ខឹង​នាង​តវ៉ា​រឿង​រួមរ​ក្ស័​យូរពេក​ក៏​ច្របាច់​.​ក​សម្លាប់ចោល​តែម្តង​

ព័ត៌មានអន្តរជាតិ
0
563
​ បុរស​ម្នាក់​ប្រឈម​នឹង​ការកាត់ទោស​ប្រហារជីវិត ក្រោយ​លោក​បាន​ធ្វើឃាត​ស្រី​ស្អាត​ដែលជា​ស្ត្រី​រកស៊ី​ផ្លូវភេទ ក្រោយពី​ពួកគេ​មានទំនាស់​រឿង​រួមរ​ក្ស័​យូរពេក ដែល​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។​ ​លោក Ridwan Solihin ត្រូវ​រង​ការចោទប្រកាន់ថា​បានសម្លាប់​ស្រីពេស្យា​ចា​រ្យ​ម្នាក់ ក្រោយពេល​អ្នក​ទាំង​២ មានទំនាស់​គ្នា​រឿង​វ៉ៃ​សិច​យូរ​ខ្លាំងពេក​។​ ​នារី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា OS ហើយ​នាង​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់​សណ្ឋាគារ ក្រោយ​ជួប​លោក Solihin និង​មនុស្ស​២​នាក់​ផ្សេងទៀត​។​ ​ក្រុមនគរបាល បាន​អះអាងថា លោក Solihin និង​នាង OS បាន​វ៉ៃ​សិច​នៅក្នុង​បន្ទប់​សណ្ឋាគារ ស្ថិតនៅ​ខេត្ត​ជ្វា​ខាងលិច ប្រទេស​ឥណ្ឌូនេស៊ី​។​ ​លោក Bimantoro Kurniawan គឺជា​ប្រធាន​អង្គភាព​ស៊ើបអង្កេត បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ដោយសារតែ​ការ​វ៉ៃ​សិច​នេះ​យូរ​ខ្លាំងពេក ទើប​ជនរងគ្រោះ​តវ៉ា​។ សម្តី​របស់​ជនរងគ្រោះ បានធ្វើ​ជនដៃដល់​មាន​អារម្មណ៍​ឈឺចាប់ រួច​រូបគេ​ក៏​ច្របាច់​.​ក​សម្លាប់​នាង OS​ចោល​តែម្តង​។​ ​ក្រោយមក លោក​ក៏​លួច​ទ្រព្យសម្បត្តិ​របស់​នាង ហើយ​និង​ទុក​សាកសព​នាង​ចោល​នៅក្នុង​បន្ទប់​សណ្ឋាគារ​។​ ​ក្រុមនគរបាល បាន​បញ្ជាក់ថា ជនសង្ស័យ​ម្នាក់នេះ​បាន​ប្រើប្រាស់​បង្កើន​សមត្ថភាព​ផ្លូវភេទ ទើប​ធ្វើ​រូបគេ​ខ្លាំង​បែបនេះ ពេល​កំពុង​វ៉ៃ​សិច​។​ ​ក្រុមមន្ត្រី​នគរបាល​បាន​ចាប់ខ្លួន​លោក Solihin រយៈពេល​៦​ថ្ងៃក្រោយ​កើតហេតុ ហើយ​បើសិនជា​គាត់​ត្រូវ​កាត់ទោស​ហើយ​នោះ គាត់​នឹង​ប្រឈម​នឹង​ការប្រហារជីវិត​តែម្តង​៕ ​