Home វិទ្យាសាស្ត្រ

វិទ្យាសាស្ត្រ

អស់​រយៈពេល​ជិត ៣​ឆ្នាំ ទីបំផុត​គេ​រកឃើញ​ប្រភព​នៃ​ជំ​ងី​រាតត្បាត​កូ​វីដ ១៩ ហើយ​

មានការ​សិក្សា​ពីរ​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី ២៦​កក្កដា ២០២២ ក្នុង​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ Science ដ៏​ល្បីល្បាញ​បាន​សន្និដ្ឋានថា ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩ បាន​ផ្តើមចេញពី​ផ្សារ​លក់​គ្រឿង​សមុទ្ទ​នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន​។ លទ្ធផល​នៃ​ការសិក្សា​នេះ ជាការ​បង្អុ​ល​បង្ហាញឱ្យឃើញថា វីរុស​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ទំនង​ខ្លាំង​ជាមាន​ប្រភព​ចេញ​មកពី​សត្វ​។​​ការសិក្សា​ទីមួយ​ជាការ​វិភាគ​ភូមិសាស្ត្រ ដែល​បង្ហាញឱ្យឃើញថា ករណី​កូ​វីដ​រកឃើញ​ដំបូង​បំផុត នៅក្នុង​ខែធ្នូ​២០១៩ ផ្តុំគ្នា​នៅតែ​ជុំវិញ​ផ្សា​រលក់​គ្រឿង​សមុទ្ទ​របស់​ក្រុង​វ៉ូ​ហាន​។ ឯ​ការសិក្សា​ទី​ពីរ ដែល​ផ្តោត​ការវិភាគ​ទៅលើ​ហ្សែ​ន​របស់​វីរុស​ក្នុង​ខ្លួន​អ្នកជំងឺ​កូ​វីដ​ករណី​ដំបូង​គេ​ដែល​បាន​សន្និដ្ឋានថា វា​ហាក់ដូចជា​មិនសូវ​ទំនង​សោះ​ដែលថា​វីរុស Sars-CoV-2 ឆ្លង​រា​ត​ដាល​លើ​មនុស្ស​យ៉ាង​ទូលំទូលាយ​នៅមុន​ខែវិច្ឆិកា​២០១៩​។​​វីរុស​ផ្តុំ​នៅ​ជុំវិញ​ផ្សារ​​ការសិក្សា​វិភាគ​ភូមិសាស្ត្រ មាន​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​ដំបូង នៅ​ខែធ្នូ​២០១៩ ចំនួន ១៥៥​ករណី​។ អ្នកស្រាវជ្រាវ រកឃើញថា​អ្នក​ទាំងអស់នោះ សុទ្ធតែ​រស់នៅ​ជុំវិញ​ផ្សារ មិន​ដូច​អ្នកជំងឺ​នៅ​ខែ​បន្ទាប់ៗ ដែល​រស់នៅក្នុង​សង្កាត់​មាន​ដង់ស៊ីតេ​ចង្អៀត​គ្នា​ខ្លាំង ហើយ​ទើប​ធ្វើឱ្យមាន​ផ្ទុះ​ការឆ្លង​រីក​រាលដាល​ទេ​។​​ជាងនេះទៅទៀត ពួកគេ​ជាម​នុស្ស​ដែល​គ្មាន​ពាក់ព័ន្ធ​ដោយផ្ទាល់​នឹង​ផ្សារ (​មិនមែនជា​អ្នកលក់...

ក្រុម​អ្នកវិទ្យាសាស្ត្រ​៖ ផែនដី​របស់​យើង​ត្រូវបាន​បុក​ដោយ​រលក​ទំនាញ​ដ៏​អាថ៌កំបាំង​មួយ​ចេញពី​ប្រភព​មិន​ច្បាស់លាស់​

​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​អះអាងថា កម្លាំង​ផ្ទុះ​នៃ​រលក​ទំនាញ​មួយ បានមក​បុក​ផែនដី​របស់​ពួកយើង​។​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅឯ​មន្ទីរ​សង្កេតការណ៍​រលក​ទំនាញ​ឡាស៊ែរ​អាំងទែ​ហ្វេ​រ៉ូ​ម៉ែត្រ​(LIGO)​ចាប់បាន​រលក​ទំនាញ​នេះ ដោយ​ប្រើប្រាស់​ឧបករណ៍​តាមដាន​បច្ចេកវិទ្យា​ខ្ពស់​របស់​ពួកគេ​។​ ​លោក Christopher Berry គឺជា​តារាវិទូ​សិក្សា​ពី​រលក​ទំនាញ​នៅឯ​មន្ទីរ LIGO បាន​និ​យា​ថា យើង​មិនដឹង​នោះទេ​ថា​តើ​មកពី​មូលហេតុ​អ្វី បានជា​ធ្វើ​ឲ្យ​ផ្ទុះ​រលក​ទំនាញ​បែបនេះ ប៉ុន្តែ​ច្បាប់​ណាស់​ថា វា​បង្កើតឡើង​ទៅបាន ក៏​ដោយសារតែ​ប្រហោង​ខ្មៅ​យក្ស​ធំៗ​ចំនួន​២​។​គួរ​ឲ្យ​ដឹងថា កាលពី​ឆ្នាំមុន មន្ទីរ LIGO បានប្រកាស​ឲ្យ​ដឹងផង​ដែរ​ពី​ការរកឃើញ​រលក​ទំនាញ​ដ៏​ធំ​មួយ មកពី​ប្រភព​ចំនួន​៣ ដែលមាន​ចម្ងាយ​ឆ្ងាយ​ហូត​ដល់​៣​ពាន់​លាន​ឆ្នាំ​ពន្លឺ​។ រលក​ទំនាញ​បែបនេះ កើតមានឡើង ដោយសារតែ​ប្រហោង​ខ្មៅ​២ មក​នៅក្បែរ​គ្នា​បង្កើតបាន​ប្រហោង​ខ្មៅ​តែមួយ​។ ពួកគេ​មានជំនឿថា រលក​ទំនាញ កើតមានឡើង ពេលដែល​ប្រហោង​ខ្មៅ​ទាំង​២​នេះ បុក​គ្នា​។​ក្រុម​អ្នកវិទ្យាសាស្ត្រ LIGO បាន​និយាយថា ការរកឃើញ​ចុងក្រោយ​នេះ គឺជា​សញ្ញា​យ៉ាងច្បាស់​មួយ​សម្រាប់​ហេតុការណ៍​រលក​ទំនាញ...

ក្រុម​អ្នកស្រាវជ្រាវ​ទើប​រកឃើញ​ភព​ថ្មី​មួយ​ស្រដៀង​គ្នា​ទៅនឹង​ភពផែនដី​

​កាលពី​ឆ្នាំ​២០១៦ ក្រុម​តារាវិទូ​បាន​រកឃើញ​ភព Proxima b ដែល​អាចមាន​លទ្ធភាព​ទ្រទ្រង់​ជីវិត ហើយ​ភព​នេះ​ធ្វើដំណើរ​វិលជុំ​វិញ​ផ្កាយ Proxima Centauri ដែលមាន​ចម្ងាយ​ត្រឹមតែ​៤.២​ឆ្នាំ​ពន្លឺ​ពី​ផែនដី​។ ឥឡូវនេះ ក្រុម​អ្នកស្រាវជ្រាវ​បានទទួល​សញ្ញា​ទី​២ ដែល​គេ​ជឿថា​មាន​ភព​ធំ​មួយ​ដែល​ស្រដៀង​នឹង​ភពផែនដី កំពុង​វិលជុំ​វិញ​ផ្កាយ​ដដែល​នេះ​ផងដែរ​។ ផ្កាយ Proxima Centauri គឺជា​ផ្កាយ​ដែល​នៅ​ជិត​ព្រះអាទិត្យ​របស់​យើង​ជាងគេ ហើយ​ផ្កាយ​នេះ​ស្ថិតក្នុង​ប្រព័ន្ធ​តារា​ភ្លោះ Alpha Centauri​។ ​កាលពីពេល​ថ្មីៗ​នេះ របកគំហើញ​ថ្មី​មួយ​បាន​បង្ហាញថា ភព​ទី​២​នេះ​ដែលមាន​ឈ្មោះថា Proxima c គឺ​អាចជា​ភពផែនដី​ធំ ពីព្រោះ​ម៉ាស់​របស់​វា​មាន​ទំហំ​ធំ​ជាង​ភពផែនដី​របស់​យើង ប៉ុន្តែ​វា​មាន​ទំហំ​តូច​ជាង​ភព​អ៊ុយ​រ៉ា​នុស​និង​ភព​ណិ​ប​ទូ​ន​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា ភព​ថ្មី​មួយ​នេះ​អាច​ចំណាយពេល​៥.២​ឆ្នាំ​នៃ​ផែនដី ទើប​អាច​វិល​ជុំវិញ​ផ្កាយ​របស់​វា​បាន​មួយ​ជុំ​។ គួរ​រម្លឹក​ផងដែរ​ថា ភព Proxima b...

ទោះ​មិន​ជឿ​ស្លាប់​លេង​ទៅ​…​អ្នកវិទ្យាសាស្ត្រ​និយាយថា​មនុស្ស​ជិត​ស្លាប់​គឺមាន​ព្រលឹង​ផ្សេងទៀត​មក​

…​ចាស់ៗ​ច្រើន​បាន​តំណាល​ថា​…​មនុស្ស​ដែល​កាលពី​នៅរស់​ប្រកប​របរ​អ្វីមួយ​លុះដល់​ពេល​ជិត​ស្លាប់​ច្រើនតែ​ផឹក​ឃើញ​ទៅដល់​មុខរបរ​នោះ​ដូចជា​អ្នករកស៊ី​កាប់​គោ​-​កាប់​ជ្រូក​លក់​ជាដើម បាន​ពោល​ខ្សាវៗ​ប្រាប់​កូនចៅ​ថា​គោ​-​ជ្រូក​មាន​ច្រើនណាស់​ពេញមុខ​ផ្ទះ​មក​ទទួល​ហើយ​ចំពោះ​អ្នក​ដែល​ជិត​ស្លាប់ មិនថាតែ​ជនជាតិខ្មែរ និង​បរទេស​ទេ ត្រូវបាន​គេ​បកស្រាយ​ស្ទើរតែ​ដូចៗ​គ្នា​ថា ពួកគេ​បាន​មើលឃើញ​ព្រលឹង​អរូបី ដែល​មនុស្ស​ទូទៅ​មើលមិនឃើញ ដោយ​ការមើលឃើញ​ព្រលឹង​មនុស្ស​អរូបី​នេះ​ត្រូវបាន​គេ​ដឹងថា​ជា​ពពួក​យមទូត មក​ទទួល​ព្រលឹង​ទៅ​ឋាន​ផ្សេង​មួយទៀត​។ ចំពោះ​ការបកស្រាយ​ពី​ការមើលឃើញ​ព្រលឹង​នេះ​ត្រូវបាន​ឱ្យដឹងពី មនុស្ស​ដែល​ជិត​ស្លាប់ តែមាន​សំណាង​រួច​ពី​ស្លាប់​វិញ​។​ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ​អ្នកវិទ្យាសាស្ត្រ​បែរជា​បកស្រាយ​ខុសពី​អ​បិ​យ​ជំនឿ​នេះ​ទៅវិញ ដោយ​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា​ព្រលឹង​មនុស្ស​អរូបី​ដែល​អ្នក​ជិត​ស្លាប់​បានឃើញ វា​មិនមែនជា​ព្រលឹង ឬ​វិញ្ញាណ​ឡើយ តែ​បែរជា​មនុស្ស​ភព​ក្រៅ​ដែលមាន​វិទ្យាសាស្ត្រ​ជឿនលឿន​ជាង​មនុស្ស​លើ​ផែនដី​ទៅវិញ​។​ តាមរយៈ​ការ​បង្ហោះ​សារ​ពី​គណនី Wong Sophal នៅលើ​គ្រុប Cambo Space អវកាស និង​វិទ្យាសាស្ត្រ បាន​រៀបរាប់ថា​"​មនុស្ស​មិនមែនជា​របស់​ផែនដី​នេះ​ទេ​, ហេតុការណ៍​មុនពេល​ស្លាប់ មនុស្ស​រមែង​ឃើញ​ស្រមោល​ខ្មៅ​មួយ រឺ​លើសពី​មួយ​មក​ទទួលយក​ទៅ​ទីណា​មួយ អាចជា​ការ​មក​យក​វិញ្ញាណ​បរិសុទ្ធ​ពី​រាងកាយ​ដែល​បាន​នៅ​បណ្តោះអាសន្ន " ។​ម្ចាស់​គណនី​បាន​បន្តថា​តាម​ការស្រាវជ្រាវ​ក្នុង​រដ្ឋ Florida និង​ចំពោះ​ខ្ញុំ​ផ្ទាល់​មាន​ពិសោធន៍​អំពី​រូបភាព​ភាវៈ​មួយ រឺមួយ​ក្រុម​រមែង​មក​ក្បែរ​រាងកាយ​មនុស្ស​ស្លាប់ រឺ​មនុស្ស​ជិត​ស្លាប់​រមែង​បានឃើញ​ពួក​នោះ​ក្នុង​រូបភាព​ស្រមោល​ខ្នៅ...

ក្រុម​វេជ្ជសាស្ត្រ​៖ ការប្តូរ​សរីរាង្គ​ក្បាលមនុស្ស​លើកដំបូង​នៅលើ​ពិភពលោក អាច​នឹង​កើតឡើង​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត​

​អ្នកជំនាញ​មនុស្ស​យន្ត និង​ឯកទេស​វះ​គាត់​សរសៃប្រសាទ បាន​អះអាងថា ការប្តូរ​សរីរាង្គ​ក្បាលមនុស្ស​លើកដំបូង​របស់​ពិភពលោក អាច​នឹង​កើតឡើង​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត​។​ ​លោក​វេជ្ជបណ្ឌិត Bruce Mathew ដែលជា​អតីត​អ្នកឯកទេស​វះកាត់​សរសៃប្រសាទ​នៅឯ​មន្ទីរពេទ្យ NHS​របស់​ចក្រភព​អង់គ្លេស បាន​អះអាងថា នៅក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត ការប្តូរ​សរីរាង្គ​ក្បាលមនុស្ស​លើកដំបូង នឹង​កើតឡើង​ហើយ​។​លោក Mathew​បាន​និយាយថា ភាពជឿនលឿន​លើ​ផ្នែក​មនុស្ស​យន្ត ការប្តូរ​កោសិកា​ដើម និង​ការវះកាត់​សរសៃប្រសាទ អាច​នឹង​ផ្ទេរ​ខួរក្បាល និង​ខួរឆ្អឹងខ្នង​រវាង​ខ្លួន​មនុស្ស​២​នាក់​បាន​។​ការប្តូរ​ក្បាលមនុស្ស ត្រូវបាន​អនុវត្តន៍​រួចហើយ​រវាង​ខ្លួន​មនុស្ស​២​នាក់ ជា​កន្លែង​ដែល​ការវះកាត់​រយៈពេល​១៨​ម៉ោង ឃើញ​ឆ្អឹងខ្នង សរសៃប្រសាទ និង​សរសៃឈាម​អា​ចត​ភ្ជាប់​ជាមួយគ្នា​ឡើងវិញ នៅឯ​មន្ទីរពេទ្យ Harbin Medical University​ប្រទេស​ចិន កាលពី​រយៈពេល​២​ឆ្នាំមុន​។​លោក​បាន​និយាយប្រាប់​កាសែត The Telegraph​ថា ចំណាប់អារម្មណ៍​ដំបូង​របស់​ពួកយើង គឺ​ប្រមែរ​ប្រមូល​គំនិត​ដែល​ឆោតល្ងង់ តែ​ជា​ការពិត...

បាតុភូត​សូរ្យគ្រាស នឹង​កើតឡើង​នៅ​កម្ពុជា​ថ្ងៃទី​២៦​ស្អែក​នេះហើយ !

​ នៅ​ថ្ងៃ ទី ២៦ ខែធ្នូ​នេះ​នឹងមាន​បាតុភូត​សូរ្យគ្រាស​កើតឡើង​។ គ្រាន់តែ​មួយថ្ងៃ​បន្ទាប់ពី​បុណ្យ​ណូអែល​ប្រជាជន​ហ្វីលីពីន​នឹង​អាច​បានឃើញ​សូរ្យគ្រាស​ប្រចាំឆ្នាំ​។ ព្រះអាទិត្យ​និង​ព្រះ​ច័ន្ទ​នឹង​ចូល​គន្លង​តែមួយ​រយៈពេល ៣ ម៉ោង​១៥ នាទី នៅពេល​រសៀល​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ។​ ​ក្នុងនោះ​ប្រទេស​ដែល​អាច​មើលឃើញ រួមមាន​ប្រទេស​នៅ​ភាគ​ខាងជើង​និង​ភាគ​ខាងកើត​អាហ្វ្រិក​, ប្រទេស​ភាគច្រើន​នៅ​អាស៊ី ដូចជា កោះ​ម៉ា​រី​អាណា​ខាងជើង កោះ​ខ្វាម ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី អូ​ម៉​ង់ កាតា អារ៉ាប៊ីសាអ៊ូឌីត សិង្ហ​បុរី ស្រីលង្កា និង​អារ៉ាប់​រួម ព្រមទាំង​ប្រទេស​អូស្ត្រាលី​ផងដែរ​។​ ​សម្រាប់​ប្រទេស​កម្ពុជា ថៃ និង​ភាគខាងត្បូង​វៀតណាម គឺ​នឹង​អាច​មើលឃើញ​បាតុករ​សូរ្យគ្រាស​ប្រចាំ​ឆ្នាំនេះ​ដូចគ្នា ប៉ុន្តែ​គឺ​ចាប់ពី ៥០% ដល់ ៨០%​ប៉ុណ្ណោះ...

ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា​បុព្វបុរស​យើង​ចូលចិត្ត​ទំពា​រស្ក​កៅស៊ូ​ជ័រ​ឈើ​អំឡុង​កាលពី​រយៈពេល​៥.៧០០​ឆ្នាំមុន​

​ហ្សែ​ន​មនុស្ស​អាយុកាល​៥.៧០០​ឆ្នាំ ត្រូវបាន​យកចេញ​ពី​ស្ក​កៅស៊ូ​បុរាណ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញថា មនុស្ស​ដែល​បាន​ទំពា​រស្ក​កៅស៊ូ​នេះ គឺជា​ក្មេងស្រី​វ័យក្មេង​ម្នាក់ រស់នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ា ដែលមាន​ស្បែក​សម្បុរ​ខ្មៅ និង​ភ្នែក​ពណ៌​ខៀវ​។​វា​មានន័យថា វិធី​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ ទទួលបាន DNA​ពី​បុព្វបុរស​របស់​ពួកយើង គឺមាន​លក្ខណៈ​ទូលំទូលាយ​ជាង​អ្វីដែល​យើង​បានគិត​កាលពីមុន​ទៅទៀត​។ ​ ស្ក​កៅស៊ូ​នេះ គ្រាន់តែ​ជា​ចំណែក​មួយ​នៃ​កៅស៊ូ​ជ័រ​ឈើ​ប៉ុណ្ណោះ​។ ស្ក​កៅស៊ូ​នេះ ធ្វើឡើង​ដោយ​ការ​កម្តៅ​សំបកឈើ​មាន​ជ័រ ហើយ​ត្រូវបាន​ប្រើប្រាស់​ដោយ​បុព្វបុរស​របស់​ពួកយើង ចាប់តាំងពី​ចន្លោះ​កាលពី​រយៈពេល​៧៦០.០០០​ឆ្នាំ និង​១២៦.០០០​ឆ្នាំមុន​ម្ល៉េះ​។ ប៉ុន្តែ​ដុំ​តូចៗ​នៃ​ស្ក​កៅស៊ូ​បែបនេះ ត្រូវបាន​រកឃើញ​ផងដែរ​នៅលើ​ទីតាំង​តំបន់​បុរាណវត្ថុវិទ្យា ដែលមាន​ជាប់​ស្នាម​ធ្មេញ​ថែម​ទៀតផង​។​របកគំហើញ​នេះដែរ បង្ហាញថា ជ័រកៅស៊ូ​ឈើ ត្រូវបាន​ទំពារ​ដោយ​បុព្វបុរស​របស់​ពួកយើង​។​ក្រុម​អ្នកជំនាញ​នៅឯ​សាកលវិទ្យាល័យ Copenhagen ប្រទេស​ដា​ណឺ​ម៉ាក អាច​រៀបចំ​តាម​លំដាប់​នូវ DNA​ដែល​ទទួលបាន​ពី​គំរូ​កៅស៊ូ​ជ័រ​ឈើ​។ ចាប់ពីពេលនេះ​តទៅ ពួកគេ​អាច​កំណត់​បាន​ថា អ្នក​ដែល​បាន​ទំពា​រស្ក​កៅ​ស៊ី គឺជា​នារី​។​ដោយ​ផ្អែកលើ​ប​ម្រៃ​ប​ម្រួ​ល​ហ្សែ​ន ពួកគេ​អាច​ស្រាយ​ចម្ងល់​ផងដែរ​ថា...

ក្រុមអ្នកវិទ្យាសាស្ត្រប្រកាសអាសន្ន ក្រោយពេលមានការរលាយទឹកកក និងកំណើនកម្ពស់ទឹកសមុទ្រ

វានឹងក្លាយជាការប្រកាសអាសន្នដ៏ច្បាស់លាស់បំផុតមួយពីការឡើងកម្តៅផែនដី កំពុងវាយប្រហារមកលើមហាសមុទ្រ និងតំបន់ទឹកកករបស់ពួកយើង។ ក្រុមអ្នកវិទ្យាសាស្រ្ត បានជួបជុំគ្នានៅប្រទេសម៉ូណាកូ ដើម្បីបញ្ចប់របាយការណ៍លើសមុទ្រ និងតំបន់ទឹកកករបស់ពួកយើង។ របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ នឹងបង្ហាញថាតើមហាសមុទ្រគឺជាមិត្តល្អរបស់ពួកយើងបែបណា វាកំពុងជួយពួកយើងទប់ទល់នឹងការឡើងសីតុណ្ហភាពខ្ពស់។ប៉ុន្តែរបាយការណ៍នេះ បានធ្វើការព្រមានផងដែរថា ការឡើងកម្តៅផែនដី កំពុងតែធ្វើឲ្យសមុទ្រក្លាយជាការគំរាមកំហែងដ៏ធំមួយដល់មនុស្សលោក។ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន IPCC ដែលគាំទ្រដោយរដ្ឋាភិបាលម៉ូណាកូ កាលពីឆ្នាំ២០១៥ នឹងផលិតរបាយការណ៍ពិសេសមួយពាក់ព័ន្ធនឹងមហាសមុទ្រ និងតំបន់ទឹកកក ។ អស់រយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមអ្នកវិទ្យាសាស្រ្ត បានពិនិត្យមើលរបាយការណ៍ជាច្រើន ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យប៉ះពាល់ដល់សមុទ្រ តំបន់ប៉ូល និងផ្ទាំងទឹកកក។ របាយការណ៍របស់ពួកគេ នឹងតាមដានលំហូរទឹកចេញពីកំពូលភ្នំទឹកកក ចូលទៅក្នុងសមុទ្រ ហើយនិងវិធីដែលវាធ្វើឲ្យផែនដីក្តៅជាងមុន។ ពួកគេបានរកឃើញពីការគំរាមកំហែងពីការកើនឡើងនីវ៉ូទឹកសមុទ្រ ដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់មនុស្សរាប់រយលាននាក់ មុនដំណាចសតវត្សរ៍នេះ។ ចាប់តាំងពីឆ្នាំ១៩៧០មក មហាសមុទ្ររបស់ពួកយើង បានលេបកម្តៅជាង៩០ភាគរយ...

ក្រុមអ្នកវិទ្យាសាស្រ្តកំពុងសិក្សាលើការបង្កើតអាណាចក្រតូចក្នុងប្រព័ន្ធព្រះអាទិត្យដែលអាចដាក់មនុស្ស១៥លាននាក់

បច្ចុប្បន្នមហាសេដ្ឋីរុស្ស៊ី កំពុងពន្លឿនផែនការសង្រ្គោះមនុស្សលោក តាមរយៈការបង្កើត អាណាចក្រ“សួនច្បារព្រះជាម្ចាស់”នៅក្នុងប្រព័ន្ធព្រះអាទិត្យ សម្រាប់មនុស្សមានសំណាង១៥លាននាក់។ កាលពីដើមឆ្នាំនេះ ក្រុមអាណាចក្រ Asgardia បានបញ្ចេញផែនការបង្កើតកងនាវាលោក Noah ដើម្បីគោចរតាមគន្លងផែនដី ដែលនឹងចំណាយលុយ១០០ពាន់លានផោនក្នុង១គ្រឿង សម្រាប់អាណាចក្រតូចរបស់ពួកគេ។ លោក Lembit Opik ត្រូវបានគេបោះឆ្នោតជាប្រធានសភាសម្រាប់អាណាចក្រតូច  Asgardia  អំឡុងអង្គប្រជុំលើកដំបូងរបស់ពួកគេ នៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។ លោកមានចំណែកមួយនៅក្នុងគម្រោងការមួយនេះ ដែលរួមទាំងលោក Nigel Evans គឺជាសមាជិកសភាអង់គ្លេស ដែលនឹងធ្វើជាប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភានៃអាណាចក្រតូច  Asgardia  និងលោក Philip Appleby គឺជាអតីតមន្រ្តីក្រសួងការពារជាតិអង់គ្លេស ។លោក Opik បាននិយាយថា មានមនុស្សច្រើនណាស់...

ក្រុមអ្នកវិទ្យាសាស្រ្ត រកឃើញផ្កាយដុះកន្ទុយទទឹង២០គ.ម មកពីក្រៅប្រព័ន្ធព្រះអាទិត្យ

តារាវិទូសញ្ជាតិអ៊ុយក្រែនម្នាក់ បានរកឃើញផ្កាយដុះកន្ទុយ ដែលអាចមកពីក្រៅប្រព័ន្ធព្រះអាទិត្យ។ វាគឺជាផ្កាយដុះកន្ទុយលើកទី២ហើយដែលត្រូវបានគេរកឃើញ បន្ទាប់ពីផ្កាយដុះកន្ទុយ Oumuamua ត្រូវបានរកឃើញកាលពីឆ្នាំ២០១៧។ មន្ទីរភពតូច MPCនៃសាកលវិទ្យាល័យ Harvardបានចេញសេចក្តីប្រកាសផ្លូវការនៃការរកឃើញផ្កាយដុះកន្ទុយមួយនេះ។ ផ្កាយដុះកន្ទុយនេះ ទំនងជាមានគន្លងអ៊ីពែបូល ដែលអាចបញ្ជាក់ថា វាមកពីប្រព័ន្ធភពមួយផ្សេងទៀត។ គន្លងអ៊ីពែបូល គឺជាគន្លងខុសប្លែកពីគេ ជាកន្លែងដែលទម្រងរបស់វាងាកចេញពីរាងជារង្វង់។ កាលពីដំបូងឡើយផ្កាយដុះកន្ទុយនេះ ត្រូវបានគេឲ្យឈ្មោះថា gb00234ប៉ុន្តែឥឡូវគេស្គាល់ឈ្មោះវាថា ជាផ្កាយដុះកន្ទុយ C/2019 Q4 (Borisov)។ ផ្កាយដុះកន្ទុយនេះត្រូវបានរកឃើញដោយតារាវិទូ Gennady Borisovកាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅមន្ទីរអង្កេតតារាសាស្រ្ត Crimean Astrophysical Observatoryស្ថិតក្នុងទីក្រុង Bakhchysaraiនៃតំបន់គ្រីមេ ដោយផ្កាយដុះកន្ទុយមួយនេះ ស្ថិតនៅចម្ងាយប្រហែល៤៥០លានគ.មពីព្រះអាទិត្យ។ ផ្កាយដុះកន្ទុយ Oumuamua ត្រូវបានរកឃើញកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ប៉ុន្តែវាគឺជាផ្កាយដុះកន្ទុយតូច...