សេដ្ឋកិច្ច

សណ្ឋាគារ​ផ្កាយ​៥ ដែលមាន​អាយុ​ជាង​២០​ឆ្នាំ ប្រាប់​មូលហេតុ​នៃ​ការបិទទ្វារ​

​ សណ្ឋាគារ​ផ្កាយ​៥​ដែលមាន​វ័យ​ចំណាស់​មួយ នៅ​រាជធានី​ភ្នំពេញ ដែលជា​អតីត​សណ្ឋាគារ Inter-Continental Hotel ក្រោយមក​ប្តូរ​ឈ្មោះ​ទៅជា The Great Duke Phnom Penh នៅ​ដើមឆ្នាំ​២០១៨ នៅពេលនេះ បានប្រកាស​បិទទ្វារ​ឈប់​ដំណើរការ​ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ កាលពីពេល​កន្លងទៅ ។ ​ស​ណ្ឋា​ការ​ដ៏​ល្បីល្បាញ​មួយ​នេះ ចាប់​បើក​ដំណើរការ​អាជីវកម្ម​តាំងពី​ឆ្នាំ ១៩៩៦ ក្នុងនាម​ជា​សណ្ឋាគារ Inter-Continental មុនពេល​ប្តូរ​ឈ្មោះ​មកជា The Greate Duke Hotel កាល​ដើមឆ្នាំ ២០១៨ ដោយមាន​ក្រុមហ៊ុន Regency Company Limited ជា​ម្ចាស់​កម្មសិទ្ធិ​។​ ​សណ្ឋាគារ​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទទួល​មេដឹកនាំ​ប្រទេស​ជាច្រើន...

តើ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា ទៅជា​យ៉ាងណា​ប្រសិន​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ?

​ បើទោះបីជា​កម្ពុជា​បាត់បង់​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ក៏​កម្ពុជា​នៅតែ​អាច​ឈរ​រឹងមាំ​បានដែរ បើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋាភិបាល​តាមរ​យៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​បានអនុម័ត​គម្រោង​ចំនួន​៣១ មាន​ទឹកប្រាក់​ជាង​២,០៦៥​លាន​ដុល្លារ​អាមេរិក លើក​គម្រោង​ជាច្រើន​ដែល​អាច​ផ្តល់​ឪ​កាស​ការងារ រាប់ម៉ឺន​កន្លែង​ដល់​ប្រជាជន​កម្ពុជា​។​ ​កាលពីពេល​កន្លងមក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​នៅក្នុង​ពិធី​សម្ពោធ «​អគារ​ឥន្ទ្រ​ទេវី​» របស់​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ ២០១៩​កន្លងទៅនេះ​ថា​កម្ពុជា មិន​ចង់​បាត់បង់​ការអនុគ្រោះ​ពន្ធ (Everything But Arms) នោះទេ ។​ប៉ុន្តែ​កម្ពុជា ក៏​មិន​ចង់ឱ្យ​អឺរ៉ុប យក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដើម្បី​ជា​ឈ្នាន់​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​នោះដែរ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា កម្ពុជា នឹងត្រូវ​បង់ពន្ធ​នាំចូល​ទំនិញ​ទៅ​អឺរ៉ុប នៅ​ឆ្នាំ​២០២៥...

ឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅតែ​ខ្លាំង ស្របពេល​ដែលមាន​ក្រុមហ៊ុន​ចូលមក​វិនិយោគ​ជា​បន្តបន្ទាប់

​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​សម្រាប់​ឆ្នាំ​២០២០ ដោយ​សន្ទុះ​នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP) ស្ថិតក្នុង​អត្រា ៦.៨​ភាគរយ ដែល​ថមថយ​បន្តិច​ជាង​សន្ទុះ​៧​ភាគរយ សម្រាប់​ឆ្នាំ​២០១៩​នេះ​។​បើ​យោងតាម​ការព្យាករណ៍រ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី​នៅក្នុង​របាយការណ៍​ចុងក្រោយ​ស្តីពី​ទិដ្ឋភាព​ទូទៅ​នៃ​ការអភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​ឆ្នាំ​២០១៩ (Asian Development Outlook 2019 Update) ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​កាលពីពេល​កន្លងទៅនេះ ។ មិនតែប៉ុណ្ណោះ​ថ្មីៗ​នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ទើបតែ​អនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ​ចំនួន​១០​ទៀត សរុប​ទុនវិនិយោគ​ជិត​១០០​លាន ដុល្លារ​អាមេរិក និង​ផ្តល់​ការងារ​ថ្មី​ជាច្រើន​ពាន់​កន្លែង​។​ ១៖ ក្រុមហ៊ុន FUJIAN MEILIDA SHOES DEVELOPMENT CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ​២៧៨៧ ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ...

ផ្សារ​ទំនើប​អ៊ី​អន​ទី​៣ នឹង​លេច​ជា​រូបរាង​នៅលើ​ផ្លូវ ៦០​ម៉ែត្រ​ឆាប់ៗ​នេះហើយ !

​នៅ​ទីបំផុត​គម្រោង​នៃ​ការបង្កើត​ផ្សារ​ទំនើប AEON MALL ទី​៣ ដែល​ស្ថិតនៅក្នុង​គម្រោង​ពេលនេះ​បានមក​ដល់ដៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ទើបតែ​បានអនុម័ត​ឲ្យ គម្រោង​វិនិយោគ​ធំៗ​៩​ថ្មី​ទៀត សរុប​ទុន​ជិត​២​ពាន់​លាន​ដុល្លារ ដំណើរការ​នៅ​កម្ពុជា ក្នុងនោះ​មាន​ផ្សារ​ទំនើប​អ៊ី​អន​ទី​៣ ផងដែរ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ CDC នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩​នេះ ។ ​ផ្សារ​ទំនើប AEON MALL គឺជា​ផ្សារ​ទំនើប​មួយ​ដែល​កំពុងមាន​ការពេញនិយម​ជាខ្លាំង​សម្រាប់ ប្រជាជន​នៅ​ប្រទេស​ក្នុង​តំបន់ អាស៊ាន និង​ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុ​ជាដើម​។ ផ្សារ​ទំនើប​ដែលមាន​ដើម្បី​កំណើត​មកពី​ប្រទេស​ជប៉ុន ១ នេះ​ក៏​កំពុង​ពង្រីក​ខ្លួន​បន្ថែម​ដើម្បី​បំពេញតម្រូវការ​របស់​អ្នកប្រើប្រាស់​នៅ​កម្ពុជា​យើង​ផងដែរ​។​ ​ក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD. គម្រោង​សាងសង់​ផ្សារ​ទំនើប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង​៣...

ហេតុអ្វី​បានជា​ព្រហ្មចារី ត្រូវបាន​សង្គម​ផ្តល់​តម្លៃ​ខ្លាំង​ម្ល៉េះ ជាពិសេស​សម្រាប់​គូរ​ស្វាមីភរិយា​ថ្មី​។ ? តើ​ព្រហ្មចារី​បាន​ឆ្លុះបញ្ចាំង​អ្វី​អំពី​អត្តចរិត​របស់​បុគ្គល​ម្នាក់ៗ ?

​កាលពី​ដើមឡើយ បុរស​មួយចំនួន​តែងតែ​ទាមទារ​ព្រហ្មចារី​ពី​ដៃគូរ​ស្នេ​ហ៏​របស់ខ្លួន​។ ប៉ុន្តែ ផ្នត់គំនិត​ចាស់គំរិល​មួយ​នេះ បាន​រសាយ​បាត់​បន្តិច​ម្តងៗ​ពី​អារម្មណ៍​របស់​យុវជន​ខ្មែរ​មួយចំនួន​នា​សម័យថ្មី​។ អ្នកជំនាញ​និយាយថា ព្រហ្មចារី​មាន​ខ្លឹមសារ​ផ្នែក​ចិត្តសាស្ត្រ ប៉ុន្តែ វា​គ្មាន​ន័យ​សម្រាប់​សេចក្តី​សេ្ន​ហា​ពិតប្រាកដ​នោះទេ​។​ ​សង្គម​ផ្លាស់ប្តូរ ផ្នត់គំនិត​របស់​មនុស្ស​ក៏​ផ្លាស់ប្តូ​រដែរ​។ កាលពី​២០​ឬ​៣០​ឆ្នាំមុន ព្រហ្មចារី​នៅតែមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដដែល​សម្រាប់​សង្គម​ខ្មែរ ប៉ុន្តែ​ក្នុង​រយះពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ពាក្យ​ថា​ព្រហ្មចារី​ហាក់បីដូចជា​បាត់បង់​តម្លៃ​របស់​វា​បន្តិច​ម្តង​។ មូលហេតុ​គឺ​ដោយសារ​យុវវ័យ​សម័យថ្មី​មួយចំនួន​បាន​បណ្តែតបណ្តោយ​ខ្លួនគេ​អោយ​បាត់បង់​ព្រហ្មចារី​មុនពេល​រៀបការ​។​ ​ព្រហ្មចារី​នៅតែ​ជា​រូបភាព​ចាំបាច់​​អ្នកផ្តល់​បទ​សម្ភាស​ន៏​បានផ្តល់​មតិ​ផ្សេងៗ​ពីគ្នា​។ អ្នកខ្លះ​បាន​និយាយថា ព្រហ្មចារី​មិនមាន​អ្វី​សំខាន់​ទេ​ប៉ុន្តែ​អ្នក​ខ្លះទៀត​បញ្ចេញ​ទស្សនៈ​ផ្ទុយទៅវិញ​ថា ព្រហ្មចារី​នៅតែមាន​សារៈសំខាន់​សម្រាប់​គូរ​ស្វាមីភរិយា​ថ្មី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថ្មីៗ ។​ ​លោក សុខ មេត្តា អាយុ​៥៨​ឆ្នាំ ជា​មន្ត្រីរាជការ​ម្នាក់ នៅតែ​អោយ​តម្លៃ​លើ​ព្រហ្មចារី​ដដែល​។ បុរស​ដែលមាន​គំនិត​អភិរក្ស​រូបនេះ​បាន​រម្លឹកថា កាលពី​ដើមឡើយ មុននឹង​រកប្រពន្ធ​អោយបាន​ល្អ​នោះ គេ​ត្រូវការ​ចំណាយពេល​ច្រើន​ឆ្នាំ​ដើម្បី​តាម​ពិនិត្យ​ពូជ​វង្ស​សាវតារ​បស់​កូនក្រមុំ​យ៉ាងយូរ​។ ការតាមដាន​នេះ​គឺ​ដើម្បី​ចង់ដឹងថា​តើ​កូនស្រី​នោះ​ជា​មនុស្ស​យ៉ាងដូចម្តេច​? ធ្លាប់មាន​គេ​ចូល​ស្តីដណ្តឹង​ឬ​អត់​? ធ្លាប់មាន​សេ្ន​ហា​លួចលាក់​ឬទេ​? ​បន្ទាប់ពី​ក្រេប​កាហ្វេ​មួយ​ក្អឹ​ក​ហើយ លោក មេត្តា បាន​ឆ្លើយ​ដោយ​ខ្លួនឯង​ថា​៖«​បើ​គេ​ដឹងថា​នាង​ធ្លាប់មាន​ស្នេហា​ជាមួយ​បុរស​ណា​ហើយ​នោះ...