ព្រឹត្តិការណ៍ថ្មីៗ

កម្ពុជា ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩ ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ចំនួន​៤០​ម៉ឺន​ដូ​ស​ទៀត

​ដូច​ការគ្រោងទុក វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ចំនួន​៤០​ម៉ឺន​ដូ​ស នឹង​ដឹក​មកដល់​ព្រលានយន្តហោះ​នៃ​ប្រទេស​កម្ពុជា​នៅ​យប់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ ម្សិលមិញ​។ នេះ​បើតាម​ស្ថានទូត​ចិន​បាន​ឲ្យ​ដឹង​។​​ស្ថានទូត​ចិន​បាន​បន្តថា វ៉ាក់សាំង​កូ​វីដ ដែលជា​ជំនួយ​ជំហាន​ទី​៣ របស់​ចិន​ជូន​ចំពោះ​កម្ពុជា​បានមក​ដល់​រាជធានី​ភ្នំពេញ នា​ល្ងាច ថ្ងៃទី​២៨ ខែមេសា ជំនួយឥតសំណង​ជំហាន​ទី​៣ របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា​ជា​វ៉ាក់សាំង​កូ​វីដ​ចំនួន ៤០ ម៉ឺន​ដូ​សបាន​មកដល់​រាជធានី​ភ្នំពេញ​តាមរយៈ​ជើងហោះហើរ​ស៊ីវិល​។​​កម្ពុជា ទទួលបាន​វ៉ាក់សាំង​ចំនួន​ជិត ៤​លាន​ដូ​ស​រួចមកហើយ ហើយ​ភាគច្រើនបំផុត​ជា​វ៉ាក់សាំង​ជា​ជំនួយ និង​ទិញ​ពី​ប្រទេស ចិន​។ វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​រួចមកហើយ​នោះ រួមមាន​៖ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន ១.៣​លាន​ដូ​ស​, វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ទិញ​ពី​ប្រទេស​ចិន ចំនួន ២​លាន​ដូ​ស និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា...

រាជរដ្ឋាភិបាល ៖ បិទ​រាល់​អ្នកធ្វើដំណើរ​ទាំងអស់​ដែល​ឆ្លងកាត់​ប្រទេស​ឥណ្ឌា​មិន​ឲ្យ​ចូល​កម្ពុជា ដោយសារ​….

​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ បាន​ហាមប្រាម​ពលរដ្ឋ​ឥណ្ឌា និង​ជនបរទេស​ដែល​ធ្វើដំណើរ​មកពី ឬ​ឆ្លងកាត់​តាម​ប្រទេស​ឥណ្ឌា មិន​ឲ្យ​ចូល​កម្ពុជា​«​មួយរយៈ​» ដោយ​ឥត​កំណត់ពេល​ច្បាស់លាស់ ដោយសារ​ការព្រួយបារម្ភ​អំពី​ការឆ្លង​រាលដាល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​បង្ក​ជា​ជំងឺ​កូ​វីដ​១៩​។ នេះ​បើ​យោងតាម​ក្រសួងសុខាភិបាល​កម្ពុជា​។​​ការសម្រេច ដែលមាន​ចុះហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​សង្កេតឃើញថា ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​ប​ម្លែ​ង​ថ្មី​ប្រភេទ B117 មាន​ប្រភព​មកពី​ប្រទេស​អង់គ្លេស ទើបតែ​លេចចេញ​នូវ​វីរុស​ប​ម្លែ​ង​ថ្មី​មួយ​ផ្សេងទៀត​ឈ្មោះ B1617 មាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា ដែលមាន​ការឆ្លង​ខ្លាំង និង​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ប្រភេទ B117​។ មួយវិញទៀត វិធានការ​នេះ គឺធ្វើឡើង​ខណៈដែល​ប្រទេស​កម្ពុជា​កំពុង​រង​នូវ​ការ​រាតត្បាត​ធ្ងន់ធ្ងរ​រួចទៅហើយ តាមរយៈ​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍ ២០​កុម្ភៈ កន្លងទៅ​។​​ជាការ​កត់សម្គាល់ ប្រទេស​ឥណ្ឌា បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​អត្រា​ខ្ពស់ជាង​៣០​ម៉ឺន​នាក់...

រដ្ឋបាល​រាជធានី​ភ្នំពេញ មិនទាន់​បានកំណត់​ផែនទី​ស្តីពី​ការបែងចែក​ជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​» នៅឡើយ​នោះទេ​

​កាលពីពេល​កន្លងទៅនេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ស្តីពី​ការបន្ត​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ កាលពី​ថ្ងៃទី ២៦ ខែមេសា បានកំណត់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់ ជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​»​។​​ប៉ុន្តែ​មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផង​ស្រាប់​តែមាន​មានការ​ចែកចាយ​លើ​បណ្តាញ​សង្គម​យ៉ាង​ព្រោងព្រាត នូវ​ផែន ទី​មិន​ផ្លូវការ​មួយ ស្តីពី​ការបែងចែក​ជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​» ក្នុងភូមិ​សាស្ត្រ​រាជ ធានី​ភ្នំពេញ​។ ជុំវិញ​បញ្ហា​នេះ​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានប្រកាស ជូន​សាធារណជន​ជ្រាបថា គិត​ត្រឹម​យប់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ មិនទាន់​បានកំណត់​ផែនទី​ស្តីពី​ការបែងចែក​ជា «​តំបន់​ក្រហម​»...

រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដាក់​បម្រាម​មិន​ឲ្យ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​រយៈពេល​១៤​ថ្ងៃ​បន្ត ទៀត គឺ​ចាប់ពី​ថ្ងៃទី​២៥ ខែមេសា រហូតដល់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១​។ លោក យល់ថា ការផ្អាក​លក់​គ្រឿង​ស្រ វឹង គឺជា​វិធានការ​មួយ ដែល​អាច​ឈានទៅ​គ្រប់គ្រង​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​​សេចក្តីណែនាំ​ដដែល​បាន​ឲ្យ​ដឹងថា កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​សេចក្តីណែនាំ​ចុះ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ផ្អាក​ការទទួល​អតិថិជន​ឱ្យ​ចូលមក ទទួលទាន​ក្នុង​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ​-​ភេសជ្ជៈ​គ្រប់​ប្រភេទ ក្នុងនោះ ជា​លទ្ធផល​វិធានការ​នេះ បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩...

អាជ្ញាធរ​សម្រេចយក​ទីតាំង​ចំនួន ៣ កន្លែង​បន្ថែមទៀត​សម្រាប់​ព្យាបាល​អ្នក​កើត​ជំងឺ​កូ​វីដ​១៩

​កំនើន​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​កាន់តែ​ច្រើនឡើង អាជ្ញាធរ​បានសម្រេច​យក​ទីតាំង​ស្ដា​ត​អូឡាំពិក​, សាលា​កូរ៉េ​កប់​ស្រូវ ( វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា NPIC )​និង​ព្រី​មៀរ​សែន​សុខ សម្រាប់​ព្យាបាល​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល ខណៈដែល​បច្ចុប្បន្ន​អត្រា​អ្នក ឆ្លង​ជំងឺ​កូ​វីដ​នៅ​រាជធានី​ភ្នំពេញ មិនមាន​សញ្ញា​ថមថយ​នៅឡើយ​ទេ​។​លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​, លោក អ៉ិ​ត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ និង​ត្រៀម​រៀបចំ​ទីតាំង​ទាំង​៣​នេះ​ផងដែរ​។​​ចាប់តាំងពី​កម្ពុជា​ផ្ទុះ​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ​មក អាជ្ញាធរ​បាន​យក​ទីតាំង​ធំៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​ដាក់​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ដែល​រួមមាន​សណ្ឋាគារ​ឌឺ​ក្រេ​ត​ឌុ​ក មន្ទីរពេទ្យ​ហ្លួង​ម៉ែ សាលារៀន​មួយចំនួន សាល​មង្គលការ​កោះ​ពេជ្រ​ជាដើម​។​​ក្រៅពី​បន្ថែម​ទីតាំង​សម្រាប់​ដាក់​អ្នក​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​២៥ ខែមេសា​នេះ...

ក្រសួងពាណិជ្ជកម្ម បង្ហាញ​ទ​និ្ន​ន័យ​នៃ​ការលក់​ស្បៀង​ជូន​ប្រជាពលរដ្ឋ ក្នុង​តំបន់​ក្រហម​

​កាលពីពេល​ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម បញ្ចេញ​រថយន្ត​ចល័ត ជាច្រើន​គ្រឿង​ដឹក​ស្បៀង​លក់​ជូន​ប្រជាជន​នៅ​តំបន់​ក្រហម​ក្នុងតម្លៃ​ក្រោម​ទីផ្សារ ដើម្បី​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ​ក្នុងអំឡុងពេល​បិទ​ខ្ទប​នៅ​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ (​ខេត្តកណ្តាល​)​។​​តំបន់​ក្រហម​ទាំង ៧ ទីតាំង​នោះ ស្ថិតនៅក្នុង​ខណ្ឌ​ចំនួន ៣ គឺ ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌទួលគោក​។​​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ បាន​ឲ្យ​ដឹងថា តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម​បាន​សម្រេច​បញ្ចេញ​រថយន្ត​ដឹកទំនិញ​ចំនួន ៥ គ្រឿង ដែល​ផ្ទុកទំនិញ​បរិភោគ​ឧបភោគ និង​គ្រឿងទេស ដើម្បី​ចល័ត​លក់​ជូន​ប្រជាជន​នៅ​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ​។​​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់ ២៥ ខែមេសា ឆ្នាំ​២០២១ ក្រសួងពាណិជ្ជកម្ម បាន​លក់​ស្បៀង​ជូន​ប្រជាពលរដ្ឋ ក្នុង​តំបន់​ក្រហម...

រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សេចក្តីសម្រេច​បញ្ចប់​ការហាមឃាត់​ធ្វើដំណើរ ទូរ​ទាំង​ប្រទេស​លែ​កលែង​តែ​….

​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​ការបញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដោយ​ពលរដ្ឋ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​បាន​ឡើងវិញ ចាប់ពី​ថ្ងៃអាទិត្យ ទី ២៥ ខែមេសា នេះ​ទៅ លើកលែងតែ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​កំពុង​ត្រូវបាន​បិទ​ខ្ទប់​។​ ​យោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ២៥ ខែមេសា​នេះ បានសម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​។​​ប្រកាស​១ បានសម្រេច​យ៉ាង​ដូច្នេះ​ថា «​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ ទូទាំងប្រទេស ដែល​ត្រូវបាន​សម្រេច​ដោយ​សេចក្តីសម្រេច​លេខ ៤៤ សសរ ចុះ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ និងសេចក្តីសម្រេច​លេខ​៥១ សសរ ចុះ​ថ្ងៃទី​១៧ ខែមេសា...

សារាចរ​ណែនាំ ពី​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ក្នុង ឱកាស​ឈប់សម្រាក​ពិធី បុណ្យ​ចូល ឆ្នាំ​ខ្មែរ​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សារាចរ​ណែនាំ ពី​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ក្នុងឱកាស​ឈប់សម្រាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ រយៈពេល​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤ ដល់ ១៦ ខែមេសា ឆ្នាំ​២០២១​ខាងមុខនេះ​។​ ​រាជរដ្ឋាភិបាល​សូម​ណែនាំ​ដល់​ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​អំពាវនាវ​ដល់​សាធារណជន​ទូទាំងប្រទេស​ត្រូវយក​ចិត្ត​ទុកដាក់​គោរព និង អនុវត្ត​ប្រកបដោយ​ភាព ម្ចាស់ការ ស្មារតី​ភ្ញាក់រលឹក និង​ការទទួលខុសត្រូវ​ខ្ពស់ នូវ «​សារាចរ​ណែនាំ​លេខ​០១ សរ​ណន ចុះ ថ្ងៃទី​២១ ខែមីនា ឆ្នាំ ២០២១ ស្តីពី​ការឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ...

អាច​ទាក់​ទៅ​លេខ​ទាំងនេះ​ប្រសិន​បងប្អូន​មាន​ចម្ងល់​ទាក់ទង​នឹង​បំរាម​ការធ្វើដំណើរ​ពេលយប់​

​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ស្តីពី​វិធាន​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​ដាក់ចេញ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន​មួយចំនួន នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រយៈពេល​២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​១ ខែមេសា ដល់​ថ្ងៃទី​១៤​ខែមេសា​។​​នៅក្នុង​បំរាម​នោះ​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើ​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ នៅ​ចន្លោះ​ម៉ោង ២០ ឬ​ម៉ោង​៨​យប់ ដល់​ម៉ោង​៥ ទៀបភ្លឺ​។​​ក៏ប៉ុន្តែ​បំរាម​នេះ​មាន​ករណី​លើកលែង​មួយចំនួន ដូចជា​ការធ្វើដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់ ចាំបាច់​ក្នុង​គ្រួសារ មាន​លិខិតបញ្ជាក់​ពី​អាជ្ញាធរ ការធ្វើដំណើរ​របស់​គ្រូពេទ្យ មន្ត្រី ក្រុម​ពន្លត់​អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​បេសកកម្ម​ជូន​អង្គភាព​។ រថយន្ត​ដឹកទំនិញ រថយន្ត​បំរើ​ដល់​ការដ្ឋាន​សំណង់ រថយន្ត​ដឹកជញ្ជូន​សំរាម រថយន្ត​ដឹក​កម្មករ​ទៅ​គោលដៅ​ធ្វើការ និង​ការធ្វើដំណើរ​ចាំបាច់​ផ្សេងៗ​ទៀត ដែលមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏ត្រូវ​បាន​លើកលែង​ដែរ​។​​ដោយឡែក ការប្រមូលផ្តុំ ឬ​ការជួប​ជុំគ្នា​ទទួលទាន​អាហារ ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង...

គ្រប់​វត្ត​អារាម​ទាំងអស់ ទូងស្គរ វាយ​ជួង ព្រមៗ​គ្នា​ទូទាំងប្រទេស ក្នុង​១​ថ្ងៃ ៥​ដង​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឱ្យ​គ្រប់​វត្ត​អារាម​ទាំងអស់ ទូងស្គរ វាយ​ជួង ព្រមៗ​គ្នា​ទូទាំងប្រទេស ក្នុង​១​ថ្ងៃ ៥​ដង ដើម្បី​ជា​សារ​រំលឹក​ប្រជាពលរដ្ឋ «៣ ការពារ និង ៣​កុំ​»​។​​ការណែនាំ​នេះ​ត្រូវបាន​បញ្ជាក់​តាមរយៈ​សារា​ចរណ៍​ណែនាំ​មួយ​របស់លោក ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ ។​​