Tag: ហ្វីលីពីន
ខឹងបញ្ឈប់ការងារ ចាប់មនុស្សក្នុងផ្សារទំនើប ធ្វើចំណាប់ខ្មាំង
អតីតសន្ដិសុខផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុងម៉ានីល បានខឹងសម្បានឹងការបញ្ឈប់ពីការងារ ទើបបំផ្ទុះអាវុធ និងចាប់អ្នកនៅក្នុងផ្សារធ្វើជាចំណាប់ខ្មាំង រហូតកងកម្លាំងប៉ូលិសហ្វីលីពីន ចុះទៅឡោមព័ទ្ធទីនោះរាប់ម៉ោង ទម្រាំគេប្រគល់ខ្លួនឲ្យប៉ូលិស និងដោះលែងចំណាប់ខ្មាំង។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២ ខែមីនា នៅក្នុងផ្សារទំនើប V-mall ស្ថិតក្នុងសង្កាត់ San Juan ទីក្រុងម៉ានីល។ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានបញ្ជាក់ថា អតីតឆ្មាំសន្តិសុខម្នាក់ នៃអគារផ្សារទំនើបនោះ បានចាប់បុគ្គលិកជាច្រើននាក់ នៅផ្សារទំនើប V-mall ...