ព្រឹត្តិការណ៍ថ្មីៗ

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ក្រោយពេល​អស់អំណាច​ត្រូវ​រង​ការចោទប្រកាន់​ជាច្រើន​ករណី​នឹង​អាច​ប្រឈម​ទៅ ការជាប់​ពន្ធ​ធនាគារ ១៥​ឆ្នាំ ថែមទាំង​ទទួលរង​នូវ​ការផាកពិន័យ​រឹបអូស​ទ្រព្យសម្បត្តិ !

(​ទីក្រុង​កូ​ឡា​ឡាំ​ពួ​)៖ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់នៅ​ថ្ងៃ​ពុធ​នេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​លាងលុយកខ្វក់ ដែលជា​ផ្នែក​មួយ​នៃ​ការបើក​ការស៊ើបអង្កេត​អំពី​ការបាត់បង់​ថវិការ​ម៉ាឡេស៊ី​។​ ​ការលាង​លុយកខ្វក់​នោះ គឺ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការផ្ទេរ​ទឹកប្រាក់​១០,៣​លាន​ដុល្លារ​អាមេរិក​ពី​កញ្ចប់​ថវិការ​រដ្ឋ​ចូលទៅក្នុង​គណនេយ្យ​ផ្ទាល់ខ្លួន​របស់លោក​ណា​ជីប​។​ ​ចៅក្រម​បាន​បញ្ជូន​ករណីនេះ​ទៅកាន់​តុលាការ​ជាន់ខ្ពស់ ដើម្បី​ស្តាប់​សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ រួម​ជាមួយនឹង​ការចោទប្រកាន់​ពីមុន​ផង​។​ ​តុលាការ​បានដឹងថា ថវិការ ២៧​លាន​រី​ហ្គី​ត​ម៉ា​ឡេ និង​លុយ ១០​លាន​រី​ហ្គី​ត​ម៉ា​ឡេស ត្រូវបាន​ផ្ទេរ​ចូលទៅក្នុង​គណនេយ្យ​តែមួយ ហើយ​លុយ ៥​លាន​រី​ហ្គី​ន​ផ្សេងទៀត ត្រូវបាន​ផ្ទេរ​ចូល​គណនេយ្យ​មួយ​ផ្សេងទៀត​។ បើ​រកឃើញថា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន លោក​ណា​ជីប​ប្រឈម​ទៅនឹង​ការជាប់​ពន្ធ​ធនាគារ ១៥​ឆ្នាំ និង​ទទួលរង​នូវ​ការផាកពិន័យ​រឹបអូស​ទ្រព្យសម្បត្តិ​។​ ​លោក​ណា​ជីប​ដែលមាន​អាយុ ៦៤​ឆ្នាំ ត្រូវបាន​កោះហៅ​កាលពី​ថ្ងៃ​អង្គារ ដោយ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) សម្រាប់​ការសាកសួរ​ថ្មី​មួយ ដែលមាន​រយៈពេល​ប្រហែល ៤៥​នាទី​។​ ​សូមបញ្ជាក់ថា អតីត​មេដឹកនាំ​រូបនេះ​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​កាលពី​ខែ​មុន ចំនួន ៣​ករណី ក្នុងនោះ​រួមមាន​ពីបទ​ឧក្រិដ្ឋកម្ម...

អា​រ៉ា​ប៊ី​សា​អូឌីត បញ្ជា​ឲ្យ​និស្សិត​របស់ខ្លួន​ចំនួន​ជាង ១​ម៉ឺន​នាក់​ចាក​ចេញពី​ប្រទេស​កាណាដា ខណៈ​មាន​ភាព​តានតឹង​នឹង​គ្នា​កាន់តែខ្លាំង​

​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​លុបចោល​នូវ​អាហារូបករណ៍​និស្សិត ១​ម៉ឺន ៦​ពាន់​នាក់​ដែល​កំពុងតែ​សិក្សា​នៅក្នុង​ប្រទេស​កាណាដា ហើយ​បានចេញ​បញ្ជា​ឲ្យ​និស្សិត​ទាំងនោះ​ធ្វើការ​ចាក​ចេញពី​ប្រទេសមួយ​នេះ ដើម្បី​ស្វែងរក​កម្មវិធីសិក្សា​នៅ​កន្លែង​ផ្សេងទៀត​។​ ​ការចេញ​បញ្ជា​ឲ្យ​មានការ​ចាកចេញ​ពី​កាណាដា​នេះ បានកើត​ឡើង​ចំពេល​ដែលមាន​ភាព​តានតឹង​ផ្នែក​ការទូត​រវាង​ប្រទេស​ទាំងពីរ បន្ទាប់ពី​ការបញ្ចេញមតិ​ដោយ​រដ្ឋមន្ត្រីការបរទេស​កាណាដា ដែល​បានធ្វើ​ការរិះគន់​ទៅលើ​បញ្ហា​សិទ្ធមនុស្ស​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​បាន​អំពាវនាវ​ឲ្យ​ទីក្រុង​រី​យ៉ា​ដ​ដោះលែង​សកម្មជន ដែល​ត្រូវបាន​ឃុំខ្លួន​។ ជាការ​ឆ្លើយតប​ទៅនឹង​ការរិះគន់​នេះ អា​រ៉ា​ប៊ី​សា​អូឌីត​ក៏បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​កាណាដា​ផងដែរ ដោយ​មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​បង្កក​ការធ្វើ​ពាណិជ្ជកម្ម ព្រមទាំង​លុបចោល​នូវ​ទិ​ដ្ឋ​ការ​ជើងហោះហើរ​របស់ខ្លួន​ទៅកាន់​ទីក្រុង​តូ​រ៉ុ​ន​តូ​ថែម​ទៀតផង​។​ ​ឥឡូវនេះ និស្សិត​អារ៉ាប់​រាប់ពាន់នាក់​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​កាណាដា​តាមរយៈ​កម្មវិធី​អាហារូបករណ៍ ការបណ្តុះបណ្តាល និង​កម្មវិធី​ភាពជា​ដៃគូ ត្រូវបាន​លុបចោល​ទាំងអស់​។ នេះ​បើតាម​សារព័ត៌មាន Saudi Gazette ដែល​បាន​រាយការណ៍​។ ខណៈដែល​ប្រទេស​នេះ​នឹង​បន្ត​ការចំណាយ​លើ​ការសិក្សា​របស់​ពួកគេ​លើ​កម្មវិធីសិក្សា​ថ្នាក់មូលដ្ឋាន និស្សិត​ទាំងអស់​ត្រូវបាន​បង្ខំ​ឲ្យ​ស្វែងរក​ឱកាស​ថ្មី ដើម្បី​សិក្សា​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងទៀត​។​ ​កាលពី​សបា្ដហ៍​មុន បន្ទាប់ពី​ការឃុំ​ឃាំង​សកម្មជន​អា​រ៉ា​ប៊ី​សា​អូឌីត​ដ៏​ល្បីឈ្មោះ Samar Badawi ប្អូនស្រី​របស់ លោក Raif Badawi ដែលជា​អ្នកនិពន្ធ​ម្នាក់​ប្រចាំ​នៅ​គេហទំព័រ​មួយ​ដែល​រិះគន់​រដ្ឋាភិបាល រដ្ឋមន្ត្រីការបរទេស​កាណាដា...

សហរដ្ឋអាមេរិក​ចាប់ផ្តើម​ដាក់ទណ្ឌកម្ម​សារជាថ្មី​ទៅលើ​ប្រទេស​អ៊ីរ៉ង់​

(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ សហរដ្ឋអាមេរិក​បាន​ទណ្ឌកម្ម​សារជាថ្មី​ទៅលើ​ប្រទេស​អ៊ីរ៉ង់​សារជាថ្មី ក្រោយពេល​ពី​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី​ខែឧសភា និង​ការប្តេជ្ញា​ជម្រុញ​ទណ្ឌកម្ម​បន្ថែម​ពី​សំណាក់​រដ្ឋបាល​លោក​ត្រាំ​។​ ​ការដាក់ទណ្ឌកម្ម​លើកទីមួយ ក្នុងចំណោម​ទណ្ឌកម្ម​ពីរលើក បានចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​សម្តៅ​ទៅរក​រូបិយ​វត្ថុ​របស់​អ៊ីរ៉ង់​ទៅកាន់​សហរដ្ឋអាមេរិក និង​ឧស្សាហកម្ម​ធំៗ​ដូចជា​រថយន្ត និង​កម្រាលព្រំ​។​ ​អ៊ីរ៉ង់​បានទទួល​រង​នូវ​ផលប៉ះពាល់​ពី​ការដាក់ទណ្ឌកម្ម​រួចហើយ ដោយសារតែ​រូបិយប័ណ្ណ​របស់ខ្លួន​បាន​បាត់បង់​តម្លៃ​ប្រហែល​ពាក់កណ្តាល​ចាប់តាំងពី​លោក​ត្រាំ បានប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មក​។​ ​នៅក្នុង​បទបញ្ជា​មួយ​កាលពី​ថ្ងៃ​ចន្ទ លោក ត្រាំ​បាន​និយាយថា ទណ្ឌកម្ម​កំពុង​ព្យាយាម​ដាក់​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ​ទៅលើ​ក្រុង​តេ​អេ​រ៉ង់ ដើម្បី​បង្ខំ​ឱ្យមាន​ដំណោះស្រាយ​ដ៏​ល្អ និង​យូរអង្វែង​ចំពោះ​ការគំរាមកំហែង​របស់​អ៊ីរ៉ង់ រួមទាំង​ការអភិវឌ្ឍ​មី​ស៊ី​ល និង​សកម្មភាព​នៅក្នុង​តំបន់​ផងដែរ​។ ផលប៉ះពាល់​នៃ​ការដាក់ទណ្ឌកម្ម​ឡើងវិញ​បាន​បង្កើន​ភាព​តានតឹង​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​បាន​បង្ក​ឲ្យ​មានការ​ធ្វើបាតុកម្ម​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា នៅក្នុង​ទីក្រុង​មួយចំនួន​របស់​អ៊ីរ៉ង់​ដោយសារតែ​ប្រព័ន្ធ​នយោបាយ​។​ ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន លោក​ត្រាំ​បាន​និយាយថា លោក​ចង់​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ ហាស់​សាន រ៉ូ​ហា​នី​ដោយ​ឥត​លក្ខ​ណ្ឌ​។ ប៉ុន្តែ​សំណើរ​ជួប​របស់លោក​ត្រាំ​ត្រូវបាន​ច្រានចោល​ដោយ​អ៊ីរ៉ង់​។ នៅត្រឹម​ខែវិច្ឆិកា​ខាងមុខ បម្រាម​របស់​អាមេរិក ដែល​ហាម​មិន​ឲ្យ​ប្រទេស​ផ្សេងទៀត​ធ្វើ​ជំនួយ​ជាមួយ​អ៊ីរ៉ង់​នឹងត្រូវ​ចូល​ជា​ធរមាន​។ បើ​ប្រទេស​ណាមួយ​ហ៊ាន​ល្មើ​សនឹង​បម្រាម​នេះ ប្រទេស​នោះ​នឹងត្រូវ​ទទួលរង​ទណ្ឌកម្ម​។ ដោយឡែក អ៊ីរ៉ង់​វិញ​បានគ​ម្រាម​តប​ថា បើ​ការធ្វើ​ពាណិជ្ជកម្ម​របស់ខ្លួន​ត្រូវបាន​ហាម​ឃាត...

ប្រទេស​ជប៉ុន​បាន​ប្រារព្ធ​ខួប​ឆ្នាំ​ទី ៧៣ នៃ​ការទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ពី​សំណាក់​កងទ័ព​អាមេរិក​លើ​ទីក្រុង​ហ៊ី​រូ​ស៊ី​ម៉ា ដែល​គ្មាន​ថ្ងៃ​អាច​បំភ្លេចបាន !

​កាលពីពេល​កន្លងទៅនេះ ប្រទេស​ជប៉ុន​បាន​ប្រារព្ធ​ខួប​ឆ្នាំ​ទី ៧៣ នៃ​ការទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ពី​សំណាក់​កងទ័ព​អាមេរិក​លើ​ទីក្រុង​ហ៊ី​រូ​ស៊ី​ម៉ា (Hiroshima) ជាមួយ​ការព្រមាន​របស់​អភិបាលក្រុង​មួយ​នេះ ពី​ការកើនឡើង​គំនិត​ជាតិនិយម ដែល​អាច​នឹង​បំផ្លាញ​ដល់​សន្តិភាព​ពិភពលោក​។​ ​ពិធី​នេះ​ធ្វើឡើង​នៅ​សួន Peace Memorial ដោយមាន​អ្នកចូលរួម​ប្រហែល ៥​ម៉ឺន​នាក់ ក្នុងនោះ​គឺមាន​អ្នកតំណាង​មកពី​ប្រទេស​ចំនួន ៨៥ ព្រមទាំង​អ្នក​នៅរស់​រាន​ពី​ការទម្លាក់​គ្រាប់បែក​នេះ​ផងដែរ​។​អ្នកចូលរួម បាន​ស្ងៀមស្ងាត់​នៅ​អំឡុង​ម៉ោង ៨:១៥​នាទី​ព្រឹក ដើម្បី​រំលឹក​ដល់​ម៉ោង​ជាក់លាក់​ដែល​គ្រាប់បែក​បរិមាណ​ឈ្មោះ "Little Boy" ត្រូវបាន​ទម្លាក់​ចេញពី​យន្តហោះ​អាមេរិក មកលើ​ក្រុង​នេះ​។​នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia ។​ ​អភិបាលក្រុង​ហី​រ៉ូ​ស៊ី​ម៉ា លោក Kazumi Matsui បាន​អំពាវនាវ កសាង​ពិភពលោក គ្មាន​បរមាណូ តាមរយៈ​កិច្ចពិភាក្សា ហើយ...

តៃវ៉ាន់​ស្វែងរក​នូវ​ការបង្កើន​កញ្ចប់​ថវិកា​រលើ​វិស័យ​ការពារជាតិ​ដល់ ១១​ពាន់​លាន ខណៈ​មានការ​គម្រាមកំហែង​ពី​សំណាក់​ចិន​កាន់តែខ្លាំង​

(​ទីក្រុង​តៃប៉ិ​)៖ សារព័ត៌មាន Channel News Asia បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ សីហា​នេះ​ថា ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​សៃ​អ៊ីង​វិ​ន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោកស្រី​កំពុង​ស្វែង​រកមើល​ការបង្កើន​ការចំណាយ​លើ​វិស័យ​យោធា​បន្ថែមទៀត ខណៈដែល​ទំនាក់ទំនង​រវាង​តៃវ៉ាន់ និង​ចិន​មានការ​ធ្លាក់ចុះ​កាន់តែខ្លាំង​។​ ​សំណើ​របស់​លោកស្រី​ក្នុងការ​បង្កើន​ថវិកា​រលើ​វិស័យ​ការពារជាតិ ៥,៦​ភាគរយ ឬ​ស្មើ ១១,៣​ពាន់​លាន​ដុល្លារ​អាមេរិក និង​ត្រូវ​រៀបចំឡើង មុនពេល​វិស្សម​ការ​សភា​។ ​ទីក្រុង​ប៉េកាំង​មើលឃើញថា កោះ​ស្វយ័ត​តៃវ៉ាន់ គឺជា​ខេត្ត​មួយ​របស់ខ្លួន ដែល​មុននឹង​ក្រោយ​ចិន​ត្រូវតែ​យកមក​វិញ​ឲ្យ​បាន ទោះ​ត្រូវ​ប្រើ​កម្លាំងយោធា​ក៏ដោយ​។ ប្រទេស​ចិន​បាន​បង្កើន​សម្ពាធ​កាន់តែខ្លាំង​ទៅលើ​តៃវ៉ាន់ ចាប់តាំងពី​លោកស្រី Tsai បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​តៃវ៉ាន់​ចាប់តាំងពី​ឆ្នាំ ២០១៦​មក ខណៈដែល​រដ្ឋាភិបាល​តៃវ៉ាន់​បដិសេធ​មិន​ព្រម​ទទួលយក​គោលការណ៍​ចិន​តែមួយ​។​ ​ការបង្កើត​សម្ពាធ​យោធា​របស់​ចិន​ទៅលើ​តៃវ៉ាន់ គឺ​ការធ្វើ​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់ នៅក្នុង​តំបន់​ក្បែ​កោះ​តៃវ៉ាន់​តែម្តង​។​ ​ថវិកា​ការពារជាតិ​តៃវ៉ាន់​សម្រាប់​ឆ្នាំ​២០១៨ គឺ​ត្រូវបាន​បង្កើន​ត្រឹមតែ ១,៩ ភាគរយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្រាប់​កញ្ចប់​ថវិការ​នៅ​ឆ្នាំ...

ប្រធានាធិបតី​កូ​ឡុំ​ប៊ី ប្រតិកម្ម​ជុំវិញ​ការចោទប្រកាន់ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ !

​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹងដាក់​បន្ទុក​ក្នុងការ​ទទួលខុសត្រូវ​ជុំវិញ​អរិភាព​ថ្មី​មួយ​ប្រឆាំងនឹង​ទីក្រុង​កា​រ៉ា​កាស់ ទៅលើ​រដ្ឋាភិបាល​កូ​ឡំ​ប៊ី បន្ទាប់ពី​ការប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ បានទទួល​បរាជ័យ​កាលពី​ម្សិលម្ង៉ៃ​នេះ​។​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា​ភេរ​វករ ៦ នាក់ និង​ឃាតករ​ស៊ីឈ្នួល​ជាច្រើន​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ធ្វើឃាត​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ តាម​ការចោទប្រកាន់​វាយប្រហារ ដោយ​ប្រើ​យន្តហោះ​ដ្រូ​ន​។ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​លោក Nestor Reverol បាន​និយាយថា មនុស្ស​ជាច្រើន​នាក់ អាច​នឹងត្រូវ​ចាប់ខ្លួន​ជា​បន្តទៀត​នៅ​ប៉ុន្មាន​ម៉ោង​ខាងមុខនេះ​។​លោក Reverol បាន​និយាយថា ទាហាន ៣ នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ និង ៤ នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ការវាយប្រហា​រដែ​ល​គេ​សង្ស័យថា​មាន​ការជាប់​ទាក់ទិន​ទៅនឹង​យន្ត​ហ្រោះ​ដូន ២ គ្រឿង​។ លោក​បាន​ពិពណ៌នា​ពី​ការវាយប្រហារ​នោះ​ថា ជា​អំពើ​ឧក្រិដ្ឋកម្ម និង​ការធ្វើឃាត...

រុស្ស៊ី​ព្រមាន​ពី​ការផ្ទុះ​សង្គ្រាម​ជាមួយ​អង្គការ​ណា​តូ ប្រសិនបើ​ប្រទេស​ហ្ស​ក​ហ្ស៊ី ចូលរួម​សម្ព័ន្ធ​ជាមួយ​អង្គការ​ណា​តូ​

​សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ សីហា​នេះ​ថា នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Dmitry Medvedev បាន​ព្រមាន​ថា គម្រោង​សម្រាប់​ប្រទេស​ហ្ស​ក​ហ្ស៊ី ក្នុងការ​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ​អាច​ញ៉ាំ​ឲ្យ​មាន​ជម្លោះ​ប្រដាប់អាវុធ​យ៉ាងខ្លាំង​ក្លា រវាង​ប្រទេស​រុស្ស៊ី ជាមួយ​ប្រទេស​លោកខាងលិច​។​ ​លោក Medvedev បានចេញ​សេចក្តី​ព្រមាន​យ៉ាងខ្លាំង​បែបនេះ នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ស្ថានីយ​វិទ្យុ FM Kommersant FM ដែល​ត្រូវបាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Tass​។​ ​ នាយករដ្ឋមន្ត្រី​រុស្ស៊ី​រូប​នោះបាន​និយាយថា ការចូលរួម​អង្គការ​ណា​តូ​របស់​ប្រទេស​ហ្ស​ក​ហ្ស៊ី ដែល​ត្រូវបាន​ឯកភាព​ដោយ​អង្គការ​ណា​តូ ដែល​បាន​ដាក់ជូន​កាលពី​ឆ្នាំ ២០០៨ អាច​បង្ក​ឲ្យ​មាន​ជម្លោះ​ប្រដាប់អាវុធ​ទ្រង់ទ្រាយ​ធំ ចេញ​ជាល​ទ្ធ​នៃ​គ្រោះមហន្តរាយ​ដ៏​ខ្លាំងក្លា​។ ​ប្រទេស​ហ្ស​ក​ហ្ស៊ី ដែលជា​ប្រទេស​ដ៏​តូច​ស្ថិតនៅ​តំបន់ភ្នំ Caucasus ស្ទើរតែ​បាន​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាម​នឹង​គ្នា​កាលពី​ឆ្នាំ ២០០៨​ម្តង​រួម​ហើយ ជុំវិញ​ការបែងចែក​ខេត្ត South...

រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​ហៅ​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ជា​ស្នាដៃ​របស់​ប្រទេស​កូ​ឡំ​ប៊ី ប៉ុន្តែ​សហរដ្ឋអាមេរិក​អះអាងថា​រដ្ឋាភិបាល​ទីក្រុង​កា​រ៉ា​កាស់​ខ្លួនឯង​ទំនងជា​អ្នក រៀបចំ​ឈុត​ឆាត​នៃ​ការវាយប្រហារ​នេះ​

(​ទីក្រុង​ម៉ិចស៊ីកូ​)៖ រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹងដាក់​បន្ទុក​ក្នុងការ​ទទួលខុសត្រូវ​ជុំវិញ​អរិភាព​ថ្មី​មួយ​ប្រឆាំងនឹង​ទីក្រុង​កា​រ៉ា​កាស់ ទៅលើ​រដ្ឋាភិបាល​កូ​ឡំ​ប៊ី បន្ទាប់ពី​ការប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ បានទទួល​បរាជ័យ​កាលពី​ម្សិលម្ង៉ៃ​នេះ​។​ ​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​និយាយថា «​យើង​សូម​ប្រកាសថា យើង​នឹងធ្វើ​ការស្តីបន្ទោស​ទៅលើ​រដ្ឋាភិបាល​កូ​ឡំ​ប៊ី​សម្រាប់​ការឈ្លានពាន ឬ​ការប៉ុនប៉ង ដើម្បី​គាំទ្រ​ការ​ញុះញង់​ប្រឆាំង​រដ្ឋាភិបាល​សាធារណរដ្ឋ​បូ​លី​វ៉ា​រី ពី​សំណាក់​តំបន់​ព្រំដែន​កូ​ឡំ​ប៊ី​»​។​ ​សេចក្តីថ្លែងការណ៍​បាន​និយាយថា ការពិត​ដែល​ប្រទេស​កូ​ឡុំ​ប៊ី​មិនបាន​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ទៅលើ​ម៉ា​ឌូ​រ៉ូ​នោះ គឺ​គួរឱ្យភ្ញាក់ផ្អើល​។ ទីក្រុង​កា​រ៉ា​កា​ក៏បាន​ចោទប្រកាន់​ទីក្រុង​បូ​ហ្គោ​តា ពីបទ​ធ្វើ​សកម្មភាព​ឈ​ញ​លាន​ពាន​បន្ត និង​ការ​បង្កហេតុ​ប្រឆាំងនឹង​ប្រជាជន និង​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​កត់សម្គាល់ថា ប្រជាជន​របស់ខ្លួន​នឹង​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ការជ្រៀតជ្រែក​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ក្រុម​ឧកញ៉ា​កូ​ឡុំ​ប៊ី​។​ ​សូម​រំឭកថា កាលពី​ថ្ងៃ​សៅរ៍ មាន​ករណី​ផ្ទុះ​មួយ​បាន​កើតឡើង​ក្នុងអំឡុងពេល​សុន្ទរកថា​របស់លោក​ម៉ា​ឌូ​រ៉ូ នៅឯ​ក្បួន​សមយុទ្ធ​យោធា​មួយ នៅក្នុង​ទីក្រុង​កា​រ៉ា​កា​។ អាជ្ញាធរ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក្រោយមក​បាន​និយាយថា​ឧបទ្ទវ​ហេតុនេះ​គឺជា​ការប៉ុនប៉ង​ធ្វើឃាត​ទៅលើ​លោក ម៉ា​ឌូ​រ៉ូ ជាមួយនឹង​ការប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក​បំពាក់​គ្រឿងផ្ទុះ​។ លោក​ម៉ា​ឌូ​រ៉ូ​បាន​ចោទប្រកាន់​ក្រុមប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​កូ​ឡុំ​ប៊ី​ដោយបាន​បន្ថែមថា ជនល្មើស​មួយចំនួន​បានរស់នៅ​ក្នុង​សហរដ្ឋអាមេរិក​។ ដោយឡែក...

Breaking News……… សហរដ្ឋអាមេរិក និង​ចិន អាច​នឹង​ប្រើប្រាស់​យោធា​ដើម្បី​បញ្ចប់​ប​ញ្ហ​នាពេល​ឆាប់​ខាង​មុននេះ !

​សារព័ត៌មាន​ស្ពុ​ត​និក​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ សីហា​នេះ​ថា កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន​ធ្ងន់ B-52 ទៅ​ហោះ​ពីលើ​សមុទ្រ​ចិន​ខាងកើត ដែល​ស្ថិតនៅក្នុង​តំបន់​ក្បែរ​ជប៉ុន កាលពី​ថ្មីៗ​នេះ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ពី​បញ្ជាការ​កងទ័ព​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វី​ក​របស់​សហរដ្ឋអាមេរិក ដែលមាន​បេសកកម្ម​រួមគ្នា​មួយ​ជាមួយ​កងទ័ពជើងទឹក​។​ ​កងទ័ពអាកាស​សហរ​ដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប៉ា​ស៊ី​ហ្វី​ក​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​បាន​និយាយ​កាលពី​ថ្ងៃទី​៣​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន​ធ្ងន់ B-52 ចំនួន ២​គ្រឿង​មកពី​កងទ័ពអាកាស​សហរដ្ឋ​អាមេរិក រួមជាមួយ​យន្តហោះ P-8 Poseidon ចំនួន ២​គ្រឿង​មកពី​កងទ័ពជើងទឹក បាន​ហោះ​រួមគ្នា​ពីលើ​តំបន់​សមុទ្រ​ចិន​ខាងកើត ដើម្បី​ព​ង្រឹ​ក​សម​ហ​រណកម្ម​កងកម្លាំង​រួមគ្នា​។​ ​សេចក្តីថ្លែងការណ៍​បាន​និយាយថា ចាប់តាំងពី​ឆ្នាំ​២០០៤​មក បញ្ជាការ​ទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វី​ក បានធ្វើ​ប្រតិបត្តិ​ការណ៍ ដែល​គេ​ឲ្យ​ឈ្មោះថា «​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​បន្ត​»​។​ ​យោងតាម​បញ្ជាការ​ទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វី​ក ការធ្វើ​សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​លំហ​ស្របច្បាប់ គឺធ្វើឡើង​ទៅតាម​ច្បាប់​អន្តរជាតិ​តែប៉ុណ្ណោះ ដែល​លំហ​នេះ​ត្រូវបាន​ចាត់ទុកថា «​មាន​សារៈសំខាន់​ចំពោះ​គោលការណ៍ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ជាស​កល ដែល​យក​ច្បាប់​ជា​គោល​»​។​ ​យោងតាម​រូបភាព​ពី​កងទ័ពអាកាស​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២ បានបង្ហាញ​ពី​ការចាក់​សាំង​ទៅលើ​យន្តហោះ...

សម្តេច ហ៊ុន សែន ៖ បបួល​លោក សម រង្ស៊ី ស្បថ​ដាក់​ជីវិត​ប្រសិនបើ​នរណាម្នាក់​ស្លាប់​ដោយសារ​ការស្បថ​នេះ អាច​បញ្ជាក់​ពី​ការពិតហើយ​…

​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន បបួល​មេបក្ស​ប្រឆាំង​ស្បថ ដើម្បី​បង្ហាញ​ការពិត ថា​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ៨២ ភាព​រយ​បាន​ទៅ​បោះឆ្នោត​ពិតប្រាកដ ដែល​បញ្ហា​នេះ​បក្សប្រឆាំង​លើកឡើងថា​ជាការ​បំប៉ោង​តួលេខ​និង​មាន ការ​គំរាម​គំហែង​និង​កៀបសង្កត់​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត ។ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បបួល អតីត​មេបក្ស​ប្រឆាំង​ស្បថ​ឲ្យ​ងាប់​គ្រប់​ទម្រង់​ទាំង អស់ ដែល​អាច​ស្លាប់​ទៅបាន ដើម្បី​បញ្ជាក់ថា​ភាពស្មោះត្រង់​តែបើ​ពួក​ប្រឆាំង​មិន​ហាន​ស្បថ​ទេ​បានន័យថា​ការនិយាយ​របស់​ពួកគេ​គឺជា​ការ បោកប្រាស់​ប្រជាជន ហើយ​មានន័យ​ស្មើ​និង​គេ​ទទួលស្គាល់​ការពិត​ថា​មាន​ប្រជាជន​ទៅ​បោះឆ្នោត​ជាង ៨២ ភាគរយ​មែន ។​ ​ការ​ថ្លែង​ប្រតិកម្ម និង លោក សម រង្ស៊ី ស្បថ​ដាក់​ជីវិត​លើ​ការចោទប្រកាន់​នេះ បានធ្វើ​ឡើង​ក្នុងពេលដែល​សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ផ្តល់​ដំបូន្មាន​មួយចំនួន​ដល់​អត្ត​ព​លិ​ក កីឡាករ កីឡាក​រិ​នី គ្រូបង្វឹក និង​ប្រតិភូ​កីឡា​មុន​ចេញទៅ​ប្រកួត​កីឡា​ប្រចាំ​ទ្វីបអាស៊ី...