសិន​ក្រុង​ប៉េកាំង បន្ត​បង្កើនល្បឿន​បង្កើត​នុយក្លេអ៊ែ​រ ដូច​បច្ចុប្បន្ន​។ តួលេខ​នេះ បានបង្ហាញ អំពី​ការព្រួយបារម្ភ​របស់​អា​មេ​រិ​ក អំពី​ការកើនឡើង​មហិច្ឆតា​របស់​ចិន សម្រាប់​ការពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន បើទោះជា​ការព្យាករណ៍​មិន​បង្ហាញ ថា ចិន​កំពុងតែ​បង្កើនល្បឿន​អភិវឌ្ឍន៍​ក្បាល​គ្រាប់​ឲ្យ​លឿន​ហួស​ពីនេះ​បន្ថែមទៀត​យ៉ាងណាក៏ដោយ​។​

​មន្ដ្រីជាន់ខ្ពស់ ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ បាន​ថ្លែង នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​របាយការណ៍​ប្រចាំឆ្នាំ​របស់​មន្ទីរ​បញ្ច​កោណ ជុំវិញ​សកម្មភាព​របស់​យោធា​ចិន បានបង្ហាញ ថា បច្ចុប្បន្ន ចិន មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ នៅក្នុង​ស្ដុក ជាង​៤០០​គ្រាប់​។ ប៉ុន្ដែ​បើតាម​ការព្យាករណ៍​នេះ បង្ហាញ ថា ចិន​អាច​នឹងមាន​ក្បាល​គ្រាប​នុយក្លេអ៊ែរ ជាង ១ ០០០​គ្រាប់ នៅ​ឆ្នាំ​២០៣៥ ដោយ​ផ្អែកលើ​ល្បឿន​ផលិត គ្មាន​ការប្រែប្រួល នាពេល​សព្វថ្ងៃ​។​

​ទោះជា​យ៉ាងណា ក្រុង​ប៉េកាំង ធ្លាប់​លើកឡើង​ជារឿយៗ ថា ចិន​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តិច​ខ្លាំងណាស់ បើ​ធៀប​ទៅនឹង​រុស្ស៊ី ហើយ​សហរដ្ឋអាមេរិក​។ ប៉ុន្ដែ​ចិន ត្រៀមខ្លួន​ជាស្រេច សម្រាប់​កិច្ចសន្ទនា ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន យល់ព្រម​កាត់បន្ថយ​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ឱ្យនៅ​ត្រឹម​កម្រិត ស្មើនឹង​ចិន​។

​បើតាម​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្ដុក​ខុល (Stockholm International Peace Research Institute (SIPRI) បាន​ឲ្យ​ដឹង ថា សហរដ្ឋអាមេរិក ត្រូវបាន​គេ​រាយការណ៍​ថា មាន​ស្ដុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ៣ ៧០០​គ្រាប់​។ ប៉ុន្ដែ​ក្នុងចំណោម​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទាំងនោះ មាន​ចំនួន ១ ៧៤០​គ្រាប់ បានដាក់​ពង្រាយ​រួចជាស្រេច​ហើយ​៕​