ក្រុងប៉េកាំងគំរា.មប្រើកម្លាំងទ័.ពវា.យដណ្ដើមតៃវ៉ាន់
រដ្ឋធានីប៉េកាំង៖ ចាប់តាំងពីលោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក មកកាន់ទីក្រុងតៃប៉ិ បានធ្វើឲ្យចិនយ៉ាងខ្លាំង ហើយឥឡូវចាប់ផ្ដើមគំរាមជាថ្មី ពីការប្រើប្រាស់កម្លាំងយោធា វាយដណ្ដើម កាន់កាប់ដែនកោះ គ្រប់គ្រង ដោយខ្លួនឯងមួយនេះ យកមកត្រួតត្រា។ សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១០ ខែសីហា ថា ចិន កាលពីថ្ងៃពុធ បានគំរាមកំហែងជាថ្មី អំពីការប្រើប្រាស់កម្លាំងយោធា វាយដណ្ដើមកាន់កាប់តៃវ៉ាន់ យកគ្រប់គ្រង។ ក្រុងប៉េកាំង បានគំរាមកំហែងបែបនេះ ចំពេលកងទ័ពរំដោះប្រជាជនចិន កំពុងតែធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ...
ចិនកាន់ជើងរុស្ស៊ី ចោទអាមេរិក ជាអ្នកជំរុញឲ្យកើតសង្គ្រា.ម នៅអ៊ុយក្រែន
រដ្ឋធានីមូស្គូ៖ មន្ដ្រីការទូតចិន ប្រចាំនៅរុស្ស៊ី បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ជាមេជំរុញឲ្យមានសង្គ្រាម កើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន ហើយថែមទាំងបានរិះគន់ដល់បណ្ដាប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក គាំទ្រដល់ការពង្រីកសម្ពន្ធមិត្តរបស់អង្គការណាតូ ប្រឆាំងនឹងរុស្ស៊ី។សារព័ត៌មាន US News បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១០ ខែសីហា ថា ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅទីក្រុងមូស្គូ បានហៅសហរដ្ឋអាមេរិក ជាមេគំនិតសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ បន្ថែមពីលើនេះទៀត អ្នកការទូតចិន ថែមទាំងបានចោទប្រកាន់ ដល់សហរដ្ឋអាមេរិក អំពីការមានគំនិត កម្ទេចប្រទេសរុស្ស៊ី។លោក ហ្សាង ហានហួយ (Zhang Hanhui) ឯកអគ្គរដ្ឋទូតចិន...
មីស៊ីលទំនើបៗរបស់រុស្ស៊ី ពឹងផ្អែកលើបច្ចេកវិទ្យារបស់បស្ចិមលោក
រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេស បានរកឃើញថា បច្ចេកវិទ្យារបស់ចក្រភពអង់គ្លេស និង បស្ចិមលោក ត្រូវបានរកឃើញ នៅក្នុងសមាសធាតុគ្រឿងសព្វាវុធរបស់រុស្ស៊ើ សម្រាប់វាយប្រហារ នៅក្នុងប្រទេសអ៊ុយក្រែន។បើតាមវិទ្យាស្ថាន Royal United Service ហៅកាត់ Rusi បានឲ្យដឹងថា សមាសធាតុជាន់ខ្ពស់ បង្ហាញថា ក្រុងមូស្គូ ពឹងផ្អែកលើបច្ចេកវិទ្យាជាន់ខ្ពស់របស់បស្ចិមប្រទេស សម្រាប់យកមកបង្កើតមីស៊ីល និង គ្រឿងសព្វាវុធទំនើបៗ វាយប្រហារ នៅក្នុងប្រទេសអ៊ុយក្រែន។របាយការណ៍ ដដែលនោះ បានអះអាងថា រុស្ស៊ី បានបាត់បង់មីស៊ីលឆ្លងទ្វីប និង មីស៊ីលផ្លោង ឧបករណ៍សង្គ្រាមអេឡិចត្រូនិក និង...
ចិន ប្ដេជ្ញាមិនអត់ឱនដល់សកម្មភាពបំបែកខ្លួននៅតៃវ៉ាន់
រដ្ឋធានីប៉េកាំង៖ ចាប់តាំងពីមានដំណើរទស្សនកិច្ចរបស់ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក មកកាន់ទីក្រុងតៃប៉ិ កាលពីថ្ងៃទី២ ខែសីហា នោះមក រដ្ឋាភិបាលក្រុងប៉េកាំង នៅតែខឹងសម្បាយ៉ាងខ្លាំង ហើយចេញសៀវស ស្ដីពីតៃវ៉ាន់ ដោយបានព្រមានថា ចិននឹងមិនអត់ឱន ដល់សកម្មភាពបំបែកទឹកដីនោះឡើយ។សារព័ត៌មាន World News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១០ ខែសីហា ថា ចិន កាលពីថ្ងៃពុធ បានប្ដេជ្ញា មិនអត់ឱន ចំពោះ«សកម្មភាពបំបែកខ្លួន» នៅតៃវ៉ាន់ ហើយថែមទាំង បានបញ្ជាក់ជាថ្មីថា ក្រុងប៉េកាំង នឹងប្រើប្រាស់កម្លាំងទ័ព វាយដណ្ដើមកាន់កាប់ដែនកោះ គ្រប់គ្រងដោយខ្លួនឯងមួយនេះ ប្រសិនបើចាំបាច់។ចិន...
ប្រធានាធិបតី បៃដិន ចុះហត្ថលេខាផ្ដល់សច្ចាប័នដល់ហ្វាំងឡង់ដ៍ និង ស៊ុយអែត ចូលអង្គការណាតូ
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានចុះហត្ថលេខា លើឯកសារផ្ដល់សច្ចាប័ន សម្រាប់បើកផ្លូវ ដល់ប្រទេសហ្វាំឡង់ដ៍ និង ស៊ុយអែត ចូលមករួមរស់ជាមួយនឹងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (NATO តាមភាសាអង់គ្លេស ឬ OTAN តាមភាសាបារាំង)។សារព័ត៌មាន CNBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១០ ខែសីហា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានចុះហត្ថលេខា លើឯកសារផ្ដល់សច្ចាប័ន សម្រាប់បើកផ្លូវដល់ប្រទេសហ្វាំងឡង់ដ៍...
FBI ធ្វើឲ្យគណបក្សសាធារណរដ្ឋរបស់អតីតប្រធានាធិបតីត្រាំផ្ទុះកំហឹងខ្លាំង
រដ្ឋធានីវ៉ាស៊ីនតោន៖ ការឆ្មក់ចូលទៅឆែកឆេរលំនៅឋានរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ពីសំណាក់ទីភ្នាក់ងារការិយាល័យស៊ើបការណ៍សម្ងាត់របស់សហពន្ធន៍ FBI កំពុងតែធ្វើឲ្យអ្នកគាំទ្រគណបក្សរបស់គាត់ បានផ្ទុះកំហឹងយ៉ាងខ្លាំង និងថ្កោលទោសដល់ឧប្បត្ដិហេតុនេះ ខណៈអ្នកប្រជាធិបតេយ្យនិយម បានអះអាងថា គ្មានអ្នកណាម្នាក់ ស្ថិតនៅពីលើច្បាប់នោះឡើយ។សារព័ត៌មាន The Telegraph បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១០ ខែសីហា ថា អ្នកគាំទ្រគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ (Donald Trump) បាននាំគ្នា ទៅការពារអតីតប្រធានាធិបតីរូបនេះ ក្រោយពេលទីភ្នាក់ងារ FBI បានបញ្ជូនកម្លាំងសមត្ថកិច្ចរបស់ខ្លួន...
ផ្អើលបណ្ដាញសង្គម រឿងអ៊ុយក្រែនវាយប្រហារលើឃ្លាំងអាវុធ នៅមូលដ្ឋានទ័ពអាកាសរុស្ស៊ី
រដ្ឋធានីកៀវ៖ បន្ទាប់ពីមានការបំផ្ទុះមានកម្លាំងដ៏ខ្លាំងក្លា ឆេះឃ្លាំងអាវុធ នៅក្នុងមូលដ្ឋានកងទ័ពអាកាសរុស្ស៊ី នៅលើទឹកដីឧបទ្វីបគ្រីមៀ នោះភ្លាម បង្កឲ្យមានការភ្ញាក់ផ្អើល នៅលើបណ្ដាញសង្គម អំពីការវាយប្រហារដោយគ្រាប់មីស៊ីលបាញ់ចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ប៉ុន្ដែមន្ដ្រីរដ្ឋាភិបាលក្រុងមូស្គូ បានចេញមុខច្រានចោល ជុំវិញការអះអាងនេះ។ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៩ ខែសីហា ថា មានការបំផ្ទុះមានកម្លាំងដ៏ខ្លាំងក្លាមួយ រញ្ជួយដល់មូលដ្ឋានទ័ពអាកាសរុស្ស៊ី នៅគ្រីមៀ ហើយដុំផ្សែងបានហុយពាសពេញតំបន់ទេសភាព កាលពីថ្ងៃអង្គារ ខណៈសង្គ្រាម នៅអ៊ុយក្រែន កំពុងតែបន្ដវាយប្រយុទ្ធគ្នា។ អាជ្ញាធរ ប្រចាំតំបន់របស់រុស្ស៊ី បានអះអាងថា ការបំផ្ទុះ នៅក្នុងមូលដ្ឋានកងទ័ពអាកាសសាគី (Saki) ស្ថិតនៅឧបទ្វីបគ្រីមៀ គ្រប់គ្រងដោយរុស្ស៊ី...
កម្លាំងស៊ើបការណ៍សម្ងាត់ ឆែកឆេរផ្ទះរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក
រដ្ឋធានីវ៉ាស៊ីនតោន៖ ការិយាល័យស៊ើបការណ៍សម្ងាត់របស់សហពន្ធន៍ ហៅកាត់ FBI បានបញ្ជូនកម្លាំងរបស់ខ្លួនយ៉ាងច្រើន ចូលទៅឆែកឆេរវិមានរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។សារព័តមាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៨ ខែសីហា ថា លោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា កាលពីថ្ងៃចន្ទ កម្លាំងសមត្ថកិច្ច FBI ជាច្រើននាក់ បានឆ្មក់ចូលទៅឆែកឆេរ នៅក្នុងភូមិគ្រឹះរបស់គាត់ ស្ថិតនៅរមណីយដ្ឋាន ម៉ា អាឡាហ្គូ (Mar-a-Lago) ទីក្រុងផាល់ប៊ីស...
ថៃ នឹងដណ្ដើមតំណែងនាំចេញអង្ករច្រើនជាងគេ នៅលើពិភពលោក ពីវៀតណាម
រាជធានីបាងកក៖ រហូតមដល់ពេលនេះ ថៃ បានតាំងចិត្ត នឹងដណ្ដើមតំណែង ជាប្រទេសនាំចេញ និង ផ្គត់ផ្គង់អង្ករដ៏ច្រើន លំដាប់លេខ២ នៅលើពិភពលោក ពីប្រទេសវៀតណាម ត្រឡប់មកគ្រប់គ្រងវិញ ហើយនឹងជួយបង្កើនតម្លៃអង្ករ សម្រាប់ប្រជាជនរបស់ខ្លួន។សារព័ត៌មានថៃ The Nation បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៨ ខែសីហា ថា ការនាំចេញអង្កររបស់ប្រទេសថៃ នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២២ បានកើនឡើង ដល់៥៦,៦ភាគរយ ស្មើនឹង៣,៥លានតោន។ ចំនួននេះ ធ្វើឲ្យព្រះរាជាណាចក្រអាស៊ានមួយនេះ រកបានប្រាក់ចំណូល បានចំនួន៦០,៩៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ឬកើនឡើង៤២,៩ភាគរយ បើធៀបនឹងឆ្នាំមុន។លោក ឆាឡើមចៃ...
អ៊ីស្រាអែល ចុះកិច្ចព្រមព្រៀងឈប់បា.ញ់គ្នា ជាមួយប៉ាឡេស្ទីន
រដ្ឋធានីគៀវ៖ ប្រទេសអេហ្ស៊ីប បានបញ្ចុះបញ្ចូលអ៊ីស្រាអែល និង ប៉ាឡេស្ទីន រហូតឈានដល់ការចុះកិច្ចព្រមព្រៀង លើបទឈប់បាញ់គ្នាមួយ ហើយភាគីទាំង២ នឹងបញ្ឈប់នូវការវាយប្រយុទ្ធគ្នាបន្ដទៀត។សារព័ត៌មាន Middle East Eye បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៧ ខែសីហា ថា អ៊ីស្រាអែល និង ប៉ាឡេស្ទីន បានព្រមព្រៀងគ្នា លើបទឈប់បាញ់មួយ ក្រោយការទម្លាក់គ្រាប់បែក នៅតំបន់ហ្គាហ្សា អស់រយៈពេលជាច្រើនថ្ងៃមក។ កិច្ចព្រមព្រៀងនេះបានធ្វើឡើង ក្រោមការសម្របសម្រួល ពីប្រទេសអេហ្ស៊ីប បន្ទាប់ពីអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកជាច្រើនលើក នៅទូទាំងតំបន់ឡោមព័ទ្ធ កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់កុមារប៉ាឡេស្ទីន ចំនួន៩នាក់...