គ្រោះទឹកជំនន់ នៅនីហ្សេរីយ៉ា ស្លា-ប់៦០០នាក់ និងជម្លៀសជាង១,៣លាននាក់
រដ្ឋធានីអាប៊ូចា (Abuja)៖ រហូតមកដល់ពេលនេះ នីហ្សេរីយ៉ា ជាប្រទេសមួយ ហ៊ុមព័ទ្ធទៅ ដោយអំពើហិង្សា នៅតាមរដ្ឋមួយចំនួន ហើយឥឡូវក៏ត្រូវបន្ថែមនូវបន្ទុកយ៉ាងធ្ងន់ធ្ងរ ក្រោយគ្រោះទឹកជំនន់ដ៏កំណាច បានឆក់យកជិវិតមនុស្ស ជាង៦០០នាក់ និង ជម្លៀសប្រជាជន ជាង ១,៣លាននាក់ ចេញពីលំនៅឋាន។ សារព័ត៌មាន CBC បានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែតុលា ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានបង្អុរចុះមកយ៉ាងខ្លាំង រហូតបង្កើតទៅជាទឹកជំនន់ជន់លិច នៅតាមរដ្ឋជាច្រើន នៅទូទាំងប្រទេសនីហ្សេរីយ៉ា។អាជ្ញាធរ នៅក្នុងតំបន់ បានបញ្ជាក់ ថា នៅក្នុងឆ្នាំនេះ គ្រោះទឹកជំនន់បានឆក់យកជីវិតមនុស្ស យ៉ាងតិច៦០៣នាក់...
ក្រុមហ៊ុន PEUGEOT ធ្វើពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត
ភ្នំពេញ៖ ក្រុមហ៊ុន ធីអេច គ្រុប (TH Group) ជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដទំនើបម៉ាក PEUGEOT បានរៀបចំ «កម្មពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត» កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ។ កម្មវិធីនេះបានប្រារព្ធឡើង គឺដោយសារតែមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន PEUGEOT CAMBODIA ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា មកលើរថយន្តទំនើបម៉ាក PEUGEOT ដែលជាផលិតផលរបស់ប្រទេសបារាំង មានឈ្មោះបោះសំឡេង នៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន ដោយមូលហេតុនេះហើយបានជា ក្រុមហ៊ុន PEUGEOT CAMBODIA សម្រេចចិត្តពង្រីកអគារតាំងបង្ហាញលក់រថយន្តថ្មីមួយកន្លែងទៀត ក្នុងការបង្កើនភាពងាយស្រួលដល់អតិថិជន...
កម្មពិធីសម្ពោធជាផ្លូវការនូវរថយន្ត 𝐀𝐥𝐥-𝐍𝐞𝐰 𝐏𝐞𝐮𝐠𝐞𝐨𝐭 𝟓𝟎𝟎𝟖 𝐒𝐔𝐕 មានការចាប់រង្វាន់មាសសុទ្ធ 𝟏𝐊𝐠 នៅថ្ងៃសុក្រ ទី𝟏𝟔 ខែកញ្ញា ឆ្នាំ𝟐𝟎𝟐𝟐
ក្រុមហ៊ុន 𝐏𝐞𝐮𝐠𝐞𝐨𝐭 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚𝐧 នឹងធ្វើការបើកកម្មពិធីសម្ពោធជាផ្លូវការនូវរថយន្ត 𝐀𝐥𝐥-𝐍𝐞𝐰 𝐏𝐞𝐮𝐠𝐞𝐨𝐭 𝟓𝟎𝟎𝟖 𝐒𝐔𝐕 រួមទាំងមានការចាប់រង្វាន់មាសសុទ្ធ 𝟏𝐊𝐠 នៅថ្ងៃសុក្រ ទី𝟏𝟔 ខែកញ្ញា ឆ្នាំ𝟐𝟎𝟐𝟐 ខាងមុខនេះ នៅបុរីប៉េងហួតបឹងស្នោរ 𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐥𝐥 អាគារ 𝐄𝐮𝐫𝐨 𝟐។ នាថ្មីៗនេះបានដំណឹងមកថា ក្រុមហ៊ុនផលិតរថយន្ត 𝐏𝐞𝐮𝐠𝐞𝐨𝐭 របស់ប្រទេសបារាំង ប្រចាំប្រទេសកម្ពុជា គ្រោងនឹងធ្វើការបើកកម្មពិធីសម្ពោធជាផ្លូវការនូវរថយន្ត 𝐀𝐥𝐥-𝐍𝐞𝐰 𝐏𝐞𝐮𝐠𝐞𝐨𝐭 ម៉ូឌែល 𝟓𝟎𝟎𝟖 𝐒𝐔𝐕 ស៊េរីថ្មី ដែលនឹងធ្វើឡើងនៅថ្ងៃទី𝟏𝟔...
ជំនន់ទឹកភ្លៀងវាយប្រហារយ៉ាងខ្លាំង នៅភាគខាងត្បូងប៉ាគីស្ថាន ស្លាប់ជាង១០០០នាក់
រដ្ឋធានីអ៊ិស្លាមបាដ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានវាយប្រហារយ៉ាងខ្លាំង នាភាគខាងត្បូង ប្រទេសប៉ាគីស្ថាន បង្កឲ្យកើតគ្រោះទឹកជំនន់ សម្លាប់មនុស្ស ជាង ១ ០០០នាក់ ហើយក្នុងនោះមានកុមាររាប់រយនាក់ និង បំផ្លិចបំផ្លាញផ្ទះជិត១០ម៉ឺនខ្នង ប៉ុន្ដែអាជ្ញាធរ នៃប្រទេសអាស៊ីខាងត្បូងនេះ នៅមិនទាន់អាចវាយតម្លៃ អំពីទំហំខូចខាត គិតជាទឹកប្រាក់ប៉ុន្មាននៅឡើយ។សារព័ត៌មាន The National News បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៩ ខែសីហា ថា ក្រុមមន្ដ្រីប៉ាគីស្ថាន បានអះអាង កាលពីថ្ងៃអាទិត្យ ថា គ្រោះធម្មជាតិ បង្កឡើងដោយភ្លៀង និង ទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ...
ពលរដ្ឋថៃ ធ្វើបាតុកម្មបណ្ដេញនាយករដ្ឋមន្ដ្រី ចេញពីតំណែង
រាជធានីបាងកក៖ ក្រុមបាតុករ មកអង្គភាពផ្សេងៗ បានបន្ដប្រមូលផ្ដុំគ្នា ធ្វើបាតុកម្ម នៅមុខវិមានរដ្ឋាភិបាល និង រដ្ឋសភា ដើម្បីទាមទារឲ្យនាយករដ្ឋមន្ដ្រីលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ចុះចេញពីតំណែង។សារព័ត៌មាន Arab News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៣ ខែសីហា ថា អាជ្ញាធរថៃ បានបង្កើនសន្តិសុខ នៅក្នុងរាជធានីបាងកក កាលពីថ្ងៃអង្គារ មុនពេលការតវ៉ាទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ លាលែងពីតំណែង ខណៈតុលាការកំពុងតែពិចារណា លើអាណត្តិ៨ឆ្នាំរបស់គាត់ សម្រាប់ការកាន់តំណែងជានាយករដ្ឋមន្ដ្រី...
សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី សម្លាប់មនុស្សរាប់ម៉ឺននាក់ ខាតលុយរាប់រយពាន់លានដុល្លារ
រដ្ឋធានីកៀវ៖ ដោយសារសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែបន្ដវាយប្រយុទ្ធគ្នា អូសបន្លាយ អស់រយៈពេល១៨១ថ្ងៃ គិតត្រឹម ថ្ងៃទី២៣ ខែសីហា ក៏សេចក្ដីរាយការណ៍ អំពីការបាត់បង់ជីវិតរបស់ជនស៊ីវិល និង កងទ័ពទាំងសងខាង កើនឡើងដល់ជិត១សែននាក់ និង ខាតលុយអស់រាប់រយពាន់លានដុល្លារសហរដ្ឋអាមេរិក។សារព័ត៌មានរបស់ឥណ្ឌា NDTV បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២២ ខែសីហា ថា លោកឧត្ដមសេនីយ៍ វ៉ាឡែរីយ ហ្សាលូស្នី (Valeriy Zaluzhny) អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា កងទ័ពអ៊ុយក្រែន ចំនួន ៩...
ចុចលើកម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី TikTok មានហានិភ័យខ្ពស់!
កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី TikTok (in-app browser) មានបង្កប់ជាមួយកូដ JavaScript ដែលអាចទាញយកទិន្នន័យដែលអ្នកប្រើប្រាស់បានវាយបញ្ចូលតាមរយៈក្ដារចុច។អ្នកស្រាវជ្រាវបានចាត់ទុកកូដដែលមាននៅក្នុងកម្មវិធី TikTok គឺវាស្មើនឹងការលួចដំឡើងកម្មវិធី keylogger ទៅក្នុងកម្មវិធីគេហទំព័រមួយចំនួន ដែលជនខិលខូចតែងតែប្រើដើម្បីលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់។ ពួកគេក៏បានបញ្ជាក់ដែរថា កូដនេះអាចលួចយកទិន្នន័យសំខាន់ៗមាន ដូច ជា លេខ សម្ងាត់ និងលេខប័ណ្ណឥណទានជាដើម។ដើម្បីជៀសវាងពីការលួចទាញយកទិន្នន័យ អ្នកស្រាវជ្រាវបានណែនាំឱ្យអ្នកប្រើប្រាស់បើកតំណភ្ជាប់ទាំងឡាយណាដែលមាននៅក្នុងកម្មវិធី ជាមួយនឹងកម្មវិធីគេហទំព័ររបស់កុំព្យូទ័រ ឬទូរសព្ទមានដូចជា Safari វិញ ព្រោះសូម្បីតែកម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី Facebook និង Instagram ក៏មានបង្កប់មកជាមួយនូវកូដដែលអាចឱ្យពួកគេតាមដានការប្រើប្រាស់របស់លោកអ្នកបានផងដែរ៕ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime...
តួកគីលេងមួយក្បាច់ធ្វើឲ្យរុស្ស៊ីកាន់តែភ័យ
រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាមវាយប្រយុទ្ធគ្នា រវាងកម្លាំងការពារទឹកដីរបស់ក្រុងកៀវ និង កម្លាំងទាហានរបស់ក្រុងមូស្គូ កំពុងតែបន្ដឥតស្រាកស្រាន្ដនោះ ក៏មានសេចក្ដីរាយការណ៍ថា តួកគី នឹងសាងសង់រោងចក្រផលិតដ្រូនដ៏កំណាចនេះ នៅក្នុងប្រទេសអ៊ុយក្រែន ហើយព័ត៌មាននេះ រឹតតែធ្វើឲ្យរុស្ស៊ី កាន់តែប្រឈមមុខនឹងការចាញ់សង្គ្រាមឈ្លានពានរបស់ខ្លួន។សារព័ត៌មាន The Switzerland Times បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៨ ខែសីហា ថា លោក វ៉ាស៊ីល បូដណា (Vasyl Bodnar) ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅប្រទេសតួកគី បានបញ្ជាក់ថា លោក រេសេប តាយយីប អេដូហ្គេន (Recep...
អតីតប្រធានាធិបតីស្រីលង្កា បន្ដរត់ភៀសខ្លួន ស្វែងរកការស្នាក់នៅប្រទេសថៃ
រាជធានីបាងកក៖ អតីតប្រធានាធិបតីស្រីលង្កា ក្រោយពេលរត់ចោលស្រុក ដោយសារការដឹកនាំប្រទេស តវង្សត្រកូល រហូតធ្វើឲ្យសេដ្ឋកិច្ចប្រទេស ដួលរលំសេដ្ឋកិច្ចទាំងស្រុង ហើយកើតនូវភាពវឹកវរ កំពុងតែធ្វើដំណើរ ទៅស្វែងរកការស្នាក់នៅក្នុងប្រទេសថៃបន្ដទៀត។សារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១២ ខែសីហា ថា បើតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ ដែលដឹងអំពីសកម្មភាពរបស់អតីតប្រធានាធិបតីស្រីលង្កា បានឲ្យដឹងថា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) អតីតប្រធានាធិបតីរូបនេះ បានធ្វើដំណើរ តាមជើងយន្តហោះឯកជន ចាកចេញពីសិង្ហបុរី មកដល់អាកាសយានដ្ឋានដុន មួង (Don Muang) ស្ថិតក្នុងទីក្រុងបាងកក...
មីស៊ីលទំនើបៗរបស់រុស្ស៊ី ពឹងផ្អែកលើបច្ចេកវិទ្យារបស់បស្ចិមលោក
រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេស បានរកឃើញថា បច្ចេកវិទ្យារបស់ចក្រភពអង់គ្លេស និង បស្ចិមលោក ត្រូវបានរកឃើញ នៅក្នុងសមាសធាតុគ្រឿងសព្វាវុធរបស់រុស្ស៊ើ សម្រាប់វាយប្រហារ នៅក្នុងប្រទេសអ៊ុយក្រែន។បើតាមវិទ្យាស្ថាន Royal United Service ហៅកាត់ Rusi បានឲ្យដឹងថា សមាសធាតុជាន់ខ្ពស់ បង្ហាញថា ក្រុងមូស្គូ ពឹងផ្អែកលើបច្ចេកវិទ្យាជាន់ខ្ពស់របស់បស្ចិមប្រទេស សម្រាប់យកមកបង្កើតមីស៊ីល និង គ្រឿងសព្វាវុធទំនើបៗ វាយប្រហារ នៅក្នុងប្រទេសអ៊ុយក្រែន។របាយការណ៍ ដដែលនោះ បានអះអាងថា រុស្ស៊ី បានបាត់បង់មីស៊ីលឆ្លងទ្វីប និង មីស៊ីលផ្លោង ឧបករណ៍សង្គ្រាមអេឡិចត្រូនិក និង...