រដ្ឋមន្ត្រី​មួយចំនួន​របស់​ជប៉ុន​បាន​លាលែង​ពី​តំណែង​ជា​បន្តបន្ទាប់ !

ព័ត៌មានអន្តរជាតិ
0
338
​កាលពីពេល​កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម របស់​ប្រទេស​ជប៉ុន​លោក អ៊ី​ស៊ូ ស៊ូ​ហ្គា​វ៉ា​រ៉ា Isshu Sugawara បាន​លាលែង​ពី​តំណែង ចំពេល​មានការ​ចោទប្រកាន់ថា ការិយាល័យ​របស់លោក បាន​ផ្តល់ប្រាក់ និង​អំណោយ​ដ៏​គួរ​ឲ្យ​សោកស្តាយ ដល់​អ្នកគាំទ្រ​ដោយ​រំលោភ​លើ​ច្បាប់ បោះឆ្នោត​របស់​ប្រទេស​។ បន្ទាប់ពី​ការលាលែង​ពី​តំណែង​របស់លោក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​លោក Katsuyuki Kawai រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ បាន​សុំលាលែង​ចេញពី​តំណែង បន្ទាប់ពី​រង​ការ​ចោទថា ភរិយា​របស់លោក​បាន​បំពាន​ច្បាប់បោះឆ្នោត​។​ ​ការសម្រេច​នេះ បន្ទាប់ពី​ទស្សនា​វ​ដ្តី Shukan Bunshun tabloid បានចេញ​ផ្សាយ​ដោយ​ចោទប្រកាន់ថា ភរិយា​របស់​រដ្ឋមន្ត្រី​ខាងលើ គឺ​លោកស្រី Anri Kawai ថា​បាន​ចំណាយលុយ​ឱ្យ​បុគ្គលិក​ប្រចាំថ្ងៃ​លើស​ការ​កំណត់ដោយ​ច្បាប់ ក្នុងអំឡុង​លោកស្រី​កំពុង​ឃោសនា​រក​សំឡេងឆ្នោត​នៅ​សភា​។ លោកស្រី​ក៏ត្រូវ​គេ​រាយការណ៍​ថា បាន​ទិញ​ទឹកចិត្ត​ពលរដ្ឋ​ផងដែរ​។​ ​