ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​បង្ខំចិត្ត​សុំ​ជំនួយ​ពី NASA​ក្រោយ​សាកល្បង​ឆ័​ត្រ​យោង​បរាជ័យ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​បេសកកម្ម​ភព​ព្រះ​អង្គារ​ឆ្នាំ​២០២០

ព័ត៌មានអន្តរជាតិ
0
320
ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​បង្ខំចិត្ត​សុំ​ជំនួយ​ពី​អង្គការ NASA​ដើម្បី​សង្គ្រោះ​បេសកកម្ម​ភព​ព្រះ​អង្គារ ExoMars 2020​របស់​ពួកគេ ក្រោយ​ការធ្វើ​តេស្ត​ឆ័​ត្រ​យោង​ជាច្រើនលើក​ច្រើនសារ​បញ្ច​ប់​ទៅដោយ​បរាជ័យ​ប្រកប​គ្រោះថ្នាក់​រួចមក​នោះ​។​ ​ឆ័​ត្រ​យោង​ចំនួន​២​នៅលើ​រូបយន្ត ExoMars គ្រោង​នឹងដាក់​ពង្រាយ ជា​ផ្នែក​មួយ​នៃ​ការ​រចនា​ឡើង​ដ៏​ស្មុគស្មាញ ដើម្បី​ពន្យឺត​ការចូល​ចត​របស់​យាន​នៅលើ​ផ្ទៃ​ភព​ដីក្រហម​មួយ​នេះ​។ការពន្យាពេលបណ្តាលមកពី​ការធ្វើ​តេស្ត​មិនបាន​ជោគជ័យ ជាហេតុ​ធ្វើ​ឲ្យ​កាលកំណត់​នា​ឆ្នាំក្រោយ ស្ថិតក្នុង​គ្រោះថ្នាក់ ក្នុងនោះ​ក្រុម​វិស្វករ បានផ្តល់​ឱកាស​ដល់​បេសកកម្ម​មួយ​នេះ​ត្រឹមតែ​៥០​ភាគរយ​ប៉ុ​ណ្នោះ នៃ​ការ​បង្ហោះ​ទាន់ពេល​។​ក្រុម​វិស្វករ​អវកាស ESA សង្ឃឹម​ជឿជាក់ថា សហការី​នៅ​ទូទាំង​តំបន់​សមុទ្រ​អា​ត្ល​ង់​ទិ​ក នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​មួយ​នេះ​ឲ្យ​ទាន់ពេល​សម្រាប់​ការចុះ​បេសកកម្ម​នៅ​ថ្ងៃទី​២៦ ខែកក្កដា និង​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​ខាងមុខនេះ​។​បើសិនជា​រដូវ​កាល​នេះ​ខកខាន ថ្លៃ​ដែល​បាន​កើន​លើង​រួច​ទៅហើយនោះ នឹង​បន្ត​កើនឡើង​ខ្ពស់​បន្ថែមទៀត ហើយ​ការ​បង្ហោះ​នឹងមិន​អាច​បន្ត​បានទេ យ៉ាងហោចណាស់​ក៏​ដល់​ឆ្នាំ​២០២២​ដែរ​។​បរិយាកាស​ស្តើង​បំផុត​នៅលើ​ភព​ព្រះ​អង្គារ មានន័យថា វា​កាន់តែ​ពិបាក​ក្នុង​ការចូល​ចត​នៅ​ទីនោះ​នៅលើ​ផ្ទៃ​ភព​ព្រះ​អង្គារ ។​ការធ្វើ​តេស្ត​រយៈកម្ពស់​ខ្ពស់ ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ធ្វើ​ឲ្យ​លក្ខខណ្ឌ​កម្រិត​អប្បរ​មា​នៅលើ​ភព​ព្រះ​អង្គារ ឆ័​ត្រ​យោង​ទាំង​២ បាន​រហែក​ពេល​ដាក់ពង្រាយ​។​ ​ ការធ្វើ​តេស្ត​ស្រដៀង​គ្នា​នេះ នឹងត្រូវ​ធ្វើឡើង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ដោយ​អង្គារ NASA ស្រប​ពេលដែល​មន្ទីរពិសោធន៍ Jet Propulsion Laboratory(JPL) របស់​ពួកគេ បានធ្វើ​អន្តរាគមន៍ ដើម្បី​សង្គ្រោះ​កិច្ចខិតខំ​ជួប​គ្រោះថ្នាក់​នេះ​។​ការធ្វើ​តេស្ត​ដំបូង​នៅ JPL ត្រូវបាន​សន្យា ដើម្បី​ធ្វើ​ឲ្យ​មាន​ក្តីសង្ឃឹម​ឡើងវិញ​នៃ​ការធ្វើ​ឲ្យ​បេសកកម្ម ExoMars រស់រាន​ឡើងវិញ​។​លោក Pietro Baglioni គឺជា​អ្នកគ្រប់គ្រង​បេសកកម្ម ExoMars បាន​និយាយប្រាប់​កាសែត​The Observor​ថា ការធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍​លើ​ឆ័​ត្រ​យោង​ថ្មី​ក្នុង​ខែ​នេះ​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន​៕