សេដ្ឋកិច្ច

រដ្ឋគ្រោងកំណត់ឱ្យយានយន្តឯកជនត្រូវតែភ្ជាប់កាតព្វកិច្ចបង់ធានារ៉ាប់រងនៅឆ្នាំ ២០២២ នេះ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា ​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​កំណត់ឱ្យ​រថយន្ត​ឯកជន​គ្រប់​ប្រភេទ​ទាំងអស់ ត្រូវតែមាន​ការធានារ៉ាប់រង​ជា​កាតព្វកិច្ច ដែល​អាច​នឹង​អនុវត្ត​ជា​ផ្លូវការ ចាប់ពី​ឆ្នាំ​២០២២​នេះ​តទៅ​តែម្តង​។ ​ឯកឧត្តម រស់ សីល​វ៉ា បាន​ថ្លែង​ក្នុងឱកាស​ចូលរួម​ក្នុង​ទិវា​ធានារ៉ាប់រង កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ ថា រាជរដ្ឋាភិបាល​កម្ពុជា នឹងដាក់​ឱ្យប្រើ​ប្រាស់​នូវ​ការធានារ៉ាប់រង​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច ដែលជា​ការទទួលខុសត្រូវ​របស់​ប្រតិបត្តិ​ករ​ធានារ៉ាប់រង និង​ម្ចាស់​យានយន្ត​ចំពោះ​សង្គមជាតិ តាមរយៈ​ការធានារ៉ាប់រង​ដល់​ជនរងគ្រោះ ដែល​បង្កដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ធានារ៉ាប់រង​ឱ្យមាន​ការរីកចម្រើន​ថែមទៀត​។​​ការកំណត់​ជា​កាតព្វកិច្ច​នេះ...

តម្លៃ​ស្បៀងអាហារ​របស់​ពិភពលោក​នឹង​ធ្លាក់ចុះ ក្រោយ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ចុះហត្ថលេខា​

រដ្ឋធានី​អង់កា​រ៉ា​៖ រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​ជា​លើកដំបូង សម្រាប់​បើកផ្លូវ នាំ​ឲ្យ​មានការ​នាំចេញ​គ្រាប់​ធញ្ញជាតិ រាប់លាន​តោន ចេញពី​កំពង់ផែ​របស់​អ៊ុយ​ក្រែ​ន នៅ​សមុទ្រ​ខ្មៅ ដែល​ត្រូវ​ជាប់គាំង ដោយសារ​សង្គ្រាម ដើម្បី​នាំទៅ​ផ្គត់​ផ្គង​ដល់​ពិភពលោក ដែល​កំពុងតែជួបប្រទះ​នឹង​គ្រោះ​អត់ឃ្លាន​។​​សារព័ត៌មាន The Kyiv Independent បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​២២ ខែកក្កដា ថា ក្រោយពេល​មានការ​សម្របសម្រួល ពី​ប្រធានាធិបតី​តួ​ក​គី និង អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទើប​ជំរុញ​ឲ្យ​រុស្ស៊ី និង អ៊ុយ​ក្រែ​ន ឈានដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ (UN) ដើម្បី​ចាប់ផ្ដើម​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ឡើងវិញ...

អាមេរិក​បញ្ចុះបញ្ចូល​ប្រទេស​អារ៉ាប់មិន​សម្រេច បារាំង​ហៅ​ទៅ​និយាយ​គ្នា​ម្ដង​

​រដ្ឋធានី​ប៉ារីស​៖ ក្រោយពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន បាន​បរាជ័យ នៅក្នុង​ការបញ្ចុះ​បញ្ចូល ដល់​បណ្ដា​ប្រទេស​អារ៉ាប់ ដើម្បី​ជំរុញ​ឲ្យ​បង្កើន​នូវ​ការផលិត សម្រាប់​ការបញ្ចុះ​តម្លៃ​ថាមពល​នោះ មេដឹកនាំ​អារ៉ាប់​រួម ក៏បាន​ធ្វើដំណើរ ទៅ​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​របស់គាត់នៅក្នុង​ប៉ារីស ប្រទេស​បារាំង ដោយ​ផ្តោតរ​បៀប​វារៈ​យ៉ាងសំខាន់ លើ​ទំនាក់ទំនង​ការទូត និង កិច្ចព្រមព្រៀង​ថាមពល​។​​សារព័ត៌មាន 124 News បាន​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ខែកក្កដា ឆ្នាំ​២០២២ ថា លោក សេក ម៉ូ​ហា​មេ​ដ ប៊ី​ន ហ្សា​យេ​ដ អាល់​ណា​យ៉ាន (Sheikh Mohamed...

ថៃ រំពឹង​នឹង​កើប​លុយ​រាប់ពាន់​លាន​ដុល្លារ ពី​វិស័យ​ទេសចរណ៍ ខណៈ​មហាសេដ្ឋី​រុស្ស៊ី​មក​កម្សាន្ដ​

រាជធានី​បាងកក​៖ ស្របពេល​ឃើញ​កប៉ាល់​ទេសចរណ៍​ដ៏​ទំនើប​របស់​មហាសេដ្ឋី​លំដាប់​លេខ​២​របស់​រុស្ស៊ី បាន​ដឹក​ក្រុម​អ្នកទេសចរ មានទ្រព្យ​សម្បត្ដិ​ស្ដុកស្ដម្ភ ចូលមក​ដើរ​កម្សាន្ដ​នោះ ធ្វើ​ឲ្យ​ប្រទេស​ថៃ មានសង្ឃឹម នឹង​កើប​ប្រាក់ចំណូល រាប់​ពាល់​លាន​ដុល្លារ​ឡើងវិញ ពី​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ​។​​សារព័ត៌មាន​The Thaiger បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១៧ ខែកក្កដា ថា ការមកដល់​របស់​ម​ហា​សេដ្ឋី​មួយចំនួន ទៅកាន់​កោះ​ទេសចរណ៍ កោះ​សាមុយ និង កោះ​នៅ​ជុំវិញ​នោះ កំពុងតែ​ជំរុញឱ្យមាន​ក្តីសង្ឃឹម​ឡើងវិញ​ថា ប្រទេស​ថៃ​នឹង​ចាប់ផ្តើម​មើលឃើញ អំពី​កំណើន​អ្នកទេសចរ មានទ្រព្យ​សម្បត្តិ​។ កប៉ាល់​ទេសចរណ៍​ដ៏​ទំនើប​បំផុត​មួយ ប្រភេទ Cloudbreak របស់​មហាសេដ្ឋី​រុស្ស៊ី លោក អា​ឡែ​សាន់​ឌ័​រ អា​ឡែ​សាន់​ដ្រូ​វិច ស្វែត​កូវ (Alexander...

ឥណ្ឌា អត់​ធ្វើតាម​សហរដ្ឋអាមេរិក ចាប់យក​ប្រយោជន៍​ពី​រុស្ស៊ី​

​រដ្ឋធានី​ញូ​វ​ដេលី​៖ រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី នៅតែ​រក្សា​ទាញយក​ផលប្រយោជន៍ ទាំងពី​លោកខាងលិច និង រុស្ស៊ី ហើយ​ស្របពេល​ក្រុង​មូ​ស្គូ​បញ្ចុះតម្លៃ​ប្រេង និង ឧស្ម័ន​ផង​នោះ ឥណ្ឌា បាន​ចំណាយលុយ​យ៉ាងច្រើន សម្រាប់​ទិញ​ថាមពល​ថោកៗ​ទាំងនោះ ដោយ​ច្រានចោល​សំណើ​របស់​មន្ដ្រី​កុងស៊ុល​របស់​សហរដ្ឋ​អាមេរិក សុំ​ឲ្យ​ហាមឃាត់​ដល់ក​ប៉ាល់​ធំៗ​របស់​រុស្ស៊ី ចូល​ចត នៅក្នុង​កំពង់ផែ​របស់ខ្លួន​។​​សារព័ត៌មាន Maritime Gateway បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០២២ ថា អគ្គ​កុងស៊ុល​របស់​សហរដ្ឋ​អាមេរិក បាន​សរសេរ​លិខិត ដោយផ្ទាល់​មួយ ផ្ញើ​ទៅកាន់​អាជ្ញាធរ​កំពង់ផែ​មុម​បៃ (Mumbai) ដោយ​សុំឱ្យ​កំពង់ផែ​មួយ​នេះ ហាមឃាត់​ដល់​នាវា​របស​រុស្ស៊ី ចូល​ចត...

ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​រុញ​ឲ្យ​បង្កើន​ការផលិត​ប្រេងឥន្ធនៈ ដើម្បី​បញ្ចុះតម្លៃ​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ សង្គ្រាម​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ពិភពលោក រហូត​ធ្វើ​ឲ្យ​តម្លៃ​ស្បៀងអាហារ និង ប្រេងឥន្ធនៈ កំពុងតែ​ឡើងថ្លៃ​យ៉ាងគំហុក ហើយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ទៅកាន់​តំបន់​មជ្ឈិមបូព៌ា នឹង​រុញ​ឲ្យ​បង្កើន​នូវ​ការផលិត​ប្រេង​កាន់តែ​ច្រើនឡើង ដើម្បី​បញ្ចុះតម្លៃ​ឲ្យ​ធ្លាក់​ថោក​មកវិញ​។​​សារព័ត៌មាន Malay Mail បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១២ ខែកក្កដា ថា លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹងធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច ជា​លើកដំបូង នៅ​តំបន់​មជ្ឈិមបូព៌ា នា​សប្ដាហ៍​នេះ ដោយ​រួមទាំង​ការឈប់​សំចត នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Arabia)...

ប៉ា​គី​ស្ថាន​កំពុងតែ​វណ្ឌ​ក​នឹង​បំណុល​ចិន ជួប​វិបត្ដិ​សេដ្ឋកិច្ច​ធំ តាម​លំ​អាន​ស្រីលង្កា​

​រដ្ឋធានី​អ៊ិ​ស្លាម​បាដ​៖ រហូតមកដល់​ពេលនេះ ប្រទេស​ប៉ា​គី​ស្ថាន កំពុងតែ​ប្រឈមមុខ​នឹង​វិបត្ដិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ជាមួយ​បំណុល​បរទេស មាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយមាន​លំនាំ ដូច​ប្រទេស​ស្រីលង្កា ដែល​កំពុងតែ​តស៊ូ​យ៉ាង​លំបាក ពី​កង្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ​។​​សារព័ត៌មាន The NewsXpress បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១៨ ខែមិថុនា ថា បើតាម​កាសែត​អ៊ីតាលី អូស​ស៊ើ​រ​វ៉ា​តូ​រី​យ៉ូ ហ្គោ​បាលី​ស​ហ្ស៊ី​យ៉ុ​ន (Osservatorio Globalizzazione) បាន​រាយការណ៍​ថា សេដ្ឋកិច្ច​ដ៏​ផុយស្រួយ​របស់​ប្រទេស​ប៉ា​គី​ស្ថាន បានទទួល​រង​នូវ​ការធ្លាក់ចុះ​បន្ថែម​ផ្សេងទៀត កាលពីពេល​ថ្មីៗ​នេះ ខណៈ​ប្រទេស​ចិន បានទាមទារ​សំណង ចំនួន​៥៥,៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​គម្រោង​ខ្សែទឹក​ក្រូច (Lahore Orange...

រយៈពេល​៨​ថ្ងៃសោះ ឥណ្ឌា​នាំចេញ​កើនឡើងជាង​ ៩​ពាន់​លាន​ដុល្លារ​

​រដ្ឋធានី​ញូ​វ​ដេលី​៖ មន្ដ្រី​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌា បាន​អះអាងថា ចន្លោះ​ពីថ្ងៃ​ទី​១-៧ ខែមិថុនា ឆ្នាំ​២០២២ ការនាំចេញ​របស់​ប្រទេស​ខាងត្បូង​មួយ​នេះ បាន​កើនឡើង ដល់ ២៤,១៨​ភាគរយ ឬ​ស្មើនឹង ៩,៣៩​ពាន់​លាន​ដុល្លារ ដោយសារ​មានដំណើរ​ការល្អ នៅក្នុង​វិស័យ​ជាច្រើន មានដូចជា វិស្វកម្ម ត្បូង និង​គ្រឿងអលង្ការ ហើយ​ផលិតផល​ប្រេង​។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២១ មាន​ត្រឹមតែ​៧,៥៦​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​សារព័ត៌មាន Business Today បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៨ ខែមិថុនា ។ ​ដោយឡែក ការនាំ​ចូល​វិញ នៅក្នុង​រយៈពេល​១​សប្ដាហ៍​ដំបូង នៃ​ខែមិថុនា នេះ...

អតិផរណា​នៅ​ប្រទេស​អាល្លឺម៉ង់​កាន់​សភាព​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ​២០២២

អាល្លឺម៉ង់ ៖ ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​ទៅនឹង​ប្រទេស​រុស្ស៊ី ជាពិសេស​ផលិតផល​ហ្គាស និង​ប្រេង​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ជួប​បញ្ហា​អតិផរណា​ស្ទើរ​គ្រប់​ទីកន្លែង ដោយ​ក្នុង​នោះគេ​ជឿជាក់ថា ប្រទេស​អាល្លឺម៉ង់​កំពុង​ក្លាយទៅជា​ជនរងគ្រោះ​ធ្ងន់​ជាងគេ​មួយ​ក្នុងចំណោម​ប្រទេស​ផ្សេងទៀត​។ របាយការណ៍​ដែល​បានបង្ហាញ​ដោយសារ​ព័ត៌មាន​បរទេស​កាលពី​សប្ដាហ៍​កន្លងទៅ​នេះ​បាន​ឲ្យ​ដឹងថា វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី នឹង​បន្តធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​កាន់តែខ្លាំង​ឡើង​ចំពោះ​សេដ្ឋកិច្ច​របស់​ប្លុក​អឺរ៉ុប​ទាំងមូល ហើយ​ក្នុងនោះ គេ​បាន​ព្យាករណ៍​ថា​បញ្ហា​អតិផរណា​នៅក្នុង​ប្រ​ទស​អាល្លឺម៉ង់​នឹង​អាច​កើនឡើង​លើស​ការព្យាករណ៍​លើក​មុន​ដល់​ទៅ​ទ្វេដង​នៅត្រឹម​បំណាច់​ឆ្នាំ​២០២២​នេះ​។​​តួលេខ​ព្យាករណ៍​បាន​បង្ហាញថា រដ្ឋាភិបាល​ទីក្រុង​ប៊ែ​រ​ឡាំង​នឹងត្រូវ​ប្រឈមមុខ​ទៅនឹង​ការកើនឡើង​នៃ​តម្លៃ​ទំនិញប្រើប្រាស់​ពី ៣,៣% ដែល​ធ្លាប់បាន​ព្យាករណ៍​កាលពី​ខែមករា​ទៅដល់ ៦,១% ប៉ុន្តែ​អាច​ត្រឡប់​មករក​ស្ថានភាព​ល្អប្រសើរ​វិញ​ត្រឹមតែ ២,៨​ភាគរយ​នៅក្នុង​ឆ្នាំ​២០២៣ ។ គិត​ត្រឹម​ខែមីនា​កន្លងមកនេះ អត្រា​អតិផរណា​ជាប្រចាំ​ឆ្នាំ​របស់​ប្រទេស​អាល្លឺម៉ង់​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​មួយ​មិន​ធ្លាប់មាន​ឡើយ​ក្នុង​រយៈពេល​៤​ទសវត្សរ៍​ចុងក្រោយ​ដែល​អ្នកជំនាញ​អះអាងថា​ដោយសារ​ការកើនឡើង​នៃ​តម្លៃ​ប្រេង និង​ហ្គាស​ក្នុង​គ្រា​ដែល​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​ពិសេស​លើ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ទណ្ឌកម្មសេដ្ឋកិច្ច​ជា​បន្តបន្ទាប់​ដោយ​លោកខាងលិច​ទៅលើ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​​បញ្ហា​មួយទៀត​នៅក្នុង​ប្រទេស​នៅពេលនេះ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​បញ្ចេញ​កញ្ចប់​ជំនួយ​ប្រមាណ​ជា​១៦​ពាន់​លា​អឺរ៉ូ ឬ​ត្រូវជា​១៧,២​ពាន់​លាន​ដុល្លារ​រួចមកហើយ​ដើម្បី​ជួយ​ចំណាយ​ដល់​ការប្រើប្រាស់​ថាមពល​អគ្គិសនី និង​ហ្គាស​របស់​ប្រជាពលរដ្ឋ​ដោយសារតែ​តម្លៃ​ថាមពល​កំពុង​ហក់​ឡើង​យ៉ាងខ្លាំង​។ ការស្រាវជ្រាវ​រកឃើញ​ដែរ​ថា ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​១០​នាក់​បានសម្រេច​ចិត្ត​ផ្អាក​ការ​សន្សំ​លុយ​របស់ខ្លួន​ដើម្បី​ទូទាត់​លុយ​វិក័យប័ត្រ និង​កម្ចី ហើយ​មួយចំនួនទៀត​បង្ខំចិត្ត​ផ្អាក​ការធ្វើ​កម្ចី​តែម្ដង ខណៈដែល​អាជីវកម្ម​ប្រមាណ​ជា​៤០​ភាគរយ​នៅ​ទូទាំងប្រទេស​បាន​អះអាងថា​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​បញ្ហា​តម្លៃ​ថាមពល និង​៩០​ភាគរយ​គឺ​បាន​ត្រៀមខ្លួន​រួចទៅហើយ​ក្នុងការ​បង្កើន​តម្លៃ​ផលិតផល និង​សេវាកម្ម​៕​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាត់បន្ថយ​ការចំណាយ​ដែល​មិនចាំបាច់​របស់​ក្រសួង​មួយចំនួន​

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបញ្ជាក់​នៅក្នុង​សារាចរ​ណែនាំ ស្តីពី​ការធ្វើ​វិចារណ​កម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ​ថវិកា​ថ្នាក់ជាតិ សម្រាប់​អនុវត្ត​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០២១ នា​ថ្ងៃទី​៤​ឧសភា ថា ក្រៅពី​ប្រាក់បៀវត្ស​ប្រចាំខែ​របស់​បុគ្គលិក​ក្រសួង​នីមួយៗ​ត្រូវ​កាត់បន្ថយ​ការចំណាយ​ណា​ដែល​មិន ចាំបាច់​(​ការធ្វើ​វិចារណ​កម្ម​ចំណាយ​ថវិកា​) ដោយ​បង្វែរ​ថវិកា​ដែល​សន្សំ​បានការ​បន្ថយ​ចំណាយ​មិនចាំបាច់​នោះ យកមក​ទ្រទ្រង់​ផលប៉ះពាល់ ឬ​សកម្មភាព​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩​។ ​នៅក្នុង​សារាចរ​ណែនាំ​ស្តីពី​«​ការធ្វើ​វិចារណ​កម្ម ឬ​កាត់បន្ថយ​ការចំណាយ​ថវិកា​មិនចាំបាច់ និង​ការពង្រឹង ប្រសិទ្ធភាព​ចំណាយ​ថវិកា​ថ្នាក់ជាតិ​សម្រាប់​អនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១» របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​៤ ខែឧសភា បានសម្រេច​កាត់បន្ថយ​ការចំណាយ ថវិកា​នៅ​ថ្នាក់ជាតិ ដោយ​ក្រសួង​ស្ថាប័ន​រដ្ឋបាលកណ្តាល ត្រូវ​កាត់​ឬ​ព្យួរ​ការចំណាយ​ប្រមាណ ៥០% លើ​ឥណទាន​ថវិកា ៥០% នៃ​ឥណទាន​ដែល​បានអនុម័ត​។​​ការកាត់បន្ថយ​ការចំណាយ​ទាំងនោះ...