ក្រសួងសុខាភិបាលជំងឺបាក់ទឹកចិត្ត និងជំងឺភ័យខ្លាច/ថប់បារម្ភមានការកើនឡើងដល់៣ដង ក្នុងអំឡុងពេល…
មិនមែនជារឿងងាយស្រួលនោះឡើយសម្រាប់មនុស្សជាច្រើនក្នុងការរក្សាចិត្តឲ្យស្ងប់ ខណៈពេលដែលទទួលបានព័ត៌មានថ្មីៗមិនចេះចប់ អំពីជំងឺកូវីដ១៩ ដោយសារចំនួនអ្នកឆ្លងជំងឺនេះ កើនឡើងនៅទូទាំងសកលលោក ថែមទាំងមានប៉ះពាល់រំខានសម្រាប់របរអាជីវកម្មដែលកំពុងមានបញ្ហាប្រឈម ។របាយការណ៍ដែលស្រង់ដោយក្រសួងសុខាភិបាលចុះផ្សាយនៅថ្ងៃទី២១កក្កដា ឆ្នាំ២០២០ បានបង្ហាញថាពលរដ្ឋដែលជំងឺបាក់ទឹកចិត្ត និងជំងឺភ័យខ្លាច/ថប់បារម្ភ ដោយសារតែបញ្ហាឆ្លងរាតត្បាតជំងឺកូវីដ-១៩នោះ មានកើនឡើងដល់៣ដង ដែលមានអត្រាប្រេវ៉ាឡង់កើនពី៣៥ទៅ៦០ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋទូទៅ។ ជាមួយនឹងគ្នានេះ មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យដែលថែទាំ និងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ ក្រៅពីអាចកើតជំងឺខាងលើ ក៏មានបញ្ហានៃការសម្រាន្តមិនលក់ ពី៣៥ទៅ៥០ ផងដែរ។ បញ្ហាសុខភាពផ្លូវចិត្តលើកុមារ និងមនុស្សវ័យជំទង់ ក៏ប៉ះពាល់ក្នុងអត្រាប្រេវ៉ាឡង់ពី៣០ទៅ៧៧ភាគរយ រីឯការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ក៏បានកើនឡើងប្រមាណ២០ភាគរយផងដែរ ក្នុងចំណោមក្រុមមនុស្សវ័យ១៥ទៅ៤៩ឆ្នាំ។ ដោយសារតែការរាតត្បាតមេរោគកូវីដ-១៩ បានធ្វើឱ្យពលរដ្ឋកើតនូវជំងឺផ្លូវចិត្តទាំងនេះ ដែលបណ្តាលឱ្យជះឥទ្ធិពលអវិជ្ជមានទៅលើស្ថានភាពសុខភាពនិងសង្គម ព្រមទាំងជះឥទ្ធិពលអាក្រក់លើសេដ្ឋកិច្ចឋគ្រួសារ សេដ្ឋកិច្ចជាតិ...
ការសម្រេចកាមខ្លួនឯងជារឿងខុសប្រពៃណី ប៉ុន្តែបើវិភាគតាមលក្ខណ:វិជ្ជាសាស្ត្រយ៉ាងវិញ ?
ជាការពិតណាស់ ការជជែក ឬអប់រំអំពី រឿងផ្លូវភេទ ប្រហែលជាមិនល្អទេ សម្រាប់ប្រពៃណីខ្មែរ ហើយក៏មិនមានមនុស្សច្រើនដែរ ដែលនិយាយអំពីវា ជាពិសេស គឺក្មេងស្រីតែម្តង។សកម្មភាពជួយខ្លួនឯងឲ្យដល់ត្រើយតណ្ហានេះមិនសំដៅតែចំពោះករណីគ្មានដៃគូរួមភេទនោះទេ ជួនកាល ទង្វើបុរសប្រើម្រាមដៃច្បូតលិង្គខ្លួនឯង ឬស្ត្រីប្រើម្រាមដៃលូកប្រដាប់ភេទខ្លួននោះក៏អាចប្រព្រឹត្តទៅនៅពេលកំពុងមានដៃគូរួមភេទផងដែរ។យ៉ាងណាមិញវិធីមួយនេះក៏មានលក្ខណៈពេញនិយមក្នុងការសម្រេចកាមរបស់បុរសៗ ឬស្ត្រីដែលគ្មានដៃគូ។ តាមធម្មជាតិវិធីសាស្ត្រប្រភេទនេះមិនមានផលប៉ះពាល់ដល់សរីរាង្គខាងក្រៅ និងសតិអារម្មណ៍របស់អ្នកប្រព្រឹត្តអ្វីធ្ងន់ធ្ងរឡើយ។លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំអំពីគុណប្រយោជន៍នៃការសម្រេចកាមដោយដៃសម្រាប់បុរស និងនារីតាមរយៈហ្វេសប៊ុកផេករបស់លោកគឺ MJQ University Press ដោយលោកនិយាយថា៖ យុវជនយើងមួយចំនួន ជាពិសេសអ្នកនៅស្រុកស្រែចម្ការ ជួនកាលពួកគាត់អាយុ១៧ រឺ១៨ឆ្នាំទៅហើយ តែមិនដែលធ្លាប់សម្រេចកាមដោយដៃ (Masturbation) នៅឡើយផង។ នេះអាចមកពីពួកគាត់មានការខ្មាសអៀនច្រើន ឬអាចមកពីពួកគាត់ខ្លាចប៉ះពាល់សុខភាពផ្លូវភេទ ឬក៏អាចមកពីពួកគាត់ពិបាករកកន្លែងសម្រេចកាមដោយដៃ...
បន្ថែ ផ្លែឈើ គឺជាអាហារធម្មជាតិដែលរាងកាយត្រូវការ ចុះបើរបស់ទាំងនោះផ្ទុកសារធាតុគីមីហួសប្រមាណ តើសុខភាពទៅជាយ៉ាងណា ?
បន្លែគឺជាអាហារធម្មជាតិ ដែលមានសារធាតុចិញ្ចឹមស្ទើរតែទាំងអស់ ដែលរាងកាយត្រូវការដើម្បីដំណើរការមុខងារឲ្យបានត្រឹមត្រូវ ។ វាអាចបំពេញតម្រូវការអាហារូបត្ថម្ភទាំងអស់នៃរាងកាយរបស់អ្នកបានទេ ដូច្នេះវាជាការណ៍សំខាន់ក្នុងការបរិភោគបន្លែឲ្យបានច្រើនមុខក្នុងរបបអាហាររបស់អ្នក ។ ប៉ុន្តែប្រសិនបើបន្លែដែលបរិភាគនោះមានផ្ទុកសារធាតុគីមីខ្ពស់ហួសប្រមាណ តើអ្នកបរិភាគនឹងទៅជាយ៉ាងណា ?សព្វថ្ងៃនេះប្រជាពលរដ្ឋមិនដឹងថា តើគួរហូបបន្លែត្រីសាច់ណា ដែលគ្មានជាតិគីមីនោះទេ តើធ្វើម៉េចទើបគាត់ដឹងថា បន្លែត្រីសាច់ដែលដាក់លក់នោះគ្មានជាតិគីមី បើនៅតាមផ្សារទូទៅ ឬក៏ហាងលក់មួយចំនួនធំសុទ្ធតែទិញបន្លែមានជាតិគីមីដែរនោះ?ដោយសារតែសារជាតិគីមីដែលប្រើប្រាស់ក្នុងវិស័យកសិកម្មដើម្បីកម្ចាត់សត្វល្អិត ឬក៏ឲ្យរុក្ខជាតិឆាប់ធំគឺមានកិ្លនពុលតែ ១ ថ្ងៃ ឬក៏ ២ ថ្ងៃតែជាតិពុលដែលនៅជាប់នឹងបន្លែមានរយៈពេលវែងអាច ២ សប្តាហ៍ ឬក៏លើសហ្នឹងទៀត។ នៅពេលដែលកសិករកាត់បន្លែ ឬក៏ផ្លែឈើមកលក់មុនកាលកំណត់សារជាតិគីមីដែលដាក់លើបន្លែត្រីសាច់ និងចំណីខ្លះនោះ ឬក៏ការប្រើសារធាតុគីមីដែលប្រើឲ្យទុកបានយូរថ្ងៃ ឬក៏មានសម្រស់ល្អទាក់ភ្នែក សុទ្ធតែជាសារធាតុដែលមានដាក់នៅលើទីផ្សារគ្មានក្លិន គ្មានពណ៌ តែសុទ្ធមានកំហាប់ពុលទាំងអស់គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះដូចជា...
ហេតុអ្វីបានជាព្រហ្មចារី ត្រូវបានសង្គមផ្តល់តម្លៃខ្លាំងម្ល៉េះ ជាពិសេសសម្រាប់គូរស្វាមីភរិយាថ្មីៗ ? តើព្រហ្មចារីបានឆ្លុះបញ្ចាំងអ្វីអំពីអត្តចរិតរបស់បុគ្គលម្នាក់ៗ ?
តាំងតែពីដើមរៀងមកសង្គមខ្មែរច្រើនគិតដល់នារីជាសំខាន់។ភាពជាស្ត្រី ត្រូវសង្គមយកចិត្តទុកដាក់និងឱ្យតម្លៃខ្លាំងណាស់ហើយជាពិសេស គឺមានភាពបរិសុទ្ធក្រមុំព្រហ្មចារីនេះតែម្តង។ ដូចជាពេលគេដើររកដណ្តឹងប្រពន្ធគឺគេត្រូវការចង់បាននារីក្រមុំព្រហ្មចារី។ រហូតមកដល់សព្វថ្ងៃនេះ មន្ទីរពេទ្យ ឬកន្លែងខ្លះ មានសេវាកម្មដេរភ្ជាប់សន្ទុះព្រហ្មចារី ដែលមានតម្លៃ ដល់ទៅរាប់សិបរយដុល្លារឯណោះ។ប៉ុន្តែចំពោះបុរសវិញមនុស្សក្នុងសង្គមខ្មែរជាទូទៅហាក់ដូចជាភ្លេច ឬមិនបានខ្វល់ខ្វាយថាបុរសនោះបានរក្សាភាពបរិសុទ្ធសម្រាប់អនាគតភរិយា ទេឬយ៉ាងណា? ហេតុដូច្នេះហើយទើបបុរសៗមួយចំនួនពុំខ្វល់នឹងរក្សាខ្លួនឱ្យនៅបរិសុទ្ធហើយគិតតែពីសប្បាយនឹងរឿងកាមគុណ។មិនតែប៉ុណ្ណោះពេលចង់រៀបការ ពួកគេថែមទាំងចង់បានប្រពន្ធ ជានារីក្រមុំព្រហ្មចារី ទៀតផង។ព្រហ្មចារីនៅតែជារូបភាពចាំបាច់អ្នកផ្តល់បទសម្ភាសន៏បានផ្តល់មតិផ្សេងៗពីគ្នា។ អ្នកខ្លះបាននិយាយថា ព្រហ្មចារីមិនមានអ្វីសំខាន់ទេប៉ុន្តែអ្នកខ្លះទៀតបញ្ចេញទស្សនៈផ្ទុយទៅវិញថា ព្រហ្មចារីនៅតែមានសារៈសំខាន់សម្រាប់គូរស្វាមីភរិយាថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថ្មីៗ ។ លោក សុខ មេត្តា អាយុ៥៨ឆ្នាំ ជាមន្ត្រីរាជការម្នាក់ នៅតែអោយតម្លៃលើព្រហ្មចារីដដែល។ បុរសដែលមានគំនិតអភិរក្សរូបនេះបានរម្លឹកថា កាលពីដើមឡើយ មុននឹងរកប្រពន្ធអោយបានល្អនោះ គេត្រូវការចំណាយពេលច្រើនឆ្នាំដើម្បីតាមពិនិត្យពូជវង្សសាវតារបស់កូនក្រមុំយ៉ាងយូរ។ ការតាមដាននេះគឺដើម្បីចង់ដឹងថាតើកូនស្រីនោះជាមនុស្សយ៉ាងដូចម្តេច? ធ្លាប់មានគេចូលស្តីដណ្តឹងឬអត់? ធ្លាប់មានសេ្នហាលួចលាក់ឬទេ?...
បុរសស្ត្រី គួរយល់ដឹងអំពីការប្រើប្រាស់អាវភ្លៀងតូច ឲ្យបានត្រឹមត្រូវ
ស្រោមអនាម័យ បានក្លាយជាវត្ថុមួយដែលសង្គមត្រូវការ ដាក់លក់ទិញដូរ យកដើរតាមខ្លួន ឬ ទិញដាក់ក្នុងទូរជាប្រចាំ ឬ ក៏រហូតដល់មានការចែកចាយតាមផ្លូវ។ អ្នកខ្លះពិបាកខ្វល់ខ្វាយ អៀនប្រៀននឹងរៀបចំទុកដាក់ តែវត្ថុមួយនេះនឹងធ្វើម្នាក់ទៀតមានទំនុកចិត្ត។ គ្មានអ្វីគួរឲ្យអៀនខ្មាសនឹងនិយាយ ឬ យកតាមខ្លួនទេ។យ៉ាងណាមិញ មានការលើកឡើងថាការពាក់ស្រោមអនាម័យ ២ជាន់វាអាចបង្ការការ បែកឫដាច់ដោយចៃដន្យ ប៉ុន្តែសំណួរត្រង់ ថាតើការប្រើប្រាស់បែបនេះវាពិតជាមានសុវត្ថិភាពពិតមែនឫ ?បើតាមអ្នកជំនាញ អ្នកមិនគួរប្រើប្រាស់ស្រោមអនាម័យលើសពី១ឡើយ សម្រាប់ការរួមភេទម្ដង។ ការប្រើ២ ឬច្រើនត្រួតគ្នា នឹងកាន់តែធ្វើឲ្យការការពារមិនមានប្រសិទ្ធភាពទៅវិញនោះទេ ព្រោះវាអាចកកិតគ្នាបណ្ដាលគ្នាឲ្យមានការដាច់រហែកត្រង់ចំណុចណាមួយ។សូមបញ្ជាក់ថា ស្រោមអនាម័យរបស់បុរស មានប្រសិទ្ធភាពក្នុងការពន្យារកំណើតបានពី ៨២% ទៅ ៩៨% ឯស្រោមអនាម័យរបស់ស្ត្រី មានប្រសិទ្ធភាពពី ៧៩%...
អ្នកដែលមិនសូវគេងលក់ អ្នកចូលចិត្តដ្រាម៉ា ចូលចិត្តនៅម្នាក់ឯង សោកសៅគ្មានមូលហេតុ នេះជារោគសញ្ញាដែលត្រូវព្យាបាលបន្ទាន់
ជំងឺបាក់ទឹកចិត្តបានកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំង មិនថាអ្នកជាអ្នកណា ជាអ្នកមាន អ្នកក្រ ក្មេង ចាស់ ប្រុស ឬស្រីនោះ ឡើយ។ ជួនកាល ជំងឺនេះអាចកំពុងស្ថិតនៅជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់របស់អ្នកទៀតផង។ ដើម្បីអាចកត់សម្គាល់ពីជំងឺបាក់ទឹកចិត្ត អ្នកក៏ត្រូវដឹងពីរោគសញ្ញារបស់វាចំពោះរាងកាយផងដែរ ។ ដោយសារវាអាចជួយក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេល ។១-ស្រក ឬឡើងទម្ងន់ ជំងឺបាក់ទឹកចិត្តប៉ះពាល់ដល់អ៊័រម៉ូនដែលគ្រប់គ្រងចំណង់អាហារ និងអាចធ្វើឱ្យអ្នកចង់ញ៉ាំច្រើន ឬតិចជាងធម្មតា ។ ស្របពេលគ្នានេះដែរ បញ្ហាដំណេកដែលទាក់ទងទៅនឹងជំងឺបាក់ទឹកចិត្តក៏អាចធ្វើឱ្យមានបញ្ហានេះផងដែរ ដោយសារតែការគេងមិនគ្រប់គ្រាន់អាចធ្វើឱ្យអ៊័រម៉ូននៃការឃ្លាន និងឆ្អែតដំណើការខុសប្រក្រតី ។ប្រសិនបើអ្នក ឬនរណាម្នាក់មានការប្រែប្រួលទម្ងន ់ភ្លាមៗ ចូរទៅជួបគ្រូពេទ្យដើម្បីស្វែងរកមូលហេតុ រួមទាំងលទ្ធភាពនៃការកើតជំងឺបាក់ទឹកចិត្ត ។២-ការឈឺចាប់ ជួនកាលការឈឺសាច់ដុំ...
ការដាក់ទុកទូរស័ព្ទក្បែរខ្លួនពេលគេង អាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកបាន
បច្ចុប្បន្នមនុស្សមួយចំនួន នៅតែប្រើទូរស័ព្ទយប់ជ្រៅ កៀកពេលចូលគេង ដោយអ្នកខ្លះលេងទូរស័ព្ទរហូតគេងលក់ក៏មាន។ យ៉ាងណា មានការចុះផ្សាយលើគេហទំព័រអន្តរជាតិជាច្រើន ថាមិនគួរគេងជាមួយទូរស័ព្ទ ឬដាក់ទូរស័ព្ទនៅជិតខ្លួននោះទេ ព្រោះ ទូរស័ព្ទនឹងបញ្ចេញសារធាតុវិទ្យុសកម្មអេឡិចត្រូម៉ាញេទិក ហើយរលកវិទ្យុសកម្មនេះ មានផលប៉ះពាល់ ដល់សុខភាព យ៉ាងខ្លាំង ។យោងតាមការសិក្សាចុះផ្សាយរបស់ isg-healthworld បានឲ្យដឹងថាការដាក់ទូរស័ព្ទជិតខ្លួន ពិតជានាំមកនូវ វិទ្យុសកម្មច្រើន អាចធ្វើឲ្យយើងឈឺក្បាល, ដុះដុំសាច់ខួរក្បាល, Sperm ថយចុះ, ការចងចាំថយចុះ, ការស្តាប់ក៏ ថយចុះ និងប៉ះពាល់ដល់ការសំរាកពេលយប់ទៀតផង តែស្មាតហ្វូនប៉ុន្មានឆ្នាំចុងក្រោយនេះ មានបច្ចេកវិទ្យា កាត់បន្ថយវិទ្យុសកម្មនេះច្រើន ។បើតាមអ្នកជំនាញបានលើកឡើងថា មុនពេលគេងអ្នកគួរតែយកទូរស័ព្ទទុកចម្ងាយ ៣ម៉ែត្រពីកន្លែងគេង ហើយបើ...
WHO ករណីឆ្លងជំងឺ COVID-19 អាចនឹងកើនឡើងដល់១លាននាក់ និងអ្នកស្លាប់៥ម៉ឺននាក់
ក្រុមមន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងកាលពីថ្ងៃពុធទី ១ ខែមេសា អំពីការកើនឡើងយ៉ាងឆាប់រហ័ស និងការរីករាលដាលសកលនៃករណីឆ្លងជំងឺCOVID-19 ដែលឥឡូវនេះបានឈានដល់ ២០៥ ប្រទេស និងដែនដី។ នេះបើយោងតាមការចុះផ្សាយរបស់ straitstimes នៅថ្ងៃទី០២ ខែមេសា ។ពួកគេបានអះអាងថា ត្រឹមរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ករណីឆ្លងសកលនឹងកើនឡើងដល់១លាននាក់ និងករណីស្លាប់៥ម៉ឺននាក់។ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus និយាយថាទីភ្នាក់ងាររបស់លោក ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ធូរបន្ថយបំណុលក្នុងការជួយប្រទេសកំពុងអភិវឌ្ឍន៍នានាដើម្បីដោះស្រាយផលប៉ះពាល់សង្គមនិងសេដ្ឋកិច្ចដោយសារការរាតត្បាតសកលនៃជំងឺ COVID-19 ។លោក Tedros បានប្រាប់សន្និសីទសារព័ត៌មានស្ដីពីវីរុសនៅទីក្រុងហ្សឺណែវ ជាទីតាំងនៃទីស្នាក់ការរបស់អង្គការសុខភាពរបស់អង្គការសហប្រជាជាតិ ថាក្នុងរយៈពេល...
ក្រសួងសុខាភិបាលកម្ពុជា អ្នកឆ្លងមេរោគកូវីដ១៩ (COVID-19)សរុបកើនដល់១១៤នាក់
នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០៤នាក់ បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួន១នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៣៥នាក់ និងកំពុងសម្រាកព្យាបាល៧៩នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៤នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។
លោកប្រធានាធិបតី Trump ៖ អរគុណព្រះ ដែលប្រទានឪសថទិព្ធ២ប្រភេទនេះ ដើម្បីប្រឆាំង Covid-19
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានចេញសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ចាប់ពីពេលប្រកាសនេះ ទៅថ្នាំ Chloroquine និង hydroxychloroquine ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺ Covid-19។ នេះបើយោងតាមសារព័ត៌មាន CNN បានចុះផ្សាយថ្ងៃច័ន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។ទីភ្នាក់ងារ FDA បានអនុញ្ញាតឲ្យវេជ្ជបណ្ឌិតចែកចាយ ក៏ដូចជាប្រើប្រាស់ថ្នាំ ក្លររ៉ូឃ្វីនChloroquine និងហាយដ្រូស៊ីក្លររ៉ូឃ្វីន (Hydroxychloroquine) ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ដែលមានវ័យជំទង់ និងវ័យកណ្តាលក្នុងពេលបន្ទាន់។ យ៉ាងណាមិញ កន្លងមកអ្នកវិទ្យាសាស្ត្រជាច្រើន រួមមានទាំងមន្ត្រីជំនានជាន់ខ្ពស់លោក អាន់ថូនី ហ្វរស៊ី (Anthony...