សេដ្ឋកិច្ច

កម្ពុជា​មិន​ធ្វើស្រែ​១​ឆ្នាំ ក៏​មិន​ខ្វះ​អង្ករ​ហូប​ដែរ កុំជ្រួលច្របល់​តាម​ពាក្យ​ចចាមអារ៉ាម​

​សាលា​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំឱ្យ​ជ្រួលច្របល់​នាំគ្នា​សម្រុក​ទិញ​អ៊ី​វ៉ាន់​ស្តុក​ទុក​តាម​ពាក្យ​ចចាមអារ៉ាម ព្រោះ​នាំឱ្យ​ជន​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ផលិតផល​ស្បៀង​។ ​សេចក្តីប្រកាស​ព័ត៌មាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​រក្សា​ភាព ស្ងប់ស្ងាត់ ប្រកប​រប​ចិញ្ចឹមជីវិត​ដូច​ប្រក្រតី និង​កុំ​ជ្រួលច្របល់​តាម​ពាក្យ​ចចាមអារ៉ាម ហើយ​អនុវត្តតាម​វិធី​បង្ការ ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​។​​សេចក្ដីជូនដំណឹង​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្កេតឃើញថា ក្នុង​រយៈពេល ២ ថ្ងៃ​កន្លងទៅនេះ​ពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​សម្រុក​ទិញ​ទំនិញស្ដុក​ទុក ជាពិសេស​ស្បៀងអាហារ​ប្រចាំថ្ងៃ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជន​ឱកាសនិយម​ឆ្លៀត​ដំឡើង​ថ្លៃទំនិញ​។​​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​៖ «​ពលរដ្ឋ​មិនគួរ​ព្រួយបារម្ភ​ពី​ការខ្វះ​ស្បៀង​ទេ ខណៈដែល​ស្បៀងអាហារ​ដែល​បម្រុង​នៅក្នុង​រាជធានី​ភ្នំពេញ​ពុំបាន​ប្រឈម​នឹង​ការខ្វះខាត​នោះទេ​។​​លើសពីនេះ​ដូច​ប្រជាពលរដ្ឋ​បាន​ជ្រាប​ស្រាប់​ថា ប្រទេស​កម្ពុជា​ក្រោម​ម្លប់​សន្ដិភាព យើង​បាន​ផលិត​ស្បៀង​លើសពី​ការ​បម្រុង​ទុក​រហូតដល់​ការនាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង​»​។​​គួរ​បញ្ជាក់ដែរថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​នៃ​ក្រសួងពាណិជ្ជកម្ម សូម​ប្រកាសជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​កម្ពុជា​ថា បរិមាណ​ស្តុក​អង្ករ និង​ស្រូវ​មិនទាន់​កិន របស់​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ទូទាំងប្រទេស​លើ ទីតាំង​ឃ្លាំង​ចំនួន​ជាង​៤០០​រោង​ម៉ាស៊ីនកិនស្រូវ គឺមាន​បរិមាណ​គ្រប់គ្រាន់ សំរាប់​ផ្គត់ផ្គង់​ជូន​តាម​តម្រូវការ​ក្នុងស្រុក និង​សំរាប់​នាំចេញ រហូតដល់​រដូវ​ប្រមូល​ផល​ខាងមុខ​៕

កម្ពុជា​ត្រៀម​កញ្ចប់​ថវិការ 30លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​រី​រុស​កូ​វីដ ១៩

​មន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អាជ្ញាធរ​ខេត្តសៀមរាប​បាន​រកឃើញ​ពលរដ្ឋ​ខ្មែរ​ចំនួន ៤៤ នាក់ ដែល​បាន​ប៉ះពាល់​ជាមួយ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវបាន​រកឃើញថា​មាន​ឆ្លង​វីរុស​កូ​វីដ ១៩ ហើយ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​សុខភាព ខណៈដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានប្រកាស​គ្រោង​ចំណាយ​ថវិកា​ជាង ៣០ លាន​ដុល្លារ ដើម្បី​ត្រៀម​ទប់ទល់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ និង​ជំងឺឆ្លង​ផ្សេងទៀត​។​​តាមរយៈ​ថវិកា​៣០​លាន​ដុល្លារ​នោះ ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ នឹង​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ដៃគូ​ពាក់ព័ន្ធ ទៅលើ​ការបង្កើត​ប្រព័ន្ធ​ការពារ និង​ឧបករណ៍​តាមដាន​។ ជាពិសេស បន្ត​ពង្រឹង និង​បង្កើន​សមត្ថភាព​ផ្នែក​គ្រូពេទ្យ សម្ភារ​ពេទ្យ រៀបចំ​ឧបករណ៍​ស្កេ​នក​ម្កៅ ប្រព័ន្ធគ្រប់គ្រង និង​ភ្នាក់ងារ​ចាំ​ទទួល​ព័ត៌មាន ព្រមទាំង​ពង្រឹង​កិច្ចសហការ​ជាមួយនឹង​អង្គការ​សុខភាព​ពិភពលោក​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ​៕​

សម្តេច​តេ​ជោ ៖ ស្នើ​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់​ត្រូវ​កាត់បន្ថយ​ការចំណាយ​៥០​ភាគរយ ដូច្នេះ​រដ្ឋ​អាច​ប្រមូល​ថវិការ​បាន​ចំនួន​៤០០​លាន​ដុល្លារ​…

​កាលពីពេល​ថ្មីៗ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានស្នើ​ឲ្យ​គ្រប់​ស្ថាប័ន​ទាំងអស់​ត្រូវ​កាត់បន្ថយ​ការចំណាយ​៥០​ភាគរយ​លើកលែងតែ​ក្រសួង​ចំនួន​បី គឺ​ក្រសួងការបរទេស ទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្រសួងពាណិជ្ជកម្ម ដែល​ត្រូវ​កាត់បន្ថយ​ចំនួន​២៥​ភាគរយ​។ ការកាត់បន្ថយ​ការចំណាយ​នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ​នេះ នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​អាច​ប្រមូល​ថវិការ​បាន​ចំនួន​៤០០​លាន​ដុល្លារ ដើម្បី​ត្រៀម​ជួយ​ទៅលើ​ផ្នែក​សុខាភិបាល រោងចក្រ កម្មករ​កម្ម​ការ​នី ដែលជា​បញ្ហា​ប្រឈម​ដោយ​មេរោគ​កូ​វីដ​១៩​។ ​ការប្រកាស​អំពី​ការសម្រេចចិត្ត​ដ៏​ម៉ឺង​មាត់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​នៅ​រសៀល​ទី​០៤ ខែមីនា ឆ្នាំ​២០២០ ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត បូកសរុប​ការងារ​ឆ្នាំ​ចាស់ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​ឆ្នាំ ២០២០ របស់​ក្រសួងសុខាភិបាល នៅ​សណ្ឋាគារ​សុខា​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ព្រឹក​មិញ​នេះ ខ្ញុំ​បានសម្រេច​ផ្តល់នូវ​ការគាំទ្រ​ទៅលើ​ការវិភាគ...

ធនាគារពិភពលោក ៖​ផ្តល់​កញ្ចប់​ជំនួយ​១២​ពាន់​លាន​ដុល្លារ ក្នុងការ​ប្រឆាំង​ជាមួយ​មេរោគ COVID-19

​របាយការណ៍​ផ្សារ​ហ៊ុន​នៅ​ស្ទើរ​ទូទាំង​ពិភពលោក​មានការ​ធ្លាក់​ចុះ ខណៈ​វីរុស Corona ដូចដែល​ទិន្នន័យ​ថ្មី​បានចេញ​ផ្សាយ កាលពីពេល​ថ្មីៗ​បាន​បង្ហាញថា មនុស្ស​ជាង​១០០ នាក់​បាន​ស្លាប់​នៅក្នុង​ប្រទេស​ចិន និង​ជាង​៤,៥០០​នាក់​បាន​ឆ្លង​វីរុស នៅ​ទូទាំង​ពិភពលោក​។​​ជុំវិញ​បញ្ហា​នេះដែរ ធនាគារពិភពលោក (World Bank) នៅ​ថ្ងៃទី​៣ ខែមីនា បានប្រកាស​ផ្តល់​កញ្ចប់​ជំនួយ ក្នុង​ទំហំ​ទឹកប្រាក់ ១២​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ប្រទេស​មួយចំនួន ជាពិសេស​ប្រទេស​ក្រីក្រ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19 ដែល​កំពុង​វាយប្រហារ​ក្នុង​បណ្តាល​ប្រទេសមួយ​ចំនួន​ក្នុង​ពិភពលោក ។​​ប្រធាន​ធនាគារពិភពលោក លោក David Malpass បាន​ប្រាប់​អ្នកកាសែត​យ៉ាង​ដូច្នេះ​ថា​៖ « គោលបំណង​នៃ​កញ្ចប់​ជំនួយ ១២​ពាន់​លាន​ដុល្លារ​នេះ គឺជា​ការចាត់វិធានកា​រ​ដ៏​លឿន និង​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ឆ្លើយតប​ទៅនឹង​ប្រទេស ដែល​កំពុង​ត្រូវការ​ជំនួយ​»​។...

ការវិវត្តន៍​របស់​មេ​រោគ Covid-19 អាច​បង្ក​ឲ្យ​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដូច​កាលពី​ឆ្នាំ ២០០៨

​នាពេល​បច្ចុប្បន្ននេះ​ការកើតឡើង និង​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា កំពុងតែ​បង្កើតឱ្យមាន​បញ្ហា​ជា ច្រើន​ដល់​ពិភពលោក ទាំង​សុខភាព​សាកល ទាំង​សេដ្ឋកិច្ច ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត​យ៉ាងធ្ងន់ធ្ងរ​។ បើតាម​ការបញ្ជាក់​ពី​ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍​ពិភពលោក​(WTCC)​លោកស្រី​Gloria Guevara មេរោគ​ថ្មី នេះ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ពិភពលោក​យ៉ាងតិចណាស់​ក៏​២២​ពាន់​លាន​ដុល្លារ​អាមេរិក​ដែរ ដោយសារ​ការធ្លាក់ចុះ​ខ្លាំង​នៃ​ការចំណាយ​របស់​ភ្ញៀវទេសចរ​ចិន​។​​ការ​វាយ​លុយ​នៃ មេរោគ​កូ​រ៉ូ​ណា​ថ្មី​កំពុង​សម្លាប់​សេដ្ឋកិច្ចពិភពលោក​ដូច​កាល​ជំនាន់​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ ព្រោះ​អ្វីៗ​វា​អាស្រ័យ​លើ​កត្តា​ច្រើន ពិសេស​ការវិវត្តន៍រ​បស់ Covid-១៩​។ សូម្បីតែ​ក្រុម​អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​ក៏​មិន​ហ៊ាន​ប្រមើល​ទុក និង​មិនអាច​និយាយបាន​ពី​កំណើន​ឥទ្ធិពល និង​ពីថ្ងៃ​អវសាន​របស់ Covid-១៩​។ បើ Covid-១៩ បន្ត​មាន​ឥទ្ធិពល និង​វត្តមាន​កាន់តែ​យូរ ផលវិបាក​ក៏​នឹងមាន​កាន់តែខ្លាំង​ចំពោះ​ជីវិត​មនុស្ស និង​សេដ្ឋកិច្ច​ក្នុង​លោក​។​​ផលប៉ះពាល់​សេដ្ឋកិច្ចពិភពលោក អាច​នឹង​រីកធំឡើងៗ​ដែល​មិនទាន់​ប៉ាន់ស្មាន​បាន​ពិតប្រាកដ​ឡើយ ពិសេស វា​កើតឡើង​ស្រប​ពេលដែល​សេដ្ឋកិច្ច​ចិន​កំពុង​ធ្លាក់ចុះ ខណៈពេលដែល​ក្រុមហ៊ុន​អាម៉េរិក​មួយចំនួន​និង​បណ្តា ប្រទេស​ផ្សេងទៀត​កំពុង​ផ្លាស់ប្តូរ​ខ្សែ​ផ្គត់ផ្គង់​ពី​ប្រទេស​ចិន​ទៅ​កន្លែង​ផ្សេងទៀត​ដោយសារ​ពន្ធ​ថ្មី និង​ភាព​តាន...

(CDC) បាន​យល់​ព្រមលើ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​មាន​ទុនវិនិយោគ​ប្រមាណ ២,២​លាន​ដុល្លារ​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ថ្ងៃទី​28 ខែកុម្ភៈ ឆ្នាំ​២០២០ បាន​យល់​លើ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន “CB KINGTOP FASHION GARMENT CO., LTD” គណៈកម្មាធិការ​វិនិយោគ កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ខ្វា ឃុំ​ស្រង់ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,២​លាន​ដុល្លារ អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០៧០​កន្លែង​។​​

សម្តេច​តេ​ជោ​ មានដំណឹងល្អសម្រាប់អ្នកនៅតំបន់​អរិយ​ក្សត្រ និង​ល្វាឯម

​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា តំបន​អរិយ​ក្សត្រ និង​ល្វាឯម នៃ​ខេត្តកណ្តាល នឹងត្រូវ​កាត់​បញ្ចូឡ​ជា​ខណ្ឌ​មួយ​របស់​រាជធានី​ភ្នំពេញ នៅពេល​ខាងមុខនេះ ដោយសារតែ​រាជធានី​ភ្នំពេញ ត្រូវការ​ពង្រីក​ខ្លួន​កាន់តែ​ធំ​ថែមទៀត​។ ការ​ថ្លែង​បែបនេះ ក្នុង​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី ប្រគេន​សម្តេចព្រះ​នាយករង​៣​ព្រះអង្គ ដែល​ព្រះមហាក្សត្រ​ទើប​ត្រាស់បង្គាប់​តែងតាំង​ថ្មី នៅ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក ស្ថិតនៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​កន្លែង​នេះ​កាលពី​ដើមឡើយ​ជា​ទឹកដី​របស់​ខេត្តកណ្ដាល​ទេ ប៉ុន្តែ​ដោយសារតែ​ភ្នំពេញ​ត្រូវការ​រីកចម្រើន ដូច្នេះ​បានជា​កាត់ គឺ​កាត់​ចង់​អស់ហើយ បន្តិចទៀត​នឹងមាន​ការកាប់​ថែមទៀត​។ បើ​ស្ពាន​រួចហើយ រៀបចំ​កាត់​តាំងពី​អរិយ​ក្សត...

រោងចក្រ​សហគ្រាស ជិត​២០០​មាន​បញ្ហា អាច​ប្រឈម​ប៉ះពាល់​កម្មករ​-​កម្មការិនី​ប្រហែល​១៦​ម៉ឺន​នាក់ នៅ​ដើមខែ​មីនា​នេះ​

តាមរយៈការព្យាករណ៍ និងវាយតម្លៃជាក់ស្តែងរបស់ក្រសួងពាក់ព័ន្ធនឹងបញ្ហានៃការរីករាលដាលនៃវីរុសកូរ៉ូណា ឬ COVID- 19 គឺនាដើមខែ៣ខាងមុខនេះ គឺអាចមានរោងចក្រសហគ្រាស ជិត២០០ អាចប្រឈមប៉ះពាល់កម្មករ -កម្មការិនី ប្រហែល១៦ម៉ឺននាក់។នេះបើយោងតាម លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងលើកទិសដៅការងារ បន្តរបស់ក្រសួងការងារ បណ្ដុះបណ្ដា និងវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ។បញ្ហាប្រឈមនឹងការកង្វះវត្ថុធាតុដើម ដែលនាំចូលមកពីប្រទេសចិននេះ ក៏ដោយសាររោងចក្រមួយ ចំនួន នៅប្រទេសចិន ត្រូវបានបិទទ្វារ ក្រោយមានផ្ទុះវីរុសកូរ៉ូណា ឬ Covid-19...

សម្ដេច​តេ​ជោ ៖ ការទិញ​ផ្ទះ និង​ខុន​ដូ​តម្លៃ​ក្រោម​៧ ម៉ឺន​ដុល្លារ​អាមេរិក គឺ​មិន​បង់​ព​ន្ឋ​ប្រថាប់ត្រា​ឡើយ​

​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៨ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងឱ្យដឹងថា បងប្អូន​ទិញ​ផ្ទះ​តម្លៃ​ក្រោម ៧ ម៉ឺន​ដុល្លារ​អាមេរិក គឺ​មិន​បង់​ព​ន្ឋ​ប្រថាប់ត្រា​ឡើយ ជាពិសេស​សូម្បីតែ​ខុន​ដូ​ទំនើបៗ​ក៏ត្រូវ​បាន​លើកលែង​ដែរ​។​​សម្ដេច ហ៊ុន សែន បាន​បន្តថា​ក្នុង​កាលៈទេសៈ​ដែល​សេដ្ឋកិច្ចពិភពលោក និង​តំបន់​កំពុង​ប្រឈម​នឹង​ការរំខាន​ដោយ​ជំងឺ កូ​វីដ ១៩ (​កូ​រ៉ូ​ណា​) គឺ សម្តេច​បានបញ្ជាក់​ច្បាស់​សារជាថ្មី​នៅថ្ងៃនេះ ជូន​ដល់​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស​អោយបាន​ជ្រាបថា បើ​បងប្អូន​ទិញ​ផ្ទះ ទិញ​ខុន​ដូ ឬ​ផ្ទះល្វែង ក្រោម​តម្លៃ ៧​ម៉ឺន​ដុល្លារ គឺ​មិនមាន​បង់ពន្ធ​ប្រថាប់ត្រា​ទេ​៕

(CDC) យល់ព្រម​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ជាច្រើន​ដែលមាន​ទំហំ​ថវិការ​ច្រើន​លាន​ដុល្លារ​

​ថ្មីៗ​នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​យល់ព្រម​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖១- “ROYAL CAMBODIAN HOSPITAL CO., LTD”​គម្រោង​សាងសង់​និង​អាជីវកម្ម​មន្ទីរពេទ្យ​អន្តរជាតិ​ចំនួន ១.៥០០​គ្រែ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​តាម​បណ្តោយ​មហាវិថី​សម្តេច​ហ៊ុនសែន ភូមិ​ស្រុក​ចេក​និង​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៤៧៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៥០០​កន្លែង​។​២- “ CHIP MONG RETAIL CO., LTD” គម្រោង​សាងសង់​ផ្សារ​ទំនើប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​២៧១ ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ...