https://www.dnt-newsasia.com/wp-content/uploads/2022/07/dai_ichi.gif

ព័ត៌មានអន្តរជាតិ

ភាព​តានតឹង​រវាង​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន ធ្វើ​ឲ្យ​ចិន​ដក​ភាគហ៊ុន​៣១៨​ពាន់​លាន​ដុល្លារ ចេញពី​អាមេរិក​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក មកកាន់​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២ ខែសីហា បានធ្វើ​ឲ្យ​ចិន​ខាង​សម្បា​យ៉ាងខ្លាំង រហូត​បង្ក​នូវ​ភាព​តានតឹង​ដាក់គ្នា រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង ក្រុង​វ៉ាស៊ីនតោន ហើយ​ក្រុមហ៊ុន​ធំៗ គ្រប់គ្រង​ដោយ​រដ្ឋ​ចិន ចំនួន​៥ ក៏បាន​សម្រេច​ដកខ្លួន ចេញពី​ទីផ្សារ​ភាគហ៊ុន នៅ​សហរដ្ឋអាមេរិក​។​​សារព័ត៌មាន Alarabiya News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា ក្រុមហ៊ុន​ធំៗ​របស់​ចិន ចំនួន​៥ រួមមាន ទី​១-​ក្រុមហ៊ុន Sinopec, ទី​២-​ក្រុមហ៊ុន...

ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក រកឃើញ​ឯកសារ​សំខាន់បំផុត ក្នុងផ្ទះ​អតីត​ប្រធានាធិបតី​ត្រាំ​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយ​ការ​ឆ្មក់​ចូល នៅក្នុង​គេហដ្ឋាន​ម៉ា​-​អា​-​ឡា​ហ្គោ (Mar-a-Lago) របស់លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ​រួចមក ឥឡូវ​ភ្នាក់ងារ FBI បាន​រកឃើញ​ឯកសារ​សម្ងាត់​បំផុត យក​ចេញពីផ្ទះ​នោះ ប៉ុន្ដែ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក រូបនេះ បាន​អះអាងថា ការស៊ើបអង្កេត​នេះ មាន​ហេតុផល​ខាង​នយោបាយ​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា បើតាម​ឯកសារ​របស់​តុលាការ បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ចៅក្រម​សហព័ន្ធន៍ បាន​បិទ​ដីកា​អនុញ្ញាតឱ្យ​មានការ​ស្វែងរក មិន​ធ្លាប់មាន​ពីមុនមក...

ទាហាន​ក្រុង​មូ​ស្គូ​វាយលុក​ទៅមុខ​លែងរួច អតីត​ប្រធានាធិបតី​រុស្ស៊ីគំរាម​នុយក្លេអ៊ែរ​

រដ្ឋធានី​មូ​ស្គូ​៖ ស្របពេល​កម្លាំង​ទាហាន​ឈ្លានពាន​របស់​ក្រុង​មូ​ស្គូ វាយ​រុលទៅមុខ​លែងរួច ហើយ​តំបន់​ខ្លះ ត្រូវបាន​កងទ័ព​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន វាយបក​តបត​វិញ​យ៉ាងខ្លាំង​ផង​នោះ ទើប​អតីត​ប្រធានាធិបតី​រុស្ស៊ី បានចេញ​មុខមក គំរាមកំហែង​ពី​ការផ្ទុះ​នុយក្លេអ៊ែរ ដាក់​សម្ពន្ធមិត្ត​របស់​លោកខាងលិច​។​​សារព័ត៌មាន The Times of India បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​១២ ខែសីហា ឆ្នាំ​២០២២ ថា លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ (Dmitry Medvedev) អតីត​ប្រធានាធិបតី​រុស្ស៊ី ហើយ​បច្ចុប្បន្ន កាន់តំណែង ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ​រុស្ស៊ី បានចេញ​មុខ មក​គំរាមកំហែង​ដល់​សម្ពន្ធមិត្ត​លោកខាងលិច​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ចោទប្រកាន់​រុស្ស៊ី កំពុងតែ​បង្ក​ហានិភ័យ អំពី​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ...

តួ​ក​គីលេងមួយក្បាច់ធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​ភ័យ

រដ្ឋធានី​កៀវ​៖ ស្របពេល​សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា រវាង​កម្លាំង​ការពារ​ទឹកដី​របស់​ក្រុង​កៀវ និង កម្លាំង​ទាហាន​របស់​ក្រុង​មូ​ស្គូ កំពុងតែបន្ដ​ឥត​ស្រាកស្រាន្ដ​នោះ ក៏មាន​សេចក្ដីរាយការណ៍​ថា តួ​ក​គី នឹង​សាងសង់​រោងចក្រ​ផលិត​ដ្រូ​ន​ដ៏​កំណាច​នេះ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ព័ត៌មាន​នេះ រឹតតែ​ធ្វើ​ឲ្យ​រុស្ស៊ី កាន់តែ​ប្រឈមមុខ​នឹង​ការ​ចាញ់​សង្គ្រាម​ឈ្លានពាន​របស់ខ្លួន​។​​សារព័ត៌មាន The Switzerland Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែសីហា ថា លោក វ៉ា​ស៊ី​ល បូដ​ណា (Vasyl Bodnar) ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន ប្រចាំ​នៅ​ប្រទេស​តួ​ក​គី បាន​បញ្ជាក់ថា លោក រេ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep...

បុរស​ប្រដាប់អាវុធ​ម្នាក់ សម្រុកចូល​ការិយាល័យ FBI ត្រួវវបានគេ…

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ប៉ូលិស​សហរដ្ឋអាមេរិក បាន​បាញ់ប្រហារ​ទៅលើ​បុរស​ប្រដាប់អាវុធ​ម្នាក់ សម្រុកចូល​ទៅកាន់​អគារ​របស់ FBI បណ្ដាល​ឲ្យ​ស្លាប់ កាលពី​រាត្រី ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែសីហា (​វេលា​ក្នុង​តំបន់​) ស្ថិតក្នុង​ទីក្រុង​ស៊ីន​សិន​ណា​ទី (Cincinnati) រដ្ឋ​អូ​ហា​យ៉ូ (Ohio) ។​​បណ្ដាញ​ផ្សព្វផ្សាយ​ល្បីៗ​របស់​ពិភពលោក រួមមាន សារព័ត៌មាន BBC, Reuter និង ញូវយ៉ក​ថែម​ស៍ បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា ក្រុមមន្ដ្រី​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា បុរស​ប្រដាប់អាវុធ​ម្នាក់ ត្រូវបាន​ប៉ូលិស​បាញ់​ស្លាប់ ក្រោយពេល​គាត់​បាន​ព្យាយាម​ដើរចូល ទៅកាន់​អគារ​របស់...

អតីត​ប្រធានាធិបតី​ស្រីលង្កា បន្ដ​រត់​ភៀសខ្លួន ស្វែងរក​ការ​ស្នាក់នៅ​ប្រទេស​ថៃ​

រាជធានី​បាងកក​៖ អតីត​ប្រធានាធិបតី​ស្រីលង្កា ក្រោយពេល​រត់ចោលស្រុក ដោយសារ​ការដឹកនាំ​ប្រទេស ត​វង្ស​ត្រកូល រហូត​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស ដួលរលំ​សេដ្ឋកិច្ច​ទាំងស្រុង ហើយ​កើត​នូវ​ភាពវឹកវរ កំពុងតែ​ធ្វើដំណើរ ទៅ​ស្វែងរក​ការ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​បន្ដទៀត​។​​សារព័ត៌មាន CNA បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា បើតាម​មន្ត្រីប៉ូលិស​ជាន់ខ្ពស់ ដែល​ដឹង​អំពី​សកម្មភាព​របស់​អតីត​ប្រធានាធិបតី​ស្រីលង្កា បាន​ឲ្យ​ដឹងថា លោក ហ្គូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) អតីត​ប្រធានាធិបតី​រូបនេះ បានធ្វើ​ដំណើរ តាម​ជើងយន្តហោះ​ឯកជន ចាក​ចេញពី​សិង្ហ​បុរី មកដល់​អាកាសយានដ្ឋាន​ដុន មួង (Don Muang) ស្ថិតក្នុង​ទីក្រុង​បាងកក...

អ្នកណាជាអ្នកចេញបញ្ជាឲ្យឆែកឆេរផ្ទះអតីតប្រធានាធិបតីដូណាល់ ត្រាំ?

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយពេល FBI បាន​ចុះទៅ​ឆែកឆេរ​គេហដ្ឋាន​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ពី​គណបក្ស​សាធារណរដ្ឋ និង អ្នកគាំទ្រ ប៉ុន្ដែ​នៅពេលនេះ លោក​រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌ បាន​ចេញមក​ការពារ និង ទាត់ចោល​នូវ​ការរិះគន់​ទាំងនោះ​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែសីហា ថា លោក មែរ​រីក ហ្កា​ឡែ​ន​ដ៍ (Merrick Garland) រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌​សហរដ្ឋអាមេរិក បានការ​ពារ​ដល់​ការឆែកឆេរ​របស់ FBI នៅក្នុង​ផ្ទះ​របស់​អតីត​ប្រធានាធិបតី...

អ៊ុយ​ក្រែ​ន និងរុស្ស៊ីចោទប្រកាន់​គ្នាលើ​ការវាយប្រហារ​ថ្មីលើ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​របស់​អឺរ៉ុប​

បុរី​ញូវយ៉ក​៖ ក្រោយ​មានការ​វាយប្រហារ​ជាថ្មី ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​ហ្សា​ប៉ូ​រី​ស​ហ្ស៊ា (Zaporizhzhia) ដ៏​ធំ​បំផុត​របស់​អឺរ៉ុប បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ និង ក្រុង​កៀវ បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក រហូត​ប្រធាន​អង្គការសហប្រជាជាតិ (UN) បាន​ព្រមាន​យ៉ាងខ្លាំង អំពី​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ទាំង​នៅក្នុង​តំបន់ និង ក្រៅ​តំបន់​។ ​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា ការបាញ់​ផ្លោង​កាន់តែ​ច្រើនឡើង ទៅលើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់​អ៊ុយ​ក្រែ​ន ត្រូវបាន​គេ​រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​កៀវ និង មូ​ស្គូ បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក ជុំវិញ​ការវាយប្រហារ​នេះ​។​​លោក អង់​តូ​នី​ញ៉ូ...

ផ្ទុះ​ឆេះ​មូលដ្ឋាន​ទ័.ពអាកាស​រុស្ស៊ី ខូ.ចខា.ត​យន្ដហោះ​យោ.ធា​ជាច្រើន​គ្រឿង សង្ស័យ​អ៊ុយ​ក្រែ​ន​វា.យប្រ.ហារ​

​រដ្ឋធានី​កៀវ​៖ ក្រោយពេល​មានការ​បំផ្ទុះ​ដ៏​ខ្លាំង នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស​របស់​រុស្ស៊ី នៅ​ឧបទ្វីប​គ្រី​មៀ (Crimea) កាលពី​ថ្ងៃ​អង្គារ ទី​៩ ខែសីហា នោះមក ធ្វើ​ឲ្យ​គេ​មានការ​សង្ស័យ​ទៅលើ​អ៊ុយ​ក្រែ​ន​ជា​អ្នក​វាយប្រហារ ប៉ុន្ដែ​បើតាម​រូបភាព ពី​ផ្កាយរណប បង្ហាញ កាលពី​ថ្ងៃ​ពុធ គឺមាន​យន្ដហោះ​យោធា​យ៉ាងតិច ចំនួន​៩​គ្រឿង ត្រូវ​ភ្លើង​ឆេះ​អស់​។​មូលដ្ឋាន​កងទ័ពអាកាស​សា​គី (Saky) របស់​កងទ័ពជើងទឹក​រុស្ស៊ី ស្ថិតនៅ​ជិត​ភូមិ​ណូ​វ៉ូ​ហ្វែ​ដូ​រី​វ​កា (Novofedorivka) បាន​ផ្ទុះ​ឆាបឆេះ​យ៉ាងខ្លាំង​។ នៅក្នុង​ហេតុការណ៍​នោះ ភ្លើង​បាន​ឆាបឆេះ​យន្ដហោះ​យោធា​យ៉ាងតិច ចំនួន​៩​គ្រឿង រួមមាន យន្ដហោះ​ប្រយុទ្ធ ប្រភេទ SU-30SM និង យន្ដហោះ​ទម្លាក់​គ្រាប់បែក SU-24M ជាច្រើន​គឿង​។ ចំណែក​អគារ​ជាច្រើន​ខ្នង...

ប្អូនស្រី​មេដឹកនាំ​ដ៏​មានអំណាច​បំផុត នៅ​កូរ៉េខាងជើង គំរាម​កម្ទេច​កូរ៉េខាងត្បូង​

​រដ្ឋធានី​ព្យុងយ៉ាង​៖ ថ្វីបើ​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែសីហា បានប្រកាស អំពី​ជ័យជម្នះ លើ​ការប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក្ដី ប៉ុន្ដែ​ស្ដ្រី​ដ៏​មានអំណាច​បំផុត នៅក្នុង​ប្រទេស​ផ្ដាច់ការ​មួយ​នេះ បាន​ខឹងសម្បា និង ចាត់ទុក​កូរ៉េខាងត្បូង ជា​អ្នក​នាំ​វីរុស​នេះ​មក​ចម្លង ហើយ​បាន​គំរាម​កម្ទេច​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ថែម​ទៀតផង​។​​ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ផ្សាយ​ថា លោកស្រី គីម យូ​-​ជុង (Kim Yo-jong) ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន...