Home សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

តើកញ្ញា​រ៉ា ប៊ី ចង់បង្ហាញ​ពី​អាថ៌កំបាំង​អ្វី​ទៅកាន់​អ្នកគាំទ្រ នៅក្នុង​អត្ថន័យ​នៃ​បទ​ចម្រៀង​ថ្មី​របស់​នាង តោះ​! BK8 ទេ​?

​តារាចម្រៀង​ស្រី​រូប​ស្រស់ កំពុង​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង កញ្ញា រ៉ា​ប៊ី ដែលជា​តារាចម្រៀង​ស្រី មាន​ភាពល្បីល្បាញ តាមរយៈ​បទ​ចម្រៀង​បែប​ញាក់​កន្ត្រាក់​អារម្មណ៍ ថែមទាំង​មាន​ក្បាច់​រាំ​រស់​រវើក អមដោយ​ស្ទា​យ​សម្លៀកបំពាក់​ប្លែកៗ និង​បង្អួតរាង​ដ៏​ស្រ​ឡូ​ន កាលពីពេល​ថ្មីៗ​នេះ កញ្ញា​បានចេញ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា <<​តោះ​! BK8 ទេ​?>> ។ ក្នុងនោះ​ផងដែរ ចម្រៀង​មួយ​បទ​នេះ​មិន​ត្រឹមតែ​ពីរោះ​មិន​ចាញ់​ចម្រៀង​មុនៗ​របស់​កញ្ញា​នោះឡើយ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត​នោះ​គឺ​អត្ថន័យ​នៅក្នុង​ចម្រៀង​ថ្មី​មាន​លក្ខណៈ​ប្លែក ហាក់បីដូចជា​ចង់បង្ហាញ​ពី​អាថ៌កំបាំង​អ្វីមួយ​ទៅកាន់​អ្នកគាំទ្រ​។​​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ នៅក្នុង​បទ <<​តោះ​! BK8 ទេ​?>> របស់​កញ្ញា រ៉ា ប៊ី គឺ​បាន​រៀបរាប់​ពី BK8 ដែលជា​គេហទំព័រ​ផ្តល់​ការកម្សាន្ត​តាម​អន​ឡាញ​លំដាប់​អន្តរជាតិ​ដ៏​ធំ​មួយ​ដែល​កំពុងតែ​មានការ​គាំទ្រ​ពី​សំណាក់​អ្នកប្រើប្រាស់ និង មាន​ភាពល្បីល្បាញ​ដែល​គួរអោយកត់សំគាល់​។ ​ពិតណាស់​បច្ចុប្បន្ននេះ BK8...

តារាចម្រៀង ខេ​ម ….. មេ​កុំ​បង្ខំ​ឲ្យ​ឆ្កែ​អនាថា​មួយ​ក្បាល​នេះ​ចេះ​ខាំ​អី

​ថ្មី​នេះ តារាចម្រៀង ខេ​ម បាន​ត្រូវបាន​ក្រុមហ៊ុន​ថោ​ន ប្រកាសថា​កំពុង​បំពាន​កុងត្រា​របស់​ផលិតកម្ម​ថោ​ន ដែល​បាន​ចូល​ច្រៀង​អោយ​ផលិតកម្ម ផ្សេង​ទាំង ដែល​ខ្លួន​មិនទាន់​បានបញ្ចប់​កិច្ចសន្យា​រួច ដែលមាន​សុពល ភាព​ដល់​ចុងខែ​ធ្នូ ឆ្នាំ​២០២០ ធ្វើអោយ​ផលិតកម្ម ថោ​ន ចេញ​លិខិត​អោយ​តារាចម្រៀង​សំលេង​ស្អក​រូបនេះ ចូលខ្លួន​ដោះស្រាយ​និង​បកស្រាយ​រឿង​មួយ​នេះ​អោយ បានច្បាស់លាស់​។​​ព័ត៌មាន​នេះ​បានធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នកគាំទ្រ​លោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ព័ត៌មាន​មួយ​នេះ ។ យ៉ាងណា មិញ​ដោយ​មិន​ទុកពេល​យូរ​តារាចម្រៀង ខេ​ម បាន​សរសេរ​រៀបរាប់​ឆ្លើយតប​ទៅនឹង​រឿងរ៉ាវ​ខាងលើនេះ​ថា ៖«​យប់​ជ្រៅ​ហើយ​!​អរគុណ​គ្រប់យ៉ាង​មេ មេ​ពិតជា​មេ​ដ៏​ល្អ​មែន ច្រើន​ឆ្នាំ​មកហើយ​ដែល​ឆ្កែ​មួយ​ក្បាល​នេះ​បម្រើ​ម្ចាស់ មិនដែល​ទាមទា​អ្វី​ឡើយ ហើយក៏​មិនដែល​ធ្វើ​អ្វី​ឲ្យ​មេលំ​បាក​នោះទេ គ្រាន់តែ​ឃើញ​លិខិត​មួយ​ដែល​មេ​បង្ហោះ​ជា​សាធារណៈ​ថា ឆ្កែ​មួយ​ក្បាល​ដែល​ស្មោះត្រង់​រាប់​ឆ្នាំនេះ​បំពាន​កុងត្រា​នោះ គឺ​ពិតជា​ភ្ញាក់ផ្អើល​ហួសចិត្ត ព្រោះ​ឆ្កែ​មួយ​ក្បាល​នេះ មិនដែល​មានបំណង​ឡើយ​ហើយ​ឆ្កែ​មួយ​ក្បាល​នេះ គឺ​សុំ​លាឈប់​ដោយ​ត្រឹម​ត្រូវមាន​ទាំង​លិខិត​លាឈប់ ព្រោះ​គិតថា​ផុត​កុងត្រា​ហើយ តែ​មេ​ថា​នៅ​កុងត្រា...

កញ្ញា មាន សូ​នី​តា ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ថា​នឹង​នាង​……..

​តារា​សម្ដែង​ស្រី​មាន សូ​នី​តា បាន​សម្ដែង​ការ​ប្រតិកម្ម​យ៉ាងខ្លាំង​បន្ទាប់ពី​មាន​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​បាន​យក​រូប​របស់​នាង​ទៅ​ផុស  ​អមដោយ​សារ​អសុរ​ស​ដែល​មិនមាន​ការអនុញ្ញាត​ពី​សាមីខ្លួន នាង​ក៏បាន​សំណូមពរ​ឲ្យ​មហាជន​អ្នកលេង បណ្ដាញ​សង្គម​មេត្តាជួយ report​ផេ​ក​នោះ​ផងដែរ ។​​មាន សូ​នី​តា បានបង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត និង​ព្រមាន​ចាត់វិធានការ​ភ្លាមៗ ប្រសិនបើ​បណ្តាញ​សង្គម​ទាំងនោះ មិន​លុប​រូបនាង​ចោល និង​បើ​មិន​ធ្វើការ​កែតម្រូវ​ទេនោះ​។​​យ៉ាងណាមិញ មុននឹង​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ មាន សូ​នី​តា បាន​អំពាវនាវ​ដល់​អ្នកលេង​បណ្តាញ​សង្គម និង​អ្នកគាំទ្រ​ទាំងអស់ មេត្តាជួយ Report ផេ​ក​ទៅកាន់​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឲ្យ​លុប​ផេ​ក​ទាំងនោះ​ចោល ព្រោះ​បានធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​នាង​យ៉ាងធ្ងន់ធ្ងរ ក្នុងនាម​ជាតា​រា​ល្បី​។​ ​មាន សូ​នី​តា និយាយថា « ខ្ញុំ​បានឃើញ​ផេ​ក​ជាច្រើន​បាន​យក​រូបខ្ញុំ ទៅធ្វើ​ទង្វើ​ដែល​គ្មាន​ប្រយោជន៍ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កិត្តិយស​ខ្ញុំ ដោយ​ដំបូង​ខ្ញុំ​សូម​ស្នើ​ឲ្យ​ហ្វេ​ន​ជួយ...

អតីត​តារាចម្រៀង ងួន ចាន់​ដេវីត រថយន្ត Roll royce របស់លោក​អាចមាន​បញ្ហា​ផ្លូវច្បាប់​ទៀតហើយ ?!

​បន្ទាប់​ការទិញ​រថយន្ត​ទំនើបៗ Roll royce និង Tundra ដែលមាន​តម្លៃ​កប់​ពពក​ចំនួន​២​គ្រឿង​រួចមក តារាចម្រៀង ងួន ចាន់​ដេវីត ត្រូវបាន​រង​ជួប​នូវ​ព្យុះភ្លៀង​ជាច្រើន​តាមរយ​:​អ្នក​រិះគន់​មួយចំនួន​ថា​លោក​ត្រឹម​ជា​អ្នកសិល្ប​:​សោះ​ជិះ​រថយន្ត​មើល​តែ មហាសេដ្ឋី ខ្លះទៀត​ក៏​លើក ឡើង​ថា​រថយន្ត​របស់លោក​ទិញ​នោះ​គឺ​បង់​រំលស់​ជាដើម ។ ប៉ុន្តែ​យ៉ាងណាមិញ​ក៏មាន​ប្រិយមិត្ត​មួយចំនួនធំ​ដែលជា Fans របស់លោក​វាយប្រហារ​ទៅ​អ្នក​រិះគន់​លោក​វិញ​ថា​កុំ​ខ្វល់ ហើយ​សំដែង​ការរីករាយ​ជាមួយនឹង​រថយន្ត​ថ្មីៗ​របស់លោក ។ ​កាលពី​មិញ​លោក ងួន ចាន់​ដេវីត នឹង​គ្រង​ស្បង់​ចីវរ​ជា​សាមណេរ ហើយ​លោក​នឹង​លះបង់​ភាព​ជាប់ជំពាក់​ទាំងឡាយ​ក្នុង​ផ្លូវលោក​ដែល​សូម្បីតែ​ទូរស័ព្ទ​លោក​ថា​មិន​ទាំង​ប្រើ​ផង​។ លោក ងួន ចាន់​ដេវីត​"​ចាប់ពី​ពេលដែល​ខ្ញុំ​គ្រង​ស្បង់​ចីវរ​ទៅ ខ្ញុំ​នឹង​លះបង់​លែង​កាន់​លុយ ទូរស័ព្ទ ហើយ​ព្យាយាម​ដើរ​ឲ្យ​ត្រូវ​មាគ៌ា​ព្រះពុទ្ធ​ជា​ម្ចាស់​ដែល​បាន​ណែនាំ​សត្វលោក ដើម្បី​ហ្វេ​ន​ទាំង​គ្នា ដើម្បី​គ្រួសារ និង​ដើម្បី​ខ្លួនឯង​ផងដែរ​” ។​​ស្រាប់តែ​ថ្មីៗ​នេះ...

G-Devith ….​សម្តី​ឥតប្រយោជន៍​ប៉ុន្មាន​ម៉ាត់​ចង់អោយ​ខ្ញុំ​បាក់​ទឹកចិត្ត​?.. Tep Boprek ជិះ​ទៅ​អូន​កុំ​ខ្វល់​ចាំ​បង​ទុក​លុយ​អោយ​ចាក់​សាំង​…

​តារាចម្រៀង​រ៉េ​ប ងួន ចាន់​ដេវីត ឬ​ទស្សនិកជន​ភាគច្រើន​ហៅថា G-Devith ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា គូស្នេហ៍​របស់​កញ្ញា ទេព បូ​ព្រឹក្ស ជា​អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​នោះ ពេលនេះ​លោក​បាន ធ្វើឱ្យ​ទស្សនិកជន​ជាច្រើន ស្ញប់ស្ញែង​នឹង​ភាពមានបាន​របស់លោក​យ៉ាងខ្លាំង បន្ទាប់ពី​រូបគេ​បាន​ទិញ​រថយន្ត ទំនើប និង ប្រណីត​មួយ គ្រឿង​ម៉ាក Rolls-Royce Ghost ដែលមាន​តម្លៃ​ថ្លៃ​កប់​ពពក ហើយ​រំលង​តែមួយ​ថ្ងៃ តារាចម្រៀង​ប្រុស​រូបនេះ​កាន់តែ​ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល ដោយ​រូបគេ​ស្រាប់តែ​បង្អួត​រថយន្ត​ម៉ាក Tundra ដែល​ខ្លួន​ទើបនឹង​ទិញ​មួយគ្រឿង​បន្ថែមទៀត ។​ ​ថ្មីៗ​នេះ​តារាចម្រៀង​រ៉េ​ប ងួន ចាន់​ដេវីត បាន​ផុស​រូបថត​អម​ទៅដោយ​សំណេរ​យ៉ាង​ដូច្នេះ​ថា ៖ ខ្ញុំ​ដើរ​លើផ្លូវ​នេះ​យូរហើយ​ពាក្យ​ស្អី​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​? ហើយ​ត្រឹម​ពាក្យសម្តី​ឥតប្រយោជន៍​ប៉ុន្មាន​ម៉ាត់​ចង់អោយ​ខ្ញុំ​បាក់​ទឹកចិត្ត​?...

ម្ចាស់​រថយន្ត Rolls-Royce ៣​រូប​នៅ​កម្ពុជា​ដែល​ប្រើប្រាស់​រថយន្ត​លំដាប់​អភិជន​កំពុង​ធ្វើ​ឲ្យ​មហាជន ចាប់អារម្មណ៍​

​បើ​និយាយ​ទៅដល់ រថយន្ត Rolls-Royce គឺជា​ប្រភេទ​រថយន្ត​ប្រណីត​មួយ​ដែល​ឈរ​នៅ​លំដាប់​កំពូល ក្នុងចំណោម​រថយន្ត ប្រណីតៗ ជាច្រើន​ម៉ាក នៅលើ​ពិភពលោក ។ រថយន្ត​ប្រភេទ​នេះ ត្រូវបាន​បែងចែក​ជាច្រើន​ស៊េរី​មានដូចជា Rolls-Royce Phantom , Rolls-Royce Dawn , Rolls-Royce Collinan, Rolls-Royce Wraith , Rolls-Royce Ghost ជាដើម ដែល​សុទ្ធសឹង​ជា​រថយន្ត​ប្រណីត ស្ថិតក្នុង​តម្លៃ​ខ្ពស់ ហើយ​អ្នក​ដែលមាន​សិទ្ធិ​ជា​ម្ចាស់​របស់​វា​គឺ​សុទ្ធសឹងតែ​លំដាប់​អភិជន ។​Rolls-Royce គឺជា​យីហោ​ឡាន​បែប​ប្រណិត​មួយ​មកពី​ប្រទេស​អង់គ្លេស និង​ជា​ឡាន​ដែល​ពេញនិយម​សម្រាប់​អ្នកមានៗ នៅ​ស្រុក​ខ្មែរ ដែល​ចូលចិត្ត​របស់​ហឺរ​ហារ​បែប Classic...

អ្នកនាង​ខ្ញុង​អើយ​…… មិនគួរ​​បែបនេះ​សោះ

​តារា​កំប្លែង នាង​ខ្ញុង ដែល​ពពោះ​កូនប្រុស​ជាមួយ​តារា​កំប្លែង​លោក កៃ​ដ នោះ កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ បាន​សម្រាលកូន ដោយ​ជោគជ័យ និង​មាន​សុខ​ភាពល្អ​ធម្មតា​។​​តារា​កំប្លែង​ស្រី​រូបនេះ បាន​ពពោះ​កូន​ទី​២ ត្រឹមតែ​បាន ៨ ខែ​ប៉ុណ្ណោះ មិន​ដូច​ស្ត្រី​ផ្សេងទៀត​ពពោះ​៩​ខែ​១០​ថ្ងៃ​ឡើយ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៍ដោយ នាង​បាន​សម្រាលកូន ដោយ​សុវត្ថិភាព ហើយ​កូន​របស់​នាង​មានមុខមាត់​ស្អាត ស្បែ​កស កាត់​ទៅរក​លោក កៃ​ដ ដែលជា​ឪពុក​។ ប៉ុន្តែ​អ្វី​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ នាង​សម្រាល​បាន​បុត្រ​បាន​១​សប្តាហ៍​ប៉ុណ្ណោះ តារា​កំប្លែង​រូបនេះ​ចេញមុខ​លក់ដូរ​ដូច​ធម្មតា​ឡើងវិញ ។​ជាមួយគ្នា​នោះ​ផងដែរ ក៏មាន​បងប្អូន​ជាច្រើន ថា ខ្ញុង​គួរតែ​សម្រាក​ទៅ ព្រោះ​យើង​កូនខ្ចី អ៊ីចឹង​អាច​ទាស់​ឬ ប៉ះពាល់​ដល់​សុខភាព​បាន...

អ្នកនិពន្ធ​បទ​ចម្រៀង “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” ចេញមុខ​បកស្រាយ​ហើយ

​អភិបាលខេត្ត​ព្រៃវែង លោក ជា សុ​មេធី មានប្រតិកម្ម​ខ្លាំង​នឹង​ខ្លឹមសារ និង​រូបភាព បទ "​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​" របស់​ផលិតកម្ម មរតក មេ​ឌៀ ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម និង​Chanel យូ​ធូប របស់​ផលិតកម្ម​កាលពី​ថ្ងៃទី​២ កក្កដា ឆ្នាំ​២០២០ កន្លងទៅ​។​​លិខិត​របស់​រដ្ឋបាល​ខេត្តព្រៃវែង​ដែល​ដាក់​ស្នើ​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​ហត្ថលេខា​របស់ លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង នៅ​ថ្ងៃទី​៣ កក្កដា ២០២០ នោះ​បង្ហាញថា បទ "​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​" មាន​ខ្លឹមសារ រូបភាព និង​និយាយថា "​អ្នក​ព្រៃវែង​សុទ្ធតែ​អ្នក​មិនល្អ ពូជ​ចោរលួច...

សុគន្ធ ថេ​រ៉ា​យុ ៖​គេចង់និយាយអី អោយគេនិយាយទៅ

​បន្ទាប់ពី​ស្ងាត់​ការងារ​ពី​សិល្ប​:​មួយរយ​:​ធំ​ដោយសារ​វិបត្តិ​កូ​វីដ ១៩ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន សុគន្ធ ថេ​រ៉ា​យុ ក្រៅពី​មាន​ប្រជាប្រិយភាព​ក្នុង​វិស័យ​សិល្បៈ លោក​ក៏​ត្រូវបាន​មហាជន​ដឹងថា​កំពុងមាន​ជំនួញ​ធំ​មួយ​ក្នុង​ដៃ​ផងដែរ​។ ទន្ទឹមគ្នានេះ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម តារា​ប្រុស​រូបនេះ​តែងតែ​ចែករំលែក​ជីវិត​ឯកជន​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ទស្សនិកជន​បាន​ជ្រាប​។​​យ៉ាងណាមិញ ថ្មីៗ​នេះ សុគន្ធ ថេ​រ៉ា​យុ បានធ្វើ​ឲ្យ​មហាជន ជាពិសេស​អ្នកគាំទ្រ​របស់លោក​មាន​ការគាំទ្រ​យ៉ាងខ្លាំង បន្ទាប់ពី​លោក​បាន​បង្ហាញខ្លួន​ម្តង​ទៀតហើយ ជាមួយនឹង​បទ​ចម្រៀង​ថ្មី​ដែល​បានចេញ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី ១ កក្កដា ។ ក្រោយពី​បាត់​យូរ ត្រលប់​មកវិញ សុគន្ធ ថេ​រ៉ា​យុ បាន​បង្ហើរ​នូវ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​មួយ​បទ​ថ្មី​ទៀត ដែលមាន​ចំណងជើង​ថា «​​គេចង់និយាយអី អោយគេនិយាយទៅ»​។ គួរបញ្ជាក់​ដែរ បទ​ចម្រៀង​ថ្មី​របស់​តារាង​ចម្រៀង សុគន្ធ ថេ​រ៉ា​យុ ត្រូវបាន​ទទួលបាន​កា​រ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​មិត្ត​យុវវ័យ នឹងមាន​ការចែក​ចាយ​យ៉ាងច្រើន​នៅតាម​បណ្តាញ​សង្គម...

លោក យ៉ែម សំ​អូន​៖ គ្មាន​ឪពុក​ឯណា ដែល​មិន​ស្រឡាញ់​កូន​នោះទេ

​គិត​មកទល់ពេលនេះ តារាចម្រៀង​ប្រុស លោក យ៉ែម សំ​អូន និង អតីត​ភរិយា អ្នកនាង យ៉ាន លីន​ដា គឺ​បាន​បែក​គ្នា​មាន​រយៈពេល​5 ឆ្នាំ​មកហើយ ខណៈដែល​បច្ចុប្បន្ន លោក យ៉ែម សំ​អូន កំពុង​រស់នៅ​ជាមួយ​អាជីព​ការងារ​សិល្បៈ​ស្រុក​ខ្មែរ​។ ចំណែកឯ​អតីត​ភរិយា អ្នកនាង យ៉ាន លីន​ដា ក៏​កំពុង​រស់​នៅឯ​ក្រៅប្រទេស​ជាមួយ​កូនស្រី​ជាទី​ស្រលាញ់​របស់ខ្លួន​។ យ៉ាងណាមិញ​ក្តី​ស្រឡាញ់​នឹក​រម្លឹក​ចំពោះ​កូន​នៅតែមាន​គ្រប់​វិនាទី ។​​ថ្មីៗ​នេះ លោក យ៉ែម សំ​អូន បាន​ទម្លាយ​នូវ​រូបថត​អនុស្សាវរីយ៍​ដ៏​កម្រ​១​សន្លឹក​ជាមួយ​កូនស្រី​បណ្ដូលចិត្ត​ភ្ជាប់​នឹង​ខ្លឹមសារ​នៃ​ទំហំ​ទឹកចិត្ត​ផ្ញើ​ក្តី​ស្រលាញ់ ចំពោះ​កូនស្រី ដែល​កំពុង​រស់នៅ​ឯនា​យ​សមុទ្រ​(​ប្រទេស​អូស្ត្រាលី​) ខណៈ​មហាជន ដែល​បានឃើញ​ហើយ​នាំគ្នា​សរសើរ​ពី​ទឹកចិត្ត​លោក ក្នុងនាម​ជា​ឪពុក ដែលមាន​ទំនួល​ខុសត្រូវ​ស្ទើរ​គ្រប់គ្នា​។...