ព័ត៌មានអន្តរជាតិ

អតីត​មេ​ប៉ូលិស​កំពូល​ថៃ កំពុងតែ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​

​រាជធានី​បាងកក​៖ មេ​ប៉ូលិស​កំពូល​របស់​ថៃ និង ក្រុម​ន្ដ្រី​ប៉ូលិស​ជាច្រើន​នាក់​ផ្សេងៗ​ទៀត កំពុងតែ​ប្រឈមមុខ​នឹង​ការចោទប្រកាន់ តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ខណៈ​ការស៊ើបអង្កេត កំពុងតែបន្ដ​ដំណើរកា​រ​តាម​នីតិវិធី​។​​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែកក្កដា ថា បើតាម​ប្រភពព័ត៌មាន​ពី​ប៉ូលិស បាន​អះអាង ថា គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើពុករលួយ (The National Anti-Corruption Commission) ហៅ​កាត់ (NACC) គ្រោង​នឹង​ចោទប្រកាន់ ទៅលើ​អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍ ចាក​ធីប ឆៃ​ចិន្ដា (Chakthip Chaijinda) និង...

ក្រុង​មូ​ស្គូ អះអាង​ពី​ការ​វាយបក​របស់​អ៊ុយ​ក្រែ​ន ស្លា​.​ប់គរ​ជើង​លើ​គ្នា​

​រដ្ឋធានី​កៀវ​៖ រដ្ឋាភិបាល​ក្រុង​កៀវ បានចាប់ផ្ដើម​យុទ្ធនាការ វាយបក​ទៅលើ​កម្លាំង​ទាហាន​រុស្ស៊ី ដើម្បី​រំដោះទឹកដី​របស់ខ្លួន​យកមក​គ្រប់គ្រង​វិញ ចាប់តាំងពី​ដើមខែ​មិថុនា រហូត​រំដោះ​បាន​ទឹកដី​ប្រហែល​ជាង​២០០​គីឡូម៉ែត្រ ប៉ុន្ដែ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​អះអាង អំពី​កងទ័ព​អ៊ុយ​ក្រែ​ន បានសម្លាប់​ជាង ២៦ ០០០​នាក់ នៅក្នុង​យុទ្ធនាការ​នេះ​។​​សារព័ត៌មាន គ្រប់គ្រង ដោយ​រដ្ឋ​រុស្ស៊ី Tass បានចេញ​ផ្សាយ កាលពី​ចុង​សប្ដាហ៍​មុននេះ ថា ស៊ើ​ហ្គេ សយ​ហ្គូ (Sergei Shoigu) រដ្ឋមន្ដ្រី ក្រសួងការពារជាតិ​រុស្ស៊ី បាន​អះអាង ថា រដ្ឋាភិបាល​ក្រុង​កៀវ បាន​បាត់បង់​កងទ័ព ជាង ២៦ ០០០​នាក់ នៅក្នុង​យុទ្ធនាការ​វាយបក...

កងទ័ព​អ៊ុយ​ក្រែ​ន ប្រើប្រាស់​ដ្រូ​ន​ដល់​ក្រុង​មូ​ស្គូ ធ្វើ​ឲ្យ​ពូ​ទីន​កាន់តែ​ផ្ទុះ​កំហឹង

​រដ្ឋធានី​មូ​ស្គូ​៖ ក្រុម​របស់​មន្ដ្រី​អ៊ុយ​ក្រែ​ន បាន​រាយការណ៍ អំពី​ការវាយប្រហារ ដោយ​ដ្រូ​ន​ទៅលើ​រដ្ឋធានី​មូ​ស្គូ ក្រោយពេល​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស អំពី​ការវាយប្រហារ​សងសឹក បន្ទាប់ពី​ការវាយប្រហារ​ទៅលើ​ស្ពាន​ឧបទ្វីប​គ្រី​មៀ ដែល​រុស្ស៊ី បាន​រឹបអូស​យក ដោយ​គ្មាន​ការបង្ហូរ​ឈាម កាលពី​អំឡុង​ឆ្នាំ​២០១៤​។​​គេហទំព័រ​របស់​បណ្ដា​ញ​ទូរទស្សន៍​របស់​សហរ​ដ្ឋ​អាមេរិក CNN បាន​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែកក្កដា ថា មន្ដ្រី​រដ្ឋាភិបាល​ក្រុង​កៀវ បាន​ប្រាប់​ដល់ CNN ថា កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន បាន​ប្រើប្រាស់​ដ្រូ​ន វាយប្រហារ​ទៅលើ​រដ្ឋធានី​មូ​ស្គូ កាលពី​ព្រឹក ថ្ងៃ​ចន្ទ​។ រីឯ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បានទទួល​ខុសត្រូវ ចំពោះ​ប្រតិបត្តិការ តាម​អ្វីដែល​រុស្ស៊ី...

​គណបក្ស​ភឿ​ថៃ កំពុងតែ​ប្រឈមមុខ​នឹង​ការសម្រេចចិត្ត​ចុងក្រោយ​របស់ខ្លួន​

​រាជធានី​បាងកក​៖ គណបក្ស​ភឿ​ថៃ កំពុងតែ​ប្រឈមមុខ​នឹង​សម្ពាធ​យ៉ាង​ធ្ងន់ មកពី​គណបក្ស​មាន​ទំនោរ​ទៅលើ​យោធា​រាជានិយម នៅក្នុង​ការបង្កើត​រដ្ឋា​ភិ​បាល​ថ្មី ហើយ​គណបក្ស​មួយ​នេះ នឹង​សម្រេច​ជោគវាសនា​របស់​គណបក្ស​ឆ្ពោះទៅមុខ នៅ​ថ្ងៃ​អង្គារ​នេះ​។​​សារព័ត៌មាន​របស់​ថៃ បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែកក្កដា ថា សម្ពន្ធភាព​ចម្រុះ​ចំនួន​៨​គណបក្ស នឹង​ជួបប្រជុំគ្នា នៅ​ថ្ងៃ​អង្គារ ដើម្បី​សម្រេច ថា​តើ​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP ដែល​បានឈ្នះ នៅក្នុង​ការបោះឆ្នោត​សកល កាលពី​ថ្ងៃ ទី​១៤ ខែកក្កដា នឹង​នៅតែ​ចូលរួម​ជាមួយ​សម្ពន្ធភាព នៅក្នុង​ការបង្កើត​រដ្ឋា​ភិ​បាល​ថ្មី ក្រោយពេល​គណបក្សនយោបាយ​ផ្សេងៗ​ទៀត មិន​គាំទ្រ​ដល់​សម្ពន្ធភាព​ចម្រុះ​ទាំង​៨​គណបក្ស​នេះ នៅក្នុង​ការបោះឆ្នោត​នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ប្រទេស​ថៃ ប្រសិនបើ​គណបក្ស​ឆ្ពោះទៅមុខ...

រុស្ស៊ី ធ្វើ​បាញ់​មី​ស៊ី​ល​ប្រឆាំង​នាវា ផ្គើន​ដាក់​អាមេរិក​ផ្ដល់ជំនួយ​យោធា​១៣០០​លាន​ដុល្លារ​ទៅ​អ៊ុយ​ក្រែ​ន​

​រដ្ឋធានី​កៀវ​៖ ស្របពេល​សហរដ្ឋអាមេរិក បានសម្រេច​ផ្ដល់ជំនួយ​យោធា​ថ្មី មាន​ទំហំ​ទឹកប្រាក់ ១៣០០​លាន​ដុល្លារ ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន បន្ថែមទៀត​នោះ រុស្ស៊ី បាន​បញ្ជូន​កងទ័ពជើងទឹក​របស់ខ្លួន ទៅធ្វើ​សកម្មភាព កាន់តែខ្លាំង​ក្លា​ឡើង នៅ​សមុទ្រ​ខ្មៅ​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២១ ខែកក្កដា ថា កងទ័ព​ជើ​ទឹក​របស់​រុស្ស៊ី បានធ្វើ​សមយុទ្ធ​យោធា បាញ់​គ្រាប់​ពិត នៅក្នុង​សមុទ្រ​ខ្មៅ​។ សកម្ម​បែបនេះ បានកើត​ឡើង ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​វិមាន​ក្រឹម​ឡាំង បានប្រកាស ថា រុស្ស៊ី នឹង​ពិចារណា​លើ​នាវាចម្បាំង​ជាច្រើន ធ្វើ​នាវាចរណ៍​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន តាម​គោលដៅ​យោធា​ដ៏​មាន​សក្តានុពល​តាមផ្លូវ​ទឹក​។​​ក្រសួងការពារជាតិ​រុស្ស៊ី...

ទ័ពព្រៃ​នៅ​មី​យ៉ាន់​ម៉ា ប្ដេជ្ញា​វាយប្រហារ​លើ​គោលដៅ​របស់​ទាហាន​រប​ប​សឹក នៅ​ទូទាំងប្រទេស​

​រដ្ឋធានី​ណៃ​ពិដោរ​៖ ប្រទេស​មី​យ៉ាន់​ម៉ា បាន​ធ្លាក់​ចូលទៅក្នុង​វិបត្ដិ​ដ៏​ធ្ងន់ធ្ងរ​បំផុត ក្រោយ​ការធ្វើ​រដ្ឋប្រហារ​យោធា រឹបអូស​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ រហូតមក ហើយ​ឥឡូវនេះ ក៏មាន​សេចក្ដីរាយការណ៍​ជាច្រើន អំពី​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។​​សារព័ត៌មាន​របស់​ភូមា The Irrawaddy បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២១ ខែកក្កដា ថា កងទ័ព​ឯករាជ្យ​កា​ឈី​ន (Kachin) ហៅ​កាត់ KIA បាន​អះអាង ថា ពួកគេ បាន​រឹបអូស​ច្រក​មួយ ពី​កម្លាំង​ទាហាន​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា ស្ថិតនៅ​ភាគ​ខាងជើង រដ្ឋ​សាន (Shan)​។​​បើតាម​អ្នកស្រុក បាន​ប្រាប់​ដល់...

មនុស្ស​ជំនិត​បំផុត​របស់​ថាក់ស៊ីន បង្វែរ​គោលនយោបាយ ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ភឿ​ថៃ​អាចបង្កើត​រដ្ឋាភិបាល​ថ្មី​បាន​

​រាជធានី​បាងកក​៖ ស្របពេល​តុលាការ​ធម្មនុញ្ញ និង សភា​ទាំង​២​របស់​ប្រទេស​ថៃ កំពុង​តែមាន​ចំណាត់ការ​រៀងៗ​ខ្លួន ប្រឆាំងនឹង​មេបក្ស​ប្រឆាំង​ឈ្នះឆ្នោត នោះ បេក្ខភាព​នាយករដ្ឋមន្ដ្រី មកពី​គណបក្ស​របស់​កូនស្រី​លោក ថាក់ស៊ីន អតីត​នាយករដ្ឋមន្ដ្រី បាន​ប្រាប់ អំពី​វិធីសាស្ដ្រ ស្វែងរក​សំឡេងគាំទ្រ​ឲ្យ​បាន​ច្រើន សម្រាប់​ឈានដល់​ការបង្កើត​រដ្ឋាភិបាល​ថ្មី​។​​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២១ ខែកក្កដា ថា លោក ស្រេ​ត​ថា ថា​វី​ស៊ីន (Srettha Thavisin) ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី បានបញ្ជាក់ ថា គណបក្ស​ភឿ​ថៃ នឹង​ប្រឆាំង​យ៉ាង​ដាច់ខាត ចំពោះ​ការប្រែប្រួល​ណាមួយ...

ប្រជាជន​ថៃ ចាប់ផ្ដើម​ផ្ទុះ​កំហឹង​ដាក់​សភា និង តុលាការ​ធម្មនុញ្ញ​

​រាជធានី​បាងកក​៖ ប្រជាជន​ថៃ បាន​ផ្ដើម​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ហើយ​គ្រោង​នឹង​ចេញមក​តាម​ដងផ្លូវ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ គាំទ្រ​ដល់​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ ក្រោយពេល​សមាជិកសភា និង ព្រឹទ្ធសភា ភាគច្រើន មាន​ទំនោរ​ទៅរក​ក្រុម​អភិរក្ស​យោធានិយម បាន​រារាំង​ដល់​មេដឹកនាំ​វ័យក្មេង​របស់​ពួកគេ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី នៅ​ជុំ​ទី​២ កាលពី​ថ្ងៃ​ពុធ​។​​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២១ ខែកក្កដា ថា ប្រជាជន​ថៃ គ្រោង​នឹង​ចេញ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ បង្ហាញ​នូវ​គាំទ្រ​ដល់​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់...

​ក្រុម​អ្នក​ប្រាជ្ញា​ផ្នែក​ច្បាប់​របស់​ថៃ បកស្រាយ​រឿង​សភា រារាំង​មេបក្ស​ប្រឆាំង​ឈ្នះឆ្នោត​

​រាជធានី​បាងកក​៖ ក្រុម​អ្នកជំនាញ​តាក់តែង​ច្បាប់រដ្ឋធម្មនុញ្ញ បាន​រិះគន់​ដល់​ចំណាត់ការ​របស់​ស្ថាប័ន​នីតិប្បញ្ញត្ដិ​របស់​ថៃ ក្រោយពេល​សមាជិកសភា និង ព្រឹទ្ធសភា ភាគច្រើន បាន​ច្រាល​ចោល​នូវ​ការតែងតាំង​ជាថ្មី​របស់​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រីរ​បស់​ប្រទេស​ថៃ នៅក្នុង​ជុំ​ទី​២​។​​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២១ ខែកក្កដា ថា ស្របពេល​ប្រទេស​ថៃ កំពុង​តែមាន​ភាពមិន​ច្បាស់លាស់ ជុំវិញ​ជម្លោះ​តែងតាំង​បេក្ខភាព​នាយករដ្ឋមន្ដ្រី រួចមក ក្រុម​អ្នកជំនាញ​ផ្នែក​ច្បាប់ បានលើកឡើង ជា​សំណួរ ថា​តើ​ដំណោះស្រាយ​របស់​សភា ដែល​បាន​បដិសេធ​នូវ​ការតែងតាំង​ជាថ្មី​របស់លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត...

សហភាព​អឺរ៉ុប ចោទប្រកាន់​រុស្ស៊ី កំពុង​បង្កើត​វិបត្ដិ​ស្បៀងអាហារ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​

​ទីក្រុង​ប្រ៊ុ​ច​សែ​លស៍​៖ បណ្ដា​ប្រទេស នៅ​តំបន់​មជ្ឈិមបូព៌ា និង ទ្វីបអាហ្វ្រិក មាន​តម្រូវការ​គ្រាប់​ធញ្ញជាតិ​យ៉ាងច្រើន មកពី​ប្រទេស​អ៊ុយ​ក្រែ​ន ព្រោះ​វា​ជា​អាហារ​ដ៏​សំខាន់​របស់​ពួកគេ ប៉ុន្ដែ​ឥឡូវ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានសម្រេច​បញ្ជា​ឲ្យ​ផ្អាក​នូវ​កិច្ចព្រមព្រៀង​នាំចេញ​តាម​សមុទ្រ​ខ្មៅ ទើប​ប្រមុខ​អង្គការសហប្រជាជាតិ និង ប្រធាន​គោលនយោបាយ​របស់​សហ​ភាព​អឺរ៉ុប ចាត់ទុកជា​ការបង្ក​ឲ្យ​មាន​វិបត្ដិ​ស្បៀងអាហារ​ដ៏​ធំ​បំផុត នៅលើ​ពិភពលោក​។​​សារព័ត៌មាន​អារ៉ាប់​អន្ដរជាតិ Alarabiya News បានចេញ​ផ្សាយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកក្កដា ថា លោក ចូសេប ប័​រ​រ៉ែ​ល (Josep Borrell) ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប បានបញ្ជាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍...