ថៅកែ​ទាហាន​ស៊ីឈ្នួល​រុ​ស្ស៉ី Wagner បាន​ស្លាប់​ក្នុងការ​ធ្លាក់​យន្តហោះ​

ព័ត៌មានអន្តរជាតិ
0
32


​ថៅកែ​ទាហាន​ស៊ីឈ្នួល​រុ​ស្ស៉ី Wagner លោក យ៉េ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៉ី​ន (Yevgeny Prigozhin) ដែល​ត្រូវបាន​គេ ស្គាល់​ថា​ជាម​នុស្ស​ជំនិត​របស់​លោកពូ​ទីន និង​ធ្លាប់បាន​ដឹកនាំ​កងទ័ព​ធ្វើ​រដ្ឋប្រហារ​ចូល​វាយប្រហារ​រាជធានី​មូ​ស្គូ​នោះ ត្រូវបាន​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា លោក​បាន​ស្លាប់បាត់​បង់ជីវិត​ឧ​ប​ទ្ទេវ​ហេតុ ធ្លាក់​យន្តហោះ កាលពី​ថ្ងៃ​ពុធ ។​

​ក្រុមមន្ត្រី​អាកាសចរណ៍​ស៊ីវិល​រុ​ស្ស៉ី បានចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​ជនរងគ្រោះ​ជា​អ្នកដំណើរ​ទាំង​៧​នាក់ ក្នុងនោះ​រួមមាន​ទាំង​លោក Prigozhin និង​មេបញ្ជាការ​ទាហាន​ស៊ីឈ្នួល រុ​ស្ស៉ី Wagner ម្នាក់​គឺ​លោក Dmitry Utkin ព្រមទាំង​សមាជិក​អាកាសយានិក ៣​នាក់ ដែល​ត្រូវបាន​ទទួលស្គាល់ថា​បាន​ស្លាប់​ទាំងអស់​។ «​មាន​មនុស្ស​១០​នាក់​បាន​ជិះ នៅលើ​យន្តហោះ​មួយគ្រឿង ក្នុងនោះ​រួមមាន​សមាជិក​អាកាសយាន​និក​៣​នាក់ ហើយ​បើតាម​ព័ត៌មាន​បឋម គ្មាន​មនុ​ស្សណា​ម្នាក់​នៅលើ​យន្ដហោះ​ដែល​នៅរស់​រានមាន ជីវិត​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​សម្រាប់​ស្ថានការណ៍​អាសន្ន​របស់​រុ​ស្ស៉ី​។
ពាណិជ្ជកម្ម

​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នេះ​កើតឡើង​នៅ​ថ្ងៃ​ដដែល​ដែល​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​រុស្ស៊ី​លោក Sergei Surovikin ត្រូវបាន​គេ​រាយការណ៍​ថា​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ជា​មេទ័ព​អាកាស​។​
​ឧ​ត្ត​ម​សេនីយ៍ Surovikin ត្រូវបាន​គេ​ដឹងថា​មាន​ទំនាក់ទំនង​ល្អជា​មួយ លោក ព្រី​ហ្គោ​ហ្ស៊ី​ន ហើយ​មិន​ត្រូវបាន​គេ​ឃើញ​ជា​សាធារណៈ​ចាប់តាំងពី​មានការ​បះបោរ​មក​។​
​តាម BBC ដដែល យន្តហោះ លោក​ព្រី​ហ្គោ​ហ្ស៊ី​ន កំពុង ហោះហើរ ពី ទីក្រុង ម៉ូស្គូ ទៅកាន់ ទីក្រុង St Petersburg ដែលជា​រដ្ឋធានី​ទី​២​របស់​រុស្ស៊ី ដោយ មាន អ្នកដំណើរ ៧ នាក់​ដែលជា​ថ្នាក់ដឹកនាំ​សំខាន់​របស់​ក្រុម​ទាហាន​ស៊ីឈ្នួល និង នាវិក ៣ នាក់ ។
​វា​ត្រូវបាន​គេ​និយាយថា​បាន​ធ្លាក់​នៅក្បែរ​ភូមិ Kuzhenkino ក្នុង​តំបន់ Tver ប្រហែល​ពាក់​កណ្តាលផ្លូវ​រវាង​ទីក្រុង​ម៉ូស្គូ​និង​St Petersburg​។​
​ក្នុងពេល​ជាមួយគ្នា​លោកពូ​ទីន​បាន​ថ្លែង​សុន្ទរកថា​ប្រារព្វ​ខួប​ទី​៨០​នៃ​សង្គ្រាម​ឃឺ​សក៍​ក្នុង​សង្គ្រាមលោកលើកទីពីរ​។​លោក​មិនបាន​និយាយ​អំពី​ការធ្លាក់​យន្តហោះ​នេះ​ទេ​និង​បាន​អបអរ​សរសើរ​«​ពលទាហាន​របស់​យើង​ដែល​ប្រយុទ្ធ​យ៉ាង​ក្លាហាន​និង​ដាច់ខាត​»​នៅក្នុង​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​អ៊ុយ​ក្រែ​ន​។​
​តែ​រដ្ឋាភិបាល​ទីក្រុង​គៀវ​និង​វ៉ាស៊ីនតោន​បាន​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​ព័ត៌មាន​នៃ​ការធ្លាក់​នេះ​។​
​ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិ​ន បាន​និយាយថា «​ខ្ញុំ​អត់​ដឹង​ការពិត​ថា​អ្វី​បានកើត​ឡើង តែ​វា​មិនជា​រឿង​ភ្ញាក់ផ្អើល​ទេ​។​មានរឿង​មិន​ច្រើន​ទេ​នៅ​រុស្ស៊ី​ដែល​មិនមាន​លោកពូ​ទីន​នៅ​ពីក្រោយ​។​តែ​ខ្ញុំ​អត់​ដឹង​គ្រប់​គ្រាប់​ដើម្បី​ផ្តល់​ចម្លើយ​ទេ​»​។​