Home សេដ្ឋកិច្ច

សេដ្ឋកិច្ច

កម្ពុជា​-​អាមេរិក បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម វិនិយោគទុន​

​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​កម្ពុជា បានបង្ហាញ​ពី​ការ​កត់ សម្គាល់ នូវ​វឌ្ឍនភាព នៃ​ការ​ស្តារឡើងវិញ យ៉ាង​ឆាប់រហ័ស នូវ​សេដ្ឋកិច្ចកម្ពុជា អាស្រ័យ​ការ​គ្រប់​គ្រង់ បាន​យ៉ាង​ល្អ នូវ​ជំងឺ​កូ​វីដ​-១៩ អត្រា​នៃ​ការ​វ៉ាក់សាំង​ខ្ពស់ ដែល​ធានាឱ្យមាន​ការបើក​ដំណើរការ​សង្គម សេដ្ឋកិច្ច​ឡើងវិញ បាន​ពេញលេញ យ៉ាង​ឆាប់រហ័ស​។​​ជាមួយគ្នានេះ ការធ្វើឱ្យ​ប្រសើរឡើង នូវ​លក្ខខណ្ឌ​ការងារ សេរីភាព​អង្គការ​វិជ្ជាជីវ​: សិទ្ធិ​ការងារ និង​ការ​ផ្តល់នូវ​កិច្ច​គាំពារ​សង្គម តាមរយ​:​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ទាំងនេះ​សុទ្ធតែជា​កត្តា​ទាក់ទាញ់​វិនិយោគទុន និង​ការបញ្ជា ទិញ​ទំនិញ​ពី​កម្ពុជា ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក បើទោះជា​នៅមាន​កង្វល់ និង​បញ្ហា​សេស សល់​ខ្លះ​ដែល​ភាគី​ទាំងពីរ កំពុង​រួមគ្នា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ក៏ដោយ​។​​ការបញ្ជាក់​នេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​លោក អុ​ិ​ត សំហេង...

កាណាដា បោះទុន​ជាង​២​ពាន់​លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​យោធា ទប់ទល់​នឹង​ចិន​

​រាជធានី​អូត​តា​វ៉ា (Ottawa)៖ កាណាដា បានចាប់ផ្ដើម​យុទ្ធសាស្ដ្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដោយ​ការចំណាយ​ថវិកាជាតិ​ជាតិ​ជាង​២​ពាន់​លាន​ដុល្លារ សម្រាប់​ការវិនិយោគ​លើ​វិស័យ​យោធា និង សន្ដិសុខ​តាម​បណ្ដាញ​អ៊ិនធើរណេត ខណៈ​ដឹងថា ចិន ជា​ប្រទេស​មហាអំណាច បង្ក​ការគំរាមកំហែង​ខ្លាំង​។​​ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​២៨ ខែវិច្ឆិកា ថា កាណាដា កាលពី​ថ្ងៃអាទិត្យ បានចាប់ផ្តើម បើក​ដំណើរការ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​ទន្ទឹងរង់ចាំ អស់​រយៈពេល​ជា​យូរ​មកហើយ ដោយ​បង្ហាញ អំពី​ការចំណាយ​ថវិកាជាតិ ចំនួន​២,៣​ពាន់​លាន​ដុល្លារ​កាណាដា ឬ​ស្មើនឹង ១,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការបង្កើន​ការចំណាយ លើ​វិស័យ​យោធា និង សន្តិសុខ​តាម​អ៊ីនធឺណិត...

រុស្ស៊ី រក​លេស​រារាំង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​សាលី​ពិភពលោក ឡើងថ្លៃ​ខ្ពស់​

​រដ្ឋធានី​មូ​ស្គូ​៖ ក្រុង​មូ​ស្គូ បានប្រកាស​ដកខ្លួន ចេញពី​កិច្ចព្រមព្រៀង​នាំ​គ្រាប់​ធញ្ញជាតិ តាម​ច្រក​សមុទ្រ​ខ្មៅ ក្រោយ​គំនិត​ផ្ដួចផ្ដើមឡើង ដោយ​អង្គការសហប្រជាជាតិ និង តួ​ក​គី ក្រោម​ហេតុផល ពី​កត្ដា​អសន្ដិសុខ ក្រោយ​មានការ​វាយប្រហារ កាលពីពេល​ថ្មីៗ ទៅលើ​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​រុស្ស៊ី ហើយ​ការសម្រេចចិត្ត​របស់​រុស្ស៊ី កាលពី​ថ្ង​អាទិត្យ កន្លងទៅនេះ កំពុងតែ​ធ្វើ​ឲ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ ឡើងថ្លៃ​ខ្ពស់​ជាធម្មតា​។​​គេហទំព័រ​របស់​បណ្ដា​ញ​ទូរទស្សន៍ CNN បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៣១ ខែតុលា ថា តម្លៃ​ស្រូវ​សាលី និង ពោត​នៅលើ​ទីផ្សារ​ពិភព​សកល កាលពី​ថ្ងៃ​ចន្ទ បាន​កើនឡើង ក្រោយពេល​រុស្ស៊ី បានប្រកាស​ដកខ្លួន ចេញពី​កិច្ចព្រមព្រៀង ដែល​បាន​អនុញ្ញាតឱ្យ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​សំខាន់ៗ​មួយចំនួន...

អង្គការ​ចំនួន​១៤០ ជំរុញ​ឲ្យ IMF បញ្ចេញ​ទុនបម្រុង​សង្គ្រោះបន្ទាន់​៦៥០​ពាន់​លាន​ដុល្លារ ជួយ​ប្រទេស​ជួប​វិបត្ដិ​

​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ឥទ្ធិពល​សង្គ្រាម​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែ​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ពិភពលោក រហូត​នាំ​ឲ្យ​មាន​វិបត្ដិ​សុខភាព ស្បៀងអាហារ ថាមពល និង អតិផរណា ហើយ​នៅពេលនេះ មានការ​អំពាវនាវ ដល់​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) បញ្ចេញ​កញ្ចប់​ទុនបម្រុង​សង្គ្រោះបន្ទាន់ ទៅ​ជួយ​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​។​​សារព័ត៌មាន Anews បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​៧ ខែតុលា ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល ចំនួន​១៤០ បាន​សរសេរ នៅក្នុង​លិខិត​មួយច្បាប់ ផ្ញើជូន​ក្រុមប្រឹក្សាភិបាល​របស់​មូល​និ​ធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយបាន​រៀបរាប់ ថា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ គួរតែ​បញ្ចេញ​ទុនបម្រុង​គ្រាអាសន្ន​ថ្មី មាន​ទឹកប្រាក់​ទំហំ ៦៥០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក...

ឥណ្ឌា​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​៥ នៅលើ​ពិភពលោក​

រដ្ឋធានី​ញូ​វ​ដេលី​៖ ថ្វីបើ​ពិភពលោក កំពុងតែ​ឆ្លងកាត់​វិបត្ដិ​ដ៏​អាក្រក់ អំពី​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​-១៩ និង ឥទ្ធិពល​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន យ៉ាងណាក៏ដោយ ក៏​សេដ្ឋកិច្ច​របស់​ឥណ្ឌា នៅតែ​នាំមុខ​ចក្រភព​អង់គ្លេស ហើយ​ក្លាយជា​ប្រទេស​មហា​សេដ្ឋកិច្ច លំដាប់​លេខ​៥ នៅលើ​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក ចិន ជប៉ុន និងអាល្លឺម៉ង់​។​​សារព័ត៌មាន​របស់​ឥណ្ឌា Republic World បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​៣ ខែកញ្ញា ថា បច្ចុប្បន្ន ចក្រភព​អង់គ្លេស បាន​របូត​តំណែង ជា​ប្រទេស​មហា​សេដ្ឋកិច្ច​ដ៏​បំផុត​លំដាប់​លេខ​៥​នៅលើ​ពិភពលោក ខណៈ​ឥណ្ឌា​បាន​ដណ្ដើមយក​តំណែង​នេះ ពី​អតីត​ម្ចាស់​អាណានិគម​របស់ខ្លួន​។​​នៅក្នុង​រយៈពេល​១​ត្រីមាស គិត​ត្រឹម​ខែមីនា ទំហំ​សេដ្ឋកិច្ច​របស់​ឥណ្ឌា កើន​ដល់​៨៤៥,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក...

វៀតណាមនាំចូល​កុំព្យូទ័រ និងផលិតផល​អគ្គិសនី ពី​ប្រទេស៤នៅ​អាស៊ី​រហូតដល់​ជាង​៥០​ពាន់​លាន​ដុល្លារ​

រដ្ឋធានី​ហាណូយ​៖ នៅក្នុង​រយៈពេល​៧​ខែ​ដំបូង នៃ​ឆ្នាំ​២០២២ វៀតណាម បាន​ចំណាយ​ប្រាក់ រហូតដល់​ជាង​៥០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការនាំ​ចូល​នូវ​កុំព្យូទ័រ ផលិតផល​អគ្គិសនី និង គ្រឿងបន្លាស់​ផ្សេងៗ​ទៀត ពី​ប្រទេស​ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និង ជប៉ុន​។​​សារព័ត៌មាន Vietnam Investment Review បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែសីហា ថា បើតាម​អគ្គនាយកដ្ឋាន​គយ​រប​ស់​វៀតណាម បាន​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល​៧​ខែ​ដំបូង នៃ​ឆ្នាំ​២០២២ ការ​នាំចូល​ទំនិញ​ទាំងនេះ មាន​ទំហំ​ទឹកប្រាក់​ជាង ៥០,១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពោលគឺ​កើនឡើង រហូតដល់ ២៥,២​ភាគរយ បើ​ធៀប​នឹង​តួលេខ...

ក្នុង​រយៈពេល​៨​ខែ​ដំបូង វៀតណាម នាំចូល​ប្រេងឥន្ធនៈ​កើនឡើង ១៥០​ភាគរយ​

រដ្ឋធានី​ហាណូយ​៖ ការនាំ​ចូល​ប្រេងឥន្ធនៈ​របស់​វៀតណាម នៅក្នុង​រយៈពេល​៨​ខែ​ដំបូង នា​ឆ្នាំ​២០២២ បាន​កើនឡើង រហូតដល់​១៥០​ភាគរយ ដោយ​ចំណាយ​ថវិកា ជិត​៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការនាំ​ចូល​ថាមពល ចំនួន ៥,៦៥​លាន​តោន ហើយ​កូរ៉េខាងត្បូង ជា​ប្រភព នៃ​ការ​នាំចូល​ប្រេង​ដ៏​ធំ​បំផុត​របស់​វៀតណាម​។​​សារព័ត៌មាន​វៀតណាម VOV បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២២ ខែសីហា ថា បើតាម​អគ្គនាយកដ្ឋាន​គយ​វៀតណាម បាន​ឲ្យ​ដឹងថា វៀតណាម បាន​ចំណាយ​ថវិកា ជិត​៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការនាំ​ចូល​ថាមពល​គ្រប់​ប្រភេទ ចំនួន​៥,៦៥​លាន​តោន គិត​ត្រឹម ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២​។ ចំនួន​នេះ បានកើត​ឡើង រហូតដល់​១៥០​ភាគរយ...

ថៃ នឹង​ដណ្ដើម​តំណែង​នាំចេញ​អង្ករ​ច្រើនជាងគេ នៅលើ​ពិភពលោក ពី​វៀតណាម​

រាជធានី​បាងកក​៖ រហូត​ម​ដល់ពេលនេះ ថៃ បាន​តាំងចិត្ត នឹង​ដណ្ដើម​តំណែង ជា​ប្រទេស​នាំចេញ និង ផ្គត់ផ្គង់​អង្ករ​ដ៏​ច្រើន លំដាប់​លេខ​២ នៅលើ​ពិភពលោក ពី​ប្រទេស​វៀតណាម ត្រឡប់មក​គ្រប់គ្រង​វិញ ហើយនឹង​ជួយ​បង្កើន​តម្លៃ​អង្ករ សម្រាប់​ប្រជាជន​របស់ខ្លួន​។​​សារព័ត៌មាន​ថៃ The Nation បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែសីហា ថា ការនាំចេញ​អង្ករ​របស់​ប្រទេស​ថៃ នៅក្នុង​រយៈពេល​៦​ខែ​ដំបូង នៃ​ឆ្នាំ​២០២២ បាន​កើនឡើង ដល់​៥៦,៦​ភាគរយ ស្មើនឹង​៣,៥​លាន​តោន​។ ចំនួន​នេះ ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​អាស៊ាន​មួយ​នេះ រកបាន​ប្រាក់ចំណូល បាន​ចំនួន​៦០,៩៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ឬ​កើនឡើង​៤២,៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។​​លោក ឆា​ឡើ​ម​ចៃ...

ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ធំៗ នៅលើ​ពិភពលោក ចំណេញ​ខ្លាំង ទើប​ប្រធាន UN ជំរុញ​ឲ្យ​បង្កើន​ពន្ធ

រដ្ឋធានី​វ៉ាស៊ីនតោន​៖ រយៈពេល​ត្រឹមតែ​១​ត្រីមាស​ចុងក្រោយ​នេះ ក្រុមហ៊ុន​ធំៗ ចំនួន​៤ រកបាន​ប្រាក់ចំណូល ជិត​៥១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ប្រេង និង ឧស្ម័ន ដោយ​កើនឡើង​ស្ទើរ​ទ្វេដង ធ្វើ​ឲ្យ​ប្រធាន​អង្គការសហប្រជាជាតិ បាន​ស្ដីបន្ទោស ដល់​ក្រុមហ៊ុន​ទាំងនោះ ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នានា នៅលើ​ពិភពលោក ត្រូវ​ប្រមូល​ពន្ធ ពី​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន ចំពេល​មាន​វិបត្ដិ​ថាមពល កាន់តែខ្លាំង​ឡើង​។​​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​៣ ខែសីហា ឆ្នាំ​២០២២ ថា លោក អេ​ន​តូ​នី​ញ៉ូ ហ្គូ​ទែ​រ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការ​សហរ​ប្រជាជាតិ បាន​ថ្កោលទោស ចំពោះ​«​ការ​លោភលន់​ហួសប្រមាណ​»...

វៀតណាម ឈប់​បារម្ភ​រឿង​សំរាម​រាប់លាន​តោន ច្នៃ​មក​ធ្វើ​ទៅជា​អគ្គិសនី​

រដ្ឋធានី​ហាណូយ​៖ រហូតមកដល់​ពេលនេះ នៅលើ​ពិភពលោក កំពុងតែ​ឈឺក្បាល​វិលមុខ ពី​ការ​ទុកដាក់​សំរាម ប៉ុន្ដែ​ប្រទេស​វៀតណាម លែង​គិត​បញ្ហា​នេះ ជា​កង្វល់​បន្ដទៅ​ទៀតហើយ ព្រោះ​កាកសំណល់​ឥតប្រយោជន៍​ទាំងនេះ អាច​យកទៅ​កែច្នៃ បង្កើតជា​អគ្គិសនី​ប្រើប្រាស់​បាន​។​​សារព័ត៌មាន​វៀតណាម VN Express បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២៦ ខែកក្កដា ថា វៀតណាម បាន​បង្កើត​រោងចក្រ​ដ៏​ធំ​មួយ នៅក្នុង​រដ្ឋធានី​ហាណូយ ដោយ​ចំណាយ​ថវិកា ចំនួន​៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ រោងចក្រ​នេះ អាច​ផលិត​អគ្គិសនី ចេញពី​សំរាម ហើយ​វា​អាច​គ្រប់គ្រង​សំរាម រហូតដល់​៤០០០​តោន ក្នុង​១​ថ្ងៃ​។ ចំណែក​ការផលិត​អគ្គិសនី ចេញពី​សំរាម សម្រាប់​ត​ភ្ជាប់​ទៅកាន់​បណ្ដាញ​អគ្គិសនី​របស់​ជាតិ ស្ថិតក្នុង​រដ្ឋធានី​ហាណូយ បានដាក់​ឲ្យ​ដំណើរការ...