សហរដ្ឋអាមេរិក​កំពុង​ត្រៀមខ្លួន​ធ្វើសង្គ្រាម​អវកាស​ជាមួយ​រុស្ស៊ី និង​ចិន​

ព័ត៌មានអន្តរជាតិ
0
309
​ សហរដ្ឋអាមេរិក​កំពុង​ត្រៀមខ្លួន​ធ្វើសង្គ្រាម​អវកាស​ជាមួយ​គូសត្រូវ​សំខាន់​រុស្ស៊ី និង​ចិន ដែល​ពួកគេ​គិតថា បាន​គំរាមកំហែង​ដល់​ឧត្តមភាព​របស់​ទីក្រុង​វ៉ា​ស៊ី​ង​តោន​នៅលើ​ទី​អវកាស​។​ ​ក្រសួងការពារជាតិ​រុស្ស៊ី បាន​វាយប្រហារ​មកលើ​សហរ​ដ្ឋ​អាមេរិក​សម្រាប់​កាលដែល​ពួកគេ​ចាក់​ប្រេង​មកលើ​ភ្លើង​ដែល​កំពុង​ឆេះ​នៃ​ការប្រើប្រាស់​សង្គ្រាម​អវកាស ហើយ​និង​កាលដែល​ពួកគេ​បដិសេធន៍​មិន​ចូលរួម​កិច្ចប្រជុំ​រវាង​ទីក្រុង​ម៉ូ​ស្កូ និង​ទីក្រុង​ប៉េកាំង លើ​ការមិន​ដាក់ពង្រាយ​អាវុធ​លើ​ទី​អវកាស​។​ ​អ្នកស្រី Christina Hoggatt (​គ្រីស្ទី​ណា ហុក​ហ្គា​ត់​)​ដែលជា​អ្នកនាំពាក្យ​កងកម្លាំង​ទ័ពអាកាស​សហរដ្ឋអាមេរិក បាន​និយាយ​ទទួលស្គាល់ថា ពួកគេ​កំពុង​ពិនិត្យមើល​ការគំរាមកំហែង​បង្កឡើង​ដោយ​រុស្ស៊ី និង​ចិន​។​ ​អ្នកស្រី​បាន​និយាយប្រាប់​កាសែត Bloomberg ថា ក្រុម​ចារកិច្ច​សហរដ្ឋអាមេរិក កំពុងធ្វើការ​លើ​ការ​ស្ទង់​មួយ​។ លោកស្រី​បន្តថា ព័ត៌មាន​នឹងត្រូវ​ប្រើប្រាស់​ដោយ​ក្រុម​បញ្ជាការ​អវកាស​ហ​រដ្ឋ​អាមេរិក​ទើបតែ​បង្កើត​ថ្មី ជាមួយនឹង​ប្រតិបត្តិការ​បច្ចុប្បន្ន ហើយ​និង​ព័ត៌មាន​សំខាន់ៗ​ពី​ដៃគូ​ពាណិជ្ជកម្ម ស៊ីវិល និង​អន្តរជាតិ​របស់​ពួកយើង ដើម្បី​កំណត់ និង​ជំរុញ​ឲ្យ​មានការ​ហ្វឹកហ្វឺន​នាពេល​អនាគត ជាការ​ត្រៀមខ្លួន​ធ្វើសង្គ្រាម​អវកាស​ជាមួយ​រុស្ស៊ី និង​ចិន​។​ ​សហរដ្ឋអាមេរិក យល់ឃើញថា ប្រទេស​ចិន​ចាត់ទុក ទី​អវកាស​គឺជា​ភាពទន់ខ្សោយ​សម្រាប់​អាមេរិក ហើយ​វា​ពិបាក​នឹងធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេស​អាស៊ី​មួយ​នេះ​ខ្លាំងណាស់​។​ ​នៅក្នុង​ការសិក្សា​ប្រចាំឆ្នាំ​មួយ​ដោយ​គណកម្មការ​ពិនិត្យ​មើល​សន្តិសុខ និង​សេដ្ឋកិច្ច​អាមេរិក​-​ចិន​របស់​សភា គ្រោង​នឹង​ចេញផ្សាយ​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​នេះ ហើយ​នៅក្នុង​ការសិក្សា​ដែល​ត្រូវបាន​កាសែត Bloomberg មើលឃើញ បាន​អះអាងថា ចិន យល់ឃើញថា ទី​អវកាស គឺជា​ភាព​ងាយ​រងគ្រោះ​ផ្នែក​យោធា​និង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក ។​ ​ការសិក្សា​នេះ បាន​អះអាង​ផងដែរ​ថា ប្រទេស​ចិន មាននូវ​វិធី​ចុះចត​យានអវកាស​ដោយផ្ទាល់​នៅលើ​ឋាន​ព្រះ​ចន្ទ ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត អេ​ឡិច​ត្រូ​ម៉ាញ៉េទិក និង​អាវុធ​តបត​ទីវ​អ​កាស​ក្នុង​គន្លង​តារាវិថី​រួមគ្នា ដែល​អាច​វាយប្រហារ​ម​កលើ​យានអវកាស​ទាំងអស់រ​បស់​អាមេរិក​នៅលើ​ទី​អវកាស​។​ ​ក្តីកង្វល់​ថា សហរដ្ឋអាមេរិក​កំពុង​ត្រៀម​ធ្វើសង្គ្រាម​នៅ​ទី​អវកាស កាន់តែ​មាន​សុ​ទិ​ដ្ឋ​និយម​ខ្លាំង​ឡើង ក្រោយពី​ឧ​ត្ត​ម​សេនីយ៍ Joseph Dunford (​ចូ​សេ​ហ្វ ដាន់​ហ្វ័​ដ​)​របស់​អាមេរិក បាន​និយាយ​កាលពី​ខែកញ្ញា​កន្លងទៅ​ថា ពួកគេ​មាន​គូប្រជែង​ច្រើនណាស់​នៅលើ​ទី​អវកាស​។​ ​លោក​បាន​និយាយថា សត្រូវ​ជាច្រើន​របស់​អា​មេ​រិ​ក​រួមទាំង​កូរ៉េខាងជើង រួមទាំង​រុស្ស៊ី រួមទាំង​ចិន និង​រួមទាំង​អ៊ីរ៉ង់ ដែល​ប្រទេស​ទាំងអស់នេះ បាន​អភិវឌ្ឍន៍​សមត្ថភាព​ដែល​គំរាមកំហែង​ដល់​សមត្ថភាព​អវកាស​របស់​ពួកយើង​។​ ​ជាក់ស្តែង​កាលពី​ខែសីហា កន្លងទៅ ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​បង្កើត​ក្រុម​បញ្ជាការ​អវកាស​សហរដ្ឋអាមេរិក ដើម្បី​ការពារ​ផលប្រយោជន៍​ចាំបាច់​របស់​អាមេរិក​នៅ​លើ​ទី​អវកាស​។​ ​ដោយឡែក លោក​ឧ​ត្ត​ម​សេនីយ៍ Andrei Sterlin (​អាន់​ដ្រេ ស្ទើ​លីន​)​មកពី​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី បានបង្ហាញ​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​អ្វីដែល​លោក​អះអាងថា សហរដ្ឋអាមេរិក​កំពុង​ធ្វើ​យោ​ធូប​នីយកម្ម​នៅលើ​ទី​អវកាស​៕​