Tag: អាកាសយានិក
ចាប់ខ្លួនអ្នកបើកយន្ដហោះបុកគ្នា ស្លាប់អ្នកដំណើរ៣នាក់ និងរបួសជិត២០០នាក់
អាកាសយានិកម្នាក់បើកយន្ដហោះបង្កឲ្យមានគ្រោះថ្នាក់ ស្លាប់អ្នកដំណើរចំនួន៣នាក់ និងរងរបួសជិត២០០នាក់ នៅក្នុងអាកាសយានដ្ឋានអន្ដរជាតិ ទីក្រុងអ៊ីស្ដែនប៊ុល Istanbul ត្រូវបានចាប់ខ្លួន តាមបញ្ជារបស់តុលាការ នៃប្រទេសតួកគី។ សារព័ត៌មាន Anadolu គ្រប់គ្រងដោយរដ្ឋតួកគី បានផ្សាយថា កាលថ្ងៃទី៥ ខែកុម្ភៈ អាកាសយានិក បានបើកយន្ដហោះ បង្កឲ្យមានគ្រោះថ្នាក់ នៅក្នុងអាកាសយានដ្ឋានទីក្រុងអ៊ីស្ដែនប៊ុល ហើយគាត់ត្រូវបានចាប់ខ្លួន។ អាកាសយានិកខាងលើ ត្រូវបានចោទប្រកាន់ពីការសម្លាប់មនុស្សដោយអចេតនា និងបង្កឲ្យមានអ្នករងរបួស។ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា...