មេដឹកនាំ​កូរ៉េខាងជើង នាំ​កូន​ស្ដ្រី​នៅក្នុង​ពិធី​ព្យុហយាត្រា​កងទ័ព ចង់បង្ហាញ​អំពី​ផែនការ​ស្នង​តំណែង​

ព័ត៌មានអន្តរជាតិ
0
49



​រដ្ឋធានី​សេ​អ៊ូ​ល​៖ នៅក្នុង​ពិធី​ព្យុហយាត្រា​កងទ័ព​របស់​ក្រុង​ព្យុង​យ៉ាងនោះ មេដឹកនាំ​កូរ៉េខាងជើង បានបង្ហាញ អំពី​ភាព​ផ្អែមល្ហែម ជា​សាធារណៈ​ជាមួយនឹង​កូនស្រី​របស់គាត់ ទើបនឹង​មាន​អាយុ​១០​ឆ្នាំ ធ្វើ​ឲ្យ​ពិភពលោក ព្យាករ ថា លោក គីម ជុង​អ៊ុន អាច​នឹង​បង្ហាញ អំពី​ផែនការ​អ្នក​ស្នង​តំណែង​ពី​គាត់​។​

​សារព័ត៌មាន Channel News Asia បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​១៧ ខែកុម្ភៈ ថា ការបង្ហាញ​ក្តី​ស្រលាញ់ រវាង​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង និង កូនស្រី​អាយុ​១០​ឆ្នាំ​របស់គាត់ នៅក្នុង​ពិធី​ព្យុហយាត្រា​យោធា​ដ៏​ធំ កំពុងតែ​បង្ហាញ ថា កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង នឹង​បន្ត​យ៉ាងហោចណាស់​មួយ​ជំនាន់​ទៀត​។​

​ការបង្ហាញ​គ្រឿង​សព្វាវុធ នៅក្នុង​ព្យុហយាត្រា​របស់​កងទ័ព​កូរ៉េខាងជើង កាលពីពេល​ថ្មីៗ​នេះ មាន​ភាពទន់ភ្លន់​។ ចំណែក​ការបង្ហាញ​ខ្លួន នៅ​វេទិកា​មួយ នៅ​ទីលាន​ដ៏​សំខាន់ ស្ថិតក្នុង​រដ្ឋធានី​ព្យុងយ៉ាង នោះ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន (Kim Jong Un) បាន​និយាយ​លេងសើច​ជាមួយ​កូនស្រី​របស់គាត់ គឺ​កុមារី ជូ អេ (Ju Ae)​។ ជាការ​ឆ្លើយតប​មកវិញ​នោះ កុមារី Ju Ae បាន​លើកដៃ​ទៅ​បូត​ថ្ពាល់​ទាំង​២​របស់​ឪពុក​នាង ខណៈ​ភ្នែក​ទាំងពីរ​បិទ ហើយ​ញញឹម​ដោយ​ក្តី​ស្រលាញ់​។​

​ពិធី​ព្យុហយាត្រា នាពេលនេះ ជា​ខួប​លើក​ទី​៧៥ នៃ​កងទ័ព​របស់​កូរ៉េខាងជើង​។ ក្បួន​ដង្ហែ​របស់​កងទ័ព​កូរ៉េខាងជើង បានបង្ហាញ​នូវ​អាវុធ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត មិន​ធ្លាប់មាន នៅក្នុង​ប្រទេស​នេះ​។ ចំណែក​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ បាន​ពណ៌នា នៅក្នុង​របាយការណ៍ ស្តីពី​កិច្ចការ​នេះ ថា គ្រឿង​សព្វាវុធ​ទាំងនោះ ជាឃ្លាំង​ស្តុក​ទុក​ដ៏​ច្រើន​លើសលប់​របស់​កងទ័ព សម្រាប់​បង្ក្រាប និង កម្ទេច​របប​ផ្តាច់ការ​ចក្រពត្តិនិយម​។​

​វត្តមាន​របស់​នាង Ju Ae កូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង នៅលើ​ឆាក​ដ៏​លេចធ្លោ​មួយ ហើយ​ការសម្រេចចិត្ត​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ នៅក្នុង​ការបញ្ចេញ​ផ្សាយ​វីដេអូ នាពេល​វេលា​នេះ ក៏​ជាការ​ផ្តល់​តម្រុយ​មួយ សម្រាប់​អនាគត​ដ៏​សម្ងាត់​របស់​ប្រទេស​កុ​ម្មុយ​និ​ស្ដ​ឯកោ​មួយ​នេះ​។ ថ្វីត្បិតតែ​នាង Ju Ae ទើបនឹង​មាន​អាយុ​ប្រហែល​តែ​១០​ឆ្នាំ​ក៏ពិតមែន ប៉ុន្តែ​នាង​ត្រូវបាន​គូសបញ្ជាក់​រួចមកហើយ ថា លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង នឹង​ជ្រើសរើស​នាង ឱ្យ​ជា​អ្នក​ស្នង​តំណែង ជា​មេដឹកនាំ​ប្រទេស ខណៈ​នាង​ធំ​ពេញវ័យ​។​

​នាង Ju Ae បានបង្ហាញ​ខ្លួន ជា​លើកដំបូង កាលពី​ឆ្នាំ​២០២២ ខណៈ​នាង​ត្រូវបាន​គេ​ថតរូប កំពុងតែ​ដើរ ដឹក​ដៃ​ឪពុក​របស់​នាង គឺ​លោក គីម ជុង​អ៊ុន ត្រួត​ពិនិត្យមើល​ការបាញ់​សាកល្បង​មី​ស៊ី​ល​បា​ល្លិ​ស្ទិ​ក​អន្ដរទ្វីប (intercontinental ballistic missile)​។ សកម្មភាព​បែបនេះ បង្ហាញ អំពី​ហេតុផល​មួយចំនួន សម្រាប់​លោក គីម ជុង​អ៊ុន កំពុងតែ​ជ្រើសរើស សម្រាប់​ការមកដល់ នៃ​អ្នក​ស្នង​តំណែង​ពី​គាត់ នាពេល​អនាគត​។​

​ហេតុផល​ដំបូង ជាការ​កត់សម្គាល់​នូវ​ការអនុវត្ត​ដ៏​យូរលង់​របស់​មេដឹកនាំ​កូរ៉េខាងជើង ដែល​បង្ហាញ​អំពី​ឋានៈ​របស់​ពួកគេ ជា​ឪពុកម្តាយ ព្រមទាំង​កូន​របស់​ពួកគេ ជា​អ្នកដឹកនាំ​ប្រទេសជាតិ​។ ប្រទេស​កូរ៉េខាងជើង ជា​រដ្ឋ​មួយ បដិសេធន​វាករ​ផ្ដល់​សិទ្ធិ​ស៊ីវិល​ដល់​ប្រជាជន​របស់ខ្លួន ក៏ដូចជា​សិទ្ធិ​ធ្វើ​នយោបាយ ផងដែរ​។ ភាគច្រើន ប្រទេស​កូរ៉េខាងជើង បាន​ផ្អែកទៅលើ​មូលដ្ឋាន ដោយ​ជំនួស​នូវ​ការសម្រេចចិត្ត សម្រាប់​ពួកគេ អំពី​របៀប​រស់នៅ ហើយ​ពួកគេ​ត្រូវតែ​សម្លឹងមើល​មេដឹកនាំ​របស់​ពួកគេ សម្រាប់​ការណែនាំ ខណៈ​ក្មេងៗ​មើល​ទៅលើ​ឪពុកម្តាយ​របស់​ពួកគេ​។​

​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកហើយ មេ​ដឹក​នា​កូរ៉េខាងជើង រួមទាំង​ឪពុក និង ជីតា​របស់លោក គីម ជុង​អ៊ុន ផង តែងតែ​ថតរូប​ជាមួយនឹង​ក្មេងៗ​ជាប្រចាំ ព្រមទាំង​កូនចៅ​របស់​ពួកគេ និង នៅក្នុង​កន្លែង​នានា ដូចជា សាលារៀន ជាដើម​។ សម្រាប់​គោលបំណង​ឃោសនា​ភ្លាមៗ ដោយ​បង្ហាញ​លោក គីម ជុង​អ៊ុន ឈរ​ចំ​កណ្តាល​អាវុធ​ដ៏​មាន​ថាមពល​ខ្ពស់ ដោយ​ការចែករំលែក​នូវ​ផ្អែមល្ហែម​ជាមួយ​កូនស្រី​របស់គាត់ ដែល​គូសបញ្ជាក់ អំពី​តួនាទី​របស់គាត់ ជា​ឪពុក និង​អ្នកការពារ​។​

​ជាមួយគ្នានេះ លោក គីម ជុង​អ៊ិ​ល (Kim Jong Il) ជា​បិតា​របស់លោក គីម ជុង​អ៊ុន បាន​រក្សា​គ្រួសារ​របស់គាត់ ចេញពី​ក្រសែភ្នែក​របស់​សាធារណជន ហើយ​បាន​បញ្ចាំង​រូបភាព​ប្លែក​ភ្នែក ពី​កូនប្រុស​របស់គាត់ ចាប់តាំងពី​ការឡើង​កាន់អំណាច នៅក្នុង​ឆ្នាំ​២០១១ ដោយបាន​ព្យាយាម បង្ហាញ​ខ្លួនឯង ថា ជា​មនុស្ស​សាមញ្ញ​ជាងគេ​។ សកម្មភាព​បែបនេះ ស្របតាម​ស្ទីល​របស់គាត់ នៅក្នុងនាម​ជា​អ្នកដឹកនាំ ដើម្បី​បង្ហាញ អំពី​ជីវិត​គ្រួសារ​របស់គាត់​ច្រើន ជាង​ឪពុក​របស់គាត់​

​ក្រោយពេល​មាន​សំណួរ​ធ្ងន់ៗ​ជាច្រើន អំពី​ការ​ស្នង​តំណែង​នោះ គេ​បានដឹង​ច្បាស់​ហើយ ថា ប្រទេស​កូរ៉េខាងជើង ក្លាយជា​សហគ្រាស គ្រប់គ្រង​យ៉ាង​ពិសេស ជា​លក្ខណៈ​គ្រួសារ ដែល​ដឹកនាំ​ដោយ​មេដឹកនាំ ត្រឹមតែ​៣​នាក់​ប៉ុណ្ណោះ​។ ដូច្នេះ វា​មាន​សុវត្ថិភាព នៅក្នុង​ការ​សន្ម​ត់ ថា លោក គីម ជុង​អ៊ុន នឹង​ដឹកនាំ​ប្រទេស​ឱ្យបាន​យូរ តាម​អ្វីដែល​គាត់​អាច​ធ្វើបាន ហើយ​បន្ទាប់មក ការរារាំង​អំពី​ការផ្លាស់ប្តូរ មិនបាន​មើលឃើញ​ទុកជាមុន​ណាមួយ ត្រូវបាន​ទទួលជោគជ័យ ដោយ នាង Ju Ae នោះឡើយ​៕​

Advertising