Home Tags ធ្លាក់យន្ដហោះ

Tag: ធ្លាក់យន្ដហោះ

ចាប់ខ្លួនអ្នកបើកយន្ដហោះបុកគ្នា ស្លាប់អ្នកដំណើរ៣នាក់ និងរបួសជិត២០០នាក់

អាកាសយានិកម្នាក់បើក​យន្ដហោះ​បង្កឲ្យមានគ្រោះថ្នាក់ ស្លាប់អ្នកដំណើរចំនួន៣នាក់ និង​រងរបួស​ជិត​២០០​នាក់​ នៅក្នុង​អាកាសយានដ្ឋានអន្ដរជាតិ ទីក្រុងអ៊ីស្ដែនប៊ុល Istanbul ត្រូវ​បាន​ចាប់​ខ្លួន តាម​បញ្ជា​របស់​តុលា​ការ នៃប្រទេសតួកគី។ សារព័ត៌មាន Anadolu គ្រប់គ្រង​ដោយរដ្ឋតួកគី បានផ្សាយថា កាលថ្ងៃទី៥ ខែកុម្ភៈ អាកាស​យានិក បាន​បើក​យន្ដ​ហោះ បង្កឲ្យមានគ្រោះថ្នាក់ នៅក្នុង​អាកាសយាន​ដ្ឋាន​ទីក្រុង​អ៊ីស្ដែនប៊ុល ហើយ​គាត់​ត្រូវ​បាន​ចាប់ខ្លួន។ អាកាស​យានិក​ខាងលើ ត្រូវបាន​ចោទ​ប្រកាន់​ពីការសម្លាប់មនុស្សដោយអចេតនា និងបង្កឲ្យមានអ្នករងរបួស។ប្រភពព័ត៌មាន​ដដែល បានបញ្ជាក់ថា...