Home អាជីវកម្ម

អាជីវកម្ម

ផែនការអាជីវកម្ម​ស្តង់ដារ​ត្រូវមាន​អ្វីខ្លះ​?

​ផែនការអាជីវកម្ម​ប្រៀបធៀប​ដូចជា​ត្រីវិស័យ​សម្រាប់​បង្ហាញ​ផ្លួ​វ​ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម និង​ដំណើរការ​អាជីវកម្ម​មួយ​ឲ្យ​ទទួលបាន​ជោគជ័យ​។ ផែនការអាជីវកម្ម​ល្អ​ប្រៀបដូចជា​កូនសោរ​សម្ងាត់​ក្នុងការ​ធ្វើ​ឲ្យ​អាជីវកម្ម​ដំណើរការ​រលូន និង​អាចជួយ​អ្នក ឲ្យ​ស្វែងរក​អ្នក​វិនិយោគិន​មក​ដាក់ទុន​។ ​ ​ផែនការអាជីវកម្ម​មា​ន ២ ប្រភេទ​ធំៗ គឺ​៖•​ ​ផែនការអាជីវកម្ម​បែប​បុរាណ ៖ មាន​លក្ខណៈ​លម្អិត​រៀបរាប់​អំពី​អាជីវកម្ម​មាន​ច្រើន​ទំព័រ •​ ​ផែនការអាជីវកម្ម​បែប​ទំនើប ៖ មាន​លក្ខណៈ​សង្ខេប​អំពី​ផែនការអាជីវកម្ម​ដោយ​ដាក់ចូល​តែ​ចំណុច​សំខាន់ៗ របស់​អាជីវកម្ម​តែប៉ុណ្ណោះ​។ ​នៅក្នុង​ថ្ងៃនេះ សូម​លើកយក​ផែនការអាជីវកម្ម​បែប​បុរាណ​មក​រៀបរាប់​ដោយសារតែ​វា​មាន​ភាព​លម្អិត​ជាង​។ ខាងក្រោម​នេះ​ជា​ចំណុច​សំខាន់ៗ ដែល​ត្រូវមាន​ក្នុងការ​សរសេរ​ផែនការអាជីវកម្ម​៖1.​ ​សេចក្តី​សង្ខេប​របស់​ក្រុមហ៊ុន (Executive Summary) ​ក្នុង​ចំណុច​នេះ គឺជា​ការសរសេរ​រៀបរាប់​ខ្លីៗ​អំពី​អាជីវកម្ម​ដូចជា ចក្ខុវិស័យ បេសកកម្ម សកម្មភាព អាជីវកម្ម​ដែល​ចង់​សម្តៅ​ទៅលើ​អាជីវកម្ម​ជា​ការលក់​ផលិតផល ឬ​ផ្គត់ផ្គង់​សេវាកម្ម​ផ្នែក​អ្វី​ជាដើម​។ ក្នុងនេះ គេ​ក៏​អាច​សរសេរ​អំពី​ប្រវត្តិ...