https://www.dnt-newsasia.com/wp-content/uploads/2022/07/dai_ichi.gif
Home សុខភាព សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត

សុខភាព​៖ យល់ដឹង​អំពី​ជំងឺ​ធ្លាក់​ទឹកចិត្ត ?

១) អ្វី​ទៅជា​ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression)?​ក្នុង​ជីវិត​ប្រចាំថ្ងៃ មនុស្ស​យើង​អាចមាន​អារម្មណ៍​រីករាយ និង​សោកសៅ​ជាធម្មតា​។ ការ​មាន​អារម្មណ៍​សោកសៅ​មួយរយៈ​ខ្លី ហើយ​បាត់​ទៅវិញ​ក្នុង​រវាង​ពីរ​បី​ម៉ោង ទៅ​ពីរ​បី​ថ្ងៃ មិនមែនជា​ជំងឺ​ធ្លាក់ទឹក​ចិត្ត​នោះទេ​។ ក៏ប៉ុន្តែ ពេលខ្លះ​អារម្មណ៍​សោកសៅ​អាចមាន​កម្រិត​ខ្លាំង និង​យូរ​លើសពី​២​សប្ដាហ៍ ហើយ​ធ្វើ​ឲ្យ​រំខាន​ដល់​ការងារ និង​ការប្រាស្រ័យ​ទាក់ទង​ប្រចាំថ្ងៃ​ទៀតផង​។ ស្ថានភាព​បែបនេះ គេ​ហៅថា​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​២) តើ​ជំងឺ​ធ្លាក់ទឹក​ចិត្តជា​ជំងឺ​កម្រ ឬ​យ៉ាងណា​?​ជា​មធ្យម មនុស្ស​ម្នាក់ ក្នុងចំណោម​មនុស្ស​៦​នាក់ មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​នៅពេល​ណាមួយ នៃ​ជីវិត​របស់គេ (​ជិត ២០%)​។ តាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង​មួយឆ្នាំៗ មាន​មនុស្ស​យ៉ាងតិចណាស់​៣៥០​លាន​នាក់ ដែល​បានកើត​ជំងឺ​នេះ​។​​ដោយឡែក សម្រាប់​នៅ​ប្រទេស​កម្ពុជា​យើង​វិញ ការស្រាវជ្រាវ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​ឆ្នាំ​២០១២ នៅ​កម្ពុជា បាន​រកឃើញ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ក្នុង​អត្រា...

អ្នកដែលអស់កម្លាំងល្ហិតល្ហៃជាប្រចាំអាចកំពុងកើតជំងឺ Burnout នេះ

​Burnout ឬ​ជា​ចង្កោម​រោគសញ្ញា​ហត់នឿយ​ដែលមាន​ឥទ្ធិពល​លើផ្លូវ​កាយ និង​ផ្លូវចិត្ត​ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក WHO ទទួលស្គាល់ថា​ជា​ជំងឺ​ក្នុង​ប៉ុន្មាន​ខែ​មុននេះ​ផងដែរ​។ ជំងឺ Burnout ជា​បញ្ហា​ផ្លូវចិត្ត​ដែល​ងាយ​ប៉ះពាល់​ជាងគេ​ចំពោះ​អ្នក​ដែល​ធ្វើ​ការងារ​ច្រើន​លើសពី​កម្រិត​កម្លាំងកាយ និង​កម្លាំង​បញ្ញា​របស់គាត់​ដូចជា មន្ត្រីរាជការ ការងារ​ដែល​បង្ក​ឲ្យ​មាន​ស្ត្រេ​ស និង​មិនមាន​ជំនួយ​ពី​អ្នកផ្សេង​ជាដើម​។ ​ជំងឺ​មិនទាន់​ស្រាវជ្រាវ​ពី​ការ​បណ្តាល​ឲ្យ​កើតមាន​បានច្បាស់លាស់​នៅឡើយ​ទេ តែ​គេ​អាច​សន្និដ្ឋានបានថា វា​កើតឡើង​ដោយសារតែ​ស្ត្រេ​ស​ក្នុង​រយៈពេល​យូរ និង​មាន​សម្ពាធ​ផ្នែក​ការងារ​ច្រើន​ហួស​កម្រិត​។ ជំងឺ​នេះ​ជា​ប្រភេទ​ជំងឺ​ថ្មី​ដែល​លាក់ខ្លួន​ជាមួយ​ជំងឺ​ផ្សេងទៀត​ដូចជា ជំងឺ​ថប់​បារម្ភ ជំងឺ​បាក់​ទឹកចិត្ត​ជាដើម​។ Burnout ត្រូវបាន​បែងចែក​ជា ៣ ធំៗ គឺ​៖1.​ ​ការងារ ឬ​ទំនួល​ខុសត្រូវ​ច្រើនពេក​2.​ ​ការងារ​ដែល​មិនមាន​ការអភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​ (Under-challenged Job)3.​ ​ការបរាជ័យ​នៅក្នុង​ការងារ​​រោគសញ្ញាមួយចំនួន​របស់​ជំងឺ​នេះ​ដែល​អ្នក​អាច​កំណត់​ខ្លួនឯងបានមានដូចជា​៖1.​ ​អស់កម្លាំង​ល្ហិតល្ហៃ ឡើង​សម្ពាធ​ឈាម ចុក​រោយ​សាច់ដុំ និង​កញ្ចឹងក​2.​...