Home ព័ត៌មានជាតិ

ព័ត៌មានជាតិ

រដ្ឋគ្រោងកំណត់ឱ្យយានយន្តឯកជនត្រូវតែភ្ជាប់កាតព្វកិច្ចបង់ធានារ៉ាប់រងនៅឆ្នាំ ២០២២ នេះ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា ​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​កំណត់ឱ្យ​រថយន្ត​ឯកជន​គ្រប់​ប្រភេទ​ទាំងអស់ ត្រូវតែមាន​ការធានារ៉ាប់រង​ជា​កាតព្វកិច្ច ដែល​អាច​នឹង​អនុវត្ត​ជា​ផ្លូវការ ចាប់ពី​ឆ្នាំ​២០២២​នេះ​តទៅ​តែម្តង​។ ​ឯកឧត្តម រស់ សីល​វ៉ា បាន​ថ្លែង​ក្នុងឱកាស​ចូលរួម​ក្នុង​ទិវា​ធានារ៉ាប់រង កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ ថា រាជរដ្ឋាភិបាល​កម្ពុជា នឹងដាក់​ឱ្យប្រើ​ប្រាស់​នូវ​ការធានារ៉ាប់រង​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច ដែលជា​ការទទួលខុសត្រូវ​របស់​ប្រតិបត្តិ​ករ​ធានារ៉ាប់រង និង​ម្ចាស់​យានយន្ត​ចំពោះ​សង្គមជាតិ តាមរយៈ​ការធានារ៉ាប់រង​ដល់​ជនរងគ្រោះ ដែល​បង្កដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ធានារ៉ាប់រង​ឱ្យមាន​ការរីកចម្រើន​ថែមទៀត​។​​ការកំណត់​ជា​កាតព្វកិច្ច​នេះ...