បច្ចេកវិទ្យា

យានអវកាស​ជប៉ុន​បាន​ទម្លាក់​ឧបករណ៍​តាមដាន​ទៅលើ​អាចម៍ផ្កាយ​ដោយ​សុវត្ថិភាព​

(​ទីក្រុង​តូ​ក្យូ​)៖ សារព័ត៌មាន Fox News បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣ តុលា ២០១៨​នេះ​ថា ឧបករណ៍​សង្កេត​រប​ស់​បារាំង អាល្លឺម៉ង់​បាន​ចុះចត​នៅលើ​អាចម៍ផ្កាយ​មួយ នៅ​ថ្ងៃ​ពុធ​នេះ​ប្រកបដោយ​ជោគជ័យ បន្ទាប់ពី​យានអវកាស​ជប៉ុន​បាន​បញ្ចេញ​នូវ​ឧបករណ៍​នោះ ជា​ផ្នែក​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ ដែល​អាច​ស្វែងរក​នូវ​តម្រុយ​នៃ​ប្រភព​ប្រព័ន្ធ​សូ​ឡា​។​ ​ភ្នាក់ងារ​រុករក​អវកាស​ជប៉ុន​បាន​និយាយថា ឧ​បករ​សង្កេត​នៅលើ​អាចម៍ផ្កាយ ដែល​ហៅថា Mobile Asteroid Surface Scout ឬ​ហៅថា MASCOT ត្រូវបាន​បញ្ចេញ​ពី​យានអវកាស​គ្មាន​មនុស្ស​បើក Hayabussa2 ហើយ​បាន​ចុះចត​ប្រកបដោយ​ជោគជ័យ​នៅលើ​អាចម៍ផ្កាយ Ryugu​។​ ​យានអវកាស​នេះ​បាន​ហោះ​យ៉ាង​ជិត​ប្រហែល ៥០​ម៉ែត្រ​ទៅលើ​ផ្ទៃ​អាចម៍ផ្កាយ ដើម្បី​បញ្ចេញ​ប្រអប់​ដែល​គេ​ស្គាល់​ថា ជា​ឧបករណ៍​សង្កេត​។ យាន Hayabusa2 បាននិងកំពុង​តែ​ស្ថិតនៅ​ជិត​អាចម៍ផ្កាយ​នេះ ចាត់​តាំងពី​ខែមិថុនា បន្ទាប់ពី​បានធ្វើ​ដំណើរ...

OPPO​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ចំនែក​ទីផ្សារ​ទូរស័ព្ទ​ក្នុងតម្លៃ​៤០០​ដល់​៦០០​ដុល្លា​ក្នុង​ត្រីមាស​ទី​២

​ក្រុមហ៊ុន OPPO ត្រូវបាន​ដាក់ឈ្មោះ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Counterpoint ថា​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​គេ​នៅក្នុង​កំរិត​តម្លៃ​ខ្ពស់​។ លទ្ធផល​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​បាន​បង្ហាញថា​Brand OPPO​បាន​កំពុងតែ​រីកចម្រើន​ក្នុងចំណោម​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​នៅក្នុង​ទីផ្សារ​ដែលមាន​ភាព​ប្រកួតប្រជែង​នេះ​។ លើសពីនេះទៅទៀត ជាមួយនឹង​ការលក់​ចេញ​ស្មា​ត​ហ្វូ​ន​ជាង ៩៥% ដែល​បានមកពី​ទីផ្សារ​នៃ​ប្រទេស​ចិន ក្រុមហ៊ុន​OPPO​មានឱកាស​ច្រើន​ដើម្បី​បង្កើន​ចំណែក​ទីផ្សារ​របស់ខ្លួន ហើយ​ក្រុមហ៊ុន​មួយ​នេះ​នឹង​នាំយក​ផលិតផល​ស្មា​ត​ហ្វូ​ន​ដ៏​ស្រស់ស្អាត​របស់ខ្លួន​ទៅកាន់​អតិថិជន​វ័យក្មេង​កាន់តែច្រើន​នៅ​ជុំវិញ​ពិភពលោក​។​ ​របាយការណ៍ Counterpoint បាន​សន្និដ្ឋានថា ដោយមាន​ដំណើរ​ការល្អ​បំផុត​នៅក្នុង​ការដឹកជញ្ជូន​ផលិតផល​លំដាប់​ខ្ពស់ ទីផ្សារ​ស្មា​ត​ហ្វូ​ន​តម្លៃ​ខ្ពស់​នៅលើ​ពិភពលោក​មានការ​កើនឡើង​ចំនួន​៧%​នៅក្នុង​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០១៨​។ សរុបមក​ក្រុមហ៊ុន Apple, Samsung, OPPO, Huawei, Xiaomi, និង​ក្រុមហ៊ុន​One Plus រួមគ្នា​មាន​ចំណែក​ទីផ្សារ ៩១​ភាគរយ​នៃ​ទីផ្សារ​ទូរស័ព្ទ​ចល័ត​លំដាប់​ខ្ពស់​នៅលើ​ពិភពលោក​។ ​នៅក្នុង​ចំណែក​ទីផ្សារ​ទូរស័ព្ទ​លំដាប់​ខ្ពស់​ក្នុងតម្លៃ​ចន្លោះ​ពី ៤00 ទៅ ៦00 ដុល្លា​(​ដែល​ស្មើនឹង ៤៥%​នៃ​ចំណែក​ទីផ្សារ​សរុប​) OPPO​ឈរ​នៅ​លំដាប់​ទីមួយ​ដោយមាន​ចំណែក​ទីផ្សារ ២២%...

OPPO F9 គ្រាន់តែ​បើក​លក់​ថ្ងៃ​ដំបូង​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ទូទាំង​កម្ពុជា​

មិនបាច់​រង់ចាំ​យូរ​ទៀត​ទេ ចាប់ពី​ថ្ងៃនេះ​ទៅ​ប្រិយមិត្ត​អាច​រក​ទិញ​បាន​នូវ OPPO F9 នៅ​គ្រប់​ហាង​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​កម្ពុជា​។ មាន​អ្វី​ភ្ញាក់ផ្អើល​សម្រាប់​ការបង្ហាញ​វត្តមាន របស់​OPPO F9 លើ​ទីផ្សារ​កម្ពុជា​? ​ស្ថិតក្នុង​តម្លៃ ៣៣៩ ដុល្លារ​អាមេរិក OPPO F9 ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ជាច្រើន​។ នា​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ជា​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​របស់​ម៉ូ​ដែល​សំខាន់​ប្រចាំឆ្នាំ​របស់​OPPO ហើយក៏​ជា​ថ្ងៃ​កំណត់​ដែល​អតិថិជន​ដែល​បានក​ម្ម៉​ង់​ទុក​មុន​ដើម្បី​ទទួលយក​ម៉ូ​ដែល​OPPO F9​នេះ​ផងដែរ​។ យើង​សង្កេតឃើញ​គ្រប់​ហាង​ទូរស័ព្ទ​ស្ទើរតែ​ទាំងអស់​សុទ្ធ​តែមាន​ភ្ញៀវ​មក​យ៉ាងច្រើន​កុះករ អ្នកខ្លះ​បានមក​រងចាំ​តាំងពីព្រឹក​ដើម្បី​ឆាប់​ទទួលបាន​ទូរស័ព្ទ​ទៅប្រើ​។ ដោយសារ​ហេតុផល​នេះ មាន​ហាង​ទូរស័ព្ទ​ជាច្រើន​ជូ​ប​នូវ​បញ្ហា​ដាច់​ស្តុក ខ្វះ​ទូរស័ព្ទ​ជូន​ដល់​អតិថិជន​។ ​ជួប​ជាមួយ​ម្ចាស់​ហាង​មួយរូប​នៅ​ក្រុងភ្នំពេញ លោកស្រី​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា​៖ ក្រុមហ៊ុន​OPPO​ចេញ​ទូរស័ព្ទ​F9 នេះ​មក ពិតជា​ត្រូវចិត្ត​អ្នកប្រើប្រាស់​មែនទែន ព្រោះ​អតិថិជន​ចូលចិត្ត​ទូរស័ព្ទ​ដែលមាន​អេក្រង់​ពេញ ថ្ម​ខ្លាំង​ហើយ​សាក​ឆាប់​ពេញ RAM​ទំហំ​ធំ​ដើម្បី​ងាយស្រួល​លែង​ហ្គេម ជាពិសេស​នោះ​គឺ​តម្លៃ​សមរម្យ ដូច្នេះ​គ្រាន់តែ​OPPO...

រក​ឯណា​បាន​? បាន OPPO F9 មុនគេ​ហើយ Idol យកមក​ឲ្យ​ដល់ដៃ​ទៀត​

​ត្រឹម​រយៈពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង OPPO F9 ទទួលបាន​កា​រក​ម្ម៉​ង់​ទុកជាមុន​(Pre-order)​រាប់ពាន់​គ្រឿង មុនពេល​លេច​វត្តមាន​ក្នុងប្រទេស​កម្ពុជា​។ OPPO F9 នឹង​បើក​ជូន​អតិថិជន​បញ្ជា​ទិញ​ទុកជាមុន​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​២៥ ខែសីហា រហូតដល់​ថ្ងៃទី​៥ ខែកញ្ញា​នេះ ហើយ​នៅ​ថ្ងៃទី​៦​ខែកញ្ញា​គឺ​អតិថិជន​អាចមក​ទទួលយក​ទូរស័ព្ទ​ដែល​ខ្លួន​ក​ម្ម៉​ង់​បាន​។ ប៉ុន្តែ​ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​ទាំង​អស់នេះ មាន​អតិថិជន​តែ ៩ នាក់​មានឱកាស​បាន​ប្រើ OPPO F9 មុន​ថ្ងៃ​កំណត់ ហើយ​ថែមទាំង​មាន​តារាចម្រៀង​ល្បី​ប្រចាំ​កម្ពុជា​យកទៅ​ឲ្យ​ដល់​ផ្ទាល់ដៃ​ផ្ទាល់​ថែម​ទៀតផង​។​ ​ជាការ​បង្កើត​ភាព​ភ្ញាក់ផ្អើល និង​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន OPPO បាន​ចាប់ដៃគ្នា​ជាមួយ​កំពូល​តារាចម្រៀង ពេជ្រ សោភា លោក STEP និង​កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ធ្វើដំណើរ​ទៅកាន់​អតិថិជន ៩ រូប តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ពីគ្នា...

OPPO F9 សមត្ថភាព​មិនធម្មតា ហើយ​តម្លៃ​ក៏​សមរម្យ​!

បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​ក្នុង​ទីផ្សារ​សម្រាប់​ការលក់​ម៉ូ​ដែល OPPO F7 កាលពីដើមឆ្នាំ ក៏ដូចជា​ការធ្វើ​ឲ្យ​ពិភព​ស្មា​ត​ហ្វូ​ន​មានការ​ភ្ញាក់ផ្អើល​អំពី​ស្មា​ត​ហ្វូ​ន​កំពូល​របស់ខ្លួន​រួចមក នៅ​ថ្ងៃទី 24 ខែសីហា ឆ្នាំ 2018 នេះ ក្រុមហ៊ុន OPPO ក៏បាន​ធ្វើការ​ប្រកាស​ស​ម្ពោ​ធ​ជា​ផ្លូវការ​នូវ​អាវុធ​ថ្មី​របស់ខ្លួន នៅ​សាល​កោះ​ពេជ្រ City Hall ដែល​វា​មាន​ឈ្មោះថា OPPO F9​។​ ​ក្នុង​កម្មវិធី​សម្ពោធ​នោះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់ តារា​ល្បីៗ ដូចជា អ្នកនាង​ពេជ្រ សោភា លោក Step កញ្ញា រ៉េត ស៊ូ​ហ្សា​ណា លោក​ជា វណ្ណា​រិ​ទ្ធ កញ្ញា​ហ៊ិ​ន ចន្ទ​និ​រ័ត្ន អ្នកនាង​សុខ...

មជ្ឈមណ្ឌល​សេវាកម្ម អតិថិជន និង តាំង​បង្ហាញ​ទូរស័ព្ទដៃ​របស់ MEIZU ត្រូវ​បើក​សម្ភោ​ធ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស កម្ពុជា ហើយ​

​ភ្នំពេញ​÷ មជ្ឈមណ្ឌល​សេវាកម្ម អតិថិជន បាន​តាំង​បង្ហាញ​ទូរស័ព្ទដៃ​របស់ MEIZU ត្រូវ​បើក​សម្ភោ​ធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៨ កាលពី​ព្រឹក​មិញ​នេះ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​មន្នី​រ៉េត ផ្ទះ​លេខ E1-52 ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​ ​ក្នុងឱកាស​នេះ​លោក ឃូ​ន ហេង ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន MEIZU ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើកឡើងថា ការបើក​សម្ភោ​ធ​មជ្ឈមណ្ឌល​សេវាកម្ម អតិថិជន និង​តាំង​បង្ហាញ​ទូរស័ព្ទដៃ​នៅថ្ងៃនេះ​ជាការ​បោះ​ជំ​ហ៊ាន​ថ្មី​មួយទៀត​របស់ MEIZU ក្នុង​ការផ្ដល់​ទំនុកចិត្ត​បន្ថែមទៀត ដល់ដៃ​គូរ​ពាណិជ្ជកម្ម អតិថិជន​ដែល​បាន​គាំទ្រ​ទូរស័ព្ទដៃ MEIZU ។ មជ្ឈមណ្ឌល​សេវាកម្ម​នេះ នឹង​ធ្លាប់​បើក​បំរើ​អតិថិជន យ៉ាង​កក់ក្ដៅ...

អាមេរិក ព្រួយបារម្ភ​ចំពោះ​ផ្កាយរណប​របស់​រុស្ស៊ី ដោយ​លើកឡើងថា ជា​ទង្វើ​មិន​គប្បី​

​នៅពេលដែល​អនុប្រធាន​លោក Mike Pence បានបង្ហាញ​ផែនការ​របស់​រដ្ឋបាល​លោក​ត្រាំ ក្នុងការ​បង្កើត​កងក​ម្លាំ​ង​អវកាស​ជា​សាខា​យោធា​ថ្មី កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នក​រិះគន់​បាន​និយាយថា វា​គឺជា​ជំហាន​ឥតប្រយោជន៍ និង​មិនចាំបាច់​សម្រាប់​អ្វីដែល​មិនបាន​បង្ហាញ​នូវ​ការ​គម្រាមកំហែង​។​ ​ប៉ុន្តែ​ពេលនេះ សហរដ្ឋអាមេរិក​កំពុងតែ​បង្ហាញ​នូវ​ក្តី​ព្រួយ​បាត​ម្ភ ដោយបាន​លើកឡើងថា ការ​គម្រាមកំហែង​នោះ គឺជា​ផ្កាយរណប​របស់​រុស្ស៊ី ដែលមាន​អក​ប្ប​កិរិយា​មិន​សមរម្យ​។​ ​យោងតាម​ជំនួយការ​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោកស្រី Poblete ផ្កាយរណប​របស់​រុស្ស៊ី ដែល​បានចាប់ផ្តើម​កាលពី​ខែតុលា ឆ្នាំ ២០១៧ បានបង្ហាញ​ពី​អ​កប្ប​កិរិយា​ខុស​ប្រក្រតី ដែល​មិន​ធ្លាប់​ជួប​។​ ​លោកស្រី Poblete បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វ៊ី​ស​ថា «​យើង​មិនដឹង​ច្បាស់​ថា​វា​ជា​អ្វី​ទេ ហើយ​គ្មាន​វិធី​ដើម្បី​ផ្ទៀងផ្ទាត់​វា​ដែរ​»​។ យ៉ាងណាក៏ដោយ លោកស្រី​បានលើកឡើង​ថា វា​គឺជា​ការព្រួយបារម្ភ​ធ្ងន់ធ្ងរ​បំផុត​អំពី​អាវុធ​របស់​រុស្ស៊ី ដែល​ផុស​ឡើង​នៅក្នុង​លំហរ​អវកាស ជាពិសេស​អាវុធ​ប្រឆាំង​ទៅនឹង​ផ្កាយរណប ដែលមាន​ទិសដៅ​ប្រឆាំង​មករក​ផ្កាយរណប​របស់​អាមេរិក ដែល​អាមេរិក​ប្រើ​វា​ដើម្បី​ធ្វើ​ជំនួញ វិទ្យាសាស្ត្រ និង​យោធា​។​ ​លោកស្រី...

យាន្ត​អវកាស​អង្គការ NASA ល្បឿន​ជាង​៦៩​ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​បាញ់​ទៅរក​តំបន់​ក្បែរ​ព្រះអាទិត្យ​ហើយ !

​កាលពី​ថ្ងៃអាទិត្យ អង្គការ​ណា​សាបាន​បាញ់​បង្ហោះ​យានអវកាស​មួយ តម្លៃ ១,៥​ពាន់​លាន​ដុល្លារ ទៅកាន់​ព្រះអាទិត្យ នៅក្នុង​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​មួយ ក្នុងការ​ការពារ​ភពផែនដី​តាមរយៈ​ការ​លាតត្រដាង​នូវ​អាថ៌កំបាំង​នៃ​ព្យុះ​សូ​ឡា​ដ៏​គ្រោះថ្នាក់​។​ ​អ្នក​អត្ថាធិប្បាយ​ម្នាក់​ប្រចាំ​នៅ​អង្គការ​ណា​សាបាន​និយាយថា យានអវកាស Parker Solar Probe ត្រូវបាន​ចាប់ផ្តើម​ហោះ​ឡើង​នៅវេលា​ម៉ោង ៣:៣១​នាទី​ទាបភ្លឺ​ថ្ងៃអាទិត្យ នៅក្នុង​រដ្ឋ​ហ្វ្ល​រី​ដា​។ យានអវកាស​គ្មាន​មនុស្ស​បើក​នេះ​មាន​គោលបំណង​ដើម្បី​ខិតចូល​កាន់តែ​កៀក​ទៅនឹង​ព្រះអាទិត្យ​ជា​ប្រវត្តិសាស្ត្រ ដែល​មិនទាន់មាន​យានអវកាស​ណាមួយ​អាច​ធ្វើបាន​ដូច្នេះ​នោះទេ នៅក្នុង​ប្រព័ន្ធ​សូ​ឡា​យើង​នេះ​។​ ​យានអវកាស​នេះ ត្រូវបាន​រចនា​ឡើង ដើម្បី​អាច​ចូល​ទៅដល់​បរិយាកាសរ​បស់​ព្រះអាទិត្យ​បាន ក្នុងកំឡុងពេល​បេសកកម្ម​រយៈពេល ៧​ឆ្នាំ ដែល​បរិយាកាស​នេះ ត្រូវបាន​គេ​ស្គាល​ថា​ជា​បណ្តុំ​ពន្លឺ​។ យាន​នេះ​ត្រូវបាន​ការពារ​ដោយ​ប្រព័ន្ធ​ការពារ​ពន្លឺ ដែល​អាច​អត់ធន់​ទៅនឹង​កំដៅ​កម្រិត​ខ្ពស់ និង​កម្រិត​វិទ្យុសកម្ម ៥០០​ដង​នៃ​កម្រិត​នៅក្នុង​ភពផែនដី​។​ ​បេសកកម្ម​នេះ​ត្រូវបាន​គេ​ហៅថា ជា​បេសកកម្ម​ដែល​ធ្វើដំណើរ​ទៅកាន់​តែ​កៀក​ព្រះអាទិត្យ ដើម្បី​ធ្វើការ​សិក្សា​អំពី​វា​។ តាមពិតទៅ វា​គួរតែ​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ ៦,១៦​លាន​គីឡូម៉ែត្រ​ពី​ផ្ទៃ​ព្រះអាទិត្យ ស្ថិតនៅ​កៀក​គ្រប់គ្រាន់​អាចធ្វើ​ការសិក្សា​ពី​បាតុភូត​នៃ​ខ្យល់​សូ​ឡា និង​បរិយាកាស​របស់​ព្រះអាទិត្យ...

ចិន នឹង​ចាប់​ផ្តើម​ស្ថានីយ៍​អវកាស Tinagong នៅ​ឆ្នាំ ២០២២

​ស្ថានីយ៍​អវកាស​របស់​ចិន Tiangong ឬ​ហៅថា Heavenly Palace (​វិមាន​ឋានសួគ៌​) គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២២​ខាងមុខ​។ ស្ថានីយ​ដែល​ត្រូវបាន​គេ​រំពឹងថា នឹង​យក​ស្តង់ដា​តាម​ស្ថានីយ៍​ដែលមាន​លក្ខណ​ស្រដៀង​គ្នា ដូចជា​ស្ថានីយ៍​អវកាស​អន្តរជាតិ (ISS) នឹងត្រូវ​បើក​ទៅកាន់​ក្រុម​អវកាសយានិក​បរទេស​។​ ​មាន​ទំហំ​ធំ​ជាង​ស្ថានីយ៍​អវកាស​រុស្ស៊ី Mir ទម្ងន់ ១៤០​តោន ស្ថានីយ៍​អវកាស Tiangong មាន​ម៉ូ​ឌូ​ល​ស្នូល​និង​បន្ទប់ពិសោធន៍​ពីរ​ដែលមាន​ទំហំ​ធំ​ល្មម​អាច​ផ្ទុក​អាកាសយានិក​ចន្លោះ​ពី ៣ ទៅ ៦​នាក់​។ ទាំង​ស្ថានីយ៍​អវកាស​អន្តរជាតិ និង​ស្ថានីយ៍​អវកាស Mir បានទទួល​ស្វាគមន៍​ក្រុម​អវកាសយានិក​អន្តរជាតិ​ទាំងអស់​។​ ​លោក Zhang Baoxin អ្នកជំនាញ​ផ្នែក​អាកាសចរណ៍​និង​យោធា​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​បាន​និយាយប្រាប់​សារព័ត៌មាន Global Times កាលពី​ខែឧសភា​ថា «​មានតែ​ប្រទេស​មួយចំនួន​តូច​តែប៉ុណ្ណោះ ដែលមាន​សមត្ថភាព​បញ្ជូន​ស្ថានីយ៍​អវកាស​ឡើងទៅ​ក្នុង​តារាវិថី​បាន​។...

តារាវិទូ​រុស្ស៊ី​ព្រមាន​ថា ផ្កាយដុះកន្ទុយ​កាន់តែ​រំកិល​មក​ជិត​ផែនដី​នៅ​ថ្ងៃទី​៧ សីហា នា​ថ្ងៃស្អែក​នេះហើយ

​ក្រុម​អ្នកឃ្លាំមើល​នៅលើ​មេឃ ស្ថិតនៅ​អឌ្ឍគោល​ខាងជើង​បាននិងកំពុង​ឃ្លាំមើល​ផ្កាយដុះកន្ទុយ​ពណ៌​បៃតង​ដែល​ពោរពេញ​ទៅដោយ​ពន្លឺ​កាន់តែខ្លាំង​ឡើងៗ ខណៈដែល​វា​ស្ថិតនៅ​កាន់តែ​កៀត​ទៅនឹង​ព្រះអាទិត្យ​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី Izvestia បាន​រាយការណ៍​ដោយ​ដកស្រង់​ពី​អ្នកស្រាវជ្រាវ​ផ្កាយដុះកន្ទុយ និង​អាចម៍ផ្កាយ លោក Yevgeniy Dmitriyev ឲ្យ​ដឹងថា ដោយសារតែ​ទំហំ​របស់​វា ផ្កាយដុះកន្ទុយ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ទៅដល់​ចំណុច​ដ៏​កៀក​របស់​វា មកកាន់​ផែនដី នៅ​ថ្ងៃទី​៧ សីហា​។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី Izvestia ដែល​បាន​រាយការណ៍​។​ ​លោក Dmitriyev បាន​និយាយថា «​ទំហំ​នៃ​ពពក​ធូលី​ដី​នៃ​រូបរាង​ដុំ​នៅក្រៅ​ភព យ៉ាងហោចណាស់​មាន​ទំហំ​ធំ​ជាង ២​ដង​នៃ​ភព​ដ៏​ធំជាងគេ នៅក្នុង​ប្រព័ន្ធ​សូ​ឡា​»​។​ ​លោក Dmitiriyev បាន​និយាយថា រូបរាង​នៃ​ផ្កាយដុះកន្ទុយ​ដ៏​មិនគួរ​ឲ្យ​ជឿ​នេះ ត្រូវបាន​គេ​រកឃើញ​កាលពី​ខែកញ្ញា ឆ្នាំ ២០១៧​។ លំហរ​ដ៏​ធំ​គឺ​ត្រុ​វ​បាន​ហ៊ុ​ទ័​ព្ធ​ដោយ​ពពគ​នៃ​ធូលី និង​ឧស្ម័ន​ដែលមាន​ប្រវែង...