នាង Emilia Clarke​សុខចិត្ត​ថត​ស្រាត​ដើម្បី​ផ្គាប់ចិត្ត​ក្រុម​អ្នកគាំទ្រ​រឿង​ស្តេច​សង្គ្រាម GAME of Thrones

ព័ត៌មានអន្តរជាតិ
0
1244
​តារា​ស្រី​ក្នុង​រឿង “GAME of Thrones” នាង Emilia Clarke (​អេ​មី​លៀ ក្លាក​)​បាន​និយាយថា នាងរង​សំពាធ​ខ្លាំង​បំផុត​នៅក្នុង​ការថត​ឈុត​ស្រាត​របស់​នាង​នៅក្នុង​ខ្សែភាពយន្ត​ដ៏​ជោគជ័យ​មួយ​នេះ ជា​ពេលដែល​នាង​ទើប​តែមាន​វ័យ​២៣​ឆ្នាំ​នោះ​។​ ​តារា​សម្តែង​ស្រី​វ័យ​៣៣​ឆ្នាំ​របស់​អង់គ្លេស​ម្នាក់នេះ បាន​អះអាងថា ក្រុម​អ្នកដឹកនាំ​រឿង​បានធ្វើ​ឲ្យ​នាង​យល់ឃើញថា វា​គឺជា​កំហុស​មួយ បើសិន​នាង​មិន​ស្រាត ធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ខកចិត្ត​នោះ​។​ ​ចាប់ពី​ឈុត​ដែល​នាង​ត្រូវ​ឱប​បបោសអង្អែល​ដ៏​ស្រើបស្រាល​ជាមួយ​ស្តេច​សង្គ្រាម Khal Drogo (​ខាល ដ្រូ​ហ្គោ​)​និង​ដើរ​លើ​អគារ​ដែល​កំពុងតែ​ឆាបឆេះ​ក្នុង​សភាព​ននល​គោក​របស់​នាង ច្បាស់​ណាស់​ថា នាង Emilia បាន​ចំណាយពេល​ស្រាត​ច្រើនជាង​តួអង្គ​ណាៗ​ទាំងអស់​នៅក្នុង​ខ្សែភាពយន្ត​នេះ​។​ ​នៅពេលនេះ នាង Emilia បាន​និយាយ​ពី​សំពាធ​ដែល​នាង​ប្រឈម​ពេលដែល​នាង​ត្រូវ​ស្រាត​ដំបូង​នៅក្នុង​អាជីព​របស់​នាង ដោយ​នាង​បានធ្វើការ​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ដែន​កំណត់​ទាំងនេះ​។​ ​ឈុត​ស្រាត​ដំបូង​គេ​របស់​នាង Emilia ឃើញ​នាង​ដើរចូល​ទៅក្នុង​អាង​ហែល​ទឹក​ដ៏​ស្អាត​មួយ ដោយមាន​អ្វីៗ​ទាំងអស់​នៅក្នុង​នោះ​។​ ​នាង​បាន​ទទួលស្គាល់ថា នាង​ត្រូវការ​ចំណាយពេល​ដើម្បី​មាន​ជំនឿ​ចិត្ត​ប្រឈម​នឹង​ក្រុម​អ្នកដឹកនាំ​រឿង ពេលដែល​នាង​ត្រូវ​សម្តែង​នៅក្នុង​ស្នេហា​ដ៏​ស៊ីជម្រៅ​បែបនេះ ហើយ​នាង​ក៏បាន​ជួបប្រទះ​នូវ​ភាព​តានតឹង​ផងដែរ​ពេលដែល នាង​ត្រូវតែ​សម្តែង​ឈុត​ស្រាត​ឲ្យ​ចូល​អារម្មណ៍​បំផុត​បែបនេះ​។​ ​នាង​បាន​ពន្យល់ថា បច្ចុប្បន្ន​នាង​យល់​កាន់តែច្រើន នូវ​អ្វីដែល​នាង​ត្រូវតែ​សម្រប​ខ្លួន​ឲ្យ​បានល្អ ហើយ​និង​អ្វីដែល​នាង​ត្រូវធ្វើ​ដោយ​គ្មាន​បញ្ហា​ទាំងអស់​។ អ្នក​មិន​ត្រូវធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ខ្សែភាពយន្ត “Game of Thrones”​ខកចិត្ត ជាដាច់ខាត ទោះបី​តម្រូវ​ឲ្យ​អ្នក​ត្រូវ​រួមភេទ​ជាមួយ​តួ​ប្រុស​ក៏ដោយ​។ នាង​ពេញចិត្ត​នឹងធ្វើ​បែបនេះ​។​ ​ពេល​រំឭក​ដល់​ភាព​ភ្ញាក់ផ្អើល​របស់​នាង ក្រោយ​ថត​ស្រាត​នៅក្នុង​រឿង “Game of Thrones” ក្នុង​វ័យ​២៣​ឆ្នាំ នាង Emilia បាន​សារភាពថា នាង​ហាក់ដូច​ជាមាន​អារម្មណ៍​ខ្មាស់អៀន​ខ្លាំងណាស់ ពេល​ជួប​ជាមួយ​ក្រុម​ដឹកនាំ​រឿង ។​ ​នាង​បាន​យល់ព្រម​ទទួល​ការងារ​មួយ​នេះ ហើយ​ពួកគេ​ក៏​បញ្ជូន​ប៉ា​រ៉ូ​ល​ឲ្យ​នាង​អាន ទើប​នាង​ដឹងថា​នៅក្នុង​សាច់​រឿងនេះ មាន​ឈុត​ឆាក​ក្តៅខ្លួន​ច្រើនណាស់ ។ នាង​ត្រូវតែ​ទទួលយក​ការងារ​មួយ​នេះ ដោយសារតែ​នាង​ទើប​រៀន​ចប់​នៅ​សាលា​សិ​ល្បះ​ភាពយន្ត ហើយ​នាង​ត្រូវតែ​ធ្វើ​វា​ឲ្យ​ខាងតែបាន​៕​