Home ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​

​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់​ស៉ី​ន ស៉ី​ណា​វ៉ា​ត់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយ​របស់​ប៉ូលិស​កាលពី​យប់​ថ្ងៃ​អង្គារ បន្ទាប់ពី​មាន​បញ្ហា​សុខភាព​នៅ​ថ្ងៃ​ដំបូង​នៃ​ការឃុំខ្លួន​រូបលោក ក្រោយ​ត្រឡប់​ចូល​ប្រទេស​វិញ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​២៣ ខែសីហា ឆ្នាំ​២០២៣​។​​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ នៅ​ថ្ងៃទី​២២ ខែសីហា ត្រូវបាន​ឃុំខ្លួន នៅ​ពន្ធនាគារ Bangkok Remand Prison ក្រោយ​តុលាការ​កំពូល បានសម្រេច​ឱ្យ​លោក​ជាប់ពន្ធនាគារ​រយៈ​ពេល ៨​ឆ្នាំ​។ យ៉ាងណាមិញ ក្រោយ​ឃុំខ្លួន បាន​ប៉ុន្មាន​ម៉ោង អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ប៉ូលិស Police General Hospital...

ថៅកែ​ទាហាន​ស៊ីឈ្នួល​រុ​ស្ស៉ី Wagner បាន​ស្លាប់​ក្នុងការ​ធ្លាក់​យន្តហោះ​

​ថៅកែ​ទាហាន​ស៊ីឈ្នួល​រុ​ស្ស៉ី Wagner លោក យ៉េ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៉ី​ន (Yevgeny Prigozhin) ដែល​ត្រូវបាន​គេ ស្គាល់​ថា​ជាម​នុស្ស​ជំនិត​របស់​លោកពូ​ទីន និង​ធ្លាប់បាន​ដឹកនាំ​កងទ័ព​ធ្វើ​រដ្ឋប្រហារ​ចូល​វាយប្រហារ​រាជធានី​មូ​ស្គូ​នោះ ត្រូវបាន​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា លោក​បាន​ស្លាប់បាត់​បង់ជីវិត​ឧ​ប​ទ្ទេវ​ហេតុ ធ្លាក់​យន្តហោះ កាលពី​ថ្ងៃ​ពុធ ។​​ក្រុមមន្ត្រី​អាកាសចរណ៍​ស៊ីវិល​រុ​ស្ស៉ី បានចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​ជនរងគ្រោះ​ជា​អ្នកដំណើរ​ទាំង​៧​នាក់ ក្នុងនោះ​រួមមាន​ទាំង​លោក Prigozhin និង​មេបញ្ជាការ​ទាហាន​ស៊ីឈ្នួល រុ​ស្ស៉ី Wagner ម្នាក់​គឺ​លោក Dmitry Utkin ព្រមទាំង​សមាជិក​អាកាសយានិក ៣​នាក់ ដែល​ត្រូវបាន​ទទួលស្គាល់ថា​បាន​ស្លាប់​ទាំងអស់​។ «​មាន​មនុស្ស​១០​នាក់​បាន​ជិះ នៅលើ​យន្តហោះ​មួយគ្រឿង ក្នុងនោះ​រួមមាន​សមាជិក​អាកាសយាន​និក​៣​នាក់ ហើយ​បើតាម​ព័ត៌មាន​បឋម គ្មាន​មនុ​ស្សណា​ម្នាក់​នៅលើ​យន្ដហោះ​ដែល​នៅរស់​រានមាន ជីវិត​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​សម្រាប់​ស្ថានការណ៍​អាសន្ន​របស់​រុ​ស្ស៉ី​។...

នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ សន្យា​បំភ្លេច​រឿង​អតីតកាល និង​ផ្តោត​ចំបង​ទៅលើ​ការរស់នៅ​របស់​ប្រជាជន​

​គណបក្ស​ភឿ​ថៃ​អាច​បំបែក​ភាពទាល់ច្រក​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថៃ បន្ទាប់ពី​ជាប់គាំង​អស់​ជិត ១០០ ថ្ងៃ ក្រោយ​ការបោះឆ្នោត​សកល​កាលពី​ថ្ងៃទី ១៤ ខែឧសភា ដោយ លោក ស្រេ​ត​ថា ថា​វី​ស៊ីន ដែលជា​បេក្ខជន​មួយ​រួប​ក្នុងចំណោម ៣ រូប របស់​បក្ស​ភឿ​ថៃ បានទទួល​ការគាំទ្រ​ពី​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា​ច្រើន​លើស​តម្រូវ​ការដែល​ទាមទារ​ត្រឹម ៣៧៤ ប៉ុណ្ណោះ​។ ​ជ័យជម្នះ​របស់ ស្រេ​ត​ថា ថា​វី​ស៊ីន ជាមួយនឹង​សំឡេងគាំទ្រ​ចំនួន ៤៨២ ក្នុងចំណោម​សមាជិកសភា និង​ព្រឹទ្ធសភា​ចំនួន ៧២៧ រូប ដែលមាន​វត្តមាន​ក្នុងពេល​ប្រជុំ​នៅ​ថ្ងៃទី ២២ សីហា បានបញ្ចប់​ការរាំងស្ទះ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​អស់​ពេល​ជា​យូរ​ដែល​លាយឡំ​ដោយ​ជម្លោះ​ផ្លូវច្បាប់​ជាច្រើន លើ​គណបក្ស​ឈ្នះ ឆ្នោត​។ នេះ​បើ​យោងតាម...

ប្លុក​អាហ្វ្រិក​ខាងលិច អាច​នឹង​ប្រើប្រាស់​កម្លាំងយោធា ស្ដារ​សណ្ដាប់ធ្នាប់​ឡើងវិញ​នៅ​នី​ហ្សេ​

​រដ្ឋធានី​អា​បូ​ចា (Abuja)៖ បណ្ដា​មេដឹកនាំ​សហគមន៍​សេដ្ឋកិច្ច​រដ្ឋ​អាហ្វ្រិក​ខាងលិច ហៅ​កាត់ ECOWAS (​អេកូ​វ៉ាស​) កំពុងតែ​បង្កើន​នូវ​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង ប្រឆាំងនឹង​មេដឹកនាំ​រដ្ឋប្រហារ​យោធា នៅ​ក្នុ​ប្រទេស​នី​ហ្សេ ដោយ​រាប់បញ្ចូល​ទាំង​ការប្រើប្រាស់​កម្លាំងយោធា សម្រាប់​ស្ដារ​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​នេះ​ឡើងវិញ​។​​សារព័ត៌មាន Aljazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែសីហា ថា បណ្ដា​ប្រមុខរដ្ឋ នៃ​សហគមន៍​សេដ្ឋកិច្ច​រដ្ឋ​អាហ្វ្រិក​ខាងលិច បានបញ្ជាក់ ថា ជម្រើស​ជា​ចំហ នឹងត្រូវ​ប្រើប្រាស់ ដោយ​រាប់បញ្ចូល​ទាំង​កម្លាំងយោធា នៅតែមាន ដើម្បី​ស្តារ​សណ្តាប់ធ្នាប់​ឡើងវិញ ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នី​ហ្សេ ក្រោយ​អំពើ​រដ្ឋប្រហារ​យោធា កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៣​។ បណ្ដា​មេដឹកនាំ​របស់​ប្លុក​អាហ្វ្រិក​ខាងលិច​មួយ​នេះ ក៏បាន​បញ្ជា​ឱ្យធ្វើ​ឱ្យកម្លាំង​ទាហាន​របស់ខ្លួន...

សហរដ្ឋអាមេរិក ប្ដេជ្ញា​ជាថ្មី​អំពី​ចំណង​យោធា​ដ៏​រឹងមាំ ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​

​រាជធានី​រី​យ៉ា​ដ (Riyadh)៖ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​បញ្ជូន​នាវាចម្បាំង​ដ៏​ទំនើប ចំនួន​២​គ្រឿង និង កម្លាំង​ទាហាន​ម៉ា​រី​ន ជាង​៣​ពាន់​នាក់ ទៅ​ដាក់ពង្រាយ នៅ​សមុទ្រ​ក្រហម ចំពេល​មានការ​គំរាមកំហែង​កាន់តែខ្លាំង​ឡើង ពី​អ៊ីរ៉ង់ និង រុស្ស៊ី នៅ​តំបន់​មជ្ឈិមបូព៌ា ហើយ​ឥឡូវនេះ មន្ទីរ​បញ្ច​កោណ បាន​អះអាង​ជាថ្មី អំពី​ការប្ដេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ចំពោះ​ចំណង​ទំនាក់ទំនង​យោធា​ដ៏​រឹងមាំ ជាមួយនឹង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​​បណ្ដាញ​ទូរទស្សន៍​អារ៉ាប់​អន្ដរជាតិ Alarabiya News បាន​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែសីហា ថា មន្ទីរ​បញ្ច​កោណ នៃ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃ​ពុធ (​ទី​៩...

អតីត​នាយករដ្ឋមន្ដ្រី​ជប៉ុន បញ្ចេញ​សង្គ្រាម​វោហារ​ស័ព្ទ ត្រូវតែ​ការពារ​តៃវ៉ាន់ បើ​មានការ​ឈ្លានពាន​

​រាជធានី​តូ​ក្យូ​៖ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កំពុងតែ​បង្កើន​សម្ពាធ កាន់តែខ្លាំង​ឡើង មកលើ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ ទាំង​ការទូត នយោបាយ សេដ្ឋកិច្ច និង យោធា ដើម្បី​ចាប់បង្ខំ​ឲ្យ​តៃវ៉ាន់ ព្រម​ទទួលយក​នូវ​ដែន​អធិបតេយ្យភាព​របស់​ចិន ប៉ុន្ដែ​ឥឡូវនេះ អតីត​នាយករដ្ឋមន្ដ្រី​ជប៉ុន បាន​បញ្ចេញ​នូវ​សង្គ្រាម​វោហារ​ស័ព្ទ​កាន់តែខ្លាំង​ឡើង ថា សហរដ្ឋអាមេរិក និង ជប៉ុន ត្រូវតែ​ការពារ​ដែន​កោះ​តៃវ៉ាន់ ប្រសិនបើ​មានការ​លុកលុយ ដោយ​យោធា​ណាមួយ​កើតឡើង​។​​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែសីហា ថា លោក តា​រ៉ូ អាសូ (Taro Aso)...

សហរដ្ឋអាមេរិក ចេញ​បទបញ្ជា​ថ្មី​លើ​បច្ចេកវិទ្យា​ដ៏​រសើប​របស់ខ្លួន រាំងខ្ទប់​ចិន​យកទៅ​ប្រើ​លើ​វិស័យ​យោធា

​រដ្ឋធានី​វ៉ាស៊ីនតោន​៖ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទំនាក់ទំនង​ការទូត រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំង កាន់តែ​តានតឹង​ខ្លាំង​ឡើង ហើយ​ឥឡូវនេះ លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន (Joe Biden) កំពុងតែ​ចាប់ផ្ដើម​រឹតបន្ដឹង ដល់​ការវិនិយោគទុន​របស់​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​ចិន ជាពិសេស វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ដ៏រ​សើ​បំផុត​។​​សារព័ត៌មាន Channel News Asia មាន​មូលដ្ឋាន នៅក្នុង​ប្រទេស​សិង្ហ​បុរី បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែសីហា ថា លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ...

ទីភ្នាក់ងារ​ពិសេស​អាមេរិក បាញ់​ស​.​ម្លា​ប់​បុរស​ម្នាក់ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​គំរាមកំហែង​ប្រធានាធិបតី​

​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រុមមន្ដ្រី​ទីភ្នាក់ងារ​ពិសេស​របស់ FBI បាន​បាញ់សម្លាប់​បុរស​ម្នាក់ នៅក្នុង​រដ្ឋ Utah កាលពី​ថ្ងៃ​ពុធ ខណៈ​ពួកគេ កំពុងតែ​ព្យាយាម​ចាប់ខ្លួន​គាត់ ក្រោម​ការចោទប្រកាន់​ពីបទ​គំរាមកំហែង ប្រឆាំងនឹង​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន នៅមុន​ពេលធ្វើ​ដំណើរ​ទ​ស្សន​កិច្ច​របស់គាត់ ទៅកាន់​រដ្ឋ​មួយ​នេះ​។​​បណ្ដាញ​ទូរទស្សន៍​របស់​សហរ​ដ្ឋ​អាមេរិក CNN បាន​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​៩ ខែសីហា ថា បើតាម​ប្រភពពី​ក្រុម​អនុវត្ដ​ច្បាប់ បាន​អះអាង ថា ក្រុម​ភ្នាក់ងារ FBI កំពុងតែ​បញ្ជា​ដល់​បុរស​ម្នាក់ ឈ្មោះ ក្រេ​ក រ៉ូ​ប៊ឺ​ត​សុន (Craig Robertson) ខណៈ​គាត់​បាន​ភ្ជង់​កាំភ្លើង តម្រង់​មករក​សមត្ថកិច្ច​។...

តៃវ៉ាន់ លូកដៃ​កាន់តែ​ជ្រៅ​ជាមួយ​មហាអំណាច​លោកខាងលិច បោះទុន​ជាង​៨​ពាន់​លាន​ដុល្លារ​លើ​បន្ទះ​ឈី​ប​

រដ្ឋធានី​ប៊ែ​រ​ឡាំង​៖ ស្របពេល​បណ្ដា​ប្រទេស​មហាអំណាច​នានា​របស់​ពិភពលោក កំពុងតែ​បង្កើត​សង្គ្រាមត្រជាក់​លើ​បន្ទះ​ឈី​ប នា​សម័យ​ទំនើប​នេះ ក្រុមហ៊ុន​ផលិត​ឈី​ប​ដ៏​ធំ​បំផុត​របស់​តៃវ៉ាន់ TSMC ក៏បាន​អនុម័ត​លើ​ការវិនិយោគ មាន​ទំហំ​ទឹកប្រាក់ រហូតដល់​៣,៨​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​រោងចក្រ​របស់​អាល្លឺម៉ង់ ហើយ​វិនិយោគ​ទំហំ​ទឹកប្រាក់ ៤,៥​ពាន់​លាន​ដុល្លារ នៅលើ​ទឹកដី​របស់​អាមេរិក​។​​សារព័ត៌មាន​អារ៉ាប់​អន្ដរជាតិ Alarabiya News បានចេញ​ផ្សាយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែសីហា ថា ក្រុមហ៊ុន​ឈី​ប​ដ៏​ធំ​បំផុត​របស់​តៃវ៉ាន់ TSMC បានបញ្ជាក់ កាលពី​ថ្ងៃ​អង្គារ (​ទី​៨ ខែសីហា​) ថា ក្រុមប្រឹក្សាភិបាល​របស់​ខ្លួន បានអនុម័ត​ការវិនិយោគ មាន​ទំហំ​ទឹកប្រាក់ ៣,៨​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​រោងចក្រ​ដែល​បាន​គ្រោងទុក ស្ថិត​ក្នុងប្រទេស​អាល្លឺម៉ង់ ក៏ដូចជា​ការបណ្ដាក់ទុន...

អ៊ុយ​.​ក្រែ​ន បញ្ជូនទាហាន​រងរបួស​តាម​ដ្រូ​ន ចេញពី​សមរ​.​ភូមិ​ប្រ​.​យុទ្ធ​

​រដ្ឋធានី​កៀវ​៖ ស្របពេល​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន កំពុងតែ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ ប្រឆាំងនឹង​កម្លាំង​ទាហាន​រុស្ស៊ី ដើម្បី​រំដោះទឹកដី ចេញពី​ការគ្រប់គ្រង​របស់​ក្រុង​មូ​ស្គូ​នោះ ឥឡូវនេះ ក៏មាន​សេចក្ដីរាយការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ គឺ​រដ្ឋាភិបាល​ក្រុង​កៀវ បាន​ជម្លៀស​ទាហាន​រងរបួស​របស់ខ្លួន តាម​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន ចេញពី​សមរភូមិ​ប្រយុទ្ធ​។ ​សារព័ត៌មាន Insider បានចេញ​ផ្សាយ នៅ​ថ្ងៃ​អង្គារ ទី​៨ ខែសីហា ថា បើតាម​សារព័ត៌មាន The Economist បាន​រាយការណ៍ ថា អ៊ុយ​ក្រែ​ន កំពុងតែ​ប្រើប្រាស់​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន​ដឹកជញ្ជូន បញ្ជូន​កងទ័ពរ​ងរ​បួស ចេញពី​សមរភូមិ​។ ដ្រូ​ន​ទាំងនោះ អាច​ផ្ទុក​ទម្ងន់...