Home សិល្បៈកម្សាន្ត ចិត្តសាស្ត្រ និងយុវវ័យ

ចិត្តសាស្ត្រ និងយុវវ័យ

អត្តចរិត​៦​ប្រភេទ​របស់​បុរស​ដែល​នារី​គួរ​មើល​ឲ្យ​ហើយ​មុន​សម្រេចចិត្ត​រៀន​ការ​!

​សាក​ស្រមៃ​មើល​ថាបើ​អ្នក​រៀបការ​ជាមួយ​បុរស​ម្នាក់​ដែល​មិន​ឲ្យ​តម្លៃ​អ្នក តើ​ជីវិត​នឹង​ទៅជា​យ៉ាងណា​? ប្រាកដជា​គ្មាន​សុភមង្គល​ទេ​មែន​ទេ​? ដូចនេះ​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​ពិនិត្យ​ឲ្យ​បាន​ដិតដល់​មុន​និយាយថា យល់ព្រម​៖ ១. ចិត្តចង្អៀត ពូកែ​សង្ស័យ​​ទោះ​អ្នក​ស្រឡាញ់​គាត់​ខ្លាំង​ប៉ុណ្ណា​ក៏​គាត់​មិនដែល​ទុកចិត្ត​អ្នក​ដែរ ហើយ​តែង​សង្ស័យ​គ្រប់​រឿង គ្រប់ពេល​។​២. មិន​គោរព​សន្យា​​នេះ​បានន័យថា​គាត់​លេងសើច​ជាមួយ​អ្នក​ហើយ​។ សម្ដី ឬ​ទង្វើ​អ្នក​ក៏​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​គាត់​ដែរ​។​៣. ដោះសារ​មិនចេះចប់​«​មកពី​បង​រវល់​ខ្លាំង​ត្រូវ​ទៅ​បន្ទាន់​...​។​» សម្ដី​បែបនេះ​គឺ​តែងតែ​ឮ​ពី​មាត់​គាត់​មិនចេះចប់​មិនចេះហើយ​នោះទេ​។​៤. កុហក​​វា​ជាស​ញ្ញា​នៃ​ការមិនទុកចិត្ត​គ្នា​ទាល់តែសោះ​។ បើ​នៅ​បែបនេះ​តើ​អាច​រស់​ជាមួយគ្នា​យ៉ាងម៉េច​ទៅ​?៥. មិន​ស្រឡាញ់​គ្រួសារ​​គ្រួសារ​គឺជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ជីវិត​មនុស្ស​។ បើ​ថ្ងៃនេះ​គេ​ហាក់​លែង​សូវ​ខ្វល់​ពី​អ្នកផ្ទះ ឬ​ឪពុកម្ដាយ​ហើយ ថ្ងៃក្រោយ​អ្នក​ក៏​អាច​មិនត្រូវ​បាន​គេ​ខ្វល់​ដូចគ្នា​។​  ៦. មិនចេះ​ដោះស្រាយ​បញ្ហា​បែប​មនុស្ស​ធំ​​បើ​គ្រាន់តែ​បញ្ហា​តូចតាច ក៏​គេ​អាច​បង្ក​ជា​រឿង​ធំៗ ឬ​ចូលចិត្ត​ប្រើ​អំពើហិង្សា​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន ទៅ​អនាគត​អ្នក​អាច​នឹងត្រូវ​គ្រាំ​កាយ​គ្រាំ​ចិត្ត ដោយសារ​ភាព​ឆេវឆាវ​របស់គេ​មិន​ខាន​។​​ទាំងនេះហើយ​គឺជា​សញ្ញា​ដែល​អ្នក​គួរ​ជៀស​ឲ្យ​ហើយ​កុំ​ឲ្យ​ជួប​ទុក្ខ​ពេល​ក្រោយ​៕

កំពុង​ស្រឡាញ់គ្នា​…​ពាក្យ​៥​ម៉ាត់​សោះ​ធ្វើ​ឲ្យ​គូស្នេហ៍​រញ្ជួយ​ពេញ​បេះដូង​

​គ្រប់​ទំនាក់ទំនង បើ​ខ្វះ​ការយល់​ចិត្ត​គ្នា​ហើយ​គឺ​ពិបាក​នឹង​បន្ត​ណាស់ ហើយ​យូរៗ​ទៅ​នឹងមាន​អារម្មណ៍​ថា​កាន់តែ​ឃ្លាតឆ្ងាយ​ពីគ្នា អាច​ដោយសារ​តួនាទី​ការងារ​ដែល​ម្នាក់ៗ​ត្រូវ​ទទួលខុសត្រូវ​រៀងៗ​ខ្លួន មិន​ថា​ការសិក្សា ឬ​ការងារ​។ ក្នុង​កាលៈទេសៈ​បែបនេះ បើ​អ្នក​នៅ​ចង់​រក្សា​ទំនាក់ទំនង​ឲ្យ​នៅតែ​ល្អ សូមកុំ​ភ្លេច​យកចិត្តទុកដាក់​មនុស្ស​ដែល​នៅក្បែរ​។​​ទោះបី​មិនសូវមាន​ពេល​ច្រើន​ឲ្យ​គេ ប៉ុន្តែ​ការសួរនាំ​ខ្លះៗ ក៏​ចាត់ទុកថា​ជាការ​ផ្ដល់​កម្លាំង​ចិត្តបាន​មួយចំណែក​។ ឥលូវ​នេះ​បើ​ចង់​និយាយ​គ្នា​គឺ​ងាយ​ណាស់ មិន​ថា​តាម​ទូរ​សព្ទ តាម​ឆាត ឬ​សារ​ផ្សេងៗ ហើយ​បើ​ចង់​ផ្ដល់​កម្លាំងចិត្ត ឬ​អារម្មណ៍​កក់ក្ដៅ​ឲ្យ​មនុស្ស​ជាទី​ស្រលាញ់ ប៉ុន្តែ​មិនដឹងថា​និយាយ​អី​នោះ សូម​សាក​និយាយ​ពាក្យ ៥​ប្រយោគ​ដែល​កញ្ញា​នឹង​បង្ហាញ​ខាងក្រោម​នេះ​៖ ១. ម៉េច​ដែរ​ថ្ងៃនេះ​?​ពេលខ្លះ​គេ​អាច​នឹង​ចង់​និយាយ និង​ចែករំលែក​រឿង​ជាច្រើន​ឲ្យ​អ្នក​ស្ដាប់​។ ឧស្សាហ៍​សួរ​គេ​នូវ​សំណួរ​មួយ​នេះ ដូច្នេះ​គេ​នឹងមាន​ឱកាស​និយាយ​រឿង​ក្នុង​ចិត្ត​របស់គេ​ឲ្យ​អ្នក​បាន​ស្ដាប់​។​២. កុំ​ភ្លេច​ញ៉ាំ​បាយ​ណា៎​/​ឆាប់​ចូល​គេង​ណា៎​​ជា​ពាក្យសម្ដី​ដ៏​សាមញ្ញ ធម្មតាៗ ប៉ុន្តែ​វា​ក៏​អាចធ្វើ​ឲ្យ​គេ​ទទួល​អារម្មណ៍​មាន​អ្នក Take Care​។ អ្នក​អាច​សួរ​គេ​នូវ​ប្រយោគ​នេះ​មិន​ថា​ពេលព្រឹក ឬ​ពេល​ថ្ងៃត្រង់ ឬក៏​សួរនាំ​អំពី​មុខម្ហូប​ក៏បាន ដូចជា​ថ្ងៃនេះ​បាន​អី​ញ៉ាំ​...​។​៣....

អត់​លេងសើច​ទេ​! សូម្បីតែ​ញុំា​ផ្លែឈើ​ក៏​គេ​សំគាល់​

​ជាការ​ពិត ម្នាក់ៗ​តែងមាន​ប្រភេទ​ផ្លែឈើ​ដែល​ខ្លួន​ចូលចិត្ត​ញុំាបំផុត ហើយ​តែង​មិនដែល​រំលង​នូវ​ផ្លែឈើ​មួយ​មុខ​នោះ​នៅ​គ្រប់មុខ​ម្ហូប ឬ ភេសជ្ជៈ​របស់ខ្លួន​។ មិន​ថា​អ្នក​ចូលចិត្ត​ញុំា​ប្រភេទ​ផ្លែឈើ​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ខ្លាំង​ដល់​រាងកាយ ឬ ក៏​អត់​នោះទេ វា​សុទ្ធសឹង​ជា​សញ្ញា​បង្ហាញ​ប្រាប់ថា​អ្នក​គឺជា​មនុស្ស​ដែលមាន​អត្តចរិត និង បុគ្គលិកលក្ខណៈ​បែបណា​៖ •​ ​ផ្លែ​ប៉ោម​៖ អ្នក​ចូលចិត្ត​បរិភោគ​ផ្លែ​ប៉ោម​ជាម​នុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ស្រស់ស្រាយ និង ភាព​ទាក់ទាញ​។ អ្នកជា​មនុស្ស​ដែល​គ្រប់គ្នា​ចូលចិត្ត ពោលគឺ​មិន​ខ្វះ​អ្នក​ស្រឡាញ់​រាប់អាន​ឡើយ​។ យ៉ាងណាមិញ អ្នក​គួរ​ប្រុងប្រយ័ត្ន​ជាមួយ​អារម្មណ៍​ឆេវឆាវ​របស់​អ្នក​ផងដែរ​។​•​ ​ផ្លែ​ចេក​៖ សម្រាប់​អ្នក​ចូលចិត្ត​ផ្លែ​ចេក​វិញ​ជា​មនុស្ស​ដែលមាន​ចិត្តទន់​។ អ្នកមាន​ចិត្ត​ទូលាយ ហើយ​តែង​ផ្តល់​ភាពកក់ក្តៅ​ដល់​គេ​គ្រប់គ្នា និង​ជាម​នុស្ស​ដែល​អ្នកដទៃ​អាច​ពឹងពាក់​បាន តែ​ព្យាយាម​កុំ​អនុញ្ញាត​ឱ្យគេ​ប្រើប្រាស់​ទឹកចិត្ត​ដ៏​ល្អ​របស់​អ្នក​ជាការ​លេងសើច​ឱ្យសោះ​។​•​ ​ផ្លែ​ដូង​៖ ស្រដៀង​នឹង​ផ្លែ​ដូង​ដែរ អ្នកជា​មនុស្ស​ដែល​រឹងមាំ​ពី​ខាងក្រៅ និង មិន​ងាយ​ឱ្យ​អ្នកណាម្នាក់​ដឹងចិត្ត​ឡើយ​។ នៅក្នុង​ភ្នែក​អ្នកដទៃ អ្នក​អាចជា​មនុស្ស​មើលទៅ​ម៉ឺងម៉ាត់ តែ​ពេល​ពួកគេ​ស្គាល់​អ្នក​ច្បាស់​គេ​ប្រាកដជា​ដឹងថា​អ្នកជា​មនុស្ស​មានគំនិត​ចាស់ទុំ...

អស់​ចម្ងល់​ហើយ​…​បើ​យល់សប្តិ​ឃើញ​ប្រាប់​ប៉ោ​ចៗ​ដូច​គ្រូទាយ​

​យប់​ជា​ពេលវេលា​សម្រាប់​មនុស្ស​គ្រប់គ្នា​សម្រាក​យក​កម្លាំង ក្រោយ​ចំណាយពេល​បើក​រប​ររ​ក​ស៊ី ឬ​ដើរ​កម្សាន្ត​អស់​រយៈពេល​ជាច្រើន​ម៉ោង​នៅពេល​ថ្ងៃ​។​ការ​គេង​លក់​ស្កប់ស្កល់ គឺជា​ការ​គេង​ដោយ​អារម្មណ៍​ស្ងប់ មិន​យល់​សុបិន​ច្រើន ដែល​ពុំ​ធ្វើ​ឲ្យ​រំខាន​ដល់​ដំណេក​។ ការ​សុបិន​ច្រើន គឺ​កើតឡើង​ដោយសារតែ​អ្នកមាន​អារម្មណ៍​រវើរវាយ ព្រួយបារម្ភ គិត​ច្រើន មិន​អស់ចិត្ត​បញ្ហា​អ្វីមួយ​ពីថ្ងៃ ទើប​កើតជា​សុបិន​ឃើញ​ពេលយប់​។ ទាក់ទង​នឹង​សុបិន​ខាងលើនេះ ក៏មានដែរ​អត្ថន័យ​របស់​វា ដែល​ត្រូវគេ​ជឿ​តៗ​គ្នា ខ្លះ​ពិត ខ្លះ​មិន​ពិត​ក៏មាន​។ ការ​សុបិន​ឃើញ​រឿង​ទាំង ១២​នេះ ត្រូវគេ​ជឿថា​មាន​អត្ថន័យ និង​ប្រផ្នូល​គួរ​ឲ្យ​ចាប់អារម្មណ៍​៖ ១. ឃើញ​ប្រអប់​៖ ប្រសិនបើ​យល់សប្ដ​ឃើញ​ប្រអប់ នោះ​មានន័យថា​រឿង​សម្ងាត់​របស់​អ្នក​ណាមួយ​កំពុង​ត្រូវបាន​លេច​ធ្លាយ​ហើយ​។ បើ​ប្រអប់​ទទេ មានន័យថា អ្នកនឹង​កើតរឿង​ខកចិត្ត តែបើ​ប្រអប់​ចំហ​អ្នកនឹង​ធ្លោយ​សម្ដី​ប្រាប់​រឿង​សម្ងាត់​ខ្លួន​ទៅកាន់​អ្នកដទៃ​។​២.​ធ្លាក់​ពី​ទី​ខ្ពស់​៖ មានន័យថា នៅពេល​ឆាប់ៗ​ខាងមុខ នឹងមាន​ឱកាស​ហុច​ឲ្យ តែ​អ្នក​អាច​នឹងត្រូវ​បាត់បង់​វិញ ព្រោះ​ខ្លាច​ភាពបរាជ័យ​។​៣....

ទោះ​ចិត្តធ្ងន់​យ៉ាងណា តែមាន​ចំណុច​១០​យ៉ាង​របស់​សង្សារ បុរស​ទ្រាំ​អត់​បានទេ​

​មនុស្ស​ម្នាក់ៗ​គឺជា​ផលិតផល​មួយ​នៃ​បទពិសោធន៍​ជីវិត​របស់​ពួកគេ បរិ​ដ្ឋា​ន ការអប់រំ និង​ពេលវេលា ប៉ុន្តែ​វា​ក៏​ងាយស្រួល​នឹង​ពិបាក​យល់​អំពី​ភាពជា​មនុស្ស​ប្រុស​ម្នាក់ៗ​ផងដែរ​។ យ៉ាងណាមិញ បើសិនជា​អ្នកមាន​សង្សា ជា​មនុស្ស​ប្រុស គេ​រកឃើញថា មានរឿង ១០​យ៉ាង​ដែល​បុរស​ទាំងនោះ​មិន​ចូលចិត្ត និង​អត់ទ្រាំ​មិនបាន ជាពិសេស​បើសិនជា​រឿង​នោះ​ត្រូវបាន​ធ្វើឡើង​ដោយ​សង្សា​របស់ខ្លួន​។​ 1- និយាយ​អំពី​ភាពស្និទ្ធស្នាល​របស់ខ្លួន​ជាមួយ​មិត្តភក្តិ​ឯទៀត​2- ការប្រើប្រាស់​ភាពអាថ៌កំបាំង​ពេល​នៅ​ជាមួយ​គាត់​3- ចូលចិត្ត​ធ្វើខ្លួន​យល់ថា ប្តី ឬ​សង្សា​របស់ខ្លួន ជា​ប៉ូលីស​ចិត្តអាក្រក់​4- ចូលចិត្ត​យក​រឿងរ៉ាវ​ពី​អតីតកាល​មក​រំលឹក​5- មិន​ព្រម​សារភាព​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​6- ចូលចិត្ត​ធ្វើជា​មនុស្ស​ចិត្តខ្លាំង​ជាប់​រហូត​7- ចូលចិត្ត​ប្រើ​ភាពស្និទ្ធស្នាល​ដើម្បី​គម្រាម​ដាក់​8- មិន​គោរព​ពេលវេលា​ផ្ទាល់ខ្លួន​9- ចូលចិត្ត​រអ៊ូ​រទាំង​ច្រើន​10- កំពុងតែ​ព្យាយាម​គ្រប់គ្រង​គាត់​​ទាំងនេះ​គ្រាន់តែ​ជា​រឿង ១០​យ៉ាង​ដែល​បុរស​ស្អប់​នៅពេល​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​ធ្វើ តែ​ក៏​មានរឿង​ជាច្រើន​ទៀតផង​ដែរ​។ យ៉ាងណាមិញ ដើម្បី​ឲ្យ​ទំនាក់ទំនង​ស្នេហា​កាន់តែ​ល្អ យក​ល្អ​គួរតែ​មនុស្ស​ទាំងសងខាង​ព្យាយាម​យល់ដឹង​អំពី​គ្នា​កាន់តែ​ល្អ និង​ចៀសវាង​នូវ​ទម្លាប់​អាក្រក់​ទាំងឡាយ​ដែល​ម្ខាងៗ​មិន​ចូលចិត្ត​៕