ព្រឹត្តិការណ៍ថ្មីៗ

វត្តមាន​យន្តហោះ​ចម្បាំង​រុស្ស៊ី នៅ​ប្រជុំ​កោះ​គូ​រៀល បានធ្វើ​ឲ្យ​ជប៉ុន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង

(​ទីក្រុង​តូ​ក្យូ​)៖ លោក Yoshihide Suga លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ជប៉ុន​បាន​សម្តែង​នូវ​ការតវ៉ា​យ៉ាងខ្លាំង​ទៅនឹង​ការដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ដែល​ត្រូវបាន​ចោទថា​ជា​របស់​រុស្ស៊ី នៅ​ភាគខាងត្បូង​ប្រជុំ​កោះ Kurils​។ ​យោងតាម​លោក Suga បានឱ្យដឹងថា សេចក្តី​តវ៉ា​ដែល​លាយលក្ខណ៍​ជា​អក្សរ​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​ក្រសួងការបរទេស​រុស្ស៊ី​តាមរយៈ​ស្ថានទូត​ជប៉ុន ផ្ញើជូន​ទៅកាន់​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ទីក្រុង​មូ​ស្គូ កាលពី​ថ្ងៃទី​៣ សីហា​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​រាយការណ៍​មុននេះ​ថា យន្ដហោះ​ចម្បាំង Su-35 របស់​រុស្ស៊ី​ត្រូវបាន​គេ​ដាក់ពង្រាយ សម្រាប់​កាតព្វកិច្ច​ល្បាត​នៅ​ប្រជុំ​កោះ Iturup ដែលជា​ផ្នែក​មួយ​នៃ​តំបន់​ប្រជុំ​កោះ​គូ​រៀល​។​ ​កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក Itsunori Onodera បាន​អំពាវនាវ​ដល់ទី​ក្រុង​មូ​ស្គូ​នៅឯ​កិច្ចប្រជុំ 2+2 ដើម្បី​ចាត់វិធានការ​សង​សឹង​ទៅនឹង​ការកសាង​កម្លាំងយោធា​នៅ​ភាគខាងត្បូង​នៃ​ប្រជុំ​កោះ​គូ​រៀល ដើម្បី​ចៀសវាង​នូវ​ឧបត្តិហេតុ និង​ភាព​តានតឹង​។​ ​កាលពី​ខែកុម្ភៈ រដ្ឋាភិបាល​រុស្ស៊ី​បានចេញ​អនុក្រឹត្យ​មួយ​ដែល​ចែងថា យន្ដហោះ​ចម្បាំង និង​យន្តហោះ​ស៊ីវិល​របស់​រុស្ស៊ី នឹង​ស្ថិតនៅ​រួមគ្នា​នៅលើ​កោះ Iturup...

ចំនួន​មនុស្ស​ស្លាប់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី មានការ​កើនឡើង​ជា​លំដាប់​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា

​យ៉ាងហោចណាស់​មាន​មនុស្ស ៨២​នាក់​បាន​ស្លាប បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា បាន​វាយប្រហារ​ទៅលើ​កោះ​ទេសចរណ៍​ដ៏​ពេញនិយម ដែល​ហៅថា Lombok​។ នេះ​បើតាម​សម្តី​របស់​មន្ត្រី​ឥណ្ឌូនេស៊ី​។​នេះ​បើ​យោងតាម​សារព័ត៌មាន Aljazeera កាល​ព្រឹក​មិញ​នេះ ។​ ​យោងតាម​ការវាស់ស្ទង់​របស់​ភូគព្ភសាស្ដ្រ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៩​រិច​ទ័​រ​បាន​វាយប្រហារ ៣​គីឡូម៉ែត្រ​ពី​តំបន់ Loloan ក្នុង​ជម្រៅ ៣១​គីឡូម៉ែត្រ​។​ ​ថ្មីៗ​នេះ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ឡើងដល់​៩១​នាក់ ហើយ​យោងតាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី​មនុស្ស ២០៩​នាក់ ទៀត​ក៏បាន​រងរបួស​ផងដែរ ដោយសារ​គ្រោះ​រញ្ជួយ​កម្រិត ៧.០​រ៉ិ​ច​ទ័​រ​នេះ ដែល​បាន​បំផ្លាញ​អគារ ផ្ដាច់​ចរន្តអគ្គិសនី ហើយ​វា​បាន​កើតឡើង​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​មួយ​ផ្សេងទៀត​បាន​ផ្ដាច់ជីវិត​មនុស្ស ១៦​នាក់ នៅលើ​កោះ​លុម​បុក (Lombok) ដដែល​នេះ​។​ ​បើតាម​វិទ្យា​សា្ថ​ន​ភូ​គ្ភ​សាស្ត្រ​អាមេរិក USGS ពីដំបូង​បាន​វាយតម្លៃថា ការរញ្ជួយ​ដី​នោះ​មាន​កម្លាំង​ដល់​ទៅ​៧​រី​ស្ទ័​រ​មុនពេល​កែ​ឡើងវិញ​ថា ត្រឹម​៦,៩​រី​ស្ទ័​រ​។...

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ៖ ការវាយប្រហារ​ដោយ​យន្ដហោះ​ដ្រូ​ន ប៉ុនប៉ង​ធ្វើឃាត​លោក​ប្រធានាធិបតី វ៉េ​ណេ​ស៊ុយ​អេ​ឡា ទំនង​គ្រាន់​ជា​ល្បែង​ឈឺ​សាច់​តែប៉ុណ្ណោះ !

​កាលពី​ថ្ងៃ​សៅរ៍​ទី​៤​សីហា នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា មាន​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​មួយ​បាន​កើតឡើង​ក្នុងពេលដែល​លោក​ប្រធានាធិបតី នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ កំពុង​ថ្លែង​សន្ទរកថា លើ​វេទិកា​ជួបជុំ​ជាមួយនឹង​កងទ័ព​។ គ្រាប់បែក ដែល​គេ​បង្ហោះ​តាម​យាន​ដ្រូ​ន បាន​ផ្ទុះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពីលើ​ចំ​ខាងមុខ​វេទិកា​លោក​ប្រធានាធិបតី​វ៉េ​ណា​ស៊ុយ​អេ​ឡា ក៏ប៉ុន្តែ​មិនបាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី រងរបួស​ឡើយ​។ ភ្លាមៗ ក្រោយ​អំពើ​ភេរវកម្ម​នេះ លោក​ប្រធានាធិបតី​ម៉ា​ឌុយ​រ៉ូ បានប្រកាស​ចោទប្រកាន់​ដោយ​ចំពោះ ថា​ប្រធានាធិបតី​ប្រទេស​កូ​ឡុំ​ប៊ី គឺជា​អ្នកបញ្ជា ឲ្យ​ក្រុម​ទុ​ច្ច​រិ​កប​ង្ក​ភេរវកម្ម​នេះ ដើម្បី​សំដៅ​សម្លាប់​រូបលោក​។​ ​ជុំវិញ​បញ្ហា​នេះ​បើតាម​ការចេញផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក ច​ន បូល​តុ​ន (John Bolton) បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​កា​រ៉ា​កាស់​ខ្លួនឯង​ទំនងជា​អ្នក រៀបចំ​ឈុត​ឆាត​នៃ​ការវាយប្រហារ​ដោយ​យន្ដហោះ​ដ្រូ​ន ប៉ុនប៉ង​ធ្វើឃាត​លោក​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ​។​ថ្លែងប្រាប់ Fox...

ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលី​ហ្វ​ញ៉ា​កំពុងតែបន្ត​រាតត្បាត​យ៉ាងខ្លាំង​ក្លា ដោយបាន​បំផ្លាញ​ផ្ទះសម្បែង​រាប់សិប​ខ្នង​

​ក្រុមមន្ត្រី​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំងក្លា ដែល​មិនអាច​គ្រប់គ្រង​បានន​ភ​ក្នុង​រដ្ឋកា​លី​ហ្វ​ញ៉ា ដែល​បាន​បំផ្លាញ​ផ្ទះសម្បែង​ជាង ៧០​ខ្នង​បាន​ក្លាយជា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​ទី ៥​នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រចាំ​នៅ​រដ្ឋ​នេះ​។​   កាលពី​សប្ដាហ៍​មុន អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា​លោក Jerry Brown បានប្រកាស​ដាក់​រដ្ឋ​នេះ​ឲ្យ​ស្ថិតនៅក្នុង​ការប្រកាសអាសន្ន ដើម្បី​ឲ្យ​មានការ​ចូល​ជួយ​ជ្រុំ​ជ្រែង នៅក្នុង​ការប្រយុទ្ធប្រឆាំង​ទៅនឹង​ភ្លើង​ឆេះ​ព្រៃ​នេះ​។​ ​នាយកដ្ឋាន​ព្រៃឈើ និង​អគ្គីភ័យ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា បាន​និយាយថា ភ្លើង​ឆេះ​នៅ​ភាគ​ខាងជើង​នៃ​ទីប្រជុំជន Sacramento គឺជា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំងក្លា​មួយ​ក្នុងចំណោម​ភ្លើង​ឆេះ​ព្រៃធំៗ ១៧​ផ្សេងទៀត នៅ​ទូទាំង​រដ្ឋ​នេះ ហើយ​វា​បាន​ពង្រីក​ទំហំ​ឆេះ​ដល់​ទៅ ២៥​ភាគរយ​បន្ថែមទៀត​កាលពី​យប់មិញ និង​បាន​ដុត​កម្លោច​តំបន់​នេះ ក្នុង​ទំហំ ១​ពាន់​គីឡូ​ម៉ែត្រការ៉េ នៅ​ព្រឹក​ថ្ងៃអាទិត្យ​។​ ​អាជ្ញាធរ​កាលីហ្វ័រ​នីញ៉ា​បាន​និយាយថា បុរស​ម្នាក់​អាយុ ២១​ឆ្នាំ​ម្នាក់​ឈ្មោះ Jay Ayeta បាន​ស្លាប់ នៅពេលដែល​រថយន្តរ​បស់​គាត់​បាន​ប៉ះទង្គិច នៅ​ភាគ​ខាងលិច​នៃ​តំបន់ Shasta ខណៈដែល​រូបលោក​បានធ្វើការ​ជាមួយ​មិត្ត​រួម​ការងារ​របស់លោក...

ពិតជា​រន្ធត់​មែន ! មនុស្ស​៨២​នាក់​បាន​ស្លាប់ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​

​យោងតាម​សារព័ត៌មាន Aljazeera យ៉ាងហោចណាស់​មាន​មនុស្ស ៨២​នាក់​បាន​ស្លាប បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា បាន​វាយប្រហារ​ទៅលើ​កោះ​ទេសចរណ៍​ដ៏​ពេញនិយម ដែល​ហៅថា Lombok​។ នេះ​បើតាម​សម្តី​របស់​មន្ត្រី​ឥណ្ឌូនេស៊ី​។​ ​យោងតាម​ការវាស់ស្ទង់​របស់​ភូគព្ភសាស្ដ្រ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៩​រិច​ទ័​រ​បាន​វាយប្រហារ ៣​គីឡូម៉ែត្រ​ពី​តំបន់ Loloan ក្នុង​ជម្រៅ ៣១​គីឡូម៉ែត្រ​។​ ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ​មួយ លោក Sutopo Purwo Nugroho អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះមហន្តរាយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី បាន​និយាយថា នៅវេលា​ម៉ោង ២:៣០ នាទី​ព្រឹក ម៉ោង​ក្នុងស្រុក អ្នកស្លាប់​សរុប​មាន ៨២​នាក់ ដោយ​មនុស្ស​រាប់រយ​នាក់​រងរបួស​និង​ផ្ទះ​រាប់ពាន់​ខ្នង​ត្រូវ​រង​ការខូចខាត​។​ ​លោក Muhammad Rum ប្រធាន​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ប្រចាំ​តំបន់​នេះ​បាន​និយាយថា ភាគច្រើន​នៃ​ការស្លាប់​នេះ​បណ្តាលមកពី​ការធ្លាក់​កម្ទេចកម្ទី​មកលើ​។​ ​គ្រោះ​រញ្ជួយ​ដី​នេះ បាន​កើតឡើង​ក្នុង​រយៈពេល​មួយ​សប្តាហ៍...

មនុស្ស ៦​នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​មាន​យន្តហោះ​ដ្រូ​ន​ប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក​ម៉ា​ឌូ​រ៉ូ​

(​ទីក្រុង​កា​រ៉ា​កាស​)៖ កាលពី​ថ្ងៃ​សៅរ៍ មាន​ករណី​បំផ្ទុះ​មួយ​បាន​កើតឡើង ក្នុងកំឡុងពេល​សន្ទរកថា​របស់លោក​ម៉ា​ឌូ​រ៉ូ នៅក្នុង​ក្បួន​សមយុទ្ធ​យោធា​នៅក្នុង​ទីក្រុង​កា​រ៉ា​កាស់​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក Jorge Rodriguez បាន​និយាយ​បន្ទាប់ពី​ឧបទ្ទវហេតុ​នោះ​ថា លោក​ម៉ា​ឌូ​រ៉ូ​បាន​រួចខ្លួន​ពី​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​បំពាក់​ដោយ​គ្រឿងផ្ទុះ ប៉ុនប៉ង​ធ្វើឃាត​លោក​។​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក Nestor Reverol បាន​រាយការណ៍​ថា មនុស្ស ៦​នាក់ ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ទៅនឹង​ករណី​បំផ្ទុះ​គ្រាប់បែក ដែល​បំពាក់​នៅលើ​យន្តហោះ​គ្មាន​មនុស្ស​បើក​។​ ​យោងតាម​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ជនសង្ស័យ​ផ្សេងទៀត ត្រូវបាន​ចោទ​ពីបទ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​មួយកន្លែង​កាលពី​ឆ្នាំ ២០១៧ រីឯ​ជនសង្ស័យ​ផ្សេងទៀត​ធ្លាប់​ត្រូវបាន​ឃុំខ្លួន​ម្តង​រួចមកហើយ ពី​ការជាប់​ពាក់ព័ន្ធ​ទៅនឹង​ការតវ៉ា​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​។​ ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃនោះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក Jorge Rodriguez បាន​ប្រាប់​សារព័ត៌មាន Sputnik ថា​ក្រុម​អ្នក​វាយប្រហារ​នៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើឃាត​ប្រឆាំងនឹង​ប្រធានាធិបតី​នី​កូ​ឡា​ម៉ា​ឌូ​រ៉ូ បានរៀបចំ​ប្រតិបត្តិការ​នេះ​យ៉ាងហោចណាស់​អស់​រយៈពេល...

Breaking News…! ចិន​ទាត់​អាមេរិក​ចេញពី​ការចូលរួម​ធ្វើ​សមយុទ្ធ​អាស៊ាន នៅក្នុង​តំបន់​មាន​ជម្លោះ​

​កាលពី​ពីរ​បី​ខែ​មុន ទីក្រុង​ប៉េកាំង​ត្រូវបាន​គេ​រាយ​កាណ៍​មក​ថា បាន​សាងសង់​មូលដ្ឋាន​យោធា និង​បានដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល នៅលើ​ប្រជុំ​កោះ​ស្ព្រេ​ត​លី នៃ​តំបន់​សមុទ្រ​ខាងត្បូង ដែល​កំពុង​មានការ​ប្រទាញប្រទង់​គ្នា​យ៉ាងខ្លាំង​ពី​សំណាក់​ប្រទេស​មួយចំនួន​ដូចជា តៃវ៉ាន់ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​។ ទង្វើ​នេះ បាន​បណ្តាល​ឲ្យ​សហរដ្ឋអាមេរិក​ទាត់​ចិន​ចេញពី​ការចូលរួម​នៅក្នុង​ការធ្វើ​សមយុទ្ធ RIMPAC ឆ្នាំ ២០១៨​។​ ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ចំនួន ១០​ប្រទេស​ផ្សេងទៀត មកពី​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន (​រួមមាន កម្ពុជា វៀតណាម លាវ មី​យ៉ាន់​ម៉ា ថៃ ម៉ាឡេស៊ី សិង្ហ​ព្រុយ​ណេ ហ៊ី​លី​ពី និង​ឥណ្ឌូនេស៊ី​) បាន​ឯកភាពគ្នា​លើ​ការធ្វើ​សមយុទ្ធ​ជា​ទៀត​ទាត់​មួយ ដែល​មិនគួរ​មាន​ប្រទេសក្រៅ​មក​ចូលរួម​នោះទេ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន...

កូរ៉េខាងជើង​បន្ត​រំលោភ​លើ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ ដោយ​បន្ត​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​បន្តទៀត​

​សារព័ត៌មាន​ស្ពុ​ត​និក​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៤ សីហា​នេះ​ថា កូរ៉េខាងជើង​នៅតែ​មិនបាន​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅឡើយ​ទេ ដោយបាន​បន្ត​រំលោភ​លើ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ ដែល​បាន​ដកស្រង់​នូវ​របាយការណ៍​ពី​អង្គការសហប្រជាជាតិ​។​ ​របាយការណ៍​រយៈពេល ៦​ខែ ដែល​ធ្វើឡើង​ដោយ​អ្នកជំនាញ​ឯករាជ្យ​ឃ្លាំមើល​លើ​ការអនុវត្ត​នៃ​ការដាក់ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង ត្រូវបាន​ដាក់ជូន​ទៅកាន់​គណ​កម្ម​ធិ​ការ​ក្រុមប្រឹក្សា​សន្តិសុខសម្រាប់​ការដាក់ទណ្ឌកម្ម ទៅលើ​កូរ៉េខាងជើង កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើតាម​របាយការណ៍​ពី​សារព័ត៌មាន​រ៉​យ​ទ័​រ​។​ ​កាលពី​ព្រឹក​ថ្ងៃនេះ បេសកកម្ម​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បានដាក់​សំណើ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ដាក់ទណ្ឌកម្ម​ថ្មី ប្រឆាំង​ទៅនឹង​កូរ៉េខាងជើង​។​ ​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សិង្ហ​បុរី​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី​បាន​សង្កត់ធ្ងន់​លើ​សេចក្តីត្រូវការ ក្នុងការ​អនុវត្ត​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ទៅលើ​កូរ៉េខាងជើង​។​ ​សេចក្តីថ្លែងការណ៍​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក Pompeo បាន​សង្កត់ធ្ងន់​ទៅលើ​ការប្តេជ្ញាចិត្ត​រួមគ្នា ចំពោះ​ការបញ្ចប់​នុយក្លេអ៊ែរ ដែល​ត្រូវបាន​ផ្ទៀងផ្ទាត់​ពេញលេញ​របស់​កូរ៉េខាងជើង ... ក៏ដូចជា​សារៈសំខាន់​នៃ​ការអនុវត្ត​ជា​បន្តទៀត​នូវ​រាល់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ពាក់ព័ន្ធ​ទាំងអស់​។​ ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​លើកឡើង​ពី​មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ ដែល​បានទទួល​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​អាមេរិក​ថា ទីភ្នាក់ងារ​បាន​មើលឃើញ​ពី​សញ្ញា​មួយ​ដែលថា ទីក្រុង​ព្យុងយ៉ាង​កំពុងតែ​អភិវឌ្ឍន៍​មី​ស៊ី​ល​អន្តរទ្វីប​ប្រភេទ​ថ្មី​បន្ថែម​ទៀតហើយ...

ផ្ទុះ​បាតុកម្ម​ជាប់ៗ​គ្នា​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ជុំវិញ​ការដាក់ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​

​យោងតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន The Independent នៅ​ថ្ងៃទី​៤ សីហា​នេះ​បាន​ឲ្យ​ដឹងថា មនុស្ស​រាប់ពាន់នាក់​បាន​ប្រា​មូល​ផ្តុំគ្នា យ៉ាង​សម្បើម​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​ទៅនឹង​ភាព​គ្មាន​ការងារ​ធ្វើ​ដែល​កំពុងតែ​មានការ​កើនឡើង និង​ការធ្លាក់ចុះ​នូវ​រូបិយ​បណ្ណ​ប្រាក់រៀល​យ៉ាងគំហុក ខណៈដែល​ប្រទេស​នេះ​ត្រៀមខ្លួន​សម្រាប់​ការដាក់ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​នៅ​សប្តាហ៍​ក្រោយ​។​ ​ក្រុមប៉ូលិស​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ ទៅលើ​ក្រុមបាតុករ ដើម្បី​ធ្វើការ​បំបែក​ពួកគេ ដែល​បាន​រីកដុះដាល​កាន់តែខ្លាំង នៅក្នុង​ទីក្រុង​ចំនួន ១០​។​ ​ប្រាក់រៀល​របស់​អ៊ីរ៉ង់​បាន​ធ្លាក់​ថ្លៃ​ស្ទើរតែ​ពីរភាគបី​នៃ​តម្លៃ​របស់ខ្លួន នៅត្រឹមតែ​រយៈពេល ៦​ខែ​មុន​ប៉ុណ្ណោះ​។ មនុស្ស​ជាច្រើន​មានការ​ភ័យខ្លាច​ថា ប្រាក់រៀល​នេះ នឹង​បន្ត​ធ្លាក់​ថ្លៃ​បន្តទៀត បន្ទាប់ពី​ទណ្ឌកម្ម​អាមេរិក​នឹងត្រូវ​ធ្វើឡើង​បន្តទៀត នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ដែល​ការធ្លាក់​តម្លៃ​រូបិយ​បណ្ណ​នេះ នឹងធ្វើ​ឲ្យ​មានការ​តវ៉ា​កាន់តែខ្លាំង​។​ ​នៅក្នុង​វីដេអូ​មួយ​ដែល​បានបង្ហាញ​ជា​សាធារណៈ​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត បានបង្ហាញ​ពី​មនុស្សម្នា​ជាច្រើន ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​ទីក្រុង Isfahan ដែលជា​ទីក្រុង​ធំ​ទី​បី​របស់​អ៊ីរ៉ង់ ដោយ​ក្រុមអ្នកតវ៉ា​បាន​ដុត​កង់ឡាន រួមទាំង​ដុត​ឡាន​ប៉ូលីស​ផងដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​បាន​រាយការណ៍​ថា ក្រុមបាតុករ​បាន​ប្រមូល​ផ្តុំគ្នា​កាន់តែច្រើន...

ហ៊ួរវ័យស៊េរី វាយ និង ណូវ៉ា ក្តោបទីផ្សារ ប្រមាណពាក់កណ្តាលនៃចំណែកទីផ្សារស្មាតហ្វូន

Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនដែលពិភពលោកទទួលស្គាល់ ភ្ញាក់ផ្អើល និងឱ្យតម្លៃលើម៉ាកសញ្ញាដ៏ធំមួយក្នុងចំណោមម៉ាកសញ្ញាធំៗទាំង100 ម៉ាក នេះបើយោងតាមទីភ្នាក់ងារក្រុមហ៊ុន Interbrand ពោលមានអតិថិជនរហូតដល់ 250 លាននាក់នៃចំនួនប្រជាជនទាំងអស់លើពិភពលោក។ Huawei បានបំបែកឯតទគ្គកម្ម ក្នុងឆ្នាំ 2016 និង 2017 នេះ ជាមួយនឹងការកើនឡើងប្រាក់ចំណូល 65-70% ធៀបនឹងឆ្នាំមុនៗ ដែលធ្វើឲ្យទីផ្សារតំបន់អាស៊ីអាគ្នេយ៍មានសក្ដានុពលយ៉ាងខ្លាំងក្នុងការរីកចម្រើនខ្លាំង ហើយថ្មីៗនេះទៀតត្រឹមពាក់កណ្តាលឆ្នាំ 2018 ក្រុមហ៊ុនបាននាំចេញនិងលក់បានស្មាតហ្វូនចំនួន 100,000,000 គ្រឿងត្រឹមពាក់កណ្តាលឆ្នាំ2018 ជាមួយនឹងតម្លៃម៉ាកសញ្ញាជាក្រុមហ៊ុនអន្តរជាតិធំៗឈានមុខឈរក្នុងលំដាប់ 72 ក្នុងចំណោមក្រុមហ៊ុនធំៗចំនួន 500 នៅលើពិភពលោក (Top Fortune Global 500)...