អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​

ព័ត៌មានអន្តរជាតិ
0
40


​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់​ស៉ី​ន ស៉ី​ណា​វ៉ា​ត់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយ​របស់​ប៉ូលិស​កាលពី​យប់​ថ្ងៃ​អង្គារ បន្ទាប់ពី​មាន​បញ្ហា​សុខភាព​នៅ​ថ្ងៃ​ដំបូង​នៃ​ការឃុំខ្លួន​រូបលោក ក្រោយ​ត្រឡប់​ចូល​ប្រទេស​វិញ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​២៣ ខែសីហា ឆ្នាំ​២០២៣​។​
​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ នៅ​ថ្ងៃទី​២២ ខែសីហា ត្រូវបាន​ឃុំខ្លួន នៅ​ពន្ធនាគារ Bangkok Remand Prison ក្រោយ​តុលាការ​កំពូល បានសម្រេច​ឱ្យ​លោក​ជាប់ពន្ធនាគារ​រយៈ​ពេល ៨​ឆ្នាំ​។ យ៉ាងណាមិញ ក្រោយ​ឃុំខ្លួន បាន​ប៉ុន្មាន​ម៉ោង អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ប៉ូលិស Police General Hospital ដោយសារ​ស្ថានភាព​សុខភាព​។

​តាម​ការបញ្ជាក់​របស់​អគ្គនាយកដ្ឋាន​ឃុំឃាំង លោក Ayuth Sintoppant លោក ថាក់ស៊ីន ត្រូវបាន​បញ្ជូនទៅ មន្ទីរពេទ្យ​នៅវេលា​ម៉ោង ១២ និង​២០​យប់ ក្នុង​ថ្ងៃទី​២៣ ខែសីហា ដោយសារ​លោក​ឈឺ​ដើមទ្រូង​, ឡើង​ឈាម និង​មាន​កម្រិត​អុកស៊ីហ្សែន​ទាប​នៅក្នុង​ឈាម រួមទាំង​មិនអាច​សម្រាក​បាន​។
ពាណិជ្ជកម្ម

​ទន្ទឹមនេះ វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ ក៏បាន​ពិនិត្យ​លើ​ស្ថានភាព​សុខភាព​របស់លោក​ថាក់​ស៊ីន រួមទាំង​មើល​ពី ឯកសារ​សុខភាព​រប​ស់​អតីត​មេដឹកនាំ​ថៃ​រូបនេះ ដែល​ធ្លាប់​ពិ​និត្យនៅ​បរទេស​ផង​។ ឯកសារ​សុខភាព​នោះ បាន​បញ្ជាក់ថា លោក​ថាក់ស៊ីន មាន​ជំងឺ​មួយចំនួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។
​សេចក្តីថ្លែងការណ៍​បាន​និយាយទៀតថា គ្រូពេទ្យ​បាន​រកឃើញថា​សម្ពាធ​ឈាម​របស់លោក​ថាក់ស៊ីន​ឡើង​ខ្ពស់ ហើយ​លោក​មាន​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​ទាប ដោយ​បន្ថែមថា​មន្ត្រី​កែប្រែ​នឹង​តាមដាន​គាត់​យ៉ាង​ដិត ដល់​ក្នុងអំឡុងពេល​ព្យាបាល​។​
​នាយកដ្ឋាន​កាលពី​ថ្ងៃ​អង្គារ បានដាក់​លោក​ថាក់ស៊ីន ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ​ក្នុង​មន្ទីរពេទ្យ​របស់​ពន្ធនាគា​រ បន្ទាប់ពី​គ្រូពេទ្យ​បានធ្វើ​រោគវិនិច្ឆ័យ​ថា​គាត់​មាន​ជំងឺ​រួមគ្នា​ចំនួន​បួន​គឺ រួមមាន Ischemia, ការឆ្លង​មេរោគ​សួត​ធ្ងន់ធ្ងរ​, ជំងឺលើសឈាម និង​ឈឺ ឆ្អឹងខ្នង និង ក្លន​លូន​ថាស​ស្នៀត​កង​ខ្នង​៕