សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី​ADB ៖ សេដ្ឋកិច្ចកម្ពុជា​ថា​នឹង​កើន​ក្នុង​អត្រា​៤%​ក្នុង​ឆ្នាំ​២០២១

​កាលពីពេល​ថ្មីៗ​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី​ADB បាន​ព្យាករ​សន្ទុះ​សេដ្ឋកិច្ចកម្ពុជា​ថា​នឹង​កើន​ក្នុង​អត្រា​៤%​ក្នុង​ឆ្នាំ​២០២១ តែ​បាន​ក្រើនរំឭក​ថា​កំណើន​ជាក់ស្ដែង​ក៏​អាស្រ័យ​ផងដែរ​លើ​ស្ថានភាព​ផ្ទុះ​ឆ្លង​កូ​វីដ​១៩​ក្នុង​សហគមន៍​។​​នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់ ADB លោកស្រី Sunniya Durrani-Jamal បាន​មានប្រសាសន៍ ថា «​សេដ្ឋកិច្ចកម្ពុជា បាន​ធ្លាក់ចុះ ៣,១% ក្នុង​ឆ្នាំ ២០២០ ដោយសារ​ការ​រាតត្បាត​ជាស​កល នៃ​ជំងឺ​កូ​វីដ ១៩ ។ រាជរដ្ឋាភិបាល​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស ចំពោះ​ករណី​ថ្មីៗ​ដែល​បាន​កើតឡើង ហើយ​យើង​រំពឹងថា សេដ្ឋកិច្ច​នឹង​វិល ត្រឡប់​មករក​កំណើន​វិញ​ក្នុង​ឆ្នាំ ២០២១ ។ កំណើន​នេះ​នឹង​ជួយ​បង្កើន​ប្រាក់ចំណូល​គ្រួសារ ប៉ុន្តែ​មិនមែន​គ្រប់​វិស័យ និង​តំបន់​ទាំងអស់ នឹង​ទទួលបាន​ប្រយោជន៍​នេះ​ស្មើគ្នា​នោះទេ ដូច្នេះ​វា​ចាំបាច់​ណាស់ ក្នុងការ​តាមដាន​មើល​ជីវភាព គ្រួសារ​ទាំងឡាយ ក៏ដូចជា​តម្រូវ​ការគាំទ្រ​បន្ថែម​ឱ្យបាន​ដិតដល់​»...

វ៉ាក់សាំង​ការពារ ជំងឺ​កូ​វីដ​១៩ ធ្វើ​ឲ្យ​វិស័យ​អចលនវត្ថុ មានការ​ផ្លាស់ប្តូរ​

​បើទោះបីជា​បច្ចុប្បន្ន​ស្ថានភាព​សេដ្ឋកិច្ច​ហាក់​មាន​សភាព​អាប់អួរ ជាពិសេស​ដោយសារតែ​ជំងឺ​កូ​វីដ​-១៩​ក្ដី ប៉ុន្តែ នេះ​ក៏​ជា ឱកាស​សម្រាប់​អស់លោកអ្នក ដែលមាន​ធនធាន​គ្រប់គ្រាន់ និង​បម្រុង​ទុក អាច​ឆ្លៀតឱកាស​ក្នុង​ការទិញ អចលនវត្ថុ ក្នុងតម្លៃ​ធូរ និង​អាច​ទុក​ចំណេញ​បាន​ក្រោយពេល​ស្ថានភាព​សេដ្ឋកិច្ច​ងើប​មកជា​ប្រក្រតី​ឡើងវិញ​។​​ជុំវិញ​បញ្ហា​នេះ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅក្នុង​សហគមន៍ បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ទាំង​ក្រុងភ្នំពេញ ក្រុងព្រះសីហនុ និង​បណ្តា​ខេត្ត​មួយចំនួនទៀត ហើយ​សម្រាប់​វិស័យ​អចលនទ្រព្យ​វិញ គឺ​ការជួញដូរ​មាន​សភាព​ស្ងាត់​ជាង​ធម្មតា ប៉ុន្តែ​នៅ​ពាក់កណ្តាល​សប្តាហ៍​ក្រោយ​អាច​នឹងមាន​សភាព​ធម្ម​តា​ឡើងវិញ​។​នេះ​បើ​យោងតាម​ការ ផ្តល់​បទសម្ភាសន៍ rfi ។​​លោក​បាន​ឲ្យ​ដឹងថា «​វិនិយោគិន​បរទេស​នឹង​អាច​ត្រឡប់មក​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា នៅពេល​វ៉ាក់សាំង​ការពារ ជំងឺ​កូ​វីដ​១៩ រីកសាយ​ភាព​លើ​ពិភពលោក ក្នុងអំឡុង​ខែកក្កដា និង​សីហា ខណៈ​បច្ចុប្បន្ន​ប្រទេស​មួយចំនួន...

រដ្ឋាភិបាល​កែសម្រួល​បញ្ចុះតម្លៃ​ពន្ធ​នាំចូល​សម្រាប់​ប្រភេទ​រថយន្ត​មួយចំនួន​

​កាលពីពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ស្នើសុំ​កែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស​លើ​ការនាំ​ចូល​ទំនិញ​រថយន្ត ដើម្បី​ស្តារ​ទីផ្សារ និង​គាំទ្រ​ដល់​វិស័យ​ឡូ​ជី​ស្ទិ​ក បន្ទាប់ពី​ចំណូល​ពី​ការ​នាំចូល​រថយន្ត​ធ្លាក់ចុះ ៤០ ភាគរយ​ក្នុង​ឆ្នាំ ២០២០​។​​តាម​លិខិត​របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ផ្ញើជូន​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អះអាងថា ចំណូល​ពន្ធគយ​បាន​ពី​អាករ​ពិសេស​នៃ​ការ​នាំចូល​រថយន្ត​នឹង​អាច​បាត់បង់​ប្រមាណ ៣០,២៦ លាន​ដុល្លារ​ក្នុង ១ ឆ្នាំ ប៉ុន្តែ​ក្រសួង​រំពឹងថា​ការប្រែប្រួល​ការបញ្ចុះ​អត្រា​អាករ​ពិសេស​នេះ​អាច​នឹង​ទាក់ទាញ​តម្រូវការ​ប្រើប្រាស់​រថយន្ត​កើនឡើង​លើស​ឆ្នាំ ២០២០ ដែល​នាំទៅដល់​ការកើនឡើង​ចំណូល​ពន្ធគយ​វិញ​។​​បើតាម​អនុក្រឹត្យ​រដ្ឋាភិបាល ប្រភេទ​រថយន្ត​នីមួយៗ​ដែល​បាន​បញ្ចុះ​អាត្រា​អាករ​ពិសេស រួមមាន រថយន្ត​គ្រួសារ​ទំហំ​ស៊ីឡាំង​លើសពី​១០០០cc ដែល​ដំណើរការ​ដោយ​សាំង​សុទ្ធ ឬ​ប្រភេទ​Hybrid គឺ​បញ្ចុះ​អត្រា​អាករ​ពី​៣០​ភាគរយ មក​ត្រឹម​២០​ភាគរយ ខណៈ​រថយន្ត​គ្រួសារ​ដំណើរការ​ដោយ​ម៉ា​ស៊ូ​ត​សុទ្ធ ទម្លាក់​អត្រាពន្ធ​ពី​៦០​មក​ត្រឹម​៥០​ភាគរយ​វិញ​។ សម្រាប់ រថយន្ត​គ្រួសារ​ទំហំ​ស៊ីឡាំង​លើសពី​១០០០cc​ដល់​២៥០០cc ទាំង​ដំណើរការ​ដោយ​សាំង​សុទ្ធ ម៉ា​ស៊ូ​ត​សុទ្ធ ឬ​ប្រភេទ​Hybrid...

គម្រោង​ព្រលានយន្តហោះ​អន្ដរជាតិ​សៀមរាប​អង្គរ​ថ្មី​កំពុង​ជួប​បញ្ហា​

​ព្រលានយន្តហោះ​អន្ដរជាតិ​សៀមរាប​អង្គរ​ថ្មី កំពុង​ជួប​បញ្ហា​ខ្វះខាត​អគ្គិសនី និង​ទឹកស្អាត​ប្រើប្រាស់ អំឡុងពេល​កំពុងដំណើរកា​រ​សាងសង់​។ នេះ​ជាការ​លើកឡើង​របស់​ក្រុមហ៊ុន ដែល​វិនិយោគ​សាងសង់ ប្រាប់​រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៉ី​វិល​។​​លោក ស៉ី​ន ចាន់​សិរី​វុត្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល បាន​ថ្លែងថា នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន អាកាសចរណ៍​ស៊ីវិល បានទទួល​ជួប​ជាមួយ​លោក លូ វេ​ង ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ ដើម្បី​សុំ​កិច្ច​ជួយ​អន្តរាគមន៍​។​​លោក​បាន​បញ្ជាក់ថា ដំណើរការ​សាងសង់​ព្រលានយន្តហោះ​សៀមរាប​អង្គរ​ថ្មី​នេះ គឺ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៣​តែម្ដង ប៉ុន្ដែ​ក្រុមហ៊ុន​សាងសង់​ព្រលានយន្តហោះ​នេះ បាននិងកំពុង​ជួប​ឧបសគ្គ ដូចជា​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់ មិនមាន​បណ្ដាញ​ត​ភ្ជាប់​ទឹកស្អាត សម្រាប់​ប្រើប្រាស់​លើ​ការសាងសង់...

ផ្ទះ​វីឡា​កូនកាត់ នៅ​ជិត​ផ្សារ​ឈូក​វ៉ា ចាប់​បើក​លក់​ហើយ​ចុះ​តម្លៃ​ជិត ១​ម៉ឺន​ដុល្លារ​

​ផ្ទះ​វីឡា​កូនកាត់ ផាន់​ណា​រ៉ូ បាន​បើក​គម្រោង​ថ្មី​លើផ្លូវ​ជាតិ​2011 ដែលជា​គម្រោង​ផ្ទះ ដែលមាន​តម្លៃ​ទាប​ជាងគេ នៅលើ​ទីតាំង​កំពុងមាន​សក្តានុពល អភិវឌ្ឍន៍​ខ្លាំង​នៅតាម បណ្តោយ​ផ្លូវជាតិ​2011 នៅ​ជិត​ផ្សារ​ឈូក​វ៉ា​១ នឹង​ចាប់ផ្តើម​បើក​លក់​ចាប់ពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​នេះ​តទៅ​ហើយ​។​​ផ្ទះ​វីឡា​កូនកាត់ ផាន់​ណា​រ៉ូ ជា​គម្រោង​ថ្មី​ផ្ទះ​ក្នុង​ស្រមៃ ដែលមាន​តម្លៃ​ត្រឹមតែ ជា​តម្លៃ​ទាប​ជាងគេ​ក្នុង​តំបន់ មាន​ប្រាក់​ត្រឹម 1,000 ដុល្លារ​ក៏​អាច​ក្លា​ជា​ម្ចាស់ផ្ទះ​បានដែរ គម្រោង​បាន​បើក​លក់​ចាប់ពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​ខាង​នេះ ដែលជា​ប្រភេទ​ផ្ទះ​យ៉ាង​ស្រស់ស្អាត នឹង​ចម្ងាយ​ចេញពី ផ្សារ​ទំនើប Aeon Mall Sen sok 5km ពី វត្ត​ឈូក​វ៉ា និង​សាលារៀន​ឈូក​វ៉ា 2km...

IMF ព្យាករណ៍​ថា​នៅ​ឆ្នាំ​២០២១​សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង ៦,៨ ភាគរយ​

​បើទោះជា​បញ្ហា​នៃ​មេរោគ​កូ​វីត​បាន​វាយប្រហារ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២០​នេះ ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​សុខភាព​ដែល​ត្រូវបាន​រំពឹងថា​នឹងមាន​កំណើន​អវិជ្ជមាន​ក្នុង​រង្វង់ -១,៩ យ៉ាងណា​ក៏ដោយចុះ តែ​យ៉ាងណា បើតាម​ការ​ព្យាករ​ទុក នៅ​ឆ្នាំ​២០២១ ខាងមុខ សេដ្ឋកិច្ចកម្ពុជា អាច​នឹង​ងើប​ឡើងវិញ ក្នុង​រង្វង់ ៣,៥ ភាគរយ ដែល​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) ថ្លៃ​បច្ចុប្បន្ន ស្ថិតក្នុង​រង្វង់ ១១៧.៩៣៩ ពាន់​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ ២៩.០១៣ លាន​ដុល្លារ​អាម៉េរិក ខណៈដែល ផ​.​ស​.​ស សម្រាប់​មនុស្ស​ម្នាក់ ត្រូវបាន​រំពឹងថា នឹង​កើន​ឡើងដល់ ១.៧៧១ ដុល្លារ​។ នេះ​តាម​ការ​ឱ្យដឹង​របស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណ​:​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​នា​ពាក់កណ្តាល​ឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ...

អចលនទ្រព្យ​ចំនួន​សង្កាត់​៤ និង ភូមិ​៥​ពី​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​កំពុង​រីកលូតលាស់​ខ្លាំងក្លា​

​កាលពីពេល​ថ្មីៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានស្នើ​ប្រមុខរដ្ឋស្តីទី កែសម្រួល​ព្រំប្រទល់ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​កាត់​ផ្ទៃដី​ទំហំ​៣៧៦​ហិ​ក តា​ពី​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ឲ្យ​ស្ថិតក្រោម​ការ គ្រប់គ្រង របស់​ខណ្ឌដង្កោ​វិញ​។ ​យោងតាម​លិខិត​សម្តេច​តេ​ជោ​ដាក់ជូន​សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី​បាន​បញ្ជាក់ថា «​ខ្ញុំ​សូម​គោរព​ជម្រាបជូន សម្តេច​ប្រមុខរដ្ឋស្តីទី មេត្តា​ជម្រាប​ថា​រដ្ឋបាល​រាជធានី ភ្នំពេញ និង​រដ្ឋបាល​ខេត្តកណ្តាល បានធ្វើ​លិខិត​មក​ក្រសួង មហាផ្ទៃ​ដើម្បី​សុំ​កែសម្រួល​ព្រំប្រទល​រដ្ឋបាល​រវាង​រាជធានី ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​កាត់​យក​ផ្ទៃដី​ទំហំ ៣៧៦​ហិកតា ពី​ក្រុង​តាខ្មៅ ខេត្តកណ្តាល ឲ្យ​មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខណ្ឌដង្កោ រាជធានី ភ្នំពេញ​”​។​​លិខិត​ដដែល​បាន​បញ្ជាក់ថា...

រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​កម្ចី​២៣៧ លាន​ដុល្លារ ជូន​កម្ពុជា​និង ក្នុង​តំបន់​ដើម្បី​ធ្វើ​រឿងនេះ​

​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន លោក Toshimitsu Motegi បាន​សន្យា​ជាមួយ​សម​ភាគី​កម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា នូវ​ប្រាក់កម្ចី​បន្ទាន់​ចំនួន ២៥ ពាន់​លាន​អឺរ៉ូ (២៣៧ លាន​ដុល្លារ​) ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​វីរុស​ឆ្លង​។​​រដ្ឋមន្ត្រីការបរទេស​ជប៉ុន ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ បានបញ្ជាក់​ប្រាប់​ទៅកាន់​សម​ភាគី​កម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បែបនេះ តាមរយៈ​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី ២១ ខែតុលា ។​អំឡុង​កិច្ចសន្ទនា​រយៈពេល​៣០​នាទី រដ្ឋមន្ត្រីការបរទេស​ជប៉ុន ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ បាន​ប្រាប់​ប្រមុខ​ការទូត​កម្ពុជា ប្រាក់ សុខុន...

ធនាគារពិភពលោក បានប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា ១២​ពាន់​លាន​ដុល្លារ​ដើម្បី​អ្វី​រឿងនេះ

ធនាគារពិភពលោក បានប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា ១២​ពាន់​លាន​ដុល្លារ ដើម្បី ធានាថា ប្រទេស​ក្រីក្រ អាច​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ដ៏​លឿន​បំផុត ពោលគឺ​នៅពេល​គេ​រកឃើញ និង​ផលិត​បាន​ភ្លាម វ៉ាក់សាំង ប្រឆាំង​ជំងឺ​កូ​វីដ​។ ១២​ពាន់​លាន​ដុល្លារ ជា​ផ្នែក​មួយ នៃ​កញ្ចប់​ថវិកា សរុប ១៦០​ពាន់​លាន​ដុល្លារ ដែល​ធនាគារពិភពលោក បានប្រកាស​កន្លងមក សម្រាប់ ជួយ​ប្រទេស​ក្រីក្រ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ រហូតដល់ ពាក់កណ្តាល​ឆ្នាំ ២០២១​។​​ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​១៣ ខែតុលា WB បាន​លើកឡើងថា កម្មវិធី​ហិរញ្ញវត្ថុ​នេះ​រួមមាន​ការគាំទ្រ​បច្ចេកទេស​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​រៀប​ចំការ​ចែកចាយ​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ហើយ​វា​ក៏​ការផ្ដល់​សញ្ញា​ទៅកាន់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​។​«​កញ្ចប់​ថវិកា​នេះ ជា​សញ្ញា​ប្រាប់​ទៅ​អ្នកស្រាវជ្រាវ និង​ឧស្សាហ​ម្ម​ឱសថ​ថា ប្រជាជន​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ ក៏​ត្រូវការ​វ៉ាក់សាំង​ដែលមាន​សុវត្ថិភាព...

ពន្ធ​ចំណេញ​មូលធន មិនមែន​បង្កើត​សម្រាប់​សង្កត់​.​ក រាស្ត្រ​ទេ !

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អះអាងថា ការចាប់ផ្តើម​យកពន្ធ​លើ​ចំណេញ​មូលធន ២០ ភាគរយ គឺជា​ការចូលរួមចំណែក​ជួយ​ដល់​រដ្ឋ​ពី​សំណាក់​អ្នកមាន​អចលនទ្រព្យ ផ្ទះសម្បែង ដីធ្លី​លើសពី​មួយ មិនមែនជា «​ការ​សង្កត់ក​រាស្ត្រ​» នោះទេ​។​​អគ្គនាយកដ្ឋាន​ពន្ធដា​រ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ពន្ធ​នេះ ជា​ពន្ធ​ចំណេញ​មូលធន មានន័យថា បើសិនជា​ប្រជាពលរដ្ឋ លក់​(​អចលនទ្រព្យ​)​បាន​ចំណេញ​ត្រូវ​បង់ហើយ គឺ​អត់សង្កត់ ក ទេ​។ ហើយ​បើ​ប្រជាជន​(​លក់​អចលនទ្រព្យ​ខាត​) នៅក្នុង​កាលៈទេសៈ​ហ្នឹង ឧទាហរណ៍ គាត់​ត្រូវ​បង្ខំ​លក់​ដី​ហ្នឹង ដែល​បាន​ទិញ​ដី​មួយកន្លែង​សម្រាប់​ទុក​លក់ តែ​វិបត្តិ​កូ​វីដ​នេះ វា​លក់​ទៅ​ខាត គឺ​អត់​ត្រូវ​បង់​ទេ​។ អ៊ីចឹង​មិនមែន​ពន្ធ​នេះ ដាក់​មក​សម្រាប់​សង្កត់ ក រាស្ត្រ​ទេ គឺ​ដើម្បី​យកពន្ធ​ពី​អ្នក​ចំណេញ...