បច្ចេកវិទ្យា

ហ៊ួរវ័យស៊េរី វាយ និង ណូវ៉ា ក្តោបទីផ្សារ ប្រមាណពាក់កណ្តាលនៃចំណែកទីផ្សារស្មាតហ្វូន

Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនដែលពិភពលោកទទួលស្គាល់ ភ្ញាក់ផ្អើល និងឱ្យតម្លៃលើម៉ាកសញ្ញាដ៏ធំមួយក្នុងចំណោមម៉ាកសញ្ញាធំៗទាំង100 ម៉ាក នេះបើយោងតាមទីភ្នាក់ងារក្រុមហ៊ុន Interbrand ពោលមានអតិថិជនរហូតដល់ 250 លាននាក់នៃចំនួនប្រជាជនទាំងអស់លើពិភពលោក។ Huawei បានបំបែកឯតទគ្គកម្ម ក្នុងឆ្នាំ 2016 និង 2017 នេះ ជាមួយនឹងការកើនឡើងប្រាក់ចំណូល 65-70% ធៀបនឹងឆ្នាំមុនៗ ដែលធ្វើឲ្យទីផ្សារតំបន់អាស៊ីអាគ្នេយ៍មានសក្ដានុពលយ៉ាងខ្លាំងក្នុងការរីកចម្រើនខ្លាំង ហើយថ្មីៗនេះទៀតត្រឹមពាក់កណ្តាលឆ្នាំ 2018 ក្រុមហ៊ុនបាននាំចេញនិងលក់បានស្មាតហ្វូនចំនួន 100,000,000 គ្រឿងត្រឹមពាក់កណ្តាលឆ្នាំ2018 ជាមួយនឹងតម្លៃម៉ាកសញ្ញាជាក្រុមហ៊ុនអន្តរជាតិធំៗឈានមុខឈរក្នុងលំដាប់ 72 ក្នុងចំណោមក្រុមហ៊ុនធំៗចំនួន 500 នៅលើពិភពលោក (Top Fortune Global 500)...

Apple ក្លាយជាក្រុមហ៊ុនតម្លៃ 1,000,000,000,000 ដុល្លារដំបូងគេ ក៏ដោយសារយើងទាំងអស់គ្នាជួយជះលុយទិញ

ទីបំផុតក្រុមហ៊ុនយក្សរបស់អាមេរិកAppleបានសម្រេចក្តីស្រម៉ៃរបស់ខ្លួនក្នុងការយោងចាប់យកតំណែងជាក្រុមហ៊ុនមានជាងគេ និងដំបូងគេលើលោកដែលអាចក្តោបតម្លៃ1,000,000,000,000 ដុល្លារ(១ ពាន់ពាន់លានដុល្លារអាមេរិក)។ តាមរយៈការប្រឹងប្រជែងដំណែងជាមួយAmazonនេះ ទីបំផុតAppleក៏បានដល់ទីមុនAmazonទៅហើយនេះក៏ដោយសារតែBrandមួយនេះមានអតិថិនជាច្រើនជុំវិញពិភពលោករួមទាំងកម្ពុជាផង ខណៈដែលAmazonមិនសូវជាមានការវាយលុកទីផ្សារនៅប៉ែកអាស៊ីនៅឡើយ។ បើសិនជាអ្នកជាApple Fanboyម្នាក់ដែលកំពុងកាន់ iPad គូររូបប្រើ Apple Pencil រត់ហាត់ប្រាណប្រើApple Watchនិង ស្តាប់ចម្រៀងតាម Apple Music នៅលើ iPhone ដោយប្រើ Apple Airpod ឬកាស Beat នឹងអានអត្ថបទនេះនៅលើ Macbook នោះ យើងដឹងខ្លួនប្រាកដហើយថាអ្នកជាម្នាក់ក្នុងចំណោមរាប់លានអ្នកផ្សេងទៀតដែលជះលុយជួយ Apple អោយដល់គោលដៅបែបនេះ។ ប្រភព៖ CNN ដោយ៖ ហ៊ត វន្ថា ប្រភព៖ បរទេស