នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ សន្យា​បំភ្លេច​រឿង​អតីតកាល និង​ផ្តោត​ចំបង​ទៅលើ​ការរស់នៅ​របស់​ប្រជាជន​

ព័ត៌មានអន្តរជាតិ
0
16


​គណបក្ស​ភឿ​ថៃ​អាច​បំបែក​ភាពទាល់ច្រក​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថៃ បន្ទាប់ពី​ជាប់គាំង​អស់​ជិត ១០០ ថ្ងៃ ក្រោយ​ការបោះឆ្នោត​សកល​កាលពី​ថ្ងៃទី ១៤ ខែឧសភា ដោយ លោក ស្រេ​ត​ថា ថា​វី​ស៊ីន ដែលជា​បេក្ខជន​មួយ​រួប​ក្នុងចំណោម ៣ រូប របស់​បក្ស​ភឿ​ថៃ បានទទួល​ការគាំទ្រ​ពី​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា​ច្រើន​លើស​តម្រូវ​ការដែល​ទាមទារ​ត្រឹម ៣៧៤ ប៉ុណ្ណោះ​។
​ជ័យជម្នះ​របស់ ស្រេ​ត​ថា ថា​វី​ស៊ីន ជាមួយនឹង​សំឡេងគាំទ្រ​ចំនួន ៤៨២ ក្នុងចំណោម​សមាជិកសភា និង​ព្រឹទ្ធសភា​ចំនួន ៧២៧ រូប ដែលមាន​វត្តមាន​ក្នុងពេល​ប្រជុំ​នៅ​ថ្ងៃទី ២២ សីហា បានបញ្ចប់​ការរាំងស្ទះ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​អស់​ពេល​ជា​យូរ​ដែល​លាយឡំ​ដោយ​ជម្លោះ​ផ្លូវច្បាប់​ជាច្រើន លើ​គណបក្ស​ឈ្នះ ឆ្នោត​។ នេះ​បើ​យោងតាម AP​។​
​ក្រោយពី​ត្រូវបាន​សភា​គាំទ្រ លោក Srettha បាន​អរគុណ​ដល់​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា រួមទាំង​បាន​សន្យា​កែលម្អ​ជីវភាព​ប្រជាជន​ថៃ​ទាំងអស់​។
ពាណិជ្ជកម្ម

«​ខ្ញុំ​នឹង​ខិតខំ​ឱ្យបាន​ខ្លាំង​បំផុត​។ បំភ្លេច​ចោលការ​អស់កម្លាំង នៅក្នុង​អតីតកាល និង​កែលម្អ​លក្ខខណ្ឌ រស់នៅ​របស់​ប្រជាជន​ថៃ​ទាំងអស់​»​។ លោក Srettha នាយករដ្ឋមន្ត្រី​ជាប់ឆ្នោត បានបញ្ជាក់​បែបនេះ នៅ​ថ្ងៃទី​២២ ខែសីហា​។

​ទន្ទឹមនេះ នាយករដ្ឋមន្ត្រី​ជាប់ឆ្នោត​ថៃ បាន​ឆ្លើយ​សំណួរ​នឹង​អ្នកសារព័ត៌មាន​ថា លោក​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ធ្វើជា​ប្រមុខ​រដ្ឋាភិបាល​ថៃ​ថ្មី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។

​កន្លងមក សេ​ដី្ឋ​ថៃ​រូបនេះ ក៏​ធ្លាប់បាន​ប្តេជ្ញា​កាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​សង្គម​ថៃ រួមទាំង​កែលម្អ​ជីវ​ប្រជាជន​ខ្លួន​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។