សង្គមប្លែកៗ

ឈាមរ​ត់រក​ឈាម ពី​ក្មេង​រាប់​អានជា​ពួកម៉ាក​ដល់​ចាស់​កោង​ខ្នង​…​ទើប​ដឹងថា​ពួកគេ​ចេញពី​ផ្ទៃ​ម្តាយ​តែមួយ

...​ពិតជា​ឈាមរ​ត់រក​ឈាម​មែន កាលពី​ក្មេងៗ​ពួកគេ​ទាំងពីរ​រាប់អាន​គ្នា​ដូចជា​ពួកម៉ាក​តែប៉ុណ្ណោះ​...​លុះដល់​ចាស់​កោង​ខ្នង​តែ​រៀងៗ​ខ្លួន​...​ទើប​អាថ៌កំបាំង​បាន​លាតត្រដាង​ប្រៀបដូចជា​ឈុត​បញ្ចប់​ក្នុង​ខ្សែភាពយន្ត​តាមពិតទៅ​ពួកគេ​ទាំងពីរ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​សោះ​!​។​បុរស​ចំណាស់​ពីរ​នាក់ ដែល​បាន​រាប់អាន​គ្នា​តាំងពីក្មេងៗ​អស់​រយៈពេល ៦០​ឆ្នាំ​មកហើយ ទើបបាន​ដឹងថា ការពិត​ពួកគាត់​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា​សោះ ។​ ​លោក Walter Macfarlane អាយុ ៧៤ ឆ្នាំ ចំនែក​លោក Alan Robinson អាយុ ៧១​ឆ្នាំ​។ អ្នក​ទាំងពីរ​កើត​នៅក្នុង​រដ្ឋ​ហា​វៃ សហរដ្ឋ​អា​មេ​រិច​។ ពួកគាត់​ទាំងពីរ​នាក់​បាន​ជួបគ្នា​កាល​នៅ​រៀន​ថ្នាក់​ទី ៦ និង​បាន​រាប់អាន​គ្នា​ជា​មិត្ត​ល្អ​នឹង​គ្នា​អស់​រយៈពេល ៦០​ឆ្នាំ​។​បើតាម​ឯកសារ​របស់​ពួកគាត់ មាន​ភាពដូចគ្នា​ច្រើន​ខ្លាំង ប៉ុន្តែ​ពួកគេ​មិនដែល​គិតថា ពួកគាត់​ជាប់សាច់​ឈាម​នឹង​គ្នា​នោះទេ រហូតដល់​គេហទំព័រ​ផ្គូផ្គង DNA បាន​បង្ហាញថា​ពួកគាត់​មាន​ទំនាក់ទំនង​នឹង​គ្នា​។​កាល​នៅ​តូច លោក Alan Robinson ត្រូវបាន​គេ​សុំ​យកទៅ​ចិ​ញ្ជឹ​ម...

អាយុ​ក៏​ច្រើន​ជើង​ក៏​ខ្វេរ​ទៀត តែ​ដល់​រួមរស់​ជាមួយ​រំភើប​ឥតឧបមា ដូច​ទេវតា​ប្រទាន​ស្វាមី​

...​បើទោះបីជា​ប្តី​មាន​វ័យ​ចំណាស់​ហើយ ថែមទាំង​ជើង​ខ្វេ​ទៀត តែ​នារី​វ័យក្មេង​ជា​ប្រពន្ធ​រូបនេះ​ពុំដែល​មានគំនិត​តូចចិត្តតូចថ្លើម​អី​នោះទេ​...​ផ្ទុយទៅវិញ នាង​មានចិត្ត​រីករាយ​ដែល​ជីវិត​របស់​នាង​បាន​រស់​ក្រោម​ដើមទ្រូង​របស់​បុរស​ម្នាក់​នេះ​។​នារី​រូបនេះ បាន​បង្ហោះ​រឿងរ៉ាវ​របស់​នាង ថា​ឪពុក​របស់ខ្ញុំ​បាន​ស្លាប់បាត់​បង់ជីវិត​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ម្ល៉េះ ម៉ែ​បាន​ចិញ្ចឹម​មើលថែ​ខ្ញុំ​រហូតដល់​ខ្ញុំ​ធំ​ពេញវ័យ ដើម្បី​ខ្ញុំ ម៉ែ​មិន​យក​ស្វាមី​ថ្មី ម៉ែ​ធ្វើ​ចំការ​នៅ​កណ្ដាលវាល​ក្ដៅ​ដើម្បី​យកប្រាក់​មក​ឲ្យ​ខ្ញុំ​រៀន ពេល​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​ដំបូង​ខ្ញុំ​ប្រឡង​មិនជា​ប់​ឡើយ ម៉ែ​ប្រាប់​ឲ្យ​ខ្ញុំ​រង់ចាំ​ប្រឡង​សារជាថ្មី​នៅ​ឆ្នាំក្រោយ ប៉ុន្ដែ​ខ្ញុំ​មិន​ព្រម ខ្ញុំ​មិន​ចង់ឃើញ​ម៉ែ​ធ្វើការ​លំបាក​ដើម្បី​ខ្ញុំ​ទៀតឡើយ​។​ ​ខ្ញុំ​ហាត់រៀន​ធ្វើការ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត គឺ​ទទួល​ការងារ​ផ្សេងៗ​យកមក​ធ្វើ មួយ​ពព្រិច​ភ្នែក​បាន​កន្លងផុតទៅ​៣​ឆ្នាំ ការងារ​របស់ខ្ញុំ​ទៅមុខ​យ៉ាង​រលូន មួយខែៗ​ផាត់​ការចាយវាយ​សន្សំ​បាន​៣០០​ដុល្លារ ប៉ុន្ដែ​នឹកស្មាន​មិន​ដល់​ម៉ែ​បាន​ទៅពិនិត្យ​សុខភាព​ទទួល​ការវិនិច្ឆ័យ​ថា​កើត​ជម្ងឺមហារីក​ថ្លើម ម៉ែ​មិន​ចង់ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឡើយ គាត់​ចង់​សម្រាន្ដ​រង់ចាំ​សេចក្ដីស្លាប់​នៅផ្ទះ ប៉ុន្ដែ​ខ្ញុំ​នៅតែ​ចចេស​យក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឲ្យ​ទាល់តែ​បាន​ហើយ​ប្រាក់​ដែល​ខ្ញុំ​បាន​សន្សំ​ក៏ត្រូវ​បាន​ចាយវាយ​ថ្លៃ​ព្យាបាល​អស់​ទៅ​យ៉ាង​ឆាប់រហ័ស ប៉ុន្ដែ​អាការ​របស់​ម៉ែ​ខ្ញុំ​ត្រូវ​ចាំបាច់​ព្យាបាល​ដោយ​គីមី​បន្ដ ត្រូវ​ការប្រាក់​យ៉ាងច្រើន​ទៀត​។ ខ្ញុំ​ខ្វាយខ្វល់​ខ្លាំងណាស់ ពេលនោះ​អ៊ំ​ម្នាក់​ជា​អ្នកជិតខាង​បាន​ប្រាប់ថា​ខ្លួន​គាត់​មាន​បងប្អូន​នៅ​ឆ្ងាយ​ជា​អ្នកមាន​ស្ដុកស្ដម្ភ ប៉ុន្ដែ​ជើង​របស់គាត់​ដើរ​ប៉័ង​ពៀច កំពុង​ចង់​រៀបការ​ជា​លើក​ទី​ពីរ អ៊ំ​អ្នកជិតខាង​បាន​សួរ​ខ្ញុំ​ថា​តើ​ចង់​រៀបការ​ទេ បើ​បាន​ខ្លួន​គាត់​ច្បាស់​ណាស់​ប្រាក់​ថ្លៃទឹកដោះ​លែង​ជា​បញ្ហា​។​ខ្ញុំ​គ្មាន​ផ្លូវ​ជ្រើសរើស​ឡើយ ក៏​សម្រេចចិត្ត​ទៅ​ជួប​គាត់ នឹកស្មាន​មិន​ដល់​ថា​គាត់​ក៏​ចូលចិត្ត​ខ្ញុំ ប៉ុន្ដែ​គាត់​មិន​ត្រឹមតែ​ខ្វិន​ជើង...

ដំបូង​រុញ​ឪពុក​ឲ្យ​បរិភោគ​បាយ​តែម្នាក់ឯង​…​ដល់​កូនតូច​ប្រាប់​ពី​បំណង​ចង់​ធ្វើ​តម្រាប់​តាម​ទើប​ចេញ​នឹក​អនិច្ចា

…​ចាស់ៗ​ច្រើន​មាន​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​ទៅដល់​ក្មេងៗ​កុំ​ឲ្យ​អក​ត្ត​ញ្ញូ​ចំពោះ​ឪពុកម្តាយ ប្រយ័ត្ន​ដល់​ខ្លួន​ចាស់​ទៅ​កូនៗ​ធ្វើតាម​ដែល​គេ​ហៅថា​កម្ម​តាម​ស្នង​។​បុរស​ចំណាស់​ម្នាក់​បានរស់នៅ​ជាមួយ​កូនប្រុស​ខ្លួន កូនប្រសា​ស្រី និង​ចៅប្រុស​អាយុ ៤​ឆ្នាំ​។ ព្រោះតែ​វ័យ​កាន់តែ​ជរា ដៃ​របស់​លោកតា​ចាប់ផ្ដើម​ញ័រ ភ្នែក​ក៏​ស្រវាំង និង​ឧស្សាហ៍​ភ្លាំងភ្លាត់​។​ពេល​ល្ងាចៗ សមាជិកគ្រួសារ​ទាំង​បួន​អង្គុយ​ហូបបាយ​រួម​តុ​ជាមួយគ្នា​។ ប៉ុន្តែ​ដៃ​ញ័រ​និង​ភ្នែក​ព្រិល​របស់​លោកតា បានធ្វើ​ឲ្យ​ការ​ពិសា​អាហារ​របស់គាត់​កាន់តែ​ពិបាក​។ ពេលខ្លះ គ្រាប់សណ្ដែក​រមៀល​ចេញពី​ស្លាបព្រា​របស់គាត់​កំពប់​ពេញ​កម្រាល​ឥដ្ឋ​។ ពេល​គាត់​ចាប់​កាន់​កែវ​ទឹកដោះគោ មិន​ប្រយ័ត្ន​ក៏​ធ្វើ​ឲ្យ​ទឹកដោះគោ​កំពប់​ប្រឡាក់​កម្រាលតុ​។​ ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ កូនប្រុស​និង​កូនប្រសា​ស្រី​កាន់តែ​ធុញទ្រាន់​នឹង​សកម្មភាព​របស់​លោកតា​។​ថ្ងៃមួយ​ប្តី​បាន​និយាយ​ទៅកាន់​ប្រពន្ធ​ថា "​យើង​គួរតែ​ធ្វើ​អ្វី​ម្យ៉ាង​ចំពោះ​បញ្ហា​ពុក​" ។ "​មើលទៅ​យើង​មិនអាច​ទ្រាំ​នឹង​សភាព​រញីរញ័រ កំពប់​នេះ​កំពប់​នោះ និង​ការរំខាន​ផ្សេងៗ​ដោយសារ​គាត់​ទៀត​ទេ​"​។ គិត​ដូច្នេះ ហើយ​ទាំង​ប្ដី​ប្រពន្ធ​ក៏បាន​រៀបចំ​តុ​មួយ​នៅ​កៀនជញ្ជាំង​សម្រាប់​លោកតា​ពិសា​បាយ​ដាច់ដោយឡែក​។ នៅ​តុ​នោះ​លោកតា​បាន​ពិសា​បាយ​ម្នាក់ឯង ខណៈ​សមាជិក​ផ្សេងៗ​ទទួលទាន​ជុំគ្នា​យ៉ាង​រីករាយ​។ ដោយសារ​លោកតា​ធ្វើ​ឲ្យ​បែក​ចាន​អស់​មួយ​ពីរ ពួកគេ​ចាប់ផ្ដើម​ឲ្យ​លោកតា​ទទួលទាន​ដោយ​ប្រើ​ចាន​ឈើ​។ ពេលខ្លះ​លោកតា​ហូបបាយ​ទាំង​រលីងរលោង​ទឹកភ្នែក ដោយសារ​ឯកោ​ខ្លាំងពេក​។ ទោះយ៉ាងណា​កូនៗ នៅតែ​ប្រើ​សម្ដី​គំហក​លោកតា​នៅពេល​លោកតា​ធ្វើ​ឲ្យ​ជ្រុះ​សម​ស្លាបព្រា ឬ​កំពប់​អាហារ​។...

កាលពី​នៅ​តូចក្រូចឆ្មា​…​ពេទ្យ​ប្រាប់ថា មច្ចុរាជ​នៅក្បែរ​ជានិច្ច តែ​តាម​ការពិត​មច្ចុរាជ​ដ​ក​ថយ​យូរហើយ​

…​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់នេះ កាលពី​ទើបនឹង​កើតមក​ដោយសារ​តែមាន​មុខមាត់​ចំឡែក​ខុសគេ​ស្ទើរ​ពុំដែល​ជួបប្រទះ​ក្រុមគ្រូពេទ្យ​បាន​ប្រាប់ថា ជីវិត​ក្មេង​នេះ​ប្រៀប​បានជា​កំពុងស្ថិត​នៅក្នុង​បាតដៃ​មច្ចុរាជ​គ្រប់ពេលវេលា​។ ប៉ុន្តែ​ពីមួយ​ឆ្នាំទៅ​មួយពេល​កន្ល​ង​ផុត​ទៅ មច្ចុរាជ​ប្រៀប​បានជា​ដកថយ​ចេញពី​ជីវិត​របស់​ក្មេង​ម្នាក់នេះ​ទៅហើយ​។ កុមារា Tres Johnson បានចាប់កំណើត​មក ក្នុងស្ថានភាព​មួយ​ដ៏​ចម្លែក ដោយ​គេ​មានមុខ​ដល់​ទៅ​២​ឯណោះ ហើយ​គ្រូពេទ្យ​តែងតែ​រំលឹក​ទៅកាន់​ឪពុកម្តាយ​របស់គេ​ជានិច្ច​ថា ជីវិត​កូនប្រុស​របស់​ពួកគេ គឺ​ស្ថិត​នៅក្បែរ​ល្អាង​មរណៈ ស្ទើ​គ្រប់​ជំហាន​។ Johnson បានកើត​នៅក្នុង​រដ្ឋ Missouri សហរដ្ឋអាមេរិក ជាមួយនឹង​ស្ថានភាព​ជំងឺ​ហ្សែ​ន​ដ៏​កម្រ​មួយ ហៅថា Sonic the Hedgehog ដែល​បានធ្វើ​ឲ្យ​មាន​បម្រែបម្រួល​ទៅលើ​លលា​ដ៏​ក្បាល​របស់គេ​។ វា​បានធ្វើ​ឲ្យ Johnson មាន រន្ធ​ច្រមុះ​ពីរ​ដាច់ដោយឡែក​ពីគ្នា ស្នាម​ឆែប​ដ៏​ធំ​មួយ រូបរាង​ក្បាល​ដែល​ខុស​ប្រក្រតី និង​ភ្នែក​២​ដែល​នៅ​ឆ្ងាយ​ពីគ្នា​។​តាមពិតទៅ ភ្នែក​របស់គេ​ពិតជា​ឆ្ងាយ​ពីគ្នា​ខ្លាំងណាស់...

ជោគជ័យ​មែន យក​ត្រី​ឡ​ហាន​មក​ធ្វើ​ម្ហូប​គេ​រិះគន់​ល្បី​ក្នុង​បណ្តាញ​សង្គម​

…​នៅ​បណ្តា​ប្រទេស​មួយចំនួន​មានដូចជា​ប្រទេស​ចិន​នឹង​ម៉ាឡេស៊ី​ជាដើម​ត្រី​ឡ​ហាន​ត្រូវ​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​ទាំងនោះ​គោរព​ចាត់ទុកជា​ត្រី​ស័ក្តិ​សិទ្ធ​នាំមក​នូវ​លាភ​សំណាង​ក្នុង​គ្រួសារ​។ ប៉ុន្តែ​កាលពីពេល​កន្លងទៅនេះ បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ បាន​បង្កើត​ការចាប់អារម្មណ៍​ខ្លាំង​នៅក្នុង​បណ្តាញ​សង្គម បន្ទាប់ពី​រូបគេ​បាន​ទិញ​ត្រី​ឡ​ហាន​មួយ​ក្បាល​ដែលមាន​តម្លៃ ជិត ៧០០​ដុល្លារ មក​ចៀន​ហូប​។​ ​បុរស​ម្នាក់​ដែលមាន​ឈ្មោះ Muhammad បាន​បង្ហោះ​វីដេអូ​មួយ នៃ​សកម្មភាព​យក​ត្រី​ដែល​បាន​ទិញ​ពី​មិត្តភក្តិ ទៅធ្វើ​ម្ហូប​។​នៅក្នុង​វីដេអូ​គេ​ឃើញ​ត្រី​ឡ​ហាន​មួយ​ក្បាល ត្រូវបាន​ដាក់​លើ​ជ្រុ​ញ​កន្លែង​លាងចាន​។ ដុំ​ពក​នៅលើ​ក្បាល​ត្រី​ដ៏​ថ្លៃ​មួយ​ក្បាល​នោះ ក៏​ត្រូវបាន​កាត់ចេញ​ផងដែរ​។ ត្រី​នោះ ត្រូវគេ​យកទៅ​ប្រឡាក់​ជាមួយ រមៀត និង​អំបិល​។​លោក Muhammad បញ្ជាក់ថា រសជាតិ​របស់​ត្រី​ឡ​ហាន គឺ​ស្រដៀង​ត្រី​ម្យ៉ាងទៀត​ដែលមាន​ឈ្មោះថា ទី​ឡាប​យ៉ា​។ ម៉ូ​ហា​ម៉េ​ដ​បានបញ្ជាក់​ទៀតថា ដុំ​ពក​ដែល​នៅលើ​ក្បាល​របស់​ត្រី គឺ​សុទ្ធតែ​ខ្លាញ់​តែម្តង​។​ចំពោះ​វីដេអូ​របស់​បុរស​រូប​នេះ ត្រូវបាន​គេ​ចែករំលែក​យ៉ាងច្រើន និង​មាន​អ្នក​ចុច​មើល​ជាង ៤​លាន​ដង​ឯណោះ​។ ក្នុងនោះ​ផងដែរ ក៏មាន​មនុស្ស​មួយចំនួន​បាន​បញ្ចេញមតិ​វាយប្រហារ​ទៅលើ លោក...

ដំបៅ​មិន​ឈឺ​យក​ឈើ​មកចាក់​…​កែវភ្នែក​ភ្លឺ​ថ្លា​សោះ សាក់​លិច​សាក់​កើត​ងងឹត​សូន្យឈឹង​

…​កែវភ្នែក​ទាំង​គូ​របស់​កញ្ញា​ម្នាក់នេះ​ស្រស់ស្អាត​តាក់តែង​ដោយ​ធម្មជាតិ​រួចទៅហើយ ប៉ុន្តែ​នៅពេល​មួយ​នាង​ស្រាប់តែ​កើតមាន​នូវ​គំនិត​ចង់​ឲ្យ​ភ្នែក​ទាំង​គូ​របស់​នាង​ពេល​ក្រឡេកឃើញ​នាង​ត្រូវ​សម្លឹងមើល​មក​នាង​ស្ទើរតែ​មិន​ដក​ភ្នែក​។ យ៉ា​ដូច្នេះហើយ នាង​បាន​ទៅ​ឲ្យ​ជាង​សាក់​ភ្នែក​ប្រៀប​បានជា​ដំបៅ​មិន​ឈឺ​យក​ឈើ​ទៅ​ចាក់​យ៉ាង​អ​ញ្ជឹ​ង​។ តាម​ប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា នារី​អាយុ​២៥​ឆ្នាំ​ម្នាក់​មកពី​ប្រទេស​ប៉ូឡូញ បាន​ពិការភ្នែក​ខាងស្តាំ​របស់​នាង​ទាំងស្រុង និង​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ភ្នែក​ខាងឆ្វេង បន្ទាប់ពី​នាង​ទៅ​សាក់​គ្រាប់ភ្នែក ក្នុង​គោលបំណង​ធ្វើឱ្យមាន​ភាពលេច​ធ្លោ​ខុសគេ​។​ ​រឿងរ៉ាវ​ដ៏​គួរឱ្យ​ខ្លោចផ្សា​របស់ Aleksandra Sadowska បានចាប់ផ្តើម​កាលពី​៤​ឆ្នាំមុន នៅពេលដែល​ក្មេងស្រី​វ័យក្មេង​មកពី​ទីក្រុង Wroclaw នៅ​ភាគ​ខាងលិច នៃ​ប្រទេស​ប៉ូឡូញ បានសំរេច​ចិត្ត​ធ្វើឱ្យ​ភ្នែក​របស់​នាង​មាន​ពណ៌​ខ្មៅ​។ ក្រោយពី​បាន​សាក់​គ្រាប់ភ្នែក​រួច Aleksandra ចាប់ផ្តើម​ត្អូញត្អែរ​ពី​ការឈឺចាប់​ធ្ងន់ធ្ងរ​នៅក្នុង​ភ្នែក​របស់​នាង​ភ្លាមៗ ប៉ុន្តែ​វិចិត្រករ​សាក់​រូបនេះ​បាន​ប្រាប់​នាង​ថា វា​ជា​រឿង​ធម្មតា ហើយ​បាន​ណែនាំ​ឱ្យ​នាង​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ដើម្បី​ដោះស្រាយ​។ ក្នុង​ឆ្នាំ​២០១៥ Aleksandra Sadowska បានទទួល​ការវះកាត់​កែសំរួល​ជាច្រើន ដើម្បី​ជួយសង្គ្រោះ​ភ្នែក​ខាងស្តាំ​របស់​នាង...

នារី​វ័យ​២៥​ឆ្នាំ​បាន​ប្តូរជីវិត​មក​រស់នៅ​ដូច​ទារក​ដោយ​គ្រាន់តែ​ចំណាយ​លើ​កន្ទប​កូនង៉ែត​ក៏​អស់​៣០០​ដុល្លារ​ដែរ​ក្នុង​១​ខែ​

​ស្ត្រី​ជនជាតិ​សហរដ្ឋអាមេរិក​ម្នាក់ បាន​ចំណាយលុយ​ជិត​៣០០​ដុល្លារ គ្រាន់តែ​ទៅលើ​ខោ​កន្ទប​កូនង៉ែត​របស់​នាង ដើម្បី​ធ្វើ​ឲ្យ​នាង​មានជីវិត​ដូច​ទារក​។​នាង Paigey Miller រស់នៅ​តំបន់ឆ្នេរ East Coast សហរដ្ឋអាមេរិក ចាប់ផ្តើម​ជីវិត​រាល់ថ្ងៃ​របស់​នាង​ដោយ​ភ្ញាក់ឡើង​នៅលើ​គ្រែ​កូនង៉ែត មុនពេល​ប្តូរ​កន្ទប​ពេលព្រឹក​របស់​នាង​។​​ បន្ទាប់មក​នាង​នឹង​លេង​ជាមួយនឹង​ប្រដាប់ប្រដារ​កូនក្មេង ហើយ​និង​បង្កើត​សហគមន៍​អន​ឡាញ​សម្រាប់​អ្នក​ដែល​ស្រលាញ់​កន្ទប និង​ជីវិត​ដូច​ទារក ។​ការរស់នៅ​ដូច​ទារក​របស់​នាង Paigey ចាប់ផ្តើម​ឡើង​តាំងពី​ខែឧសភា ឆ្នាំ​២០១៨​មកម្ល៉េះ​។​នារី​វ័យ​២៥​ឆ្នាំ​ម្នាក់នេះ សង្ឃឹមថា នាង​នឹង​អាចជួយ​ឲ្យ​មនុស្ស​ដ៍ទៃទៀត​មាន​អារម្មណ៍​មិន​អៀនខ្មាស់​ពេលធ្វើ​ជា​ទារក​បែបនេះ​។​នាង​បាន​ចំណាយលុយ​ជិត​៣០០​ដុល្លារ​ជា​រៀងរាល់​ខៃ​តែ​ទៅលើ​កន្ទប​មួយ​មុខ​គត់ ដែល​លុយ​ទាំងនេះ នាង​បានមកពី​អ្នកទិញ​សិទ្ធិ​តាម YouTube៤២៦​នាក់​របស់​នាង​។​នាង Paigey បាន​ពន្យល់ថា នាង​តែងតែ​ប្រមូល​ប្រដាប់ប្រដារ​កូនក្មេង ហើយ​និង​ធ្វើ​ចរិត​ដូចជា​កូនក្មេង ដែល​មិត្ត​ភ័ក្ត្រ និង​ក្រុមគ្រួសារ​របស់​នាង ទទួលស្គាល់​គ្រប់ៗ​គ្នា​។​នាង​បន្តថា បើសិនជា​អ្នកធ្វើ​បែបនេះ មិន​ចោទ​ជា​បញ្ហា​ទេនោះ មនុស្ស​អាច​នឹង​ព្រងើយកន្តើយ​ចំពោះ​អ្នក​។...

សោកស្តាយ​ណាស់ រូប​កាយ​ស្អាត​ដូច​ទេពអប្សរ​មិនគួរណា​អន់​មារយាទ​សោះ​!

...​គួរ​ឲ្យ​ផ្ទុះសំណើច​ណាស់ មក​ក្រោយ​គេ​តែ​មក​ចង់​ឈរ​នៅ​ពីមុខ មានអី​ទាស់​គ្នា​ប្រាវ ម្នាក់​គប់​លុយ ឯ​ម្នាក់ទៀត​គប់​ស្លឹក​ខ្ទឹម​ក្លាយជា​ឈុត​ឆាក​ពិបាក​ដល់​ប្រិយមិត្ត​គឺ​ក​បន្តិច​ហើយ​ថា​តើ​ទាស់​គ្នា​មែនទែន​...​ឬមួយ​ជា​ឈុត​សំដែង​ក្នុងន័យ​អប់រំ​?​។​​វីដេអូ​មួយ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​ក្នុងប្រទេស​ចិន ដោយ​គេ​ឃើញ​មាន​នារី​ស្លៀកពាក់​ស្អាតបាត​ម្នាក់ បាន​បង្កជម្លោះ​ជាមួយ​ស្ត្រី​ចំណាស់ ក៏​ព្រោះតែ​នាង​មិន​ចង់​តម្រង់​ជួរ​។​នារី​ស្លៀកពាក់​ស្អាតបាត​ម្នាក់ បាន​បង្កជម្លោះ​ជាមួយ​ស្ត្រី​ចំណាស់ ក៏​ព្រោះតែ​នាង​មិន​ចង់​តម្រង់​ជួរ ។​ ​យោងទៅតាម​សារព័ត៌មាន Setn បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន ត្រង់​ហាង​លក់​កៅឡាក់​មួយកន្លែង ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី និង​មាន​ភ្ញៀវ​តម្រង់​ជួរ​វែង​អន្លាយ​។ ស្រប​ពេលដែល ស្ត្រី​ចំណាស់​ម្នាក់ កំពុង​ឈរ​តម្រង់​ជួរ​ជិត​បាន​ទិញ​ទៅហើយ ស្រាប់​តែមាន​នារី​វ័យក្មេង​ម្នាក់ទៀត ដែល​ស្លៀក​ឈុត​ស ស្បែកជើង​កែង កាន់​កាបូប ម៉ាក​Hermes មកឈរ​ក្បែរ​គាត់ ហើយ​បម្រុង​នឹង​ចូល​កាត់​ពីមុខ​គាត់​តែម្តង​។ ភ្លាមៗ​នោះ ស្ត្រី​ចំណាស់...

អស្ចារ្យ​មែន កូន​ក​ម្លោះ​និង​កូនក្រមុំ​ជា​កូនភ្លោះ​ហើយ​លោក​អាចារ្យ​ក៏​ជា​កូនភ្លោះ​ទៀត

​...​ជា​រឿង​មួយ​ដែល​ទើបតែ​ជួបប្រទះ​ហើយ កូន​ក​ម្លោះ​ភ្លោះ​មួយ​នេះ​បាន​ដៅ​ទុក​នៅក្នុង​ចិត្ត​រួចជាស្រេច​ថា កូនក្រមុំ​របស់គេ​ត្រូវតែ​ជា​កូនភ្លោះ​ហើយ​អាចារ្យ​ទៀតសោត​ដែល​ចាត់ចែង​ក្នុង​ពិធីមង្គលការ​ក៏ត្រូវ​តែ​ជា​កូនភ្លោះ​ដែរ​។​ចំពោះ​បំណងប្រាថ្នា​បែបនេះ​បានទទួល​នូវ​ការ​សើចចំអក​ពី​សាច់ញាតិ​ថា​ទោះ​ស្ពាយ​អង្ករ​ប្រឹង​ដើររក​ទូទាំង​នគរ​ក៏​រក​ពុំ​បានដែរ​។​ប៉ុន្តែ​ចុងក្រោយ អាពាហ៍ពិពាហ៍​ចម្លែក​បំផុត​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​មួយ ដោយសារ​កូនកំលោះ​ជា​កូនភ្លោះ រៀបការ​ជាមួយ​កូនក្រមុំ​ជា​កូនភ្លោះ​ដូចគ្នា និង​ថ្ងៃ​តែមួយ​ថែមទៀត​។ ទម្រាំ​បាន​ជួបគ្នា ពួកគេ​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ខែ​ឆ្នាំ ដើម្បី​ស្វែងរក​គូជីវិត​ដ៏​កម្រ​មួយ​នេះ​។​ ​ក្នុងនោះដែរ ដើម្បីឱ្យ​អាពាហ៍ពិពាហ៍​នោះ​ក្លាយជា​ចំណង​ស្នេហ៍​ភ្លោះ​ដ៏​ស្មើភាព​គ្នា ហើយ​អស្ចារ្យ​សម្រាប់​ទាំង ២​គូ ពួកគេ​បាន​ស្វែងរក​អាចារ្យ​រៀបចំ​កម្មវិធី គឺជា​កូនភ្លោះ​ដូចគ្នា​ថែមទៀត​។ កូនកំលោះ​ភ្លោះ ឈ្មោះ Dhiraj និង Dilkar បាន​រៀបការ​ជាមួយ​កូនក្រមុំ​ភ្លោះ​ឈ្មោះ Reema និង Reena នៅ​វិហារ St. Xavier នៅ​ស្រុក Thrissur នៃ​រដ្ឋ Kerala ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​។...

ឃើញ​ពស់​ងាប់​រឹង​ឡើង​ស្ងួត កុំ​ដើរ​ហួស​រើស​ទុក​ភ្លាម​ព្រោះ​នាំ​លាភ​សំណាង​

…​នៅ​ប្រទេស​ណា​ក៏ដូចជា​ប្រទេស​ណា​ដែរ​សុទ្ធ​តែមាន​ប្រភេទ​ជំនឿ​ផ្សេងៗ​ពីគ្នា​តែមាន​ចំណុចរួម​ដូចគ្នា​គឺ​អ្វី​ទាំងឡាយ​កើតចេញពី​ក្តី​បំណងប្រាថ្នា ចង់​សុខកាយ -​សប្បាយចិត្ត​មាន​លាភ​សំណាង​ហូរ​ចូល​ក្នុងផ្ទះ​។ ខាងក្រោម​នេះ​នាង​ខ្ញុំ​សូម​លើកយក​នូវ​ជំនឿ​មួយ​នៅក្នុង​ប្រទេស​ថៃ​ទាក់ទង​ទៅនឹង​ខ្មោចសត្វ​ពស់​។​ចំពោះ​ពស់​លេប​កន្ទុយ​ខ្លួនឯង​ហើយ​វា​ងាប់​រឹង​ឡើង​ស្ងួត​ដោយ​ខ្លួន​វា​នោះ​ប្រសិនបើ​ប្រិយមិត្ត​បាន​ជួប​ហើយ​និង​មានសំណាង​ល្អ​ណាស់​។ ចូរ​កុំ​ដើរ​លង​ហួស​ត្រូវ​រើសយក​វា​មក​រក្សាទុក​ទៅហើយ​យក​សន្លឹក​មាស​មក​បិត ផង បើ​ចង់​ប្រាថ្នា​សុំ​អ្វី​ឲ្យ​អ្នក​អុច​ធូប​ប្រាប់​គេ​ទៅ​ចុះ នេះ​គឺជា​ពស់​អា​ថ័​ន​ម្យ៉ាង​ស័ក្តិសិទ្ធិ​ណាស់​។ ​តាម​ក្បួន​បុរាណ ថៃ​លោក​ប្រាប់ថា​ខ្លាំងពូកែ​ខាង​រកស៊ី​មានទ្រព្យ​សម្បត្តិ​សម្បូរ​ណ៍​ហូរហៀ​មិនចេះ​អត់​មិនចេះ​ខ្វះខាត ជា​មេត្តា​មហា​និយម​ការពារ​ផងដែរ​។​បុរស​ម្នាក់​ដែល​ពេញ​ទៅដោយ​ជំនឿ​បាន​សរសេរ​បង្ហោះ​ថា ក្នុង​លោក​យើង​នេះ​បើ​មាន​របស់​សុទ្ធ​ហើយ វា​ក៏មាន​របស់​ក្លែងក្លាយ​កើតឡើង​ព្រមៗ​គ្នា​ដែរ …​គ្មាន​នរណា​ទៅ​ហាមឃាត់​អ្នកធ្វើ​ក្លែងក្លាយ​ហ្នឹង​បានឡើយ​..​តែ​អ្នក​គោរព​អ្នក​ជំនឿ​សូម​ចេះ​គិត​ត្រិះរិះ​ពិចារណា​រកហេតុ​ផល​ក្នុង​ជំនឿ​ហ្នឹង​ដោយ​ខ្លួនឯង​ផង​បាទ សម្រាប់​ខ្ញុំ​របស់​នេះ ខ្ញុំ​គ្មាន​សំណាង​បាន​ជួប​វា​ទេ ការសរសេរ​បង្ហោះ​នេះ​ជាការ​ចែករំលែក​នូវ​ក្បួន​ជំនឿ​ពីរ​បុរាណ​ដែល​យើង​ធ្លាប់​ចេះ​ធ្លាប់​ដឹង​តែប៉ុណ្ណោះ​។​​មនុស្ស​អគតិ​ប្រឆាំង​មើលងាយ​និង​ក្បួន​សាស្ត្រ​ជា​ចំណេះ​ចេះដឹង​ប្រឆាំង​និង​ក្បួន​ជំនឿ​បុរាណ​ពី​ដូនតា​..​អ្វីដែល​បាត់បង់​ទាំងឡាយ​នោះ​ក៏ដោយ​សារ​ព្រោះ​តែមាន​មនុស្ស​ប្រភេទ​នេះ មិនដែល​ចេះ​ជួយ​ចូក​ជួយ​ចែវ​ទេ​..​មានតែ​ចូលចិត្ត​ចង់​ជាន់​បន្លិច​អោយ​លង់​បាត់បង់​សាបសូន្យ​៕