ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឲ្យ​របប​យោ.ធា​មី​យ៉ាន់​ម៉ាចរចា​ជាមួយ​ក្រុមប្រឆាំង ដើម្បី​បញ្ចប់​ជ.ម្លោះ​

រដ្ឋធានី​ណៃ​ពិដោរ​៖ ក្រោយពេល​មាន​អំពី​រដ្ឋប្រ.ហារ​យោធា ផ្ដួលរំលំ​រដ្ឋាភិបាល​ស៊ីវិល កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​នោះមក ប្រទេស​មី​យ៉ាន់​ម៉ា បាន​ធ្លាក់​ចូលទៅក្នុង​វិ.បត្ដិ​យ៉ាងធ្ងន់ធ្ងរ ទើប​ប្រមុខ​ការទូត​ចិន បាន​អំពាវនាវ​ដល់​គ្រប់ភាគី នៃ​ប្រទេស​អាស៊ាន​មួយ​នេះ ងាក​ទៅរក​តុ​ចរចា​។​​សារព័ត៌មាន Hindustan Times បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ ថា លោក វ៉ាង យី (Wang Yi) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ចិន បាន​អំពាវនាវ​ដល់​មេដឹកនាំ​របប​យោ.ធា​មី​យ៉ាន់​ម៉ា ឲ្យ​ចរចា​ជាមួយ​ក្រុមប្រឆាំង​របស់​ពួកគេ​។ ការអំពាវនាវ​របស់​ប្រមុខ​ការទូត​ចិន បានកើត​ឡើង ចំពេល​មានការ​ព្រួយបារម្ភ កាន់តែខ្លាំង​ឡើង អំពី​អំពើហិ.ង្សា និង ការធ្វើឱ្យ​សិទ្ធិមនុស្ស...

ស្រីលង្កា​កាន់តែ​មាន​វិ.បត្ដិ​ធ្ងន់​ឡើង រកតែ​ទឹកដោះគោ​ឲ្យ​ទារក ក៏​ពិបាក​

រដ្ឋធានី​កូឡុំបូ​៖ រហូតមកដល់​ពេលនេះ ប្រទេស​ស្រីលង្កា កំពុងតែ​ប្រឈមមុខ​នឹង​វិ.បត្ដិ​យ៉ាងធ្ងន់ធ្ងរ ដោយ​ខ្វះ​ទាំង​ស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ ហើយ​សូម្បីតែ​ទឹកដោះគោ សម្រាប់​ទារក ក៏​ពិបាក​នឹង​រក​ទិញ​ផងដែរ​។​​សារព័ត៌មាន BBC បាន​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​៥ ខែកក្កដា ថា ក្រុមគ្រួសារ​រាប់សិប​នាក់ រួមទាំង​ម្តាយ​ដែលមាន​កូន​ផង បាន​ឈរ​តម្រង់​ជួរ ជាមួយនឹង​ចាន ដើម្បី​ទទួលបាន​អាហារ ដែល​ទំនង​ជាមាន​អាហារ​តែម្ដង​គត់ សម្រាប់​ពួកគេ នៅក្នុង​១​ថ្ងៃ​។​​អ្នកស្រី ចាន់​ឌ្រី​កា ម៉ា​ណែ​ល (Chandrika Manel) ជា​ម្ដាយ​របស់​ក្មេង​៤​នាក់ បាន​អះអាង​ង​ថា «​យើង​មក​ទីនេះ ដោយសារ​យើង​ស្រេកឃ្លាន​ខ្លាំង​»​។ អ្នកស្រី​បាន​ច្របាច់​បាយ​នឹង​ដៃ...

កម្លាំង​អ៊ុយ​ក្រែ​ន ដក​ចេញពី​ទីក្រុង​លី​ស៊ី​ចាន់​ស្ក៍ ត្រៀមប្រ.យុទ្ធ​កាន់តែខ្លាំង​ជាមួយនឹង​រុស្ស៊ី​

រដ្ឋធានី​គៀវ​៖ ថ្វីត្បិតតែ​ទីក្រុង​លី​ស៊ី​ចាន់​ស្ក៍ (Lysychansk) បាន​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ក​ម្លាំ​ង​ទាហាន​រុស្ស៊ី​ទាំងស្រុង​នោះមក ប៉ុន្ដែ​ចៅហ្វាយខេត្ត​លូ​ហាន​ស្ក៍ (Luhansk) បាន​អះអាងថា អ៊ុយ​ក្រែ​ន នឹងមិន​បាន​ចាញ់​ស.ង្គ្រាម​នោះឡើយ ហើយ​អ៊ុយ​ក្រែ​ន បន្ដ​ត្រៀមខ្លួន​ប្រ.យុទ្ធ​យ៉ាងខ្លាំង នៅក្នុង​តំបន់​ដុន​បាស (Donbas) ។​​សារព័ត៌មាន​ឥណ្ឌា NDTV បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៤ ខែកក្កដា ឆ្នាំ​២០២២ ថា រុស្ស៊ី បាន​អះអាងថា កម្លាំង​ទ័ព​របស់ខ្លួន បាន​គ្រប់គ្រង​ទាំងស្រុង នៅក្នុង​ខេត្ត​លូ​ហាន​ស្ក៍ ក្រោយពេល​កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន​ដកចេញ​។ ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) បានប្រកាស​អំពី​ជ័យជម្នះ នៅ​តំបន់...

ថៃ បញ្ចេញ​កញ្ចប់​ថវិកាជាតិ​៤​ពាន់​លាន ទិញ​ដ្រូ​ន​កំ.ណាច​ពី​អ៊ីស្រាអែល​

រាជធានី​បាងកក​៖ រហូតមក​ដល់ពេល​ន​ព កងទ័ពជើងទឹក​ភូមិ​ន្ទ​ថៃ បាន​ចំណាយ​ថវិកាជាតិ រហូតដល់​៤​ពាន់​លាន​បាត​ប្រាក់​ថៃ ឬ​ស្មើនឹង​ជាង​១១៣​លាន​ដុល្លារ សម្រាប់​ការទិញ​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន ចំនួន​៧​គ្រឿ ពី​ក្រុមហ៊ុន​របស់​អ៊ីស្រាអែល ដែលមាន​បច្ចេកវិទ្យា​ខ្ពស់​។​​សារព័ត៌មាន The Nation Thailand បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ ថា កងទ័ពជើងទឹក​ភូមិ​ន្ទ​ថៃ ហៅ​កាត់ RTN នឹង​ចំណាយ​ថវិកាជាតិ រហូតដល់​៤​ពាន់​លាន​បាត (​លុយ​ថៃ​) ឬ​ស្មើនឹង​ប្រហែល​ជាង ១១៣,៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការទិញ​ដ្រូ​ន ចំនួន​៧​គ្រឿង មកពី​ក្រុមហ៊ុន​មួយ មាន​មូលដ្ឋាន នៅក្នុង​ប្រទេស​អ៊ីស្រាអែល​។​​លោក​ឧត្ដមនាវីឯក ប៉ូ​ក​ក្រុង ម៉ុ​ន​ហាត​ផា​លីន...

យន្ដហោះ​ច.ម្បាំង​មី​យ៉ាន់​ម៉ា ចេញពី​វា.យប្រ.ហារ​លើ​ឧទ្ទាមហោះចូល​ដែនអាកាស​ថៃ​

​រាជធានី​បាងកក​៖ យន្ដហោះ​ចម្បាំង​របស់​មី​យ៉ាន់​ម៉ា បាន​ហោះ​ចេញ​ពិ​វាយប្រហារ លើ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច នៅតាម​ព្រំដែន ក៏​ហោះ​រំលោភ​ចូល​លើ​ដែនអាកាស​ប្រទេសជិតខាង ហើយ​កងទ័ពអាកាស​ភូមិន្ទ​ថៃ (RTAF) កាលពី​ថ្ងៃទី​៣០ ខែមិថុនា បាន​បញ្ចេញ​យន្ដហោះ​ចម្បាំង ចំនួន​២​គ្រឿង ប្រភេទ F-16 នៅតាម​ព្រំដែន​ខេត្ត​តាក (Tak)​។​​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១ ខែកក្កដា ថា លោក ប្រា​ប៉ាស សុន​ចៃ​ដេ (Prapas Sonjaidee) អ្នកនាំពាក្យ កងទ័ពអាកាស​ភូមិន្ទ​ថៃ បាន​បញ្ជាក់ថា អង្គភាព​យោធា ក្រោម​បញ្ជា​ពី​កងទ័ពអាកាស បាន​រាយការណ៍​ថា យន្ដហោះ​ចម្បាំង​របស់​មី​យ៉ាន់​ម៉ា បាន​ហោះ​ឆ្លង​ចូល​មកលើ​ដែនអាកាស​របស់​ថៃ កាលពី​វេលា​ម៉ោង​១១...

ប្រធានាធិបតី​ឥណ្ឌូនេស៊ី ជួប​ពូ​ទីន បញ្ជាក់​ពី​ការធានា​ផ្គត់ផ្គង់​ស្បៀងអាហារ​ពិភពលោក​

​រដ្ឋធានី​មូ​ស្គូ​៖ ស.ង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី កំពុងតែ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការផ្គត់ផ្គង់​ស្បៀងអាហារ​របស់​ពិភពលោក ហើយ​ធ្វើ​ឲ្យ​តម្លៃ​កាន់តែ​ឡើងថ្លៃ ទើប​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បានចេញ​មុខ​ទៅ​ជួប​លោក ពូ​ទីន ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ក្រោយ​ជំនួប​ជាមួយនឹង​មេដឹកនាំ​អ៊ុយ​ក្រែ​ន​។​​សារព័ត៌មាន​ឥណ្ឌា​វី​អន (Wion) បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមិថុនា ថា ស្របពេល​សង្គ្រាម​រវាង​រុស្ស៊ី និង អ៊ុយ​ក្រែ​ន កំពុងតែបន្ដ​នោះ លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ទៅ​ជួប​សម​ភាគី​រុស្ស៊ី នៅក្នុង​ទីក្រុង​មូ​ស្គូ ក្រោយ​ជំនួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី នៅក្នុង​រដ្ឋធានី​គៀវ​។​លោក ចូ​កូ...

ស.ង្គ្រាម​ឈ្លា.នពា.ន​អ៊ុយ​ក្រែ​ន ធ្វើឲ្យប្រទេស​ជាង​៤០​ប្រឈម​នឹង​គ្រោះ​អត់ឃ្លាន​

រដ្ឋធានី​គៀវ​៖ ចាប់តាំងពី​ស.ង្គ្រាម បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ បានធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ពី​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ ហើយ​មនុស្ស​ជិត​២០០​លាន​នាក់ កំពុងតែ​ប្រឈមមុខ​នឹង​គ្រោះ​អត់ឃ្លាន ប្រសិនបើ​គ្មាន​ដំណោះស្រាយ នៅក្នុង​ការបើក​ច្រក​នាំចេញ​គ្រាប់​ធញ្ញជាតិ​បាន​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ថា ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​ប្រទេសមួយ​នេះ បាន​ជា.ប់គាំ.ង ចាប់តាំងពី​ការផ្ទុះ​ស.ង្គ្រាម​មក​។ ចំណែក​គ្រាប់​ធញ្ញជាតិ ជាង​២០​លាន​តោន​ក៏​ត្រូវបាន​ជាប់គាំង នៅក្នុង​ស៊ីឡូ​។ ដោយឡែក ក្រុង​មូ​ស្គូ បាន​អះអាងថា នេះ​ឥទ្ធិពល​ដ៏​អា.ក្រក់ នៃ​ទ.ណ្ឌក.ម្ម​របស់លោក​ខាងលិច ដាក់​មកលើ​ប្រទេស​រុស្ស៊ី ជុំវិញ​ស.ង្គ្រាម​បាន​រំ.ខាន​ដល់​ការនាំចេញ​ជី...

មេដឹកនាំ​ប្រទេស​ដ៏​ធំ​បំផុត​នៅ​អេស៊ា ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ផ្ញើ​សារ​ទៅ​ពូ​ទីន​

រដ្ឋធានី​គៀវ​៖ នៅ​ប្រហែល​តែ​១៥០​ថ្ងៃ​ទៀត នឹង​បើក​កិច្ចប្រជុំ​កំពូល G20 នៅលើ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី នោះ ប្រធាន​ក្រុម​វេទិកា​អន្ដររដ្ឋាភិបាល (G20) បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​គៀវ ដើម្បី​ជួប​ជាមួយនឹង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង បាន​ផ្ញើ​ចេញ​ចេញពី​រដ្ឋធានី នៃ​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ ទៅកាន់​មេដឹកនាំ​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ដើម្បី​ព្យាយាម​ជំរុញ​ឲ្យ​ក្តីសង្ឃឹម អំពី​ការចរចា​សន្តិភាព​។​​សារព័ត៌មាន Politico បាន​ផ្សាយ​ថា បើតាម​ជំនួយការ​របស់​មេដឹកនាំ វិមាន​ក្រឹម​ឡាំង បានបញ្ជាក់ កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ថា លោក វ្ល៉ា​ឌី​មៀរ...

ចក្រភព​អង់គ្លេស ធានា​ជួយ​ដល់​អ៊ុយ​ក្រែ​ន រហូត​ឈ្នះ​ស..ង្គ្រាម​របស់​ពូ​ទីន​

​រាជធានី​ឡុង​ដ៍​៖ ចាប់តាំងពី​ស.ង្គ្រាម​បាន​ផ្ទុះឡើង កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ ចក្រភព​អង់គ្លេស បានផ្ដល់​ជំនួយ​ជា​បន្ដបន្ទាប់ មាន​ទំហំ​ទឹកប្រាក់ ជិត ៥​ពាន់​លាន​ដុល្លារ ហើយ​សន្យា​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន រហូត​ឈ្នះ​ស.ង្គ្រាម​របស់​រុស្ស៊ី នៅលើ​ទឹកដី​ប្រទេស​អឺរ៉ុប​មួយ​នេះ​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ថា រដ្ឋាភិបាល​របស់លោក បូរី​ស ច​ន​សុន (Boris Johnson) បាន​បញ្ជាក់ថា ចក្រភព​អង់គ្លេស នឹង​ផ្ដល់ជំនួយ​យោធា​បន្ថែម មាន​ទំហំ​ទឹកប្រាក់ ១​ពាន់​លាន​ផោន (​លុយ​អង់គ្លេស​) ឬ​ស្មើនឹង​ប្រហែល ១,២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។...

ពូ​ទីន​ខ្លាច​អង្គការ​ណា​តូ បន្ដ​ព្រមាន​ស៊ុយអែត និង ហ្វាំ​ង​ឡង់​ដ៍​

ទីក្រុង​ប្រ៊ុ​ស​សែ​លស៍ (Brussels)៖ ប្រធានាធិបតី​រុស្ស៊ី បាន​បន្ដ​គំរាម​ស៊ុយអែត និង ហ្វាំ​ង​ឡង់​ដ៍ ដែលមាន​ព្រំដែន​ជាប់​គ្នា​ជាង​១០០០​គីឡូម៉ែត្រ​ជាមួយនឹង​រុស្ស៊ី ខណៈ​ប្រទេស​ទាំង​២​នេះ ចូលរួម​ជាមួយនឹង​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ NATO (​តាម​ភាសា​អង់គ្លេស ឬ OTAN តាម​ភាសា​បារាំង​) ។​​សារព័ត៌មាន​ឥណ្ឌា NDTV បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ថា ប្រទេស​ស៊ុយអែត និង ហ្វាំ​ង​ឡង់​ដ៍ ធ្លាប់តែ​ប្រកាន់យក​នូវ​គោលនយោបាយ​អព្យាក្រឹត អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកហើយ ប៉ុន្ដែ​ចាប់តាំងពី​រុស្ស៊ី បាន​លើក​កងទ័ព ចូលលុកលុយ ទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤...