រដ្ឋគ្រោងកំណត់ឱ្យយានយន្តឯកជនត្រូវតែភ្ជាប់កាតព្វកិច្ចបង់ធានារ៉ាប់រងនៅឆ្នាំ ២០២២ នេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងកំណត់ឱ្យរថយន្តឯកជនគ្រប់ប្រភេទទាំងអស់ ត្រូវតែមានការធានារ៉ាប់រងជាកាតព្វកិច្ច ដែលអាចនឹងអនុវត្តជាផ្លូវការ ចាប់ពីឆ្នាំ២០២២នេះតទៅតែម្តង។ ឯកឧត្តម រស់ សីលវ៉ា បានថ្លែងក្នុងឱកាសចូលរួមក្នុងទិវាធានារ៉ាប់រង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ថា រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់នូវការធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ដែលជាការទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រងដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា និងក្នុងគោលបំណងលើកកម្ពស់វិស័យធានារ៉ាប់រងឱ្យមានការរីកចម្រើនថែមទៀត។ការកំណត់ជាកាតព្វកិច្ចនេះ...