Tag: ប្រទេសថៃ
ថៃក្លាយជាប្រទេសទីមួយនៅក្នុងអាស៊ីដែលអនុញ្ញាតឲ្យដាំ និងប្រើប្រាស់កញ្ឆា
រាជធានីបាងកក៖ ប្រទេសថៃបានដកកញ្ឆាពីក្នុងបញ្ជីឈ្មោះគ្រឿងញៀនខុសច្បាប់កាលពីថ្ងៃទី ១០ ខែមិថុនាកន្លងទៅនេះ។ អាជ្ញាធរថៃបានវាយតម្លៃថាការអនុញ្ញាតឲ្យប្រើប្រាស់កញ្ឆានៅក្នុងចំណីអាហារដោយស្របច្បាប់នឹងជួយជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចប្រទេសដែលបានធ្លាក់ចុះក្នុងអំឡុងពេល កូវីដ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ ប្រទេសថៃបានអនុញ្ញាតឲ្យមានការប្រើប្រាស់កញ្ឆាចំពោះការស្រាវជ្រាវ និងប្រើប្រាស់នៅក្នុងវិស័យវេជ្ជសាស្ត្រ។ ចំពោះការដាំកញ្ឆានៅតាមផ្ទះគឺត្រូវបានកំណត់មិនឲ្យលើសពី ៦ដើមក្នុងមួយផ្ទះ និងត្រូវសុំសិទ្ធក្នុងការដាំពីអាជ្ញាធរផងដែរ។ ចំណែកឯចំការដាំដើមកញ្ឆាក៏ត្រូវដាក់ពាក្យសុំអាជ្ញាបណ្ណពីរដ្ឋាភិបាលក្នុងការដាំដុះដើមប្រទេសនេះ។ ភោជនីយដ្ឋានត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កញ្ឆានៅក្នុងចំណីអាហារ និងភេសជ្ជះ។ គេវាយតម្លៃថា ការដកកញ្ឆាពីសារធាតុញៀនខុសច្បាប់គឺជារឿងល្អមួយដែលជួយរកប្រាក់ចំណូល ១៥ ពាន់លានបាតពីពេលនេះដល់ឆ្នាំ ២០២៦។ ដើម្បីជំរុញកសិករថៃក្នុងការដាំដើមកញ្ឆា រដ្ឋាភិបាលថៃបានផ្តល់កូនដើមកញ្ឆា...