ដូណាល់ត្រាំបានប្រកាសដកទាហានចេញពីសង្គ្រាមនៅស៊ីរីធ្វើអោយសម្ព័ន្ធមិត្តភ្ញាក់ផ្អើលយ៉ាងខ្លាំង

ព័ត៌មានអន្តរជាតិ
0
415
កាលពីថ្ងៃទី ៧ខែតុលានេះ លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសដកទាហានចេញពីសង្គ្រាមនៅក្នុងប្រទេសស៊ីរី។ សកម្មភាពខាងលើ របស់ទីក្រុងវ៉ាស៊ីនតោន   បានធ្វើឲ្យសម្ពន្ធមិត្ត ជនជាតិឃឺដ នៅក្នុងប្រទេសស៊ីរី ភ្ញាក់ផ្អើលយ៉ាងខ្លាំង   ហើយអង្គការសហប្រជាជាតិ បាន ព្រមានពីរឿងអាក្រក់ នៅពេលខាងមុខ។ ប្រធានាធិបតីដូណាល់ ត្រាំ សរសេរនៅលើបណ្តាញសង្គម Twitter ថា  «ក្រុមជនជាតិឃឺដ ដែលកំពុងតែធ្វើសង្គ្រាមបានទទួលនៅប្រាក់ជាច្រើន ព្រមទាំងសម្ភារៈយោធា  ។តាំងពីដើមមក ពួកគេបានធ្វើសង្គ្រាមជាមួយ វាយប្រហារជាមួតួកកី ជាច្រើនទសវត្សរ៍កន្លងមក ។ តួកគី អឺរ៉ុប ស៊ីរី អ៊ីរ៉ង់ អ៊ីរ៉ាក់ រុស្ស៊ី និងក្រុមជនជាតិឃឺដ  ពេលនេះគឺត្រូវដោះស្រាយ បញ្ហាដោយខ្លួនឯង»។  លោកត្រាំបន្តទៀតថា «យើងចំាបាច់ត្រូវតែធ្វើសង្គ្រាម នៅតំបន់ ដែលយើងទទួលបានផលប្រយោជន៍  ហើយយើងធ្វើសង្គ្រាមដើម្បីតែជ័យជំនៈប៉ុណ្ណោះ »។ ការលើកឡើងខាងលើរបស់លោកត្រាំបានបង្ហាញយ៉ាងច្បាស់ថា ការធ្វើសង្គ្រាម ដែលចំ ណាយ ប្រាក់ជាច្រើននាពេលកន្លងមក នៅក្នុងប្រទេសស៊ីរី មិននាំមកនៅជ័យជំនៈដល់អាមេរិកនោះឡើយផ្ទុយទៅវិញអាមេរិក ត្រូវធ្វើសង្គ្រាមរាំរ៉ៃនៅទីនោះ ត្រូវចំណាយប្រាក់ជាច្រើន ។ ជាមួយនឹងការសម្រេចខាងលើ របស់ ប្រធានាធិបតី ដូណាល់ត្រាំ បានបង្ហាញយ៉ាងច្បាស់ថា លោកបានដកខ្លួនចេញពី  សង្គ្រាម ស៊ីរី  ហើយ នឹងមិនជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃ ក្នុង នៅតំបន់ជម្ឈិមបូព៌ាទៀតឡើយ។ ការដកទាហានរបស់លោកត្រាំ បានបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពី ការសម្លាប់រង្គាល នឹងកើនឡើងនៅក្នុងប្រទេសស៊ីរី ពិសេសគឺកម្លាំងទាហានក្រុមជនជាតិឃឺដ ៕