ចិនបានបង្ហាញ មីស៊ីលល្បឿនលឿន គ្មានគូប្រជែង អាចកម្ទេចរាល់គោលដៅ ចាក់ទម្លុះប្រព័ន្ធការពារ ធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើល

ព័ត៌មានអន្តរជាតិ
0
323
កងកម្លាំងទាហាន បដិវត្តន៍ប្រជាជនចិន បានបង្កឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានបង្ហាញមីស៊ីល ទំនើបៗ គ្មានគូប្រជែង នៅក្នុងពិធី ព្យុហយាត្រាទ្រង់ទ្រាយធំ នាទិវា៧០ឆ្នាំថ្ងៃបង្កើតបក្ស។ មីស៊ីលទំនើបបំផុតដែលចិនបានបង្ហាញនោះជាប្រភេទ Dongfeng-17(DF-17) ជាមីស៊ីលដែលក្រុមអ្នកវិភាគបានលើកឡើងថា មានសមត្ថភាពខ្ពស់ អាចបំពាក់ក្បាលគ្រាប់បរមាណូ និងវាយប្រហារគោលដោយ ក្នុងល្បឿនលឿនបំផុត ចាក់ទម្លុះរាល់ មីស៊ីលការពាររបស់សត្រូវ ។ អ្នកឯកទេសយោធា បានវាយតម្លៃថា មីស៊ីល DF-17 ជាមីស៊ីល ដ៏គ្រោះថ្នាក់ សម្រាប់សត្រូវ ដោយមីស៊ីលនោះអាចវាយប្រហារ ទៅលើគោលដៅ ក្នុងល្បឿនលឿនជាងសំឡេង ៥ដង (Mach 5) គឺមានល្បឿនដល់ទៅ ៦.១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ DF-17 ជាមីស៊ីលទំនើបបំផុតដែលបានដាក់ឲ្យប្រើប្រាស់ក្នុងជួកងទ័ពដំបូងបង្អស់នៅលើពិភពលោក ។ មីស៊ីលនេះអាចផ្លាស់ប្តូរទិសដៅវាយប្រហារភ្លាមៗពេលកំពុងតែហោះហើរនៅពេលចាំបាច់ ។ ចំណុចទាំងនោះហើយដែលជួយឲ្យមីស៊ីលគេចពីប្រព័ន្ធមីស៊ីលការពាររបស់សត្រូវ ។ អគ្គនាយកកម្មវិធីសន្តិសុខអន្តរជាតិ មកពីមជ្ឈមណ្ឌល Lowy នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានបញ្ជាកថា« កម្លាំងទាហានបណ្តាប្រទេសលោកខាងលិច មិនទាន់មានមីស៊ីលវាយប្រហារទំនើបបែបនេះឡើយ»។ លោកបន្តទៀតថា ក្នុងបច្ចេកវិទ្យាសព្វាវុធ ចិនបាននាំមុខលើបណ្តាប្រទេសលោកខាងលិចទាំងអស់ ៕