សិល្បៈកម្សាន្ត

តារា​សិល្បៈ​ជាច្រើន​រួមគ្នា ចុះ​ចែក​សម្ភារៈ​សិក្សា​ក្នុងឱកាស​រដូវ​ភ្ជុំបិណ្ឌ​

បើ​ទោះ​ស្ថានភាព​ផ្លូវ​ឆ្ងាយ និង​ពិបាក​យ៉ាងណាក៏ដោយ តែ​ក្រុម​តារា​មហាហង្ស ជាច្រើន​បានរួម​ដែលមាន​ដូចជា​អ្នកនាង ភិន សុ​ដា​លី​ស លោក អូន ឧស្សាហ៍ លោក ភឹម តារា​វិបុល លោក​សួន រ៉ានី​រ៉ាស៊ី​នី និង​ក្រុមការងារ​ផលិត ក្រោម​កា​រក​ដឹកនាំ​របស់លោក អ៊ិន សុ​ភិន នៅតែ​ព្យាយាម​បាន​ទៅដល់​ទីតាំង​ចែក​អំណោយ​ស្ថិតនៅ​ភូមិ​តា​ម៉ៅ ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម តាម​ការគ្រោងទុក កាលពី​ថ្ងៃទី​២៩ កញ្ញា ដើម្បី​ទៅ​ប្រគល់ជូន​នូវ​តុ​កៅអី និង​សម្ភារៈ​សិក្សា ជូន​ដល់​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​ទឹកប្រាក់​អស់​ជាច្រើន​ពាន់​ដុល្លារ​។ ​អាច​ចាត់ទុកថា​ជាការ​ផ្ដល់ជូន​នូវ​អំណោយ​ជា​ទ្រង់ទ្រាយ​ធំ ដែលជា​មូលនិធិ​របស់​ក្រុម​មហា​ង​ហង្ស ជូន​ដល់​សហគមន៍​ដាច់ស្រយាល ហើយ​វា​ក៏​មិនមែនជា​លើក​ទី​១​ដែរ​ស្ថាបនិក​រូបនេះ​បាន​ដឹកនាំ​ក្រុម​ធ្វើ​ការងារ​សប្បុរសធម៌​។ លោក...

អតីត​តារា​សម្ដែង​សិច​ស៊ី អ្នកនាង ស្រី​ម៉ុ​ច ប្រតិកម្ម​រឿង ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​លិខិត​ព្រមាន​ករណី​ស្លៀកពាក់​ស៊ិ​ច​ស៊ី​

​កាលពីពេល​ថ្មីៗ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​លិខិត​ព្រមាន ករណី​ស្លៀកពាក់​ស៊ិ​ច​ស៊ី​រួចមក អតីត​តារា​សម្ដែង អ្នកនាង ស្រី​ម៉ុ​ច បាន​ចេញមក​បកស្រាយ​ថា នាង​បាន​ដកខ្លួន​ចេញពី​សិល្បៈ តាំងពី​ឆ្នាំ​២០០៨​មកម្ល៉េះ ដោយ​នាង​បាន​ទៅ​រស់នៅ ជាមួយ​ស្វាមី​របស់​នាង ដែលជា​ជនជាតិ​បរទេស ហើយ​ការបង្ហាញ​ភាព​ស៊ិ​ច​ស៊ី នាពេល​កន្លងមក​នោះ គឺ​ក្រៅ​រង្វង់​សិល្បៈ​ទេ​។​ ​យោងតាម​ហ្វេ​ស​ប៊ុ​ករ​បស់ ស្រី​ម៉ុ​ច បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ៖ អគុណ​គ្រប់គ្នា​ដែល​បាន​ជួយ​ជ្រោមជ្រែង​អោយ​អូន​ល្បី​មកវិញ ។ ពីមុន​ដែលមាន​បញ្ហា​..​តំលៃ​ខ្លួន​អូន​មិនសូវ​ថ្លៃ​ប៉ុន្មាន​ទេ ហើយ ក៍​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​អី​ដែល ព្រោះ​ការពិត​បាត់​មុខ​មកជា​យូរហើយ ។ ប៉ុន្តែ​បន្ទាប់ពី​មានរឿង​ហ្នឹងហើយ តំលៃ​ខ្លួន​អូន​ឡើង​ស្រឺ​តៗ​តែម្ដង ហើយ​មាន​អ្នក​ទាក់ទង​ការងារ​ជាច្រើន តែរ​ដោយហេតុថា​គ្មាន​ពេល​សំរាប់​ការងារ​ទាំងនោះ គ្រប់គ្រាន់​ចឹ​ង​ធ្វើ​មេផ្ទះ​ដដែល ? ? អូន​នៅចាំ​បាន​ថា​មាន​អ្នក​និយាយថា​អូន​ធ្វើ​ចឹ​ង​ដឹង​តែ​ល្បី​ហើយ​ចាំ​យក​រង្វាន់​អោយ​អូន​។...

លោក កុយ ស៊ី​ឌឿ​ន បង្ហាញ​ជំហរ​លើកស្ទួយ​សិ​ល្ប:​ចាស់​ថ្មី​អោយ​លេច​មុខមាត់​ខ្លាំង​

បើទោះជា​បានក្លាយ​ជា​អ្នកជំនួញ និង​មាន​តំណែង​ជាទី​ប្រឹក្សា ប្រចាំ​ក្រសួង​មួយ ប៉ុន្តែ​តារាចម្រៀង​ចាស់វស្សា ដែល​ត្រូវគេ​ស្គាល់​ថា​ជា​ពិធីករ​វិទ្យុជាតិ​ផង បាន​អះអាងថា​លោក​មិន​បោះបង់​ការងារ​សិល្បៈ​នោះទេ ដោយ​លោក​ទើប​នឹងធ្វើ​អ្នកសិល្បៈ​ភាគច្រើន​ចាប់អារម្មណ៍​នឹង​ការ​ផលិតកម្ម​កម្សាន្ត​បន្ត​ផ្ទាល់​មួយ ដែលជា​កម្មវិធី​ទទួលបាន​ការគាំទ្រ​ខ្ពស់​មួយ នៅលើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​នោះ​ផង​។ ក្រៅពី​ធ្វើអោយ​កម្មវិធី​កម្សាន្ត​មួយ​នេះ លេច​រូបរាង​កាន់តែខ្លាំង លោក​ក៏បាន​ប្រកាសថា​នឹង​បញ្ចេញស្នាដៃ​អោយ​សកម្ម​ជួយ​ជំរុញ​ដល់​វិស័យ​សិល្បៈ​ផងដែរ​។​ លោក កុយ ស៊ី​ឌឿ​ន ម្ចាស់​ផលិតកម្ម​ឌី​ភី និយាយថា ការផលិត​កម្មវិធី​កម្សាន្ត ដែល​លោក​បាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ផេ​ក​ក្លិប​សិល្បៈ​ឌី​ភី ដែល​មហាជន​បានឃើញ​នៅ​រៀងរាល់ថ្ងៃ​អង្គារ និង​ថ្ងៃ​ព្រហស្បតិ៍ ចាប់ពី​ម៉ោង​៧​ដល់​ម៉ោង​៩​យប់នោះ មិនមែនជា​ការចំណាយ​តិចតួច​នោះទេ ដោយសារតែ​លោក​បានរៀបចំ​ទម្រង់​កម្មវិធី​ទាំងមូល អោយមាន​លក្ខណៈ​មិន​ខុសពី​កម្មវិធី​របស់​ទូរទស្សន៍​មួយ ក្នុង​បំណង​អោយ​តារា​សិល្បៈ​ចាស់​ក្មេង​ប៉ះគ្នា​។ លោ​កថា​កម្មវិធី​កម្សាន្ត​មួយ​នេះ លោក​តែង​អញ្ជើញ​តារា​សិល្បៈ​ល្បីៗ​ទាំង​ផ្នែក​យុវវ័យ និង​តារា​ជើងចាស់​មួយរូប អោយ​ផ្ដល់​កិច្ចសម្ភាសន៍​ជុំគ្នា ដោយ​មិន​ប្រកាន់​ថា​ជា​តារា​សម្ដែង តារាចម្រៀង ឬ​តារា​កំប្លែង នោះឡើយ ដោយ​ក្រៅពី​បង្ហាញ​សមត្ថភាព​សិល្បៈ ក៏​ផ្ដល់​បទពិសោធន៍​អោយ​គ្នា​ទៅវិញទៅមក​។...

ព្រាប សុវត្ថិ ដាក់​ថ្ងៃ​ចេញ​សម្ដែង​លើកដំបូង​នៅ​ប្រទេស​កូរ៉េខាងត្បូង

នៅ​ទីបំផុត​គម្រោង​ចេញ​សម្ដែង​ជា​ផ្លូវការ​របស់​តារាចម្រៀង​ល្បីល្បាញ លោក ព្រាប សុវត្ថិ ត្រូវបាន​ប្រកាស​ហើយ ដោយ​លោក​នឹង​ចេញ​សម្ដែង​នៅក្នុង​ប្រទេស​កូរ៉េ ជា​លើកដំបូង​នៅ​អំំ​ឡុងចុង​ខែកញ្ញា​នេះ​។ មានការ​ប៉ាន់​ស្មានថា ការសម្ដែង​របស់លោក​នឹង​ទាក់ទាញ​អ្នកទស្សនា​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​អោយ​កក​ក្ដាំង​មិន​អន់​នោះទេ ដោយសារតែ​ក្នុងប្រទេស​កូរ៉េ​ដែល​លោក​ចេញ​សម្ដែង សុទ្ធតែ​ខ្មែរ​រស់​នោះ​។ លោក ឡេង ណា​វ៉ា​ត្រា ម្ចាស់​បុរី​ឡេង ណា​វ៉ា​ត់​ត្រា និង​ជា​អ្នកធានា​ក្នុង​គម្រោង​ចេញ​សម្ដែង​បាន​អះអាងថា លោក​ព្រាប សុវត្ថិ នឹងត្រូវ​សម្ដែង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៤ និង​២៥ កញ្ញា នេះហើយ ដោយ​លោក​បាន​ចំណាយ​ថវិកា​រៀបចំ​ការប្រគំ​តន្ត្រី​២​កន្លែង​នៅលើ​ទឹកដី​នោះ​២​ថ្ងៃ​ជាប់​គ្នា​តែម្ដង ដើម្បីអោយ​បងប្អូន​ជា​ពលករ​កូរ៉េ​បាន​សប្បាយ​។ ក្នុងនោះ​លោក​ព្រាប សុវត្ថិ ក៏​ប្រកាស​បកស្រាយ​បទ​ចម្រៀង​ពី​ជំនាន់​ចាស់ៗ​មួយចំនួន ដើម្បីអោយ​បងប្អូន​ដែលមាន​អារម្មណ៍​នឹក​ស្រុក បាន​ស្ដាប់​ហើយ​ធូរចិត្ត​។ លោក​ថា លោក​ព្រាប សុវត្ថិ ត្រូវ​ច្រៀង​នៅក្នុង​ទីក្រុង​សេ​អូ​ល​មួយកន្លែង និង​ត្រូវ​ច្រៀង​នៅ​ទីក្រុង​ខ្វាង​ជូរ​មួយកន្លែង ដោយ​ក្នុង​ពិធី​នោះ...

លោក អ៊ិន សុ​ភិន ផ្តាំ​ទៅ​អ្នកសិល្ប​:​មួយចំនួន ​ប្រទេស​មានច្បាប់​គួរ​ដោះស្រាយ​តាមផ្លូវ​តុលាការ ….

ជាមួយនឹង​ការទទួលស្គាល់​ជុំវិញ​បញ្ហាយឺតយ៉ាវ​លុយកាក់​ជាមួយ​តារា​សម្ដែង លោក​អ៊ិន សុ​ភិន ដែល​ទទួល​ព្យុះភ្លៀង​ក្នុងនាម​ជា​ម្ចាស់​ផលិតកម្ម​មហាហង្ស និង​ជា​អនុប្រធាន​សមាគម​ភាពយន្ត​កម្ពុជា បាន​ក៏បាន​ចេញមុខ​អំពាវនាវ​អោយ​តារា​សិល្បៈ​គិតគូ​ឡើងវិញ ជុំវិញ​ជម្លោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង ដោយ​លោក​បញ្ជាក់ថា​នោះ​ជា​ទង្វើ​សម្លាប់​ទំនុកចិត្ត និង​តម្លៃ​សិល្បៈ​របស់ខ្លួន​ដែល​គួរអោយ​តែ​ផ្លាស់ប្ដូរ​ផងដែរ​។ លោក​ទទូច​អោយ​តារា​ដែលជា​មនុស្ស​មហាជន​ប្រើ​ច្បាប់​ដោះស្រាយ​គ្នា និង​យក​តុមូល​ធ្វើជា​ប្រធានបទ ដើម្បី​កុំអោយ​មហាជន​ច្រើនឡើងៗ មាក់ងាយ​អ្នកសិល្បៈ និង​ធ្វើអោយប៉ះពាល់​ដល់​តម្លៃភាព​យន្ត​ដែល​ស្ថិតក្នុង​ការធ្លាក់ចុះ​នាពេល​ចុងក្រោយ​។​ ​លោក​បាន​ថ្លែង​នៅលើ​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​ថា​«​នៅ​ប្រទេស​កម្ពុជា​យើង​មានច្បាប់​ត្រឹមត្រូវ​ដូច​ប្រទេស​ដទៃ​ដែរ ហើយ​ក្នុង​ការធ្វើ​អ្វីមួយ​ពាក់​ព​ន្ធ័​នឹង​ពាណិជ្ជកម្ម​តែងតែមាន​កុងត្រា ឬ​កិច្ចសន្យា​ច្បាស់លាស់​ជាមួយគ្នា​។ ប្រសិនបើ​ភាគី​ណាមួយ​រំលោភ​លើ​កិច្ចសន្យា ភាគី​ដែល​ត្រូវគេ​រំលោភ​លើ​សេចក្ដីទុកចិត្ត​អាច​រក​ច្បាប់​អោយជួយ​ការពារ​បាន​។ តែ​ពេលនេះ​ក្នុងសង្គម​សិល្បៈ​មានតែ​រឿង Post (​បង្ហោះ​)​ហែកហួរ​គ្នា​តាម Facebook ដោយ​មិន​យកតាម​កិច្ចសន្យា​ធ្វើអោយ​មហាជន​មានការ​រិះគន់ មកលើ​វិ​ស​យ័​សិល្បៈ​យ៉ាងខ្លាំង នឹង​នាំអោយ​បាត់បង់​ការគាំទ្រ​ថែមទៀត​។​ ​ក្នុងនាម​ខ្ញុំ​ជា​អនុប្រធាន​សមាគម​ភាពយន្ត​កម្ពុជា សូម​សំណូមពរ​មេត្តា​ដោះស្រាយ​ជំលោះ​គ្នា​ដោយ​សន្តិវិធី និង​ដោយ​តាម​ប្រព​ន្ធ័​ច្បាប់​ទើប​ល្អ ដើម្បី​កុំអោយ​មិន​ប៉ះពាល់​ដល់​មុខមាត់​ស្ថាបន​សិល្បៈ​។ សូមកុំ​ចង់​ចាញ់ឈ្នះ​គ្នា​ក្រៅច្បាប់​អី ករណី​ក្រុមហ៊ុន​មហាហង្ស​របស់ខ្ញុំ​ដូចគ្នា បើ​រំលោភ​លើ​កិច្ចសន្យា​សូមមេត្តា​រត់ទៅរក​ច្បាប់​ចុះ បើ​ក្រុមហ៊ុន​ធ្វើ​ខុស​ខ្ញុំ​នឹង​ប្រឈមមុខ​ច្បាប់​ជា​ធរមាន សូម​អរគុណ​ដោយ​ក្ដី​គោរព​រាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំបាទ​»​។ ​លោក​អះអាងថា តារា​សម្ដែង​ច្រើនណាស់​មិនមែន​ត្រឹមតែ​លោក​ហង្ស...

កញ្ញា ទឹម រដ្ឋា ខ្ញុំ​សង្ឃឹមថា លោកពូៗ​ប៉ូលិស​ចរាចរណ៍ ទាំងអស់​នៅក្នុង​ស្រុក​ខ្មែរ គួរ​យក​គំរូ​តាម​គាត់​

​កញ្ញា ទឹម រដ្ឋា តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល ដែល​តែងតែ​ធ្វើ​ឲ្យ​មហាជន​កោត​ស​សើរ​រូបរាង​ដ៏​ស្រ​ឡូ​ន​បែប​សិច​ស៊ី ថែមទាំង​ទេ​ព្យ​កោសល្យ​ថែម​ទៀតផង​នោះ ។ ថ្មីៗ​នេះ​កញ្ញា ទឹម រដ្ឋា ត្រូវបាន​ប៉ូលិស​ចរាចរណ៍​ចាប់​ផាកពិន័យ ខណៈដែល​កំពុងធ្វើដំណើ​រ​តាម​ដងផ្លូវ​។ ផ្ទុយ​មកវិញ ទឹម រដ្ឋា ទោះបីជា​ត្រូវអស់​លុយ​ថ្លៃ​ផាកពិន័យ​ក៏ពិតមែន ប៉ុន្តែ​នាង​បែរជា​បង្ហាញ​នូវ​ភាព​រីករាយ​ទៅវិញ ។​ ​ជាក់ស្ដែង ដោយ​កញ្ញា ទឹម រដ្ឋា បាន​សរសេរ​រៀបរាប់ នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន ទាំង​អារម្មណ៍​រីករាយ​ថា «​ប៉ូលិស​ចាប់​មិន​សំខាន់ បើសិនជា​យើង​ខុស តែ​អ្វីដែល​សំខាន់ គឺ​ការនិយាយស្ដី​របស់លោក​ប៉ូលិស​ម្នាក់នេះ ជាមួយនឹង​ប្រជាពលរដ្ឋ គឺមាន​សុជីវធម៌​និង​គួរ​ឲ្យ​គោរព​។ ខ្ញុំ​សង្ឃឹមថា លោកពូៗ​ប៉ូលិស​ចរាចរណ៍ ទាំងអស់​នៅក្នុង​ស្រុក​ខ្មែរ...

ទម្លាយ​បណ្ដឹង ហង្ស សម្បើម​ស័​ក្ដ ស្របគ្នា ហេង នរៈ​កក្កដា លូកដៃ​ក្នុង​ជម្លោះ

ម​ក​ទល់​ពេលនេះ តារា​សម្ដែង លោក ហង្ស សម្បើម​ស័​ក្ដ បានធ្វើអោយ​មានការ​ភ្ញាក់ផ្អើល​នៅក្នុង​ស្រទាប់​មហាជន​យ៉ាងខ្លាំង ដោយសារតែ​លោក​បាន​បង្ហោះ​សារ​យ៉ាង​រសើប​ចោទថា​ផលិតកម្ម​មហាហង្ស​មិន​ព្រម​បើក​លុយ​អោយ​លោក​ដូចគ្នា​នឹង​តារា​សម្ដែង​កញ្ញា ណាក់ ស្រី​ណា ដែល​ធ្លាប់​វាយប្រហារ​ផលិតកម្ម​មហាហង្ស​កន្លងមក​។ យ៉ាងណាមិញ ការ​បង្ហោះ​របស់លោក​បាន​ធ្វើអោយ​លោក អ៊ិន សុ​ភិន បង្ហោះ​ជា​ចំហរ​នូវ​បណ្ដឹង​ដែល​ចេញ​ដោយ​មេធាវី ដោយ​ក្នុង​បណ្ដឹង​នោះ បាន​អះអាងថា​លោក ហង្ស សម្បើម​ស័​ក្ដ មិន​មក​បំពេញការងារ​ថត​រឿង​«​សង្គ្រាម​មរតក​»​ធ្វើអោយ​ភាពយន្ត​មួយ​នេះ​ត្រូវ​កាត់​ឈុត​ចោល ស្របគ្នា​ដែល​លោក​ហេង នរៈ​កក្កដា ក៏បាន​បង្ហោះ​សារ​លូក​មាត់​ក្ដៅៗ​។​ លោក អ៊ិន សុ​ភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស បាន​អះអាងថា ហេតុផល​ដែល​ខាង​មហាហង្ស​មិន​ព្រម​បើក​លុយ​៥០​ភាគរយ​អោយ​លោក ហង្ស សម្បើម​ស័​ក្ដ គឺ​បណ្ដាលមកពី​លោក​មិន​បានមក​ថត​ភាពយន្ត​រឿង​«​សង្គ្រាម​មរតក​»​អោយ​ចប់សព្វគ្រប់​តាម​អ្វីដែល​បាន​ព្រមព្រៀង​នោះទេ ដោយ​ភាពយន្ត​ទាំងមូល​មាន​ចំនួន​៥០​ភាគ តែ​ភាពយឺតយ៉ាវ ដែល​បណ្ដាលមកពី​លោក...

មិន​ជឿ​មិនបាន ភី​យ៉ា និង រុន ណា​កូ វិញ្ញាណ​សណ្ឋិត​ព្រម​គ្នា

​នាពេល​កន្លងមក តារា​សម្ដែង​កញ្ញា ភី​យ៉ា ឬ លី ឌី​ណា ធ្លាប់​ត្រូវបាន​វិញ្ញាណ​ចូល​សណ្ឋិត​ម្ដង​ជា​២​ដង​មកហើយ នៅពេលដែល​នាង​គ្រង​ឈុត​បុរាណ ខណៈដែល​លោក​រុន ណា​កូ ម្ចាស់​ពាន​តារា​លេចធ្លោ​ផ្នែក​គ្រង​ឈុត​បុរាណ​របស់​គ្រួសារ​តារា​កម្ពុជា​ឯណេះ​វិញ ក៏​ធ្លាប់មាន​អា​ការៈចម្លែក​កើតឡើង ក្នុងពេល​គ្រង​ឈុត​ព្រះបាទ​សុរិយ​វរ្ម័នទី​២ កាលពីពេល​ឈ្នះ​ពាន​ផងដែរ​។ ​យ៉ាងណាមិញ កាលពី​ថ្ងៃទី​២៨ សីហា មុននេះ អ្នក​ទាំងពីរ​ត្រូវបាន​វិញ្ញាណ​មក​រំខាន​ព្រម​គ្នា បន្ទាប់ពី​អ្នក​ទាំងពីរ​ត្រូវបាន​អ្នករៀបចំ​កម្មវិធី Star Award អោយ​គ្រង​ឈុត​បុរាណ​ទន្ទឹមគ្នា​។ កញ្ញា ភី​យ៉ា បាន​អះអាងថា គ្រាន់តែ​នាង​គ្រង​ឈុត​ព្រះ​នាង​ឥន្ទ្រ​ទេវី​ហើយ​ភ្លាម រូបនាង​ចេះតែមាន​អ្វី​ម្យ៉ាង​មក​បញ្ជា​រាងកាយ​នាង​អោយធ្វើ​សកម្មភាព​ប្លែកៗ និង​អោយ​រាំ​ជាច្រើនលើក​មកហើយ ប៉ុន្តែ​បណ្ដាលមកពី​នាង​ចេះតែ​បន់ និង​ចេះតែ​ប្រឹង​ទប់​អារម្មណ៍ ទើប​អាកា​រៈ​នោះ​មិន​ធ្វើ​ឲ្យ​ឆោ​រ​ឡោ​ក្នុងពេល​ដំបូងៗ​។ យ៉ាងណាមិញ នៅពេលដែល​នាង​រៀប​ចូល​ថត ហើយ​កំពុង​សេ​រេ​ជាយសំពត់​ស្រាប់តែ​វិញ្ញាណ​ចម្លែក​ធ្វើអោយ​នាង​បង្វិលខ្លួន​រាំរែក​ទាល់តែ​បាន...

បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​តារាចម្រៀង ខេមរៈ សិរីមន្ត លោក​ម៉ៃ សុគន្ធ ត្រូវបាន​មហាជន​រិះគន់ថា​ការវាយប្រហារ​អ្នកសិល្ប​:​ល្បីៗ​គ្រាន់តែ​ដើម្បី​តោងកា​លី​ប​គេ​យក​ប្រជាប្រិយភាព​គេ​តែប៉ុណ្ណោះ !

​ថ្មីៗ​នេះ លោក ខេមរៈ សិរីមន្ត កំពូល​តារាចម្រៀង​ប្រុស​លំដាប់​ជួល​មុខ ក្នុងប្រទេស​កម្ពុជា បាន​បង្ហោះ​សារ​មួយ​ដែរ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយ​លើកឡើងថា​នឹង​ត្រៀម​មេធាវី​ប្តឹង ម៉ៃ សុគន្ធ​ក្នុងនោះ​តារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​នឹង​ប្តឹង​លោក ម៉ៃ សុគន្ធ ពីបទ​ញុះញង់ បទ​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ និង​ផលប្រយោជន៍​បុគ្គល​ជាដើម​។​នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់លោក ខេមរៈ សិរីមន្ត ។​ ​ជាក់ស្តែង បើ​យោងតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ តារាចម្រៀង ខេមរៈ សិរីមន្ត បាន​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា «​មេធាវី​របស់ខ្ញុំ​បានរៀបចំ​សំណុំបែបបទ​រួច​អស់ ហើយ​បទល្មើស​នឹង​ភស្តុតាង​មាន​គ្រប់គ្រាន់​អស់ហើយ​ -​បទ​ចោទ​ -​បទ​ញុះញុង់​មាន​ជាអាទិ៍​ -​បទ​ធ្វើអោយប៉ះពាល់​សិទ្ធ​នឹង​ផលប្រយោជន៍​បុគ្គល​ ​ខ្ញុំ​មិនដែល​គិត​ចង់​មាន​បញ្ហា​ជាមួយ​បុគ្គល​ម្នាក់​នេះឡើយ តែ​គាត់​ចង់បាន​បែបនេះ ដូច្នេះ​ទទួលយក​អ្វីដែល​ខ្លួន​បាន​សាង​បទល្មើស​នេះ​ចុះ​»​។​ ​បន្ទាប់ពី​ការ​ប្រតិកម្ម​របស់លោក សិរីមន្ត រួចមក​លោក​ម៉ៃ សុគន្ធ បានផ្តល់​បទសម្ភាសន៍​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ដោយ​លោក​បកស្រាយ​ថា...