Home សុខភាព

សុខភាព

ពេលវេលា​ដែល​ស្ត្រី​ចង់​រួមភេទ​បំផុត

​ខណៈពេល​ដែលមាន​ពេលវេលា​ច្រើន​ដែល​ស្ត្រី​ចូលចិត្ត​ចៀសវាង​ភាពស្និទ្ធស្នាល​ជាមួយ​ដៃ ប៉ុន្តែ​វា​ក៏មាន​ពេលវេលា​ច្រើន​ទៀត​ដែល​ពួកគេ​ពិតជា​ចង់បាន​ការរួម​ភេទ​ខ្លាំង​បំផុត​ដែរ​។ បើ​យើង​និយាយ​អំពី​រចនាសម្ព័ន្ធ​រាងកាយ​របស់​មនុស្ស​ស្រី​គឺ​ខុសគ្នា​ដាច់​ពី​មនុស្ស​ប្រុស​តែម្តង​។ ខណៈពេលដែល​បុរស​មាន​អ័រម៉ូន​ភេទ តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែល​អាច​ឲ្យ​មាន​អារម្មណ៍​ចង់​រួមភេទ​គ្រប់​ពេលនោះ តែ​ស្ត្រី​វិញ​ត្រូវបាន​បង្កើតឡើង​ដោយ​អ័រម៉ូន​ដែលមាន​លក្ខណៈ​សាំញ៉ាំ​ច្រើន​បំផុត ដែល​អាច​នាំ​ឲ្យ​នាង​មាន​ពេលវេលា​តិចតួច​ណាស់​ក្នុង​មួយខែ ក្នុង​ការចង់​បានការ​រួមភេទ​បំផុត​នោះ​។ បើសិនជា​អ្នក​ពិតជា​ចង់ដឹងថា​ពេលណា​មនុស្ស​ស្រី​ចង់ការ​រួមភេទ​បំផុត​នោះ សូម​តាមដាន​ជាមួយ​ខ្ញុំ​ទាំងអស់គ្នា​ដូចខាងក្រោម​នេះ​៖​ក្នុងពេល​ជ្រុះ​អូ​វ៉ុល​​ការ​ជ្រុះ​អូ​វ៉ុល​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុងការ​រួមមេត្រី ព្រោះតែ​ពេលនេះ​មនុស្ស​ស្រី​មាន​អ័រម៉ូន​ច្រើន​កំពុងតែ​ប្រមូលផ្តុំ​គ្នា​បញ្ចេញ ជាពិសេស​អ័រម៉ូន អេ​ស្ត្រូ​ជែ​ន​តែម្តង​។ ក្នុងពេល​ជាមួយគ្នានេះដែរ អ័រម៉ូន​ប្រូ​ជេ​ស្តេ​រ៉ូ​ន​ក៏​ឡើង​ខ្ពស់​ដែរ​។ ហេតុ​ដូច្នេះហើយ​អារម្មណ៍​មនុស្ស​ស្រី​នឹង​ពុះកញ្ជ្រោល​កាន់តែខ្លាំង​ក្នុងពេល​នេះឯង​។ ក្រៅពីនេះ ស្ត្រី​ក៏ត្រូវ​បាន​បញ្ចេញ​នូវ​សារធាតុ​ជាច្រើន​ពី​ក្នុង​ខ្លួន​ផងដែ​ឬ​ក្នុងពេលដែល​នាង​ចាប់អារម្មណ៍​លើ​បុរស​ណា​ម្នាក់​ក្នុង​ពេលនេះ​។ ដូច្នេះ វា​អាចជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ការផ្តល់​ម៉ាស្សា​ដល់​នាង​ហើយ​។​​ក្នុងពេល​មក​រដូវ​​អ្នក​ប្រហែលជា​យល់ថា​វា​គឺជា​រឿង​ចម្លែក​ណាស់​ហើយ ប៉ូ​ន្តែ​នេះ​គឺជា​អាថ៌កំបាំង​តិចតួច​មួយ​សម្រាប់​ពេលវេលា​ប្រចាំខែ​របស់​មនុស្ស​ស្រី ហើយក៏​ជា​ពេលវេលា​ដែល​នាង​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​ដែ​ឬ​។ នេះ​ដោយសារតែ​អ័រម៉ូន​ជាច្រើន​ដែល​ចូលរួម​ឲ្យ​មានដំណើរ​ការ​មក​រដូវ​នេះ​ធ្វើ​ឲ្យ​នាង​មាន​ភាព​ស្រើបស្រាល​ខ្លាំង​បំផុត​តែម្តង​។ ជាមួយគ្នានេះដែរ បើសិនជា​អ្នក​រួមភេទ​ជាមួយ​មនុស្ស​ស្រី​ក្នុងពេល​នាង​មក​រដូវ​បែបនេះ គឺ​មិន​អាចមាន​ផ្ទៃពោះ​បានឡើយ ដូច្នេះ​អ្នក​ពិតជា​អាច​ប្រើ​សកម្មភាព​ផ្លូវភេទ​បាន​កាន់តែច្រើន​ផងដែរ​។ ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការរួម​ភេទ​កាន់​តែមាន​ផាសុកភាព ចូរ​កុំ​ភ្លេច​ប្រើ​ទឹករំអិល​បន្ថែម​ផង​។​​នៅ​ត្រីមាស​ទី​ពីរ​នៃ​ការ​មាន​ផ្ទៃពោះ​​ក្នុង​ត្រីមាស​ទី​ពីរ​នៃ​ការ​មាន​ផ្ទៃពោះ វា​បែរជា​មានការ​កើនឡើង​នូវ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន និង​ប្រូ​ជេ​ស្តេ​រ៉ូ​ល​គួរ​ឲ្យ​កត់​ស​ម្កាល់​ទៅវិញ​។ យ៉ាងណាមិញ ស្ត្រី​ភាគច្រើន​មិនបាន​ដឹង​ងំ​ពី​រឿងនេះ​ទេ ដោយសារតែ​វា​កើតឡើង​ជាមួយគ្នា​នឹង​អាកា​រៈ​ផ្សេងៗ​ទៀត​នៃ​ការ​មាន​ផ្ទៃពោះ​ដូចជា...

ចង់បាន​កូន​តាម​ប្រាថ្នា​មែន​ទេ​? វិធីសាស្ត្រ​ខាងក្រោម អាចជួយ​អ្នក​បាន​!

​ការកំណត់​ភេទ​របស់​កូន គឺជា​តម្រូវ​ការដែល​ប៉ា​ម៉ាក់​សតវត្ស​ទី​២១​នេះ​ចង់បាន​បំផុត ដូច្នេះ​អ្នក​អាច​ជ្រើសរើស វិធី​ខាងក្រោម​នេះ​បាន ដើម្បី​មានកូន​តាម​បំណងប្រាថ្នា​។ តើ​អ្នក​ចង់បាន​កូនប្រុស ឬ​កូនស្រី​?អ្នក​គួរតែ​រួមភេទ មួយថ្ងៃ​បន្ទាប់​ឬ​ភ្លាមៗ​បន្ទាប់ពី​ការបញ្ចេញ​មេជី​វិត​ញី (​ការ​មក​រដូវ​) ពីព្រោះ​មេជី​វិត​ឈ្មោល​ដែលមាន​ក្រូ​ម៉​សូម​Y ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​មេជី​វិត​ឈ្មោល​ដែលមាន​ក្រូម៉ូសូម​X នឹង​ទៅ​ជួប​មេជី​វិត​ញី​មុន​ស្ពែ​រ​ម៉ា​តូ​សូ​អ៉ី​ត​ដែលមាន​ក្រូម៉ូសូម​X​។​អ្នក​គួរតែ​រួមភេទ​រង្វើល​បន្តិច​ពីព្រោះ​វា​អាច​បង្កើន​បរិមាណ​មេជី​វិត​ឈ្មោល​ដែល មាន​ក្រូម៉ូសូម Y នៅក្នុង​ទឹកកាម បើ​ចង់បាន​កូនប្រុស​។​ចំពោះ​អាហារ ៖ អ្នក​គួរ​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន​ដូចជា សាច់​ត្រី​ម្សៅ​ពណ៌​ស Pasta ផ្លែឈើ​ស្រស់ និង​បន្លែ​មួយចំនួន ប៉ុន្តែ​ត្រូវ​ចៀសវាង​ផលិតផល​ទឹកដោះគោ ទឹកដោះគោ​ជូរ​និង​ឈី​ស គ្រាប់​សូកូឡា សំបកខ្យង​និង​នំប៉័ង​។​អ្នក​គួរ​រួមភេទ​ពីរ ឬ​បី​ថ្ងៃមុន​មុន​ការបញ្ចេញ​មេជី​វិត​ញឺ (ovulation) ការអនុវត្ត​បែបនេះ​បាន គឺ​ចំពោះ​ស្ត្រី​ដែលមាន​រដូវ​ទៀងទាត់ ។​អ្នក​គួរ រួមភេទ​អោយបាន​ញឹកញាប់ អាច​កាត់បន្ថយ​បរិមាណ​ស្ពែ​រ​ម៉ា​តូ​សូ​អ៊ី​ត​ដែលមាន​ក្រូម៉ូសូម Y...

ហេតុអ្វី ឈឺពោះ​ពេល​មក​រដូវ ?

​ឈឺចាប់​ពេល​ធ្លាក់​រដូវ ជា​រោគ​ស្រាល​មួយ និង​គ្មាន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​សុខភាព​ទេ ជាទូទៅ​។ អាកា​រៈ​នេះ​ច្រើន​កើត​លើ​យុវតី ទើប​មាន​ខែ​ដំបូង​។ ប៉ុន្តែ​ចំពោះ​ស្ត្រី​ពេញវ័យ មានកូន​ហើយ បែរជា​លេច​មាន​ករណី​ឈឺចាប់​ពេល​ធ្លាក់​រដូវ​ទៀត សូម​ប្រុងប្រយ័ត្ន និង​ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ស្វែង​មូលហេតុ​។ ការឈឺចាប់​ពេល​ធ្លាក់​រដូវ​របស់​មនុស្ស​ចាស់​អាច​បណ្តាលមកពី​មាន​ជំងឺ​អ្វីមួយ​។​ពេល​ធ្លាក់​រដូវ ! ៥០​ទៅ​៧០%​នៃ​យុវតី ឈឺ​ជា​អ​ល្ល​ជី​រាល់​ខែ ឬ​ជួន​ឈឺ​ជួន​អត់​។ ៥​ទៅ​១៥% ឈឺចាប់​ខ្លាំង​រហូត​ទ្រាំ​មិនបាន ក្លាយជា​រំខាន​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ទៅធ្វើ​ការមិន​កើត ទៅ​រៀន​មិន​រួច ... បង្ខំចិត្ត​ត្រូវ​ឈប់សម្រាក​នៅផ្ទះ​។​​រោគសញ្ញា​នៃ​ការឈឺ​ពេល​ធ្លាក់​រដូវ ​ឈឺ​ពេល​ធ្លាក់​រដូវ ជា​អា​ការៈដែល​កើតឡើង​នៅពេល​មុន និង​កំពុង​ធ្លាក់​រដូវ ហើយ​អាច​អូសបន្លាយ​រយៈពេល ពីរ ទៅ​បី​ថ្ងៃ ជា​មធ្យម​។ កំរិត​នៃ​ការ​ចាប់ឈឺ មាន​កាន់តែខ្លាំង នៅ​ថ្ងៃ​ណា​មាន​ឈាម​ធ្លាក់​ច្រើន...

សុខភាព​៖ យល់ដឹង​អំពី​ជំងឺ​ធ្លាក់​ទឹកចិត្ត ?

១) អ្វី​ទៅជា​ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression)?​ក្នុង​ជីវិត​ប្រចាំថ្ងៃ មនុស្ស​យើង​អាចមាន​អារម្មណ៍​រីករាយ និង​សោកសៅ​ជាធម្មតា​។ ការ​មាន​អារម្មណ៍​សោកសៅ​មួយរយៈ​ខ្លី ហើយ​បាត់​ទៅវិញ​ក្នុង​រវាង​ពីរ​បី​ម៉ោង ទៅ​ពីរ​បី​ថ្ងៃ មិនមែនជា​ជំងឺ​ធ្លាក់ទឹក​ចិត្ត​នោះទេ​។ ក៏ប៉ុន្តែ ពេលខ្លះ​អារម្មណ៍​សោកសៅ​អាចមាន​កម្រិត​ខ្លាំង និង​យូរ​លើសពី​២​សប្ដាហ៍ ហើយ​ធ្វើ​ឲ្យ​រំខាន​ដល់​ការងារ និង​ការប្រាស្រ័យ​ទាក់ទង​ប្រចាំថ្ងៃ​ទៀតផង​។ ស្ថានភាព​បែបនេះ គេ​ហៅថា​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​២) តើ​ជំងឺ​ធ្លាក់ទឹក​ចិត្តជា​ជំងឺ​កម្រ ឬ​យ៉ាងណា​?​ជា​មធ្យម មនុស្ស​ម្នាក់ ក្នុងចំណោម​មនុស្ស​៦​នាក់ មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​នៅពេល​ណាមួយ នៃ​ជីវិត​របស់គេ (​ជិត ២០%)​។ តាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង​មួយឆ្នាំៗ មាន​មនុស្ស​យ៉ាងតិចណាស់​៣៥០​លាន​នាក់ ដែល​បានកើត​ជំងឺ​នេះ​។​​ដោយឡែក សម្រាប់​នៅ​ប្រទេស​កម្ពុជា​យើង​វិញ ការស្រាវជ្រាវ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​ឆ្នាំ​២០១២ នៅ​កម្ពុជា បាន​រកឃើញ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ក្នុង​អត្រា...

តិច​និក​ថែ​សក់​៣​យ៉ាង​ការពារ​សក់​សំពោង​

១ ជ្រើសរើស​សាប៊ូកក់សក់​ឱ្យបាន​ត្រឹមត្រូវ​​សាប៊ូកក់សក់​ជាច្រើន​មាន​ធាតុ​ផ្សំ​ដែល​អាចធ្វើឱ្យ​សក់​យើង​ស្ងួត​។ យើង​គួរ ជ្រើសរើស សាប៊ូកក់សក់​ដែល​គ្មាន​ជាតិ​ស៊ុ​ល​ហ្វា​ត មាន​កម្រិត pH ទាប និង​មាន​សារធាតុ ផ្តល់ សំណើម ដូចជា glycerin, ប្រេង argan ប្រូតេអ៊ីន elastin និង ceramides ជាដើម ដើម្បី​ជួយ​បំប៉ន និង​ផ្តល់​សំណើម​ដល់​សក់ និង​ការពារ​សក់​សំពោង​។​២. បន្ទន់​សក់​ការបន្ទន់​សក់​អាចជួយ​ឱ្យ​សក់​យើង​មាន​សំណើម និង​ថែរក្សា​សក់​បន្ទាប់ពី​កក់សក់​រួច ព្រោះ​សូម្បីតែ​សាប៊ូកក់សក់​ដែលមាន​សារធាតុ​ផ្តល់​សំណើម​ខ្លាំង​ក៏​ធ្វើ​សក់​យើង​បាត់បង់​សំណើម​តិចតួច​ដែរ​។​៣. ប្រើ​ប្រេងដូង​លាប​សក់​​ប្រេងដូង ផ្តល់ ប្រយោជន៍ ច្រើន​ដល់​សក់ ជាពិសេស នៅពេល សក់​សំពោង ។...

អង្គការ​សុខភាព​ពិភពលោក​ប្រកាសអាសន្ន​កំរិត​ខ្ពស់​អំពី​ជំងឺ​អុត​ស្វា

អង្គការ​សុខភាព​ពិភពលោក​បាន​ទាញ​សញ្ញា​អាសន្ន​ខ្ពស់បំផុត​របស់ខ្លួន ប្រឈម​នឹង​គ្រោះ​ហានិភ័យ​បង្កឡើង​ដោយ​ជំងឺ​អុត​ស្វា​។ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក​តេ​ដ្រូ​ស អា​ដា​ណុ​ម ហ្កេ​ប្រេ​យេស៊ូ​ស បានប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី​២៣​កក្កដា ២០២២ ចាត់ទុក ជំងឺ​អុត​ស្វា ជា​គ្រោះអាសន្ន​ពិភពលោក​ដែល​គំរាមកំហែង​សុខភាព​សាធារណៈ​យ៉ាងខ្លាំង​ក្លា​ពិសេសនៅ​តំបន់​អឺរ៉ុប​។​​លោក តេ​ដ្រូ​ស អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ក្នុង​សន្និសីទកាសែត តាម​ប្រព័ន្ធ​វីដេអូ​ពី​ទីក្រុង​ហ្សឺ​ណែវ បាន​មានប្រសាសន៍ថា ជំងឺ​អុត​ស្វា​មាន​សន្ទុះ​នៃ​ការរីក​រាលដាល​ចម្លង​ខ្លាំង និង​មាន​ហានិភ័យ​និង​ការគំរាមកំហែង​ពិភពលោក មាន​កំរិត​មធ្យម​ទេ លើកលែងតែ​ទ្វីបអឺរ៉ុប​មួយ​ចេញ​ដែលមាន​កំរិត​ហានិភ័យ​អុត​ស្វា​ឡើង​ខ្ពស់​ខ្លាំង ទើប​លោក​សម្រេចចិត្ត​ប្រកាសអាសន្ន​សុខភាព​កំរិត​អន្តរជាតិ (Global Health Emergency)​។​​ការប្រកាស​ចាត់ទុក​ជំងឺ​មួយ​ជា​អាសន្ន​សុខាភិបាល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​កំរិត​អន្តរជាតិ ត្រូវបាន​ធ្វើឡើង​នៅពេល​មាន​ស្ថានភាព​ធ្លាក់​ធ្ងន់ធ្ងរ​ខុស​ប្រក្រតី ឬ​លើសពី​ការរំពឹងទុក​។ សម្រាប់​អង្គការ​សុខភាព​ពិភពលោក ស្ថានភាព​ជំងឺ​នេះ ជាហេតុ​ការណ៍​ចម្លែក ហើយ​ការរីក​រាលដាល​នៃ​ជំងឺ​ជា​តំណាង​ហានិភ័យ​សុខភាព​សាធារណៈ​សម្រាប់​ប្រទេស​ផ្សេងទៀត និង​ដែល​អាច​តម្រូវ​ជា​ចាំបាច់​ឱ្យមាន​សកម្មភាព​សម្រប​សម្រួល​អន្តរជាតិ​។ នេះ​ជា​លើក​ទី​៧​ហើយ ដែល​អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​អាសន្ន​សុខាភិបាល​កំរិត​ខ្ពស់បំផុត​ដូច្នេះ​។​​សូមបញ្ជាក់ថា អុត​ស្វា​មិន​ស្ថិតនៅក្នុង​ចង្កោម​ក្រុម​ជំងឺ​ផ្លូវភេទ​មែន...

ឧស្សាហ៍​ភ្លេចភ្លាំង​ ការចងចាំ​មិនសូវ​ល្អ​ តើគួរ​ធ្វើ​ដូចម្តេច​?

យើង​តែងតែ​និយាយ​ផ្តោត​តែ​លើ​មនុស្ស​ចាស់ ចំពោះ​ការ​ការ​ភ្លេចភ្លាំង​ច្រើន​។ ការពិតទៅ​មនុស្ស​វ័យ​ណា​ក៏​ជា​ហានិភ័យ​ទទួលរង​ការ​ភ្លេច​ច្រើន​ជា​រៀងរាល់ថ្ងៃ​ផងដែរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​នូវ​ការបំពេញ​សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ដូចជា ការធ្វើការ ជំនួញ ការនិយាយស្តី ការចងចាំ ការទំនាក់ទំនង និង​ពេលវេលា​ជាច្រើន​ទៀតផង​ដែរ​។​​ខាងក្រោម​នេះ​ជា​តិច​និក​ខ្លះៗ​ដើម្បី​ជួយ​បង្កើន​ការចងចាំ​របស់​អ្នក​អោយ​ប្រសើរឡើង​1.​ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​ជាប្រចាំ យ៉ាងហោចណាស់​ដើរ​ឱ្យបាន ២០-30 នាទី​ក្នុង​១​ថ្ងៃ​2.​ទម្លាប់​ឱ្យ​ខួរក្បាល​មាន​សកម្មភាព ដូចជា​លេងល្បែង​ល្បងប្រាជ្ញា​ជាដើម​3.​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ជុំវិញខ្លួន​4.​រៀបចំ​កាលវិភាគ​នូវ​អ្វីដែល​ត្រូវធ្វើ​ប្រចាំថ្ងៃ ដើម្បី​សម្រាល​ការប្រើប្រាស់​ខួរក្បាល​5.​គេង​ឱ្យបាន​គ្រប់គ្រាន់ សម្រាប់​មនុស្ស​វ័យ​ជំទង់​ត្រូវការ​ការ​គេង​ពី​៧​ទៅ​៩​ម៉ោង​ក្នុង​មួយថ្ងៃ​6.​ទទួលទាន​អាហារ​ដែលមាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដូចជា បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​។ ជ្រើសរើស​ប្រភព​ប្រូតេអ៊ីន​ដែលមាន​ជាតិ​ខ្លាញ់​ទាប ដូចជា​ត្រី សណ្តែក និង​ជៀសវាង​ការ​ពិសា​សុរា​ច្រើន​7.​បន្ថែម​នូវ​វីតាមីន​ឬ​អាហារ​បំប៉ន​ជំនួយការ​ចងចាំ ប៉ុន្តែ​សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​អ្នកជំនាញ​មុន​ការប្រើប្រាស់​វីតាមីន ឬ​ថ្នាំ​ផ្សេងៗ​។ ​ឯកសារយោង​៖ Mayo Clinic​

អ្នកដែលអស់កម្លាំងល្ហិតល្ហៃជាប្រចាំអាចកំពុងកើតជំងឺ Burnout នេះ

​Burnout ឬ​ជា​ចង្កោម​រោគសញ្ញា​ហត់នឿយ​ដែលមាន​ឥទ្ធិពល​លើផ្លូវ​កាយ និង​ផ្លូវចិត្ត​ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក WHO ទទួលស្គាល់ថា​ជា​ជំងឺ​ក្នុង​ប៉ុន្មាន​ខែ​មុននេះ​ផងដែរ​។ ជំងឺ Burnout ជា​បញ្ហា​ផ្លូវចិត្ត​ដែល​ងាយ​ប៉ះពាល់​ជាងគេ​ចំពោះ​អ្នក​ដែល​ធ្វើ​ការងារ​ច្រើន​លើសពី​កម្រិត​កម្លាំងកាយ និង​កម្លាំង​បញ្ញា​របស់គាត់​ដូចជា មន្ត្រីរាជការ ការងារ​ដែល​បង្ក​ឲ្យ​មាន​ស្ត្រេ​ស និង​មិនមាន​ជំនួយ​ពី​អ្នកផ្សេង​ជាដើម​។ ​ជំងឺ​មិនទាន់​ស្រាវជ្រាវ​ពី​ការ​បណ្តាល​ឲ្យ​កើតមាន​បានច្បាស់លាស់​នៅឡើយ​ទេ តែ​គេ​អាច​សន្និដ្ឋានបានថា វា​កើតឡើង​ដោយសារតែ​ស្ត្រេ​ស​ក្នុង​រយៈពេល​យូរ និង​មាន​សម្ពាធ​ផ្នែក​ការងារ​ច្រើន​ហួស​កម្រិត​។ ជំងឺ​នេះ​ជា​ប្រភេទ​ជំងឺ​ថ្មី​ដែល​លាក់ខ្លួន​ជាមួយ​ជំងឺ​ផ្សេងទៀត​ដូចជា ជំងឺ​ថប់​បារម្ភ ជំងឺ​បាក់​ទឹកចិត្ត​ជាដើម​។ Burnout ត្រូវបាន​បែងចែក​ជា ៣ ធំៗ គឺ​៖1.​ ​ការងារ ឬ​ទំនួល​ខុសត្រូវ​ច្រើនពេក​2.​ ​ការងារ​ដែល​មិនមាន​ការអភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​ (Under-challenged Job)3.​ ​ការបរាជ័យ​នៅក្នុង​ការងារ​​រោគសញ្ញាមួយចំនួន​របស់​ជំងឺ​នេះ​ដែល​អ្នក​អាច​កំណត់​ខ្លួនឯងបានមានដូចជា​៖1.​ ​អស់កម្លាំង​ល្ហិតល្ហៃ ឡើង​សម្ពាធ​ឈាម ចុក​រោយ​សាច់ដុំ និង​កញ្ចឹងក​2.​...

វីរុស​កូ​វីដ​១៩​ប​ម្លែ​ង​ខ្លួន​ទៅជា B.1.617 កាច​សហាវ​ជាង​មុន​រាប់រយ​ដង

​កាលពីពេល​ថ្មីៗ​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹង​នៅ​ថា វីរុស​ប​ម្លែ​ង​ថ្មី​មាន​ប្រភព​នៅ​ឥណ្ឌា ឥឡូវ​ត្រូវ បាន​រកឃើញថា ឆ្លង​រាលដាល​ដល់ ១៧​ប្រទេស​ហើយ​។​នេះ​បើ​យោងតាម​ការចុះផ្សាយ Channelnewsasia កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ ។​ ​មេរោគ​កូ​រ៉ូ​ណាវី​រុស​ថ្មី ទម្រង់​បំប្លែង​ខ្លួន B.1.617 ឬ​ដែល​គេ​ហៅ​ជាទូទៅ​ថា កូ​វីដ​១៩​ទម្រង់​បំប្លែង​ខ្លួន​មាន​ប្រភព​មកពី​ឥណ្ឌា ត្រូវបាន​អ្នកជំនាញ​រកឃើញ មាននៅ​ក្នុង​គម្រូ​ហ្សេ​ណូ​ម​ចំនួន ១២០០​បំណែក នៅតាម​ប្រទេស​ចំនួន​យ៉ាងហោច​១៧​ប្រទេស​។ នៅក្នុង​ការប្រកាស របស់​អង្គការ​សុខភាព​ពិភពលោក នៅ​យប់​ថ្ងៃ​អង្គារ ឈានចូល​ថ្ងៃ​ពុធ គឺ​ភាគច្រើន​នៃ កូ​វីដ​១៩​ទម្រង់ បំប្លែង​ខ្លួន​ថ្មី​នេះ មាន​វត្ត​មាននៅ​ឥណ្ឌា ជាទី​ដែល​វា​បាន​លេច​រូបរាង​ឡើង​មុនដំបូង​បង្អស់​។ មួយចំនួនធំ​ទៀត គឺ​មាននៅ​សិង្ហ​បុរី...

ពេលវេលា​ដែល​ស្ត្រី ចង់​រួមមេត្រី​បំផុត​ដែល​អ្នក​មិន​ធ្លាប់​បានដឹង !

​អារម្មណ៍​ផ្លូវភេទ​បុរស និង​ស្ត្រី​ជា​រឿង​ធម្មជាតិ តែ​ខុស​ត្រង់​ថា​ស្ត្រី​ពុំបាន​បង្ហាញ​សកម្មភាព​ឲ្យ​ដឹង​ដូច​បុរស​នោះទេ បើទោះបី​ស្ត្រី មិន​ស្តែង​ឱ្យឃើញ​ពី​តម្រូវការ​ផ្នែក​ផ្លូវភេទ​ច្បាស់​ដូច បុរស​ក្តី ប៉ុន្តែ​ពេលខ្លះ​អារម្មណ៍​សិច របស់​ស្ត្រី កើន​ខ្លាំង​ជាង​បុរស​ទៅទៀត​។ ជាពិសេស​នៅក្នុង អំឡុងពេល​មួយចំនួន​ដែល​មាននៅ ខាងក្រោម​នេះ​តែម្ដង ដែល​ភាគ​គេ​បានកត់សម្គាល់​ឃើញថា ស្ត្រី​តែង​កើតមាន​អារម្មណ៍​ចង់​រួមរ័ក​។​​ក្នុងពេល​ជ្រុះ​អូ​វ៉ុល​​ការ​ជ្រុះ​អូ​វ៉ុល​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុងការ​រួមមេត្រី ព្រោះតែ​ពេលនេះ​មនុស្ស​ស្រី​មាន​អ៊័​រ​ម៉ូ​ន​ច្រើន​កំពុងតែ​ប្រមូលផ្តុំ​គ្នា​បញ្ចេញ​ជាពិសេស​អ៊័​រ​ម៉ូ​ន អេ​ស្ត្រូ​ជែ​ន​តែម្តង ។ ក្នុងពេល​ជាមួយគ្នានេះដែរ អ៊័​រ​ម៉ូ​ន​ប្រូ​ជេ​ស្តេ​រ៉ូ​ន​ក៏​ឡើង​ខ្ពស់​ដែរ ។ ហេតុ​ដូច្នេះហើយ​អារម្មណ៍​មនុស្ស​ស្រី​នឹង​ពុះកញ្ជ្រោល​កាន់តែខ្លាំង​ក្នុងពេល​នេះឯង ។ ក្រៅពីនេះ​ស្ត្រី​ក៏ត្រូវ​បាន​បញ្ចេញ​នូវ​សារធាតុ​ជាច្រើន​ពី​ក្នុង​ខ្លួន​ផងដែរ ឬ​ក្នុងពេលដែល​នាង​ចាប់អារម្មណ៍​លើ​បុរស​ណា​ម្នាក់​ក្នុង​ពេលនេះ ។ ដូច្នេះ​វា​អាចជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ការផ្តល់​ម៉ាស្សា​ដល់​នាង​ហើយ ។​​ក្នុងពេល​មក​រដូវ​​អ្នក​ប្រហែលជា​យល់ថា​វា​គឺជា​រឿង​ចម្លែក​ណាស់​ហើយ ប៉ុន្តែ​នេះ​គឺជា​អាថ៌កំបាំង​តិចតួច​មួយ​សម្រាប់​ពេលវេលា​ប្រចាំខែ​របស់​មនុស្ស​ស្រី ហើយក៏​ជា​ពេលវេលា​ដែល​នាង​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​ដែរ ។ នេះ​ដោយសារតែ​អ៊័​រ​ម៉ូ​ន​ជាច្រើន​ដែល​ចូលរួម​ឲ្យ​មានដំណើរ​ការ​មក​រដូវ​នេះ​ធ្វើ​ឲ្យ​នាង​មាន​ភាព​ស្រើបស្រាល​ខ្លាំង​បំផុត​តែម្តង ។ ជាមួយគ្នានេះដែរ​បើសិន​ជា​អ្នក​រួមភេទ​ជាមួយ​មនុស្ស​ស្រី​ក្នុងពេល​នាង​មក​រដូវ​បែបនេះ គឺ​មិន​អាចមាន​ផ្ទៃពោះ​បានឡើយ...