ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្ដហោះ USS Theodore Roosevelt អាមេរិក មានផ្ទុកកូវីដ-១៩

នាវាផ្ទុកយន្ដហោះ USS Theodore Roosevelt របស់អាមេរិក មាននាវិកចំនួន៣នាក់​ត្រូវបាន​ធ្វើតេស្ដរក​ឃើញ​មាន​ផ្ទុកវីរុស​រលាកផ្លូវ​ដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា (កូវីដ-១៩)។លោក មីឆែល ហ្គីលដេ (Michael Gilday) ប្រធានប្រតិបត្ដិការ នៃកងនាវាអាមេរិក បានបញ្ជាក់​ថា រហូត​មក​ដល់ពេលនេះ នាវាផ្ទុកយន្ដហោះអាមេរិក មិន​ទាន់​មាន​គម្រោងចេញទៅបំពេញ​បេសកកម្ម​នៅឡើយ។ ដោយ​ឡែក​នាវិកចំនួន៣នាក់ នៅលើនាវាផ្ទុកយន្ដហោះ USS Theodore Roosevelt ដែលធ្វើតេស្ដវិជ្ជមាន នៃ​កូវីដ-១៩នោះ នឹងត្រូវបាន​នាំ​​ចេញ​​ពីនាវា រួចហើយបញ្ជូនពួកគាត់ព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់ក្រសួង​ការពារជាតិ​អាមេរិក។លោក ថូម៉ាស់ មូដលី (Thomas Modly) មេបញ្ជាការរងកងនាវាចម្បាំងអាមេរិក បានថ្លែងថា...

ឥណ្ឌាប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ប្រឆាំងនឹងកូវីដ ១៩

ក្រោយពេលប្រទេសឥណ្ឌាមានអ្នកឆ្លងវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ណា (កូវីដ-១៩) កាន់​តែ​ច្រើន​ឡើង ខណៈ​ប្រទេស​នេះ​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ច្រើនផងនោះ ទើបចុង​ក្រោយ ទើបលោកនាយករដ្ឋមន្រ្ដី ណារ៉េន​ដ្រា ម៉ូឌី បានប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ន រយៈពេល២១ថ្ងៃ ដើម្បីជាវិធានការទប់ស្កាត់​នឹង​វីរុសកូវីដ-១៩។លោក ណារ៉េនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា ប្រទេសនេះ ចាប់ផ្តើមបិទ​រយៈពេល២១ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ រីឯការអនុវត្ត​បម្រាមនេះ បានចាប់ផ្តើម​ពី​ពាក់កណ្តាលយប់ថ្ងៃទី២៥ ខែមីនា តទៅ ។  មន្ត្រីក្រសួងសុខាភិបាលឥណ្ឌា បានថ្លែងថា ការឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា បាន​កើន​ឡើងដល់ ៦៥៧នាក់ ក្នុងនោះអ្នកជំងឺ១២នាក់បានបាត់បង់ជីវិត។  ទោះជាយ៉ាងណា  វិធានការ​ធ្វើ​តេស្ត​ស្កែនរកវីរុស...

ប្រធានាធិបតីរុស្ស៊ីទៅលើកកម្លាំងចិត្តអ្នកជំងឺកូវីដ-១៩ដល់មន្ទីរពេទ្យ

មេដឹកនាំរុស្ស៊ីបានយល់ឃើញថា ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដល់អ្នកជំងឺកូវីដ-១៩ គឺជាការ​លើក​កម្លាំង​ចិត្ត និងស្មារតីដ៏រឹងមាំដល់ពលរដ្ឋ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩។ដោយសារតែមើលឃើញចំណុចដ៏សំខាន់ខាងលើនេះ ទើបប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចូល​ទៅកាន់​មន្ទីរពេទ្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយផ្ទាល់ និងសួរសុខទុក្ខអ្នកជំងឺ ដើម្បី​លើក​ទឹកចិត្ត​អ្នកជំងឺ​ឲ្យ​កាន់​​តែ​រឹង​មាំ។ លោកពូទីនបានស្លៀកឯកសណ្ឋានការពារ ឆ្លងវីរុស ហើយចូលទៅកាន់មន្ទីរពេទ្យ នាទី​ក្រុង​មូស្គូ។លោកប្រធានាធិបតីបានស្លៀកឯកសណ្ឋានការពារពណ៌លឿងពាក់របាំងមុខការពារ  ចូលទៅ​កាន់​មជ្ឈមណ្ឌល​ព្យាបាល​អ្នក​ជំងឺកូវីដ-១៩ Kransarka ក្នុងទីក្រុងមូស្គូ។ ប៉ុន្ដែ​នៅពេលចូល​ទៅដល់មន្ទីរពេទ្យ លោក ពូទីន ក៏​បាន​​ជួប​ពិភាក្សា​ជាមួយក្រុមគ្រូពេទ្យជំនាញប្រឆាំងកូវីដ-១៩ ។ បន្ទាប់មក លោកពូទីន បានចូល​ទៅសួរ​សុខទុក្ខអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាក​ព្យាបាល នៅក្នុងមន្ទីរពេទ្យ។ សូមជម្រាបថា...

នៅលើពិភពលោក កូវីដ-១៩សម្លាប់មនុស្សជាង២ម៉ឺន និងឆ្លងជា៤៦ម៉ឺននាក់

ចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូវីដ-១៩ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្ដ​ហ៊ូប៉ី នាភាគ​កណ្ដាល នៃប្រទេសចិន រហូតមកដល់វេលាម៉ោង៤ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០​​(ម៉ោង​នៅ​កម្ពុជា) នៅ​លើ​ពិភពលោក មានអ្នកឆ្លងកើនឡើង៤៦៣៣៨៧​នាក់ ក្នុងនោះស្លាប់២០៩១២នាក់ និង​ព្យាបាល​​ជាសះស្បើយ១១៣៨០២នាក់។ ប្រទេសចិនជាទីផ្ទុះឡើង នៃវីរុសដ៏កាចសាហាវនេះ មានអ្នកឆ្លងជាង៨១២១៨នាក់ ហើយ​ក្នុង​ចំណោម​អ្នក​ជំងឺទាំងនោះ ស្លាប់៣២៨១នាក់ និងជាសះស្បើយ ជាង៧៣៦៥០នាក់។ ប៉ុន្ដែ​​រហូតមក​ដល់​ពេល​នេះ ចិន​បាន​គ្រប់​គ្រង​ស្ថានការណ៍ជាបណ្ដោះអាសន្នស្ទើរទាំងស្រុង ដោយ​មានករណីឆ្លងថ្មីត្រឹមតែ៤៧នាក់ និងស្លាប់៤នាក់ នៅ​ទូទាំងប្រទេសចិន។ផ្ទុយទៅវិញ បណ្ដាប្រទេសនៅអឺរ៉ុបក៏កំពុងតែវឹកវរនឹងការរាតត្បាត នៃវីរុសកូវីដ-១៩នេះ ហើយអ៊ីតាលី ក្លាយ​ជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត នៅតំបន់អឺរ៉ុប...

ស្ដេចអង់គ្លេស ឆ្លងវីរុសកូវីដ-១៩

ព្រះអង្គម្ចាស់ឆាលស៍មានព្រះជន្ម៧១ព្រះវស្សា ត្រូវបានគ្រូពេទ្យធ្វើតេស្ដ រកឃើញ​​មានផ្ទុក​វីរុស​រលាកផ្លូវ​ដង្ហើម​ប្រភេទថ្មី ឬវីរុសកូរ៉ូណា (កូវីដ-១៩) ប៉ុន្ដែព្រះមហាក្សត្រិយានីអង់គ្លេស ត្រូវ​បាន​​​គេនិយាយថា ព្រះអង្គមានព្រះ​សុខភាពល្អជាធម្មតា។យោងតាមសេចក្ដីថ្លែងការណ៍របស់ព្រះរាជវាំង បានឲ្យដឹងថា ព្រះអង្គម្ចាស់ឆាលស៍ត្រូវបាន​គ្រូពេទ្យធ្វើស្វែង​រក​វីរុសកូវីដ-១៩ ហើយលទ្ធផលបានបង្ហាញវិជ្ជមាន នៃវីរុសកូវីដ-១៩។ ប៉ុន្ដែ​ព្រះមាតា​របស់ទ្រង់ គឺព្រះមហាក្ស​ត្រិយានី នៅមានព្រះរាជសុខភាពល្អជាធម្មតា។ប្រភពព័ត៌មានដដែល ក៏បានបញ្ជាក់ថា ថ្វីបើទ្រង់មានផ្ទុកវីរុសដ៏កាចសាហាវបែបនេះក្ដី តែ​ព្រះ​សុខភាព​របស់​ទ្រង់​នៅ​ល្អជាធម្មតា។ ប៉ុន្ដែមកដល់ពេលនេះ ព្រះអង្គម្ចាស់ត្រូវបានយាង​ទៅ​គង់​នៅដាច់ដោយឡែកពី​រាជវង្សានុវង្ស និងមន្រ្ដីព្រះរាជវាំង នៅក្នុងព្រះរាជវាំង( Duchess of Cornwall) ប្រទេសស្កត់ឡែនដ៍។ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ទ្រង់បានចូលគាល់ព្រះ​មហាក្ស​ត្រិយានី ដែល​មានព្រះជន្មាយុ៩៣ព្រះវស្សា ហើយជាស្ដេចមានព្រះជន្មវែង។ ប៉ុន្ដែ​រហូត​មក​ដល់​ពេលនេះ ព្រះ​មហាក្ស​ត្រិយានី...

អង់គ្លេសកំពុងដោះស្រាយភាពតានតឹង នៅអ៊ីរ៉ាក់

ក្រោយពេលមានការវាយប្រហារដោយរ៉ុក្កែតទៅលើមូលដ្ឋានកងទ័ពអាមេរិក នៅលើ​ទឹកដីអ៊ីរ៉ាក់​នោះមក ធ្វើឲ្យ ស្ថានការណ៍ រវាងអាមេរិក និងរដ្ឋាភិបាលទីក្រុងបាដាដ កាន់តែមាន​ភាពតានតឹងដាក់គ្នា ទើបអង់គ្លេសចេញមុខ​ទៅបញ្ចុះបញ្ចូល ដើម្បីបន្ថូរបន្ថយនូវភាពតានតឹង រវាងអាមេរិក និងក្រុមអ្នកនយោបាយរបស់អ៊ីរ៉ាក់។រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងតែទាមទារឲ្យអ៊ីរ៉ាក់ ធ្វើសកម្មភាព​ប្រឆាំង​នឹងកង ជីវពល​​ដែលគាំទ្រដោយអ៊ីរ៉ង់ ដោយ​អាមេរិក​បានស្ដី​បន្ទោស​ទៅលើ​ការវាយ​ប្រហារ​ដោយ​រ៉ុក្កែត​ទៅលើ​មូលដ្ឋាន​កងទ័ព នៅទីក្រុងតាជី (Taji) ប្រទេសអ៊ីរ៉ាក់។បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា អង់គ្លេសកំពុងតែចរចាជាមួយនឹងកងកម្លាំងនយោបាយ​និកាយ​ស៊ីអ៊ីត​របស់អ៊ីរ៉ាក់ ដើម្បីបន្ថូរបន្ថយ​នូវភាពតានតឹង ក្រោយពេល​មាន​ការវាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​កងទ័ព​របស់អាមេរិក ដែល​ជាទីតាំងរបស់កង​ទ័ពសម្ពន្ធមិត្ត​អន្ដរជាតិ ប្រយុទ្ធ​ប្រឆាំង​នឹងក្រុម ISIS នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ហើយនិងការវាយប្រហារសងសឹករបស់អមេរិក ទៅលើកងជីវពលអ៊ីរ៉ាក់ គាំទ្រដោយអ៊ីរ៉ង់។ប្រទេស​អ៊ីរ៉ាក់ ជាកន្លែង​ដែលអាមេរិក និងអ៊ីរ៉ង់ ប្រជែងគ្នា ដណ្ដើមយកឥទ្ធិពល...

ស្លាប់១១២នាក់ នៅតំបន់អាស៊ាន មានអ្នកឆ្លងកូវីដ-១៩ បន្ដកើនឡើងជាង៤៥០០នាក់

បើគិតត្រឹមវេលាម៉ោង៤ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) បណ្ដាប្រទេស​ នៅ​ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍ ឬហៅកាត់ អាស៊ាន មានអ្នកឆ្លងវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬ​វីរុស​​កូរ៉ូណា (កូវីដ-១៩) កើនឡើងរហូតដល់៤៥៨១នាក់ ដោយមានអ្នកស្លាប់ចំនួន១១២នាក់ និងអ្នកព្យាបាលបានជាសះស្បើយ​ចំ​​នួន​៤៦៤នាក់។ក្នុងចំណោមបណ្ដាប្រជាជាតិ​អាស៊ាន​នោះ គឺប្រទេស​ម៉ាឡេស៊ី​មានអ្នកឆ្លង​រហូត​ដល់​ ១៦២៤នាក់។ ក្នុង​ចំណោម​អ្នកឆ្លងទាំងអស់ មានអ្នកឆ្លងថ្មីចំនួន១០៦នាក់ អ្នកព្យាបាល​បានជាសះស្បើយ​ចំនួន១៨៣នាក់ និងស្លាប់​ចំនួន​១៦នាក់។ រីឯប្រទេសថៃវិញ មាន​ករណីឆ្លងថ្មី ចំនួន១០៦ ធ្វើឲ្យប្រទេសនេះមាន​ចំនួនអ្នកឆ្លង​កើនឡើង​ដ​​ល់៨២៧នាក់ ក្នុងនោះ មានអ្នកជាសះស្បើយ​ចំនួន​៥២នាក់ និងស្លាប់៤នាក់។ដោយឡែកឥណ្ឌូនេស៊ីវិញ មានអ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងរហូតដល់៦៨៦នាក់ ក្នុងនោះ​អ្នកជា​សះស្បើយចំនួន៣០នាក់។ ប៉ុន្ដែប្រទេសនេះ មានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ច្រើន​ជាង​គេបំផុត ​នៅក្នុង​តំបន់​អាស៊ាន...

ឡាវ និងមីយ៉ាន់ម៉ា ក្លាយជាប្រទេសតំបន់អាស៊ានចុងក្រោយ រកឃើញអ្នកឆ្លងកូវីដ-១៩

រហូតមកដល់វេលាម៉ោង៤ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា)  ប្រទេសឡាវ និងមីយ៉ាន់ម៉ា ក្លាយជា​ប្រទេស នៅ​ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍ ឬហៅកាត់ អាស៊ាន ចុង​ក្រោយគេ រកឃើញ មានអ្នកឆ្លងវីរុស​រលាក​ផ្លូវដង្ហើម​ប្រភេទថ្មី ឬ​វីរុស​​កូរ៉ូណា (កូវីដ-១៩)។ក្នុងចំណោមបណ្ដាប្រជាជាតិ​អាស៊ាន​នោះ គឺប្រទេស​ម៉ាឡេស៊ី​មានអ្នកឆ្លង​រហូត​ដល់​ ១៦២៤​នាក់។ ក្នុង​ចំណោម​​​អ្នកឆ្លងទាំងអស់ មានអ្នកឆ្លងថ្មីចំនួន១០៦នាក់ អ្នកព្យាបាល​បានជាសះស្បើយ​ចំនួន១៨៣នាក់ និងស្លាប់​ចំនួន​១៦នាក់។ រីឯប្រទេសថៃវិញ មាន​ករណីឆ្លងថ្មី ចំនួន១០៦ ធ្វើឲ្យប្រទេសនេះមាន​ចំនួនអ្នកឆ្លង​កើនឡើង​ដ​​ល់៨២៧នាក់ ក្នុងនោះ មានអ្នកជាសះស្បើយ​ចំនួន​៥២នាក់ និងស្លាប់៤នាក់។ដោយឡែកឥណ្ឌូនេស៊ីវិញ មានអ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងរហូតដល់៦៨៦នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន៣០នាក់។ ប៉ុន្ដែប្រទេសនេះ មានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ច្រើន​ជាង​គេបំផុត...

ស្លាប់៩៩នាក់ នៅតំបន់អាស៊ាន និងឆ្លងវីរុសជាង៤ពាន់នាក់

បើគិតត្រឹមវេលាម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) បណ្ដាប្រទេស​ នៅ​ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍ ឬហៅកាត់ អាស៊ាន មានអ្នកឆ្លងវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬ​វីរុស​​កូរ៉ូណា (កូវីដ-១៩) កើនឡើងរហូតដល់៤០៩០នាក់ ដោយមានអ្នកស្លាប់ចំនួន៩៩នាក់ និងអ្នកព្យាបាលបានជាសះស្បើយ​ចំ​​នួន​៤៣២នាក់។ក្នុងចំណោមបណ្ដាប្រជាជាតិ​អាស៊ាន​នោះ គឺប្រទេស​ម៉ាឡេស៊ី​មានអ្នកឆ្លង​រហូត​ដល់​១៥១៨នាក់។ ក្នុង​ចំណោម​អ្នកឆ្លងទាំងអស់ មានអ្នកឆ្លងថ្មីចំនួន២១២នាក់ អ្នកព្យាបាល​បានជាសះស្បើយ​ចំនួន១៥៩នាក់ និងស្លាប់​ចំនួន​៤នាក់។ រីឯប្រទេសថៃវិញ មានករណីឆ្លងថ្មី រហូតដល់ទៅ​១២២២ ធ្វើឲ្យប្រទេសនេះមាន​ចំនួនអ្នកឆ្លង​កើនឡើង​ដ​​ល់៧២១នាក់ ក្នុងនោះ មានអ្នកជាសះស្បើយ​ចំនួន​៥២នាក់ និងស្លាប់ម្នាក់ផងដែរ។ដោយឡែកឥណ្ឌូនេស៊ីវិញ មានអ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងរហូតដល់៥៧៩នាក់ ក្នុងនោះ​អ្នកជា​សះស្បើយចំនួន៣០នាក់។ ប៉ុន្ដែប្រទេសនេះ មានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ច្រើន​ជាង​គេបំផុត ​នៅក្នុង​តំបន់​អាស៊ាន ដោយមានអ្នកស្លាប់កើនឡើងរហូតដល់​៤៩នាក់។ប្រទេសសិង្ហបុរី...

រដូវ​កាល COVID-19! អ្នក​ដែល​ចង់​ជាន់​ទឹកដី​ថៃ​ត្រូវមាន​ប័ណ្ណធានា​អាយុជីវិត​១០​ម៉ឺន​ដុល្លារ និង​លិខិតបញ្ជាក់​សុខភាព

​ចាប់ពីពេលនេះ​តទៅ អ្នកដំណើរ​ទាំងអស់ ទាំង​ជនជាតិ​ថៃ​ទាំង​ជនបរទេស​ចាំបាច់​ត្រូវមាន​លិខិតបញ្ជាក់​សុខភាព​មួយពេល​ចូលមក​ក្នុងប្រទេស​ថៃ​ខណៈដែល​ប្រទេស​នេះ​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ដើម្បី​គ្រប់គ្រង​ការផ្ទុះ​រាលដាល​ជំងឺ COVID-19​ដែល​នៅតែ​បន្ត​។​​ចាប់តាំងពី​ថ្ងៃទី​១៩ មីនា​មក អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ថៃ ឬ​ហៅ​កាត់​ថា​CAAT បានចេញ​សេចក្ដីណែនាំ​សម្រាប់​ប្រតិបត្តិ​ការហោះហើរ​ដែល​ផ្ដល់​សេវា​ដល់​ការធ្វើ​ចូលទៅ​កាន់​ប្រទេស​នេះ ។​​ចាប់ពី​ថ្ងៃអាទិត្យ ទី​២២ ខែមីនា​នេះ​តទៅ ជនបរទេស​ទាំងឡាយ​ដែលមាន​បំណង​ចូលទៅ​កម្សាន្ត​ប្រទេស​ថៃ នឹងត្រូវ​បង្ហាញ​លិខិតបញ្ជាក់​ខុស​ភាព​នៅពេល​ត្រួតពិនិត្យ ឬ​check-in ដើម្បី​បញ្ជាក់ថា​ពួកគេ​ពុំមាន​បញ្ហា​ប្រឈម​ការឆ្លង​ជំងឺ COVID-19​ទេ ។ ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ថៃ បាន​បន្ថែម​នៅក្នុង​សេចក្ដីប្រកាស​មួយ​ថា អ្នកដំណើរ​បរទេស​ក៏​នឹងត្រូវ​មាន​ផងដែរ នូវ​បណ្ណ​ធានារ៉ាប់រង​សុខភាព ដែលមាន​ទឹកប្រាក់​យ៉ាងតិច US$100,000 សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ​ថែទាំ​ជំងឺ​COVID-19 នៅក្នុង​ប្រទេស​ថៃ​។ ​សេចក្ដីប្រកាស​នេះ ធ្វើឡើង បន្ទាប់ពី​មានការ​កើនឡើង​ខ្ពស់បំផុត​ប្រចាំថ្ងៃ​នៃ​ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 ក្នុងប្រទេស​ថៃ ។ កាលពី​ថ្ងៃទី​១៩​ខែមីនា ក្រសួងសុខាភិបាល​សាធារណៈ​បាន​រាយការណ៍​ថា​មានការ​ឆ្លង​ជំងឺ​នេះ​ចំនួន...