Home បច្ចេកវិទ្យា

បច្ចេកវិទ្យា

ក្រុមហ៊ុន​ហួ​វ៉ៃខាតបង់​ប្រាក់ចំណេញ​ដ៏​ច្រើន​បំផុតពី​ទណ្ឌកម្ម​របស់​អាមេរិក​

រដ្ឋធានី​ប៉េកាំង​៖ ជាមួយនឹង ទណ្ឌកម្ម​របស់​សហរ​ដ្ឋ​អាមេរិក បានធ្វើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​របស់​មហា​យក្ស​ចិន បាន​ខាតបង់​ប្រាក់ចំណេញ រាប់ពាន់​លាន​ដុល្លារ ហើយ​ស្ថាបនិក​របស់​ក្រុមហ៊ុន​នេះ បាន​ប្រាប់​ដល់​បុគ្គលិក​ទាំងអស់ អំពី​ពាណិជ្ជកម្ម នឹងត្រូវ​រួម​តូច និង​បិទ ហើយ​ការប្រកាស​ពី​ភាព​សោកសៅ​នេះ នឹងធ្វើ​ឲ្យ​ពួកគេ មាន​អារម្មណ៍​គិត ថា ក្រុមហ៊ុន​កំពុងតែ​តស៊ូ ដើម្បី​ដំណើរការ​បន្ដទៅទៀត​។​​សារព័ត៌មាន Asia Times បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៨ ខែសីហា ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ហួ​វ៉ៃ (Huawei Technologies) ជា​ក្រុមហ៊ុន​ផលិត​សម្ភារ​ទូរគមនាគមន៍ មាន​មូលដ្ឋាន នៅ​ទីក្រុង​សែន​ហ្សែ​ន (Shenzhen) នា​ភាគ​អាគ្នេយ៍ ប្រទេស​ចិន បានប្រកាស ពី​ការ​ផ្ដាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ពាណិជ្ជកម្ម​ថ្មី...

ជប៉ុន​ចាប់ដៃ​ជាមួយ​កូរ៉េខាងត្បូងសាងសង់​រោងចក្រ​ផលិត​រថយន្ដ​អគ្គិសនី​

​រាជធានី​តូ​ក្យូ​៖ ដោយសារតែ​ការ​បម្រែបម្រួល​អាកាសធាតុ ហើយ​ពិភពលោក ចង់​កាត់បន្ថយ​នូវ​ការបំពុល​បរិស្ថាន​នោះ ក្រុមហ៊ុន Honda Motor របស់​ជប៉ុន បាន​ចាប់ដៃគ្នា​ជាមួយនឹង​ក្រុមហ៊ុន LG របស់​កូរ៉េខាងត្បូង គ្រោង​នឹង​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លារ សាងសង់​រោងចក្រ​ថ្មី សម្រាប់​ការផលិត​អាគុយ​យានយន្ដ​អគ្គិសនី នៅ​សហរដ្ឋអាមេរិក​។​​ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​២៩ ខែសីហា ថា ក្រុមហ៊ុន Honda Motor នឹង​សាងសង់​រោងចក្រ​ថ្មី សម្រាប់​ការផលិត​អាគុយ​រថយន្ត​អគ្គិសនី នៅ​សហរដ្ឋអាមេរិក ជាមួយ​ក្រុមហ៊ុន LG Energy Solution ដែលជា​ក្រុមហ៊ុន​ផលិត​អាគុយ​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​កូរ៉េខាងត្បូង​។ ក្រុមហ៊ុន​ទាំង​២​នេះ...

ចុចលើ​កម្មវិធី​គេហទំព័រ​ដែលមាន​នៅក្នុង​កម្មវិធី TikTok មានហានិភ័យខ្ពស់!

កាលពីពេល​ថ្មីៗ​នេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា កម្មវិធី​គេហទំព័រ​ដែលមាន​នៅក្នុង​កម្មវិធី TikTok (in-app browser) មាន​បង្កប់​ជាមួយ​កូដ JavaScript ដែល​អាច​ទាញយក​ទិន្នន័យ​ដែល​អ្នកប្រើប្រាស់​បាន​វាយ​បញ្ចូល​តាមរយៈ​ក្ដារ​ចុច​។​​អ្នកស្រាវជ្រាវ​បានចាត់ទុក​កូដ​ដែលមាន​នៅក្នុង​កម្មវិធី TikTok គឺ​វា​ស្មើនឹង​ការ​លួច​ដំឡើង​កម្មវិធី keylogger ទៅក្នុង​កម្មវិធី​គេហទំព័រ​មួយចំនួន ដែល​ជនខិលខូច​តែងតែ​ប្រើ​ដើម្បី​លួច​ទាញយក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​។ ពួកគេ​ក៏បាន​បញ្ជាក់ដែរថា កូដ​នេះ​អាច​លួច​យក​ទិន្នន័យ​សំខាន់ៗ​មាន ដូច ជា លេខ សម្ងាត់ និង​លេខ​ប័ណ្ណឥណទាន​ជាដើម​។​​ដើម្បី​ជៀសវាង​ពី​ការ​លួច​ទាញយក​ទិន្នន័យ អ្នកស្រាវជ្រាវ​បាន​ណែ​នាំឱ្យ​អ្នកប្រើប្រាស់​បើក​តំណ​ភ្ជាប់​ទាំងឡាយណា​ដែលមាន​នៅក្នុង​កម្មវិធី ជាមួយនឹង​កម្មវិធី​គេហទំព័រ​របស់​កុំព្យូទ័រ ឬ​ទូរ​សព្ទ​មានដូចជា Safari វិញ ព្រោះ​សូម្បីតែ​កម្មវិធី​គេហទំព័រ​ដែលមាន​នៅក្នុង​កម្មវិធី Facebook និង Instagram ក៏មាន​បង្កប់​មកជា​មួយ​នូវ​កូដ​ដែល​អាចឱ្យ​ពួកគេ​តាមដាន​ការប្រើប្រាស់​របស់លោក​អ្នក​បាន​ផងដែរ​៕​ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime...

អ្នកប្រើប្រាស់​កម្មវិធី Zoom ជាមួយ​កុំព្យូទ័រ Mac គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ជាបន្ទាន់​!

Zoom បានធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​សម្រាប់​កុំព្យូទ័រ Mac ដើម្បី​ធ្វើការ​កែសម្រួល​ភាព​ចន្លោះប្រហោង​ដែលមាន​នៅក្នុង​មុខងារ​អាប់​ដេ​ត​ដោយ​ស្វ័យប្រវត្តិ​របស់​កម្មវិធី​។ ភាព​ចន្លោះប្រហោង​នេះ​អាចឱ្យ​ជនខិលខូច​ចូលទៅ​ធ្វើការ​ផ្លាស់ប្ដូរ​កំ​ណ​ត់​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​កុំព្យូទ័រ បើទោះបីជា​ពួកគេ​ពុំមាន​សិទ្ធិ​គ្រប់គ្រាន់​ចូលទៅក្នុង​ផ្នែក​ទាំងនោះ​។​​ភាព​ចន្លោះប្រហោង​មាននៅ​ក្នុង​កម្មវិធី Zoom ពី​ជំនាន់ 5.7.3 ដល់ 5.11.3 សម្រាប់ macOS ហើយ​ត្រូវបាន​កែសម្រួល​នៅក្នុង​កម្មវិធី​ជំនាន់ 5.11.5 ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​កាលពី​ពេល​ថ្មីៗ​នេះ​។ ទោះបីជា​ភាព​ចន្លោះប្រហោង​នេះ​តម្រូវឱ្យ​ជនខិលខូច​ធ្វើការ​ជ្រៀតចូល​ដោយ​ប្រើ​កុំព្យូទ័រ​របស់​ជនរងគ្រោះ​ក៏ដោយ ដើម្បី​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​កុំព្យូទ័រ លោកអ្នក​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Zoom ឱ្យបាន​ឆាប់រហ័ស​៕​ប្រភព នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department​

ថ្មីៗ​នេះ​ក្រុមហ៊ុន Facebook បើក​យុទ្ធនា​ការបង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ លើ​គណនី​ក្លែងក្លាយ និង​ព័ត៌មាន​….

​កាលពីពេល​កន្លងទៅនេះ ក្រុមហ៊ុន Facebook បាន​លុបចោល​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ប្រមាណ ៥.៤ ពាន់​លាន​គណនី បើ​ធៀប​ជាមួយ​ឆ្នាំ ២០១៨ កន្លងទៅ មាន​គណនី​ក្លែងក្លាយ​តែ ៣.៣ ពាន់​លាន​គណនី​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លុបចោល ។​ ​ក្រុមហ៊ុន Facebook បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​បង្កើនល្បឿន​ការការពារ​របស់ខ្លួន ហើយ​ជារឿយៗ ក្រុមហ៊ុន​លុបចោល​គណនី​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​នៃ​ការបង្កើត​គណនី​ទាំងនោះ​។​ ​ក្រុមហ៊ុន​អ៊ីនធឺណិត​មួយ​នេះ​បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​ស្តីពី​តម្លាភាព​ចុងក្រោយ​បំផុត​របស់ខ្លួន​ថា​៖ «​យើង​បាន​បង្កើន​សមត្ថភាពរ​បស់​យើង​ដើម្បី​រក​ឲ្យ​ឃើញ និង​រារាំង​ការប៉ុនប៉ង​ក្នុងការ​បង្កើត​គណនី​ក្លែងក្លាយ​បែប​រំលោភបំពាន​»​។​ ​ក្រុមហ៊ុន Facebook បន្តថា​៖ «​យើង​អាច​ប៉ាន់ប្រមាណ​ថា ជា​រៀងរាល់ថ្ងៃ យើង​រារាំង​ការប៉ុនប៉ង​បង្កើត​គណនី​ក្លែងក្លាយ​រាប់លាន​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្វែងរក​ទាំងនេះ​»​។​ ​ឆ្នាំនេះ Facebook បាន​បញ្ចេញ Software ជា​ផ្លូវការ​ដើម្បី​ធ្វើការ​លុបចោល​មាតិកា​ឬ​ព័ត៌មាន ណា​ដែល​ប្រើស​ម្តី​មិន​សមរម្យ​ចេញពី​ផ្លេ​ត​ហ្វ​ម​ហ្វេ​ស​ប៊ុ​កដោយ​ស្វ័យប្រវត្តិ​តែម្តង​។​ ​ក្នុងនោះ​មាន​មាតិកា​ប្រមាណ ៧ ពាន់​លាន ត្រូវ​លុប​ចេញពី​ហ្វេ​ស​ប៊ុ​ក ក្រោម​ហេតុផល​ថា​ប្រើ​ភាសា​មិន​សមរម្យ​ដែល​ប្រឆាំងនឹង​គោលការណ៍​របស់​ហ្វេ​ស​ប៊ុ​ក...

​ឲ្យ​តែ​ចេញ ស្មា​ត​ហ្វូ​ន OPPO ត្រកូល F ម្តងៗ ដឹង​តែ​សាហាវ​ហ្មង៎ ទាញ​ចិត្ត​ឆក់​បេះដូង​អ្នក​ប្រើ​ឲ្យ​ដូរ​ស៊េរី​

​ពាក្យចាស់​ពោលថា “​លឺ​គេ​និយាយ​មួយ​ពាន់​ដង​មិន​ស្មើនឹង​បាន​សាក​ប្រើ​ផ្ទាល់​ម្តង​” អតិថិជន​ដែល​បានធ្វើការ​កក់​ទុក​មុន (Pre Order)​លើ OPPO Reno2 F បានបង្ហាញ​អារម្មណ៍​ពិត បន្ទាប់ពី​ទទួលបាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​លើកដំបូង​កាលពី​ថ្ងៃទី 25 តុលា 2019 ដូចខាងក្រោម​៖ https://youtu.be/PXg1IWAqHPQ ​ឥឡូវនេះ​លោកអ្នក​អា​ចរក​ជាវ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno2 F តម្លៃ​ត្រឹមតែ $369 នឹង​ទទួល​កញ្ចប់​កាដូ បាស Bluetooth កែវ​ទឹក ចិញ្ចៀន​ទម្រ​ទូរស័ព្ទ និង ស៊ីម​ស្មា​ត​លេខ​ធម្មតា ភ្ជាប់​ជាមួយ​គម្រោង Smart ធំ​ហ្ម៎ង​រយៈពេល 24​សប្តាហ៍ នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូទាំងប្រទេស​កម្ពុជា​យើង​។ ​ប្រិយមិត្ត​គ្រប់គ្នា​ប្រហែលជា​ធ្លាប់​ដឹង​រួចហើយ​ថា OPPO...

កក់ទុកស្មាតហ្វូនកូនកាត់ OPPO Reno2 F អីឡូវនេះ នឹងទទួលបានកាដូពិសេសជាច្រើន?

សម្រាប់អ្នកដែលកំពុងស្ទាក់ស្ទើរ ហើយមិនដឹងថាត្រូវជ្រើសរើសយកទូរស័ព្ទបែបណា? ប្រភេទណា? សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ រឺធ្វើជាកាដូពិសេសនៅ “ថ្ងៃបុណ្យ Halloween” ដែលនឹងខិតខំមកដល់ក្នុងពេលឆាប់ៗនេះ អាចធ្វើការពិចារណាបាន នៅលើកំពូលស្មាតហ្វូនស៊េរីថ្មី របស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO គឺ OPPO Reno2 F ដែលទើបតែសម្ពោធក្តៅៗ។ ស្មាតហ្វូនកូនកាត់ OPPO Reno2 F មានតម្លៃលក់ចេញត្រឹមតែ $369 លើទីផ្សារស្មាតហ្វូនកម្ពុជា ហើយសម្រាប់អ្នកដែលធ្វើការកក់ទុកមុន (Pre-Order) ចាប់ពីថ្ងៃទី 18 ដល់ 24 តុលា 2019 ក្រុមហ៊ុន OPPO...

OPPO នឹងប្រកាសដាក់លក់ស្មាតហ្វូន Dual-Mode 5G នៅចុងឆ្នាំ 2019 ខាងមុខនេះ បន្ទាប់ពីសហការជាមួយក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនឈានមុខ OPPO និង ផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា បានប្រកាសគម្រោងបញ្ចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Dual-mode 5G នាចុងឆ្នាំ 2019 ខាងមុខនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំនៃកម្មវិធីមួយដែលមានឈ្មោះថា “Qualcomm 5G ឆ្នាំ 2019” នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ លោក Henry Tang ប្រធានផ្នែកបច្ចេកវិទ្យា 5G របស់ OPPO បានឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មីជំនាន់ចុងក្រោយរបស់ពួកគេ នឹងត្រូវបំពាក់មកនូវបច្ចេកវិទ្យា Dual-mode 5G mobile platform ដែលមានការសហការគ្នាជាមួយ ក្រុមហ៊ុន​ Qualcomm...

តោះអ៊ុតមើលលក្ខណៈពិសេសៗនៃស្មាតហ្វូនកូនកាត់ OPPO Reno2F ដែលកើតចេញពីការច្របាច់បញ្ចូលគ្នារវាងត្រកូល F និង Reno ជាន់មុន ថាអស្ចារ្យប៉ុណ្ណាដែរ!

បន្ទាប់ពីដឹងតម្លៃពិតនៃស្មាតហ្វូនស៊េរីថ្មី កូនកាត់ត្រកូល F Series និង Reno Series រួចមក គិតម៉េចដែរគ្នាយើង? ប្រសិនបើនៅតែស្ទាក់ស្ទើរ ពុំទាន់ហ៊ានសម្រេចចិត្តថាគួរទិញ រឺយ៉ាងណា? តោះមកសិក្សាលម្អិតអំពីលក្ខណៈពិសេសៗនៃស្មាតហ្វូនកូនកាត់ OPPO Reno2F រូបនេះទាំងអស់គ្នា កុំថា Admin ចេះតែអួត ដូចខាងក្រោម៖ https://youtu.be/cvUER5GWLS0 ចំនុចទី1៖ OPPO Reno 2F ជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series (ដែលក្នុងនោះមានម៉ូឌែលចុងក្រោយលក់ដាច់ខ្លាំងជាងគេគឺ OPPO F11 Pro) និង...

គេថាកូនកាត់ស្អាត និង ខ្លាំង! ពិតជាត្រូវរបស់គេមែន OPPO Reno2 និង Reno2 F ផ្អើលយប់មិញ!

យប់មិញនេះ OPPO លេងម៉ាក្តាំងផ្អើលទីផ្សារទូរស័ព្ទនៅកម្ពុជា ទាំងការរៀបចំកម្មវិធី និង បង្ហាញមុខមាត់ថ្មីរបស់ពួកគេនោះ គឺ OPPO Reno2 និង Reno2 F ។ ក្រោយពេលដែលទទួលបានចំណាត់ថ្នាក់លេខមួយ ថាជា Brand ទូរស័ព្ទដែលមានការលក់ចេញច្រើនជាងគេ និង មានអ្នកគាំទ្រជាងគេនៅកម្ពុជា និង ប្រទេស៣ផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ OPPO មិនធ្វើឲ្យក្រសែភ្នែកអ្នកគាំទ្រខកបំណងឡើង ព្រោះពួកគេមិនត្រឹមតែជាអ្នកច្នៃប្រឌិតនៅលើទូរស័ព្ទប៉ុណ្ណោះទេ សូម្បីតែការបដិសណ្ឋារកិច្ចអ្នកចូលរួមក៏មិនធម្មតាដែរពីមួយកម្មវិធីទៅមួយកម្មវិធីតែងតែមានអ្វីដែលថ្មី និង ប្លែកជានិច្ច រហូតធ្វើឲ្យអ្នកសារព័ត៌មានក្នុងស្រុក និង ក្រៅស្រុក លួចសរសើរមិនបាន និង កត់ចំណាំជានិច្ច។ ស្ថិតក្នុងបរិយាកាសនៃកម្មវិធីសម្ពោធទូរស័ព្ទដៃ OPPO...