សុខភាព

ក្រសួងសុខាភិបាល​កម្ពុ​ជា អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ (COVID-19)​សរុប​កើន​ដល់​១១៤​នាក់​

​នៅថ្ងៃនេះ​ក្រសួងសុខាភិបាល​កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ (COVID-19) ថ្មី​ចំនួន​០៤​នាក់ បន្ថែមទៀត ខណៈ​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ថ្មី​មាន​ចំនួន​១​នាក់ ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ដល់​៣៥​នាក់ និង​កំពុង​សម្រាក​ព្យាបាល​៧៩​នាក់ នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់​១១៤​នាក់ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២០​នេះ​។​​

លោក​ប្រធានាធិបតី Trump ៖ អរគុណ​ព្រះ ដែល​ប្រទាន​ឪ​សថ​ទិ​ព្ធ​២​ប្រភេទ​នេះ ដើម្បី​ប្រឆាំង Covid-19

​រដ្ឋបាល​ចំណីអាហារ និង​ឪ​សថ​អាមេរិក (FDA) បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា ចាប់ពី​ពេល​ប្រកាស​នេះ ទៅ​ថ្នាំ Chloroquine និង hydroxychloroquine ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​សម្រាប់​ព្យាបាល​អ្នកជំងឺ Covid-19​។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN បាន​ចុះផ្សាយ​ថ្ងៃ​ច័ន្ទ ទី​៣០ ខែមីនា ឆ្នាំ​២០២០​។​​ទីភ្នាក់ងារ FDA បានអនុញ្ញាត​ឲ្យ​វេជ្ជបណ្ឌិត​ចែកចាយ ក៏ដូចជា​ប្រើប្រាស់​ថ្នាំ ក្លរ​រ៉ូ​ឃ្វី​ន​Chloroquine និង​ហាយ​ដ្រូ​ស៊ី​ក្លរ​រ៉ូ​ឃ្វី​ន (Hydroxychloroquine) ដើម្បី​ព្យាបាល​អ្នកជំងឺ COVID-19 ដែលមាន​វ័យ​ជំទង់ និង​វ័យ​កណ្តាល​ក្នុងពេល​បន្ទាន់​។ យ៉ាងណាមិញ កន្លងមក​អ្នកវិទ្យាសាស្ត្រ​ជាច្រើន រួមមាន​ទាំង​មន្ត្រី​ជំនាន​ជាន់ខ្ពស់​លោក អាន់​ថូ​នី ហ្វ​រ​ស៊ី (Anthony...

ទម្លាយ​ឯកសារ​សំងាត់ ចំនួនអ្នក​ឆ្លង​រាលដាល និង​ស្លាប់​ដោយសារ Covid-19 ទូរ​ទាំង​ពិភពលោក !

​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វីដ​-១៩​បានសម្លាប់​មនុស្ស​ជាង​៦​ពាន់​នាក់​ហើយ​ទូទាំង​ពិភពលោក ខណ​:​ដែល​ការឆ្លង​រាលដាល ទៅ​ប្រជាជន​ជាង​៦៤០​លាន​នាក់​នេះ ក្នុង​រយពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ លើកលែង ឡាវ និង​មី​យ៉ាន់​ម៉ា ដែល​ពុំបាន​ទាន់​រាយការណ៍​ពី​ករណី​ឆ្លង​។ ចំណែក​អ្នកជំងឺ​បានជា​សះស្បើយ​ចំនួន​ជាង​៧៦,០០០​។ ​​យ៉ាងណាមិញ​ថ្មីៗ​នេះ អង្គការ WHO បាន​រំលឹកថា ក្តី​ព្រួយបារម្ភ​នៅពេលនេះ គឺ​ទៅលើ​ប្រព័ន្ធ​សុខាភិបាល នៃ​ប្រទេស​ភាគ ច្រើន​តែម្តង នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មិនអាច​ទប់ទល់​បាន​នោះឡើយ ក្នុងករណី​មានការ​ផ្ទុះ​ជំងឺឆ្លង​រាល ដាល នៅក្នុង​កម្រិតធ្ងន់​នោះ​។ លោកស្រី ភូ​ណា​ម ខេ​ត្រា​ផល ស៊ី​ង (Poonam Khetrapal Singh) ប្រធាន​អង្គការ WHO ថ្នាក់​តំបន់​បាន​លើកឡើងថា «​យើង​ត្រូវតែ​បង្កើន​វិធានការ​គ្រប់បែបយ៉ាង ដើម្បី​ទប់ស្កាត់​វីរុស​នេះ...

ក្រសួងសុខាភិបាល​ប្រកាស​ក្នុង​សន្និសីទកាសែត​ជុំវិញ​ករណី​ឆ្លង Covid-19 ថ្មីៗ​នៅ​កម្ពុជា​

​លោក ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានប្រកាស​ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា​នេះ​ថា កម្ពុ​ជាមាន​ចំនួន​អ្នក​ឆ្លង​ជំ​ងឹ Covid-19 នេះ​មាន​ចំនួន​៣៥​នាក់​ហើយ​។​​លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា ជា​មធ្យម​ក្នុង​មួយ​គ្រួសារ​មាន​សមាជិក​៣​នាក់ ដូច្នេះ​យើង​អាច​គុណ​នឹង​ចំនួន អ្នក​ឆ្លង​ចំនួន​៣៥​នាក់ (​តាម​ចំនួន​តួលេខ​អាចមាន​លើសពី​១០០​នាក់​) ប៉ុន្ដែ​ក្រសួង​កំពុង​ខិតខំ​ទប់ស្កាត់ កុំ​ឲ្យ​មានការ​ចម្លង បន្ដទៅទៀត​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា​នេះ មិនទាន់មាន​ការចម្លង​ណាមួយ​ចូលទៅ​សហគមន៍​នោះទេ​។ ឆ្លៀត​ក្នុង​ឳ​កាស នោះដែរ​ថា លោកស្រី​បាន​បន្ត​បញ្ជាក់ថា គ្មាន​ការយក​លុយ​ពី​ការពិនិត្យ​រក​ជំងឺ​កូ​វីដ​១៩​នោះទេ ទោះជា​លទ្ធផល​វិជ្ជមាន​ក្តី ឬ​អវិជ្ជមាន​ក្តី ។​ ​គួរ​បញ្ជាក់ដែរថា ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ក្រុមការងារ​ឆ្លើយតប​បន្ទាន់​និង​ក្រុមគ្រូពេទ្យ​ថ្នាក់ជាតិ​ក៏ដូចជា​ថ្នាក់ក្រោម​ជាតិ កំពុង​បន្ត​តាមដាន​រក​អ្នក​ប៉ះពាល់​យ៉ាងសកម្ម ជាពិសេស​អ្នក​ដែល​បាន​ទៅ​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​នាពេល​កន្លងមក​បន្ថែមទៀត​។...

អាមេរិក​ចាប់ផ្តើម​ធ្វើតេស្ត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ក៏ប៉ុន្តែ​….

​ក្រុមមន្ត្រី​សុខាភិបាល​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពេល​ថ្មីៗ​នេះ ការសាកល្បង​លើ​មនុស្ស​លើកដំបូង ដើម្បី​វាយតម្លៃ​លើ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ COVID-19 នេះ​បានចាប់ផ្តើម​នៅក្នុង​ទីក្រុង​ស៊ី​អាថ​ល ដោយមាន​ក្តីសង្ឃឹម​ខ្ពស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​នេះ ស្របពេល​ការរីក​រាលដាល​ឆ្លង​ដល់​ជិត​១៥០​ប្រទេស​នៅលើ​ពិភពលោក​។ ​ទោះបីជា​យ៉ាងណាក៏ដោយ វា​អាច​នឹងមាន​រយៈពេល​១​ឆ្នាំ ទៅដល់ ១៨ ខែ ទៀត​មុនពេល​វ៉ាក់សាំង​នេះ​អាច​ប្រើ​បាន​នៅ ពេលដែល​វា​បាន​ឆ្លងកាត់​ដំណាក់កាល​សាកល្បង​ជាច្រើន​ដើម្បី​បញ្ជាក់ថា​វា​មាន​ប្រសិទ្ធិ​ភព​និង​សុវត្ថិភាព​។​​វ៉ាក់សាំង​នេះ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា mRNA-1273 ហើយ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​និង​សហការី នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​សុខភាព​ជាតិ​របស់​អាមេរិក (NIH) នៅ​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​ម័​រ​ឌើ​រណា​ដែលមាន​មូល ដ្ឋា​ន​នៅ​ទីក្រុង ខេ​ម​ប្រ៊ី​ជ រដ្ឋ​ម៉ាសាឈូសេត​។​​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​សុខភាព​ជាតិ​របស់​អាមេរិក បាន​និយាយថា ការសាកល្បង​បើក​ស្លាក​នឹង​ចុះឈ្មោះ​អ្នក​ស្ម័គ្រ ចិត្ត​ដែលមាន​សុខ​ភាពល្អ​ចំនួន ៤៥ នាក់ មាន​អាយុ​ពី ១៨ ទៅ ៥៥ ឆ្នាំ​ក្នុង​រយៈពេល​ប្រមាណ​ជាង ៦...

​ក្រុម​អ្នកវិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក​កំពុង​បង្កើត​ខែល​ការពារ​ជំងឺ COVID-19

​ក្រុម​អ្នក​វិ​ទ្យ​សាស្ត្រ​របស់​មន្ទីរ​ប​ច្ច​កោណ កំពុង​ប្រឹងប្រែង​បង្កើត “​ខែល​ការពារ​” ដែល​អាច​ផលិត​បាន​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្ការ​មនុស្ស​បណ្តោះអាសន្ន​ពី​ការឆ្លង​ជំងឺ COVID-19 ណ​បង្កើន​ភាពស៊ាំ​របស់​ពួកគេ រហូតដល់​វ៉ាក់សាំង​ពិតប្រាកដ ត្រូវបាន​ផលិតឡើង​។​​លទ្ធផល​នៃ​ការបង្កើត​ខែល​នេះដែរ នឹង​ជួយ​ពន្យឺត​ការឆ្លង​វីរុស ស៊ីពេល​សម្រាប់​មន្ទីរពេទ្យ​រងគ្រោះ​ខ្លាំង​បំផុត​និង មន្ទីរពេទ្យ​នៅ​ទូទាំង​សកលលោក​។​​ទីភ្នាក់ងារ​គម្រោង​ស្រាវជ្រាវ​ជាន់ខ្ពស់​ការពារជាតិ​សហរដ្ឋអាមេរិក ឬ​ហៅ​កាត់​ថា DARPA ជា​អ្នកផ្តល់​ហិរញ្ញ​ប​ទាន​ដើម្បី​បង្កើត​ខែល​ព្យាបាល​នេះ ដោយ​សិក្សា​លើ​គំរូ​បានមកពី​អ្នកជំងឺ COVID-19 ដែល​បានជា​សះស្បើយ​ពី​វីរុស​មួយ​នេះ​។​​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​វិទ្យាស្ថាន​បង្ការ​ជំងឺ​រាតត្បាត​(PPP) កំពុង​បង្កើត​កោសិកា B​របស់​អ្នកជំងឺ​ដែលជា​សះស្បើយ​ពី​ជំងឺ COVID-19​។ កោសិកា B​នឹង​បង្កើត​អង្គ​ប​ដិ​ប្រាណ ហើយ​ប្រូតេអ៊ីន បង្កើតឡើង​ពី​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស នឹង​ទៅ​ប្រយុទ្ធ​ប្រឆាំងនឹង​អតិសុខុមប្រាណ​លុកលុយ​។​​បើសិនជា​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាចបង្កើត​កោសិកា B​បាន​ដោយ​ជោគជ័យ​នោះ ក្តីសង្ឃឹម​នឹង​កើតមាន​ថា​ពួកគេ​នឹង​អាចបង្កើត​វិធី​ព្យាបាល​ដែល​ធ្វើ​ឲ្យ​មនុស្ស​បង្កើតបាន​ខែល​ដ៏​សំខាន់​មួយ​ក្នុង​ការកម្ទេច​ជំងឺ COVID-19​មុនពេល​ការឆ្លង​កើតឡើង​។​​ដោយឡែក ក្រុម​អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត បាន​បន្តការងារ​ស្វែងរក​វ៉ាក់សាំង​សម្រាប់​បង្ការ​ជំងឺ COVID-19 ប៉ុន្តែ​សាស្ត្រាចារ្យ​មួយរូប​នៅឯ​វិទ្យាស្ថាន​ការ៉ូ​លីន​ស្កា នៃ​ទីក្រុង​ស្តុក​ខូ​ម...

បុរស​នារី ដែល​តែងតែ​ហូបចុក ឫ​កម្មវិធី​ញឹកញាប់​នៅ​ខាងក្រៅ​ផ្ទះ​ងាយ​ប្រឈម​វីរុស​Covid-19 ដូច​នៅ​ថៃ !

​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ហូបចុក​នៅ​ខាងក្រៅ​ផ្ទះ​ងាយ​នឹង​ប្រឈម​នឹង​វីរុស Covid-19 បំផុត ថ្មីៗ​នេះ​ក្រសួងសុខាភិបាល​ថៃ បានប្រកាស​រកឃើញ​អ្នកជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ១១​ករណី​បន្ថែមទៀត​។ បើតាម​ក្រសួងសុខាភិបាល​ថៃ អ្នកជំងឺ​ទាំង ១១​ករណី បាន​ឆ្លង​COVID-19 ដោយសារតែ​ផឹកស្រា​កែវ​រួមគ្នា និង​ចែក​បារី​គ្នា​ជក់​។ ករណី​សរុប​នៅក្នុង​ប្រទេស​ថៃ បាន​កើន​ដល់​ចំនួន ៧០​ករណី ខណៈ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ បាន​រកឃើញ​ករណី​ឆ្លង​ជា​បន្តបន្ទាប់​។​​យ៉ាងណាមិញ​ប្រទេស​ថៃ នៅតែមាន​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់​ចំពោះ ការរីក​រាលដាល​នៃ​វីរុស Covid 19 ខណៈដែល​គិត​មកទល់នឹង​ថ្ងៃទី 12 នេះ ប្រទេស​ថៃ មានការ​ឆ្លង​នូវ​វីរុស​ផ្លូវដង្ហើម​នេះ​ច្រើន​ករណី​ហើយ​។ ហើយ​ថ្មីៗ​នេះដែរ​សូម្បីតែ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ថៃ​មួយចំនួន​ក៏​ទើបតែ​ប្រកាស នឹង​លុបចោល​ជើងហោះហើរ​ទៅកាន់​ប្រទេស​និង​តំបន់​ចំនួន ៨ នៅក្នុង​ខែ​នេះ និង​ខែក្រោយ...

បើ​គិត​ត្រឹម​ម៉ោង ៣​រសៀល​នេះ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​Covid-19 មាន ០៥​នាក់​ហើយ

​នៅមុននេះ​បន្តិច ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្ដីប្រកាសស្ដីពី​ការរកឃើញ ករណី​វិជ្ជមាន​កូ​វីដ ១៩ លើ​បុរស​ជនជាតិ​អង់គ្លេស​អាយុ ៧៣​ឆ្នាំ និង​ស្ដ្រី​ជនជាតិ​ត​អង់គ្លេស​អាយុ ៦៩​ឆ្នាំ ដែលជា​អ្នកដំណើរ​លើ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​។​​លោក​វេជ្ជបណ្ឌិត គឹម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម អះអាងថា មនុស្ស​ទាំងអស់​ជិត​៦០​នាក់ លើ​នាវា​ទេសចរណ៍ Viking Cruise Journey ត្រូវបាន​អាជ្ញាធរ បញ្ជូនទៅ​ឲ្យ​ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយ ដាច់ដោយឡែក​រយ​:​ពេល​១៤​ថ្ងៃ​ក្នុង​ខេត្តកំពង់ចាម​។​​បើ​គិត​ត្រឹម​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០២០ ម៉ោង ៣: ៤០​នាទី​រសៀល​នេះ សរុប​ចំនួន​អ្នក​ឆ្លង Covid-19 នៅ​កម្ពុជា​បាន​កើន​ឡើងដល់...

លោក ម៉ម ប៊ុនហេង ៖ … ហេតុអ្វី​ត្រូវ​លាក់បាំង​ជំងឺ Covid-19 …..?

ថ្មីៗនេះ​ស្ដ្រី​ជនជាតិ​អង់គ្លេស​ម្នាក់ វ័យ​៦៥​ឆ្នាំ ត្រូវ​រកឃើញថា​មាន​ផ្ទុកមេរោគ Covid-19 តាមរយៈ​លទ្ធផល​ពិសោធន៍​ដែល​ទើប​ទទួលបាន​នៅវេលា​ម៉ោងជាង​៤​រសៀល ថ្ងៃទី​១០​ខែមីនា​ម្សិលមិញ​នេះ​។​​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ក្រសួងសុខាភិបាល​បាន​រកឃើញ​នូវ​ករណី​វីរុស​កូ​វីដ ១៩ មួយ​ករណី​ទៀត លើ​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ អាយុ ៦៥ ឆ្នាំ ដែល​បាន​ចូលមក​ខេត្ត កំពង់ចាម តាម​ទូក​ទេសចរណ៍​ដែល​ចេញពី​កំពង់ផែ ហូជីមិញ ប្រទេស​វៀតណាម​។ នេះ​បើតាម​ការប្រកាស​របស់​លោក រដ្ឋមន្ត្រី​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​យប់​មិញ​។ ​លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា នៅ​រសៀល​ម៉ោង ៤ ថ្ងៃទី ១០ ខែមីនា នេះ...

បោះចោល​ទម្លាប់​៦​យ៉ាងនេះ​ភ្លាម​បើ​មិន​ចង់​ឡើង​ដូច​អ៊ូ​ក​-​អ៊ូ​ក​

​មិនមែន​អ្នក​គ្រប់គ្នា​សុទ្ធតែ​ក្រោក​ពី​គេង​មក​ស្រស់ស្រាយ​នោះទេ​។ មាន​អ្នកខ្លះ​មាន​អារម្មណ៍​តប់ប្រមល់ មិន​ស្រស់ស្រាយ មិន​ចង់​ធ្វើ​អ្វី​ទាំងអស់ ហើយក៏​មិនបាន​យកចិត្តទុកដាក់​លើ​ទម្លាប់​នៅពេល​ព្រឹក​ទេ​ព្រោះ​គិតថា​វា​មិនសូវ​សំខាន់​។ អ្នក​ប្រហែលជា​មិន​នឹកស្មាន​ទម្លាប់​ពេលព្រឹក​ក៏​អាច​ប៉ះពាល់​ការ​សម្រក​របស់​អ្នក​ដែរ​។ ហេតុនេះហើយ​ប្រសិនបើ​អ្នកមាន​ទម្លាប់​អាក្រក់​ទាំង​៦​នេះ​ដល់​ពេលដែល​ត្រូវ​កែ​ហើយ​៖១. មិន​ចង់​ត្រូវ​កម្តៅថ្ងៃ​ពេលព្រឹក​​យោងទៅតាម​ការសិក្សារ​បស់ PLOS One ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ត្រូវ​កម្តៅ​ពេលព្រឹក​ហើយ​ព្យាយាម​បិទបាំង​កម្តៅថ្ងៃ​នោះ អ្នក​កំពុងតែ​បាត់បង់​ឱកាស​សម្រក​ទ​ម្ង​ន់​ដែល​កម្តៅ​ព្រះអាទិត្យ​ផ្តល់ឱ្យ​ហើយ​។ អ្នក​ដែល​ត្រូវ​កម្តៅ​ព្រះអាទិត្យ​នៅពេល​ព្រឹក​ច្រើន​តែមាន​កម្រិត​នៃ​ការឡើង​ទម្ងន់​ទាប​ជាង​អ្នក​ដែល​មិនសូវ​ត្រូវ​កម្តៅ​។ ការសិក្សា​ក៏បាន​ណែនាំ​ថា​អ្នក​គួរតែ​ត្រូវ​កម្តៅ​ព្រះអាទិត្យ​យ៉ាងហោចណាស់​ឱ្យបាន​២០​ទៅ​៣០​នាទី​នៅពេល​ព្រឹក​។​ ២. ខ្លាច​ជញ្ជីង​​ភាគច្រើន​អ្នក​ដែល​ឧស្សាហ៍​ឡើង​គីឡូ​គឺ​មិនសូវ​ជា​ចង់​ថ្លឹង​ទម្ងន់​ប៉ុន្មាន​ទេ​។ យូរៗ​ទើប​ថ្លឹង​ម្តង​ហើយក៏​ឡើង​ទម្ងន់​មិនគួរ​ឱ្យ​ជឿ​។ ការដែល​មិនសូវ​ថ្លឹង​ទម្ងន់​ក៏​ជា​មូលហេតុ​ធ្វើឱ្យ​ឡើង​គីឡូ​ដែរ ជាពិសេស​នៅពេល​ព្រឹក​។ មូលហេតុ​នោះ​គឺ​នៅពេលដែល​អ្នក​ឧស្សាហ៍​ថ្លឹង​ទម្ងន់​នោះ​អ្នកនឹង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​អ្នក​ក៏​អាច​ដឹងបាន​នៅពេលដែល​ឡើង​ទម្ងន់​តិចតួច​។ ពោលគឺ​មិន​ហួសពេល​នឹង​សម្រក​។​៣. អត់​អាហារ​ពេលព្រឹក​​អ្នក​សម្រក​ទម្ងន់​មួយចំនួនធំ​គិតថា​ការ​អត់​ញ៉ាំ​អាហារ​ពេលព្រឹក​គឺអាច​សម្រក​បាន​លឿន​ហើយ​មាន​ប្រសិទ្ធភាព​។ តែ​អ្នក​ទាំងនោះ​គិត​ខុស​ហើយ ថាមពល​គ្រប់យ៉ាង​គឺ​ពឹង​ផ្អែកលើ​អាហារ​ពេលព្រឹក​នៅពេល​អ្នក​ញ៉ាំ​អាហារ​ពេលព្រឹក​បាន​គ្រប់គ្រាន់​នោះ​អ្នក​អាច​បន្ថយ​ការ​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​និង​យប់​បាន​។ ការដែល​អត់​អាហារ​ពេលព្រឹក​មានតែ​នាំឱ្យ​អ្នក​ឃ្លាន​ហើយ​ចង់​ញ៉ាំ​ពេញ​មួយថ្ងៃ​។​៤. មិន​រៀប​គ្រែ​ពេល​ក្រោក​ពី​គេង​​ការរៀបចំ​គ្រែ​ពេល​ភ្ញាក់​ពី​គេង​ក៏​អាចជួយ​អ្នក​ឱ្យ​សម្រក​ទម្ងន់​បានដែរ​។ ទោះ​ចង់​ឬ​មិន​ចង់​អ្នក​គួរតែ​រៀប​គ្រែ​គេង​ឱ្យបាន​ស្អាត​ព្រោះ​វា​អាចជួយ​ឱ្យ​គេង​បាន​ស្កប់ស្កល់​ហើយ​កាត់បន្ថយ​កម្រិត​នៃ​ការឡើង​ទម្ងន់​។ អ្នក​ក៏​អាច​រៀបចំ​គ្រែ​គេង​ហើយ​ហាត់ប្រាណ​បន្តិច​នៅពេល​ព្រឹក​។​៥. ទម្លាប់​ទទួលទាន​កាហ្វេ​ច្រើនតែ​មិន​ទទួលទាន​ទឹក​គ្រប់គ្រាន់​​ការដែល​ទទួលទាន​កាហ្វេ​ច្រើនជាង​ទទួលទាន​ទឹក​ទៀត​នោះ វា​អាចជា​ផល​អាក្រក់​ដល់​ទំហំ​ចង្កេះ​របស់​អ្នក​។ ក្នុង​រាងកាយ​មនុស្ស​ត្រូវការ​ជាតិ​ទឹក​ច្រើនជាង​អ្វី​ទាំងអស់​ជាពិសេស​នៅពេល​ព្រឹក​។ ទឹក​ជួយ​បញ្ចេញ​នូវ​ជាតិពុល​ទាំងឡាយ​ដែលមាន​ពេញ​មួយ​យប់​នៅពេលដែល​អ្នក​គេង​និង​ជំនួយ​ដល់​មេ​តា​ប៉ូលីស​។ ៦....