ព័ត៌មានអន្តរជាតិ

ថ្នាំសម្រើប​អាច​រក​ទិញ​បាន​ពី​បុរស​ថៃ​ម្នា​ក់នៅ​ទីក្រុង​ម៉ា​ឡា​កា ប្រទេស​ម៉ាឡេស៊ី​ក្នុង​១​អំពូល​ត្រឹមតែ​៣០​រីង​ហ្គី​ត​ប៉ុណ្ណោះ​

​ទឹក​ថ្នាំសម្រើប​សម្រាប់​ស្ត្រី គឺអាច​ដើររក​ទិញ​បាន​ដោយ​ងាយ​ពី​អ្នកដើរ​លក់​ត្រាច់ចរ​ម្នាក់​មកពី​ប្រទេស​ថៃ​។ ថ្នាំសម្រើប​នេះ លក់​ក្នុងតម្លៃ​៣០​រីង​ហ្គី​ត​(​ប្រហែល​ជាង​៧​ដុល្លារ​)​ក្នុង​១​អំពូល ហើយ​ទិញ​២​អំពូល​អាច​នឹង​បញ្ចុះតម្លៃ​បន្ថែមទៀត​។​ ​អ្នកដើរ​អំពាវនាវ​លក់​ថ្នាំសម្រើប​សម្រាប់​ស្ត្រី​នេះ មកពី​ខេត្ត​សុង​ខ្លា ប្រទេស​ថៃ ដោយ​លោក​បាន​ដើរ​លក់​វា​នៅតាម​តូប និង​ភោជនីយដ្ឋាន​នៅក្នុង​ទីក្រុង​ម៉ា​ឡា​កា រដ្ឋ​ម៉ា​ឡា​កា ប្រទេស​ម៉ាឡេស៊ី​។ គេ​ឃើញ​បុរស​ម្នាក់នេះ​ផ្តល់​ដប​តូចៗ​ដល់​សិស្សសាលា​ផងដែរ​។​ ​ដោយ​ប្រាប់​ឈ្មោះ​ខ្លួនឯង​ថា អា​យ៉ុ​ប បុរស​រូបនេះ បាន​អះអាងថា លោក​មាន​អាយុ​២៦​ឆ្នាំ ហើយ​លោក​ចង់​ផ្តល់​បទសម្ភាសន៍ បើសិនជា​ដប​ថ្នាំសម្រើប​ត្រូវបាន​គេ​ទិញ​ពី​លោក​។​ ​លោក​អា​យ៉ុ​ប បាន​និយាយថា ថ្នាំសម្រើប​នេះ ផលិត​ពី​ថ្នាំ​រុក្ខជាតិ​ជាច្រើន​មុខ​រួមផ្សំ​ជាមួយនឹង​គ្រឿងញៀន​តិចតួច ដែល​នឹងធ្វើ​ឲ្យ​បង្កើន​ចំណង់​សិច ហើយ​និង​បង្កើន​សមត្ថភាព​ក្នុង​សារពាង្គកាយ​ស្ត្រី ពេលដែល​យក​វា​លាយ​ជាមួយនឹង​ភេសជ្ជៈ​។​ ​តាម​ការអះអាង​របស់​លោក អំពូល​ថ្នាំសម្រើប​សម្រាប់​ស្ត្រី​នេះ បាន​លួច​រត់ពន្ធ​ខុសច្បាប់​ចេញពី​តំបន់​សាន់​ហ្គៃ ហ្គោ​ឡុ​ក នៅតាម​តំបន់​ព្រំដែន​ថៃ​ជាមួយ​រដ្ឋ​កេ​ឡាន់​តាន់ ប្រទេស​ម៉ាឡេស៊ី​។​ ​លោក​បាន​អះអាងថា ស្ថានភាព​ទឹក​រាក់​នៅក្នុង​ទន្លេ​អំឡុងពេល​រដូវ​រីងស្ងួត បាន​បង្ក​ភាពងាយស្រួល​ដល់​ក្រុម​អ្នករត់ពន្ធ​។​ ​លោក​បន្តថា យើង​បាន​លក់​ថ្នាំសម្រើប​នៅទីនេះ​អស់​រយៈពេល​២​ខែ​មកហើយ ប៉ុន្តែ​មិន​បើកចំហរ​នោះទេ​។ អតិថិជន​មួយចំនួន​របស់លោក...

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ជាប់ពន្ធ​ធនាគារ​រយៈពេល​៦​ឆ្នាំ ក្រោម​បទ​ចោទ «​ប្រឆាំង​រដ្ឋ​»

​កាលពីពេល​ថ្មីៗ​នេះ តុលាការ​នៅ​វៀតណាម បាន​ផ្តន្ទាទោស​ដាក់គុក​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​រយៈពេល​៦​ឆ្នាំ ដោយសារតែ​ការ​បង្ហោះ​សារ​ជា​បន្តបន្ទាប់ ដែល​រដ្ឋាភិបាល​បាន​និយាយថា វា​មាន​ខ្លឹមសារ​«​ប្រឆាំង​រដ្ឋ​»​។​ ​លោក Nguyen Chi Vung អាយុ​៣៨​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្កើត និង​ធ្វើ​ឲ្យ​រីក​រាលដាល​នូវ​ព័ត៌មាន​ប្រឆាំង​រដ្ឋាភិបាល ដោយ​តុលាការ​របស់​ប្រជាជន នៅ​ខេត្ត Bac Lieu, នេះ​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​ ​តុលាការ​បាន​បញ្ជាក់ថា ជន​ជាប់ទោស Nguyen Chi Vung បាន​ផ្សាយ​ផ្ទាល់ (Livestream) ចំនួន​៣៣​លើក លើ​ប្រព័ន្ធ Facebook ដើម្បី​ចែករំលែក ព័ត៌មាន​មិន​ពិត និង​ជំរុញ​ឲ្យ​ប្រជាជន ចូលរួម​ក្នុង​ការតវ៉ា​អំឡុងពេល​បុណ្យជាតិ​។​ ​គួរ​បញ្ជាក់ដែរថា នេះ​ពុំមែន​ជា​លើក​ទី​១​ដែល​តុលាការ​វៀតណាម បានធ្វើការ​ផ្តន្ទាទោស​អ្នកលេង​ហ្វេ​ស​​ប៊ុ​ក​ជុំវិញ​ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដើម្បី ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត...

ហេតុ​ការណ៍​ដ៏​គួរ​រន្ធត់​ថត​បាន​ក្នុង​ប្រអប់​ខ្មៅ​មុនពេល​ធ្លាក់​ជើង​ហោះ PSA Flight 182​របស់​អាមេរិក​ស្លាប់​មនុស្ស​១៤៤​នាក់​

​ការថត​បាន​សំឡេង​នៅក្នុង​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ធ្លាក់ បានបង្ហាញ​ពី​ការឆ្លើយតប​ជាច្រើន​ពី​ពី​ឡុ​ត ហើយ​ជួនកាល​ពាក្យ​ចុងក្រោយ​ពីលើ​យន្តហោះ មាន​លក្ខណៈ​បែប​ទស្សនៈវិជ្ជា តែ​ជួនកាល​ទៀត វា​បង្ហាញថា ក្រុម​អាកាសយានិក​បាន​តស៊ូ​ដល់​ដង្ហើមចុងក្រោយ​ដើម្បី​ការពារ​គ្រោះមហន្តរាយ​កុំ​ឲ្យ​កើតមានឡើង​។ ពេលខ្លះទៀត ក្រុម​ពី​ឡុ​ត​ហាក់ដូចជា​ខឹងសម្បារ​ខ្លាំងណាស់​នឹង​ស្ថានភាព​អាក្រក់​របស់​ពួកគេ ។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​តក់ស្លុត​មួយ ត្រូវ​ថត​បាន​ក្នុង​ប្រអប់​ខ្មៅ នូវ​រឿងរ៉ាវ​កើតឡើង​ចំពោះ​ពី​ឡុ​ត​លើ​ជើងហោះហើរ PSA Flight 182 មុនពេល​យន្តហោះ​របស់​ពួកគេ​ធ្លាក់​សម្លាប់​មនុស្ស​១៤៤​នាក់​កាលពី​ឆ្នាំ​១៩៧៨​។​ ​ការប៉ះទង្គិច​គ្នា​រវាង​យន្តហោះ Boeing 727 និង​យន្តហោះ​ខ្នាតតូច Cessna នាំ​ឲ្យ​មនុស្ស​នៅលើ​យន្តហោះ​ទាំង​២​គ្រឿង​នេះ ស្លាប់​ទាំងអស់ ក៏ដូចជា​មនុស្ស​៧​នាក់​ផ្សេងទៀត​នៅ​ដី​។​ ​នៅ​ថ្ងៃ​ចន្ទ​ទី​២៥ ខែកញ្ញា ឆ្នាំ​១៩៧៨ លោក​កា​ពី​ទែន Martin Kazy បាន​បង្រៀន​ពី​ឡុ​ត David Boswell ឲ្យ​ហោះហើរ​ចេញពី​ទីក្រុង San...

ករណី​ធ្លាក់​យន្តហោះ ចំ​ដំបូលផ្ទះ​ប្រជាជន​បណ្តាល​ឲ្យ​មនុស្ស ២៩ នាក់​បាន​ស្លាប់​

​ករណី​ធ្លាក់​យន្តហោះ​បាន​បណ្តាល​ឲ្យ​មនុស្ស ២៩ នាក់​បាន​ស្លាប់ នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ធុន​តូច​មួយគ្រឿង​បន្ទាប់ពី​វា​ហោះ​ចេញដំណើរ​និង​ធ្លាក់ចូល​តំបន់​ដែលមាន​មនុស្ស​រស់នៅ​ច្រើន​នៃ​ទីក្រុង​ហ្គោ​ម៉ា នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​វិច្ឆិកា ម្សិលមិញ​នេះ​។​ ​យន្តហោះ​ខាងលើនេះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Busy Bee បាន​ធ្លាក់ចំ​លើ​លំនៅឋាន​មួយកន្លែង​នៅក្បែរ​ព្រលានយន្តហោះ​នៃ​ទីក្រុង Goma​។ សម្រាប់​មូលហេតុ​វិញ ត្រូវបាន​អាជ្ញាធរ​កុង​ហ្គោ​អះអាងថា ដោយសារតែ​កំហុស​បច្ចេកទេស នៅ​កំឡុងពេល​យន្តហោះ​ប្រឹង​ហោះ​ឡើង​៕ ​

ពិតជា​ចម្លែក បុរស​ម្នាក់​បាន​ឆ្លង​ជំងឺគ្រុនឈាម​តាមរយ​:​ការ​រួមភេទ​ជាមួយ​ដៃគូរ​ដូចគ្នា

​ជំងឺគ្រុនឈាម​មិនមែន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ដោយផ្ទាល់​នោះទេ​គឺ​ជំងឺ​នេះ​ត្រូវបាន​ចម្លង​តាមរយៈ​ការ​ខាំ​របស់​សត្វ​មូស​ខ្លា​ញី​ដែល​វា​មានឈ្មោះ​ជា​ភាសា​បច្ចេកទេស​ហៅថា​អា​អេ​ដែ​សអា​អេ​ហ្ស៊ី​ប​ស៊ី​(AedesAegypti)​។ ប៉ុន្តែ​ថ្មីៗ​នេះ​មាន​ករណី ដ៏​ចម្លែក​មួយ​បានកើត​ឡើង​ដោយ អាជ្ញាធរ​សុខាភិបាល​អេ​ស្ប៉ា​ញ​បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា មាន​ករណី​ដែល​បុរស​ម្នាក់​បាន​ចម្លងជំងឺ​គ្រុនឈាម​តាមរយៈ​ការរួម​ភេទ ដែលជា​ករណី​ដំបូង​បំផុត​ក្នុង​ពិភពលោក​សម្រាប់​វីរុស​ដែល​គេ​ធ្លាប់បាន​យល់ថា ឆ្លង​តែ​តាម​សត្វ​មួ​ស​នេះ​។   បុរស​វ័យ​៤១ ឆ្នាំ​ម្នា​ក់នៅ​ទីក្រុង​ម៉ា​ឌ្រី​ត បាន​ឆ្លង​ជំងឺគ្រុនឈាម​បន្ទាប់ពី​បាន​រួមភេទ​ជាមួយ​ដៃគូ​ជា​បុរស​ភេទ​ដូចគ្នា​ម្នាក់​ដែល​បាន​ឆ្លង​ជំងឺ​នេះ​បន្ទាប់ពី​ត្រូវបាន​សត្វ​មូស​ខាំ​នៅពេល​ធ្វើដំណើរ​ទៅ​ប្រទេស​គុយបា​។ តាម​ការ​ឲ្យ​ដឹង​របស់​លោកស្រី Susana Jimenez ជា​មន្ត្រី​មន្ទីរ​សុខភាព​សាធារណៈ​ក្នុង​តំបន់​នៃ​ទីក្រុង​ម៉ា​ឌ្រី​ត ករណីនេះ​ត្រូវបាន​បញ្ជាក់​កាលពី​ខែកញ្ញា ហើយ​វា​បាន​បង្ក​ជា​ចម្ងល់​ជាខ្លាំង​ទៅដល់​បណ្តា​វេជ្ជបណ្ឌិត ដោយសារតែ​អ្នកជំងឺ​រូបនេះ​មិនបាន​ធ្វើដំណើរ​ទៅ​ប្រទេស​ដែល​ជំងឺ​នេះ​កើតឡើង​ញឹកញាប់​នោះឡើយ​។ ​លោកស្រី Jimenez បន្តថា​៖ «​ការវិភាគ​ទៅលើ​ទឹកកាម​របស់​ពួកគេ​បាន​បង្ហាញថា ពួកគេ​មិនមែន​ត្រឹម​តែមាន​ជំងឺគ្រុនឈាម​ប៉ុណ្ណោះ​នោះទេ តែ​វា​ក៏​ជា​ប្រភេទ​វីរុស​តែមួយ​ដែល​កំពុងតែ​រាតត្បាត​នៃ​ប្រទេស​គុយបា​ផងដែរ​»​។ ​គួរ​បញ្ជាក់ដែរថា​នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ចំពោះ​ករណី​ខាងលើនេះ ដែល​ពេលកន្លងមក​គេ​ពុំដែល​ជួបប្រទះ​នូវ​ហេតុ ការណ៍​នេះឡើយ ហើយ​មកដល់​ពេលបច្ចុប្បន្ន​នេះ​អ្នកជំងឺ​ផ្នែក​វិជ្ជា​សាស្ត្រ​ក៏​ពុំទាន់​រកឃើញថា​ជំងឺគ្រុនឈាម​អាច​ឆ្លងតាម​ការ​ ​រួមភេទ​នោះ​ឫ​យ៉ាងណា​នៅឡើយ​ទេ ៕

គ្រោះ​រញ្ជួយ​ដី នៅ​ព្រំដែន​ថៃ ឡាវ មាន​កម្រិត ៦.១​រ៉ិ​ច​ទ័​រ​

​កាលពីពេល​ថ្មីៗ​នេះ មាន​ករណី​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់​មួយ បាន​វាយប្រហារ​ចំ​តំបន់​ព្រំដែន​រវាង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​មិនទាន់មាន​សេចក្តីរាយការណ៍​ថា មាន​មនុស្ស​រងគ្រោះថ្នាក់ ឬក៏​ការបំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ ដែល​បង្កឡើង​ដោយហេតុ​ការណ៍​នេះ​នៅឡើយ​ទេ​។ ​ទីភ្នាក់ងារ​ឃ្លាំង​មើល​គ្រោះ​រញ្ជួយ​ដី​របស់​អាមេរិក USGS បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ផែនដី​ខាងលើ​មាន​កម្រិត ៦.១​រ៉ិ​ច​ទ័​រ ដែលជា​កម្រិតធ្ងន់​មួយ ហើយ​វា​បាន​វាយប្រហារ​នៅ​ជម្រៅ​រាក់​ថែមទៀត​គឺ​ត្រឹមតែ ១០​គីឡូម៉ែត្រ​ពីក្រោម​ផ្ទៃដី​ប៉ុណ្ណោះ នៅ​ចម្ងាយ​ប្រមាណ​ជា ៩២​គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ស្រុក មួង​ណាន (Muang Nan) ក្នុង​ខេត្ត ណាន (Nan) ភាគ​ខាងជើង​ប្រទេស​ថៃ​កាលពី​វេលា​ម៉ោង ០៦៖៥០​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ (​ម៉ោង​នៅ​បាងកក​)​។​ ​គ្រោះ​រញ្ជួយ​ដី នៅ​ព្រំដែន​ថៃ ឡាវ បាន​រញ្ជួយ ប៉ះពាល់​ដល់​ខេត្ត​ចំនួន ៩​របស់​ថៃ ដែលមាន​តាំងពី ខេ​ត​ណាន (​ជាប់​តំបន់​រញ្ជួយ​តែម្តង​)...

អ៊ីស្រាអែល ជួប​វិបត្តិ​ជាប់គាំង​នយោបាយ នាយករដ្ឋមន្ត្រី​រង​ការចោទប្រកាន់​ពុករលួយ​

​ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ថ្លែង​ប្តេជ្ញា​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​ថា លោក​នឹង​នៅតែ​បន្ត​កាន់តំណែង​ដដែល បើទោះបីជា​លោក​រង​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងណាក៏ដោយ និង​អំពាវនាវ​ឱ្យ​លោក​ចុះ​ចេញពី​តំណែង​យ៉ាងណាក៏ដោយ​។​ ​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​ដ៏​យូរ​ក្នុងប្រទេស​អ៊ីស្រាអែល​រូបនេះ បាន​ច្រានចោល​ការចោទប្រកាន់​ខា​ង​លើ ហើយ​ថា​ការស៊ើបអង្កេត​របស់​ប៉ូលិស គឺមាន​ចេតនា​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់លោក​។ លោក​អះអាងថា ការ​ចោទ​បែបនេះ គឺជា​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។​ ​បើ​យោងតាម​អ្នកវិភាគ​នយោបាយ​អន្ត​រ​ជាតិ​បាន​លើក​ថា បញ្ហា​នៅ​អ៊ីស្រាអែល វិបត្តិ​ជាប់គាំង​នយោបាយ នៅតែ​មិនទាន់​អា​ចរក​ច្រក​ផ្លូវ​ដើរចេញ​បាន​។ មិនតែប៉ុណ្ណោះ អ៊ីស្រាអែល ទំនងជា​គេច​មិន​ផុត ពី​ការរៀបចំ​បោះឆ្នោត​មុន​កំណត់​ជា​លើក​ទី ៣ ក្នុង​រយៈពេល​តែ មួយឆ្នាំ​បាន​នោះឡើយ​។ មិនអាច​គេចផុត ពីព្រោះថា មិន​ត្រឹមតែ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​របស់លោក​នេ​តាន់​យ៉ា​ហ៊ូ នោះទេ ដែល​បរាជ័យ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​មួយ​បាន ក៏​បុ​ន្តែ បក្សប្រឆាំង​ដឹកនាំ​ដោយ​លោក​បេ​នី ហ្ក​ង់...

សត្វ​នាគ​អាយុកាល​២៥០​លាន​ឆ្នាំ​ដែលមាន​ក្បាល​ធំ​ដូច​យក្ស ត្រូវបាន​រកឃើញ​នៅ​ប្រទេស​រុស្ស៊ី​

​ឆ្អឹង​ហ្វូ​ស៊ី​ល​របស់​សត្វ​ចម្លែក​ដូចជា​នាគ​ដែលមាន​អាយុកាល​២៥០​លាន​ឆ្នាំ ត្រូវបាន​គេ​ជីក​រកឃើញ​ដោយ​ក្រុម​បុរាណវត្ថុវិទូ​នៅក្នុង​ប្រទេស​រុស្ស៊ី​។​ ​សត្វ​ចម្លែក​មួយ​ប្រភេទ​នេះ ទំនងជា​ពពួកសត្វ​នាគ​មុន​បុរេប្រវត្តិសាស្ត្រ “​កូ​ម៉ូ​ដុ​” គឺជា​សត្វ​ចម្លែក​ដែលមាន​ដើមកំណើត​នៅលើ​កោះ Komodo, Rinca, Flores និង Gili Motang របស់​ប្រទេស​ឥណ្ឌូនេស៊ី​។​ ​ឆ្អឹង​ហ្វូ​ស៊ី​ល​ដែល​រកឃើញ បង្ហាញថា​សត្វ​ចម្លែក​នេះ មាន​ក្បាល​ធំ​ដូច​យក្ស ជាមួយនឹង​ធ្មេញ​ធំៗ​នៅក្នុង​មាត់​របស់​វា ប្រៀបបាន​ទៅនឹង​មុខកាំបិត ដែល​អាច​ចាប់​ហែក​ស៊ី​ចំណី​បាន​យ៉ាង​ងាយស្រួល​។​ ​បន្ទាប់ពី​ឆ្អឹង​ហ្វូ​ស៊ី​ល​រប​ស់វា ដែល​ជីក​បាន​នៅ​ចម្ងាយ​ប្រហែល​៤៥​ម៉ៃ​ល៍ពី​ទីក្រុង Orenburg ស្ថិត​តាម​ដង​ទន្លេ​ឧ​រ៉ា​ល់ ត្រូវបាន​ពិនិត្យ​រួចរាល់ ក្រុម​អ្នកជំនាញ បាន​កំណត់ថា វា​មកពី​ក្រុម​ល្មូ​ន​មួយ​ប្រភេទ​ដែល​គេ​ស្គាល់​ឈ្មោះថា “Erythrosuchid”​។​ ​សត្វ​ចម្លែក​ដែល​គេ​ឲ្យ​ឈ្មោះថា “Garjainia”​នេះ មាន​កម្ពស់​ប្រហែល​១០​ហ្វ៊ូ​ត ហើយ​ពួកវា​ដើរ​ត្រាច់ចរ​នៅតាម​តំបន់​ជីវចម្រុះ​នៅ​ទូទាំង​សកលលោក ដែល​រួមទាំង​នៅ​អឺរ៉ុប​បែក​ខាងកើត អាហ្វ្រិក​ខាងត្បូង ឥណ្ឌា និង​ចិន​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ពពួកសត្វ​ប្រភេទ​នេះ បានរស់នៅ​តាំងពី​យុគសម័យ​មហាទ្វីប...

នាង Emilia Clarke​សុខចិត្ត​ថត​ស្រាត​ដើម្បី​ផ្គាប់ចិត្ត​ក្រុម​អ្នកគាំទ្រ​រឿង​ស្តេច​សង្គ្រាម GAME of Thrones

​តារា​ស្រី​ក្នុង​រឿង “GAME of Thrones” នាង Emilia Clarke (​អេ​មី​លៀ ក្លាក​)​បាន​និយាយថា នាងរង​សំពាធ​ខ្លាំង​បំផុត​នៅក្នុង​ការថត​ឈុត​ស្រាត​របស់​នាង​នៅក្នុង​ខ្សែភាពយន្ត​ដ៏​ជោគជ័យ​មួយ​នេះ ជា​ពេលដែល​នាង​ទើប​តែមាន​វ័យ​២៣​ឆ្នាំ​នោះ​។​ ​តារា​សម្តែង​ស្រី​វ័យ​៣៣​ឆ្នាំ​របស់​អង់គ្លេស​ម្នាក់នេះ បាន​អះអាងថា ក្រុម​អ្នកដឹកនាំ​រឿង​បានធ្វើ​ឲ្យ​នាង​យល់ឃើញថា វា​គឺជា​កំហុស​មួយ បើសិន​នាង​មិន​ស្រាត ធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ខកចិត្ត​នោះ​។​ ​ចាប់ពី​ឈុត​ដែល​នាង​ត្រូវ​ឱប​បបោសអង្អែល​ដ៏​ស្រើបស្រាល​ជាមួយ​ស្តេច​សង្គ្រាម Khal Drogo (​ខាល ដ្រូ​ហ្គោ​)​និង​ដើរ​លើ​អគារ​ដែល​កំពុងតែ​ឆាបឆេះ​ក្នុង​សភាព​ននល​គោក​របស់​នាង ច្បាស់​ណាស់​ថា នាង Emilia បាន​ចំណាយពេល​ស្រាត​ច្រើនជាង​តួអង្គ​ណាៗ​ទាំងអស់​នៅក្នុង​ខ្សែភាពយន្ត​នេះ​។​ ​នៅពេលនេះ នាង Emilia បាន​និយាយ​ពី​សំពាធ​ដែល​នាង​ប្រឈម​ពេលដែល​នាង​ត្រូវ​ស្រាត​ដំបូង​នៅក្នុង​អាជីព​របស់​នាង ដោយ​នាង​បានធ្វើការ​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ដែន​កំណត់​ទាំងនេះ​។​ ​ឈុត​ស្រាត​ដំបូង​គេ​របស់​នាង Emilia ឃើញ​នាង​ដើរចូល​ទៅក្នុង​អាង​ហែល​ទឹក​ដ៏​ស្អាត​មួយ ដោយមាន​អ្វីៗ​ទាំងអស់​នៅក្នុង​នោះ​។​ ​នាង​បាន​ទទួលស្គាល់ថា នាង​ត្រូវការ​ចំណាយពេល​ដើម្បី​មាន​ជំនឿ​ចិត្ត​ប្រឈម​នឹង​ក្រុម​អ្នកដឹកនាំ​រឿង ពេលដែល​នាង​ត្រូវ​សម្តែង​នៅក្នុង​ស្នេហា​ដ៏​ស៊ីជម្រៅ​បែបនេះ ហើយ​នាង​ក៏បាន​ជួបប្រទះ​នូវ​ភាព​តានតឹង​ផងដែរ​ពេលដែល...

ក្រុម​អ្នកវិទ្យាសាស្ត្រ​ព្យាយាម​កំណត់​កាល​បរិ​ឆ្ឆេ​ត​ពិតប្រាកដ​នៃ​ព្យុះ​ព្រះអាទិត្យ​ដែល​បាន​ឆេះ​មេឃ​កាលពីពេល​ជាង​២​ពាន់​ឆ្នាំមុន​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​កំពុង​ព្យាយាម​បញ្ជាក់​ពី​កាលបរិច្ឆេត​ច្បាស់លាស់​ដែល​ព្យុះ​ព្រះអាទិត្យ​ដ៏​ធំ​សម្បើម​មួយ វាយប្រហារ​មកលើ​ផ្ទៃមេឃ ធ្វើ​ឲ្យ​ឆេះ​មេឃ កាលពី​រយៈពេល​ជាង​២​ពាន់​ឆ្នាំមុន​នោះ នឹង​ទទួលបាន​ជំនួយ​ពី​ក្រុម​តារាវិទូ និង​ព្យា​ការី​។ ​កាលពីពេល​ថ្មីៗ​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន បាន​ជីក​កកាយ​តាមរយៈ​កំណត់ត្រា​ប្រផ្នូល​ពី​បុរាណ ដែល​បាន​ចារ​នៅលើ​ផ្ទាំង​ថ្ម លើ​ឆ្អឹង ដើម្បី​បញ្ជាក់​ពី​កាល​បរិ​ឆ្ឆេ​តពិត​ប្រាកដ​របស់​ព្យុះ​ព្រះអាទិត្យ​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​និយាយថា ក្រុម​តារាសាស្ត្រ​បុរាណ និង​ក្រម​ឃ្លាំមើល​ផ្ទៃមេឃ អាច​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ព្យាករណ៍​ពី​ព្យុះ​ព្រះអាទិត្យ​នាពេល​អនាគត​ទៀត​។​ ​រាជាណាចក្រ​បុរាណ​Babylon(​បា​ប៊ី​ឡុ​ន​)(​ស​.​វ​ទី​១៨​ដល់ទី​៦​មុន​គ​.​ស​) និង​រាជាណាចក្រ Assyria (​អាស៊ី​រី​)​នៃ​តំបន់ Mesopotamia(​មេ​សូ​ប៉ូ​តា​មី​) (​អាស៊ី​ខាងលិច​) គឺជា​ដើមកំណើត​នៃ​ការផ្តល់​ប្រភព​ក្រុម​តារាវិទូ​អាជីព​លើកដំបូង​គេ​។​ ​ក្រុម​ទស្សនវិទូ និង​ក្រុម​តារាវិទូ​ទាំងនេះ បាន​ឃ្លាំមើល​ផ្ទៃមេឃ និង​បាន​កត់ត្រា​រាល់​រឿងរ៉ាវ​ខុសពី​ប្រក្រតី ដូចដែល​ពួកគេ​បានឃើញ​ដុំថ្ម​ប៉ុន​ដើមត្នោត ជាមួយនឹង​ការព្យាករណ៍​របស់​ពួកគេ និង​វត្ថុ​ចម្លែក បានបង្ហាញ​ខ្លួន​នៅលើ​មេឃ ថា​ជា​ប្រផ្នូល​ល្អ ឬ​ប្រផ្នូល​អាក្រក់​។​ ​ដុំថ្ម​ទាំងនេះ នឹងមាន​សញ្ញា កាលបរិច្ឆេត ហើយ​បន្ទាប់មក​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ក្រុមមន្ត្រី​រដ្ឋាភិបាល ដែល​នឹង​ប្រើប្រាស់​ប្រផ្នូល​ដើម្បី​ធ្វើការ​សម្រេចចិត្ត​។...